ចិត្តល្អមែនប៊ូសស្ត្រង ឲ្យផ្ទះ ព្រំ សំណាង ហើយ ថែមទាំងចងដៃ 10000$ ក្នុងពិធីឡើងផ្ទះថែមទៀត
Boostrong June 1, 2023 Khmernote

ដំណឹងដ៏គួរឲ្យរីករាយសម្រាប់ការលើកទឹកចិត្តកីឡាគុនខ្មែរ ១ម៉ឺនដុល្លាទៀតដើម្បីគុនខ្មែរ។ ប៊ូសស្ត្រងស្រលាញ់គុនខ្មែរ ថែកីឡាករគុនខ្មែរដូចឪពុកនិងកូនអីចឹង ឧបត្ថម្ភលើកទឹកចិត្តជាឡានថ្មីខ្លាញ់គោ ជាផ្ទះថ្មី១ល្វែង ហើយពេលនេះប៊ូសស្ត្រងចិត្តល្អ មិនត្រឹមឲ្យផ្ទះព្រំសំណាងថែមទាំងចងដៃ ១ម៉ឺនដុល្លារក្នុងពិធីឡើងគេហដ្ឋានថ្មីថែមទៀត។

ប៊ូសស្ត្រងពិតជាក្រុមហ៊ុនចិត្តល្អ លើកមុខលើកមាត់កីឡាគុនខ្មែរខ្លាំងណាស់ នេះជាទង្វើមួយដ៏គួរឲ្យកោតសរសើសម្រាប់លើកទឹកចិត្តឲ្យកីឡាករគុនខ្មែរដទៃទៀតខិតខំប្រឹងហ្វឹកហាត់ក្បាច់គុនខ្មែរឲ្យខ្លាំងក្លា និងស្ទាត់ជំនាញដើម្បីឲ្យពិភពលោកស្គាល់គុនខ្មែរកាន់តែច្បាស់ថាគុនខ្មែរជារបស់ខ្មែរតែមួយគត់។

ក្រុមហ៊ុនចិត្តល្អប៊ូសស្ត្រងបានបញ្ជាក់ថា៖ ការចង់ដៃ 10,000 ដុល្លា ដល់កំពូលកីឡាករគុនខ្មែរ ព្រំ សំណាង ក្នុងពិធីឡើងគេហដ្ឋានថ្មីនេះ គឺដើម្បីលើកស្ទួយគុនខ្មែរ ចង់ឲ្យបងប្អូនខ្មែរយើងស្រលាញ់គាំទ្រគុនខ្មែរកាន់តែខ្លាំង និងចូលរួមហ្វឹកហាត់គុនខ្មែរកាន់តែច្រើនដើម្បីថែរក្សាក្បាច់គុនដូនតាខ្មែរយើងឲ្យគង់វង្សរាប់ពាន់ឆ្នាំបន្តទៅមុខទៀត។

សូមបន្ថែមទៀតថា៖ ពិធីឡើងគេហដ្ឋានថ្មីរបស់កំពូលកីឡាករគុនខ្មែរ ព្រំ សំណាង នឹងធ្វើឡើងនៅថ្ងៃ សៅរ៍ ទី ១០ មិថុនា ខាងមុខនេះហើយ។