ទៅឆ្លុះកង្កែបបានកង្កែប មកវិញឆ្លុះកំប៉ុងអ៊ុត ប៊ូសស្រ្តង បានឡានស្ព័រថ្មីខ្លាញ់គោ!
Boostrong May 27, 2023 Khmernote

សំណាងមើលមិនឃើញ តែឃើញនៅក្នុងក្រវិលកំប៉ុងប៊ូសស្រ្តង! គាស់ក្រវិលកំប៉ុងត្រូវឡានហើយហុចឲ្យម៉ែធ្វើដូចអត់ដឹងរឿង។ ម៉ែឃើញភ្លាមចង់គាំងបេះដូង មិចកូនឯងធ្វើចឹងកូនមាសម្ដាយផ្អើលទាំងឪពុកកំពុងទៅធ្វើការព្យូរស្រែឲ្យគេរត់មកទាំងប្រផាស់ប្រភីង។

ប្អូនប្រុសឈ្មោះ វឿន ភក្ក្រា បច្ចុប្បន្នរសនៅ ភូមិអូត្រាច ឃុំស្ពានត្នោត ស្រុកជីក្រែក ខេត្តសៀមរាប។ នៅយប់ថ្ងៃទី23 ខែឧសភា ថ្មីៗនេះ ពេលយប់ប្អូនបានទៅឆ្លុះកង្កែបដើម្បីយកទៅលក់បានលុយទុកទៅរៀន តែដល់ពេលព្រឹកឡើងនៅងងុយដេក ក្រោកមិនចង់រួចក៏ទៅទិញប៊ូសស្ត្រង១កំប៉ុងផឹកដើម្បីឲ្យស្វាងងងុយដេក ស្រាប់តែគាស់ផាចមកឃើញរូបឡានក៏ស្ទុះទៅប្រាប់ម៉ែ តែម៉ែអត់ជឿដល់ពេលហុចក្រវិលកំប៉ុងប៊ូសស្ត្រងទៅឃើញរូបឡានស្ព័រថ្មីខ្លាញ់គោទើបស្លុតចងគាំងបេះដូង ហើយក៏តេប្រាប់ប្ដីដែលកំពុងតែទៅស៊ីឈ្នួលព្យួរស្រែឲ្យគេ រត់មកទាំងប្រផាស់ប្រភីងតែម្ដង។

នេះពិតជាសំណាងខ្លាំងណាសប្អូនប្រុសទៅឆ្លុះកង្កែបបានកង្កែបហើយ ដល់មកឆ្លុះអ៊ុតប៊ូសស្ត្រងបានឡានថ្មីច្រឺងទៀត ថាទិញផឹកឲ្យស្វាងងងុយដេក ដល់ពេលត្រូវឡានថ្មីហួសពីស្វាងចែស។