រដ្ឋមន្ត្រីក្រសួងកសិកម្ម បង្ហាញបំណងបង្កើតផ្សារបោះដុំកសិផលនៅកម្ពុជានាពេលខាងមុខនេះ
សេដ្ឋកិច្ច
April 25, 2023
Khmernote
ជាដំណឹងដ៏ល្អមួយសម្រាប់បងប្អូនកសិករខ្មែរ ដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញគោលបំណងបង្កើតផ្សារបោះដុំ កសិផល នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីគោលបំណងរបស់ខ្លួន ក្រោយពីបានទៅទស្សនកិច្ចសិក្សាស្វែងយល់ជាមួយនឹងវិស័យឯកជន និងជំនាញ ដើម្បីពិនិត្យមើល និងស្វែងយល់ពីការរៀបចំទីផ្សារបោះដុំកសិផលនៅប្រទេសថៃ។
នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ ឯកឧត្តមបានសរសរនៅលើបណ្ដាញសង្គមថា៖ «ខ្ញុំបានទៅទស្សនកិច្ចសិក្សាស្វែងយល់ជាមួយនឹងវិស័យឯកជន និងជំនាញ ដើម្បីពិនិត្យមើល និងស្វែងយល់ពីការរៀបចំទីផ្សារបោះដុំកសិផលនៅប្រទេសថៃ ក្នុងគោលបំណងដើម្បីរៀបចំទីផ្សារបោះកសិផលនៅកម្ពុជាយើងនាពេលខាងមុខ»៕









ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


