រួសរាន់ឡើង! អគ្គនាយកដ្ឋានពន្ធដារ ប្រកាសជ្រើសរើសបេក្ខជនចំនួន ៩១នាក់ ចូលបម្រើការងារក្នុងក្របខ័ណ្ឌ “ក” ផុតកំណត់ទទួលពាក្យនៅពាក់កណ្ដាលខែក្រោយ
សេដ្ឋកិច្ច
April 26, 2023
Khmernote
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសជ្រើសរើសបេក្ខជនចំនួន ៩១នាក់ ចូលបម្រើការងារក្នុងក្របខ័ណ្ឌ “ក” ដោយឈប់ទទួលពាក្យនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ ដែលបានចេញផ្សាយថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។
យោងតាមសេចក្ដីជូនដំណឹង បេក្ខជនដែលប្រកាសជ្រើសរើសខាងលើ នឹងត្រូវបានបែងចែកឱ្យចូលបម្រើការងារ នៅតាមនាយកដ្ឋានថ្នាក់កណ្ដាល និងសាខាពន្ធដារខេត្ត- ខណ្ឌមួយចំនួន នៃអគ្គនាយកដ្ឋានពន្ធដារចំនួន ៥៣នាក់ ខណៈចំនួន ៣៨នាក់ទៀត នឹងដាក់ចូលឱ្យបម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋាន។
សម្រាប់ព័ត៌មានបន្ថែម សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖





ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


