ក្រុងព្រះសីហនុ នឹងមានចំណតរថយន្តទំហំ ៥ហិកតា ក្រោមការវិនិយោគពីក្រុមហ៊ុនកូរ៉េ
សេដ្ឋកិច្ច June 3, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ក្រុងព្រះសីហនុនឹងមានចំណតរថយន្តដោយមានការវិនិយោគពីក្រុមហ៊ុនកូរ៉េដែលបានកំពុងសិក្សាលើផ្ទៃដី៥ ហិចតាស្ថិតក្នុងសង្កាត់ ១ក្រុងព្រះសីហនុ។

ក្រោយពីទទួលបានចំណតរថយន្តនឹងទទួលបានអត្ថប្រយោជន៍ជាចាំបាច់រួម មាន ការកាត់បន្ថយកកស្ទះចរាចរណ៍ទាំងក្រុងព្រះសីហនុក៏ដូចជានៅរាជធានីភ្នំពេញដោយសារយើងនៅខ្វះចំណត ក្រោយពីយានយន្តដែលមកពីបណ្ដារាជធានីខេត្តចូលមកក្រុងព្រះសីហនុក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ នៅពេលខ្វះចំណតធ្វើឲ្យការចតពាសវាលពាសកាលបង្កបាត់សណ្តាប់ធ្នាប់ ការកកស្ទះចរាចរណ៍ក៏ដូច ជាគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗជាដើម ដូច្នេះហើយទើបក្រសួងសាធារណការនិងដឹកជញ្ជូនបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយបទដ្ឋានកត្តិយុត្តិនិងស្វែងរកធាតុចូលក្នុងការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្ដីពីការដឹកជញ្ជូនសាធារណៈ និងចំណតយានយន្តនៅក្នុងក្រុងព្រះសីហនុប្រារព្ធធ្វើនៅមន្ទីរសាធារណ ការខេត្តនាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣។

លោក តូច សុថារិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានឲ្យដឹងថា គោលបំណងក្នុងកិច្ចប្រជុំដើម្បីគិតគូររៀបចំឱ្យមានស្ថានីយ៍ចំណតរថយន្តនៅតាមបណ្ដាខេត្តរាជធានីក្នុងព្រះរា ជាណាចក្រកម្ពុជា លោកក៏បានលើកឡើងថា ការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ការរៀបចំចំណត រថយន្តនៅខេត្តព្រះសីហនុនាពេលនេះ ព្រោះថាបច្ចុប្បន្នខេត្តមិនទាន់មានចំណតរថយន្តត្រឹមត្រូវសម្រាកចតនៅឡើយ។ទទឹមនិងនោះក្រោយពេលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៧ ខ្សែបានធំទូលាយល្អស្អាត មានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ ការធ្វើដំណើរស្មើជើងក៏ដូចជាយានយន្តតូចធំគ្រប់ប្រភេទតែងនៅខ្វះចំណតរថយន្ត។ ហើយគោលដៅចំពោះមុខ និងរៀបចំទីក្រុងព្រះសីហនុស្មាតស៉ិដធីដូចនេះទាមទារឲ្យមានចំណត ដូចនេះយើងរៀបចំសិក្ខា សាលាផ្សព្វផ្សាយលើកដំបូងដើម្បីរកធាតុចូលក្នុងការរៀបចំធ្វើស្ថានីយ៍ចំណត ដោយមានការចូលរួមពីវិស័យឯកជននានាដើម្បីធ្វើយ៉ាងណាឲ្យសិក្ខាសា លានេះ ទទួលបានជោគជ័យក្នុងការរៀបចំចំណត រថយន្តនៅខេត្តព្រះសីហនុ ឲ្យទទួលបានជោគ ជ័យផងដែរ។

តាមការគ្រោងទុក្ខរដ្ឋបាលខេត្តព្រះសីហនុបានត្រៀមដីប្រមាណ ៥ហិចតាស្ថិតនៅក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុដើម្បីត្រៀមរៀបចំចំណតយានយន្តក្នុងការបញ្ជៀសការកកស្ទះចរាចរណ៍ក៏ដូចជាកាត់បន្ថយនៃគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗនៅក្នុងក្រុងព្រះសីហនុ។

លោកអគ្គនាយករងបានបញ្ជាក់ថា ក្រុមហ៊ុនដែលមកវិនិយោគចំណតរថយន្តនៅក្រុងព្រះសីហនុគឺ ជាក្រុមហ៊ុនកូរ៉េដែលបានកំពុងសិក្សាលើផ្ទៃដី ៥ ហិចតាដែលរដ្ឋបាលខេត្តបានរៀបចំបម្រុងទុក្ខនូវសង្កាត់លេខ១ក្រុងព្រះសីហនុ ក្រោយពីក្រុមហ៊ុនសិក្សារួចនិងដាក់ជូនថ្នាក់ដឹកនាំខេត្តវាយតម្លៃ ដើម្បីឈានទៅធ្វើការវិនិយោគតាមផែនការមេដែលព្រមព្រៀងរវាងវិស័យឯកជននិងរដ្ឋក្នុងពេលខាងមុខ៕

ប្រភព៖ ក្រសួងព័ត៌មាន