BOOSTRONG និងបុរី អ៊ីសលែន&ហូម ផ្ដល់ទីតាំងមិនគិតថ្លៃសម្រាប់ ព្រំ សំណាង បង្កើតក្លឹបប្រដាល់គុនខ្មែរ
Boostrong May 13, 2023 Khmernote

ប៊ូសស្ត្រងនាំសំណាងដល់កីឡាករគុនខ្មែរព្រំសំណាងបន្ថែមទៀតហើយបងប្អូន គឺឥឡូវនេះបុរី EAST LAND &HOME ដែល ប៊ូសស្ត្រងទិញផ្ទះឲ្យព្រំសំណាងនោះ បានយល់ព្រមផ្តល់ទីតាំង ឃ្លាំងដ៏ធំទូលាយ សំរាប់ព្រំសំណាងបង្កើតក្លឹបប្រដាល់គុនខ្មែរ ដោយមិនយកថ្លៃឈ្នួលឡើយ។

បុរី EAST LAND &HOME មានទីតាំងស្ថិតនៅទីក្រុងរណបថ្មីស្វាយជ្រុំដែលប៊ូសស្ត្រងទិញផ្ទះជូនកីឡាករគុនខ្មែរព្រំ សំណាង បានយល់ព្រមផ្ដល់ទីតាំងជាឃ្លាំងដ៏ធំទូលាយ សម្រាប់កីឡាករព្រំសំណាង បង្កើតក្លឹបប្រដាល់គុនខ្មែរដោយមិនគិតថ្លៃរយៈពេល១ឆ្នាំពេញ។

នេះច្បាស់ណាស់គឺក្រុមហ៊ុនចិត្តល្អប៊ូសស្ត្រង និងបុរី អ៊ីសលែន&ហូមបង្ហាញពីការស្រលាញ់ និងយកចិត្តទុកដាក់លើវិស័យគុនខ្មែរ ចង់ឃើញកូនខ្មែរជំនាន់ក្រោយចេះក្បាច់គុនខ្មែរឲ្យបានច្រើនដើម្បីបង្ហាញឲ្យពិភពលោកស្គាល់ថាគុនខ្មែរជាក្បាច់គុនដែលពូកែរជាងគេ ខ្លាំងជាងគេ មានអាយុកាលរាប់ពាន់ឆ្នាំចំណាស់ជាងគេ។

នេះជាដំណឹងដែលគួជាទីរីករាយណាស់បន្ទាប់ពីក្រុមហ៊ុនចិត្តល្អប៊ូសស្ត្រងបានផ្ដល់ជូននូវការលើកទឹកចិត្តដល់កំពូលកីឡាករគុនខ្មែរព្រំសំណាង មានទាំងផ្ទះថ្មី មានទាំងឡានថ្មីខ្លាញ់គោ ហើយពេលបានផ្ដល់ជាទីតាំងដ៏ធំទូលាយសម្រាប់បើកក្លឹបប្រដាល់គុនខ្មែរដោយមិនគិតថ្លៃទៀត។