អចលនទ្រព្យ
  • អ្នកជំនាញ៖ វិស័យចលនទ្រព្យ នឹងក្លាយជាគោលដៅអាទិភាពនៃការវិនិយោគរបស់ចិនសាជាថ្មី
    អចលនទ្រព្យ
    January 11, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន អ្នកជំនាញបានលើកឡើងថា វិស័យចលនទ្រព្យ នឹងក្លាយជាគោលដៅអាទិភាពនៃការវិនិយោគរបស់ចិនសាជាថ្មី បន្ទាប់ពីការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងបើកប្រទេសចិនឡើងវិញដោយ អនុញ្ញាតប្រជាពលរដ្ឋនិងជនបរទេស អាចធ្វើដំណើរចេញចូលប្រទេសចិន ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានឱ្យដឹងនៅថ្ងៃនេះថា វិនិយោគិនចិនអាចនឹងសម្លឹងមើលកម្ពុជា សម្រាប់ការវិនិយោគលើវិស័យសំណង់បន្ថែមទៀត ដោយអាចនឹងមានការវិនិយោគបន្ថែមនៅក្នុងខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសន្តានុពលមួយចំនួនផ្សេងទៀត។ ការប្រកាសបើកប្រទេសរបស់ចិន គឺជាភាពវិជ្ជមានមួយសម្រាប់កម្ពុជាដោយសារ មុនពេលរីករាលដាលនៃជំងឺកូវីដ១៩ ការវិនិយោគរបស់ចិននៅកម្ពុជា មានអត្រារហូត ដល់៤០ភាគរយ ដែលជាអត្រាខ្ពស់មួយ បើប្រៀបធៀបនឹងការវិនិយោគពីបណ្តាប្រទេសផ្សេងៗ។ កត្តាវិជ្ជមាននេះ នឹងធ្វើឱ្យវិស័យអចលនទ្រព្យរបស់កម្ពុជា មានការគាំទ្រមួយផ្នែកធំ ដោយអ្នកវិនិយោគមកពីប្រទេសចិន

  • មហាសេដ្ឋី១០០នាក់ នៅកូរ៉េខាងត្បូង កាន់កាប់អចលនទ្រព្យជាង ២២,០០០កន្លែង
    អចលនទ្រព្យ
    December 31, 2022 Naren

    យោងតាម កាសែត Korea Times ទិន្នន័យពីទីភ្នាក់ងារស្ថិតិកូរ៉េថ្មីៗនេះបានបង្ហាញថា គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា អ្នកមានបំផុតទាំង១០០ នៅក្នុងប្រទេសកូរ៉េ កាន់កាប់អចលនទ្រព្យជាង ២២,៥៨២ខ្នងឯណោះ។ នេះមានន័យថា ជាមធ្យម មហាសេដ្ឋីកូរ៉េម្នាក់ៗកាន់កាប់អចលនទ្រព្យប្រហែល ២២៦ខ្នង ជាមួយនឹងតម្លៃទ្រព្យសម្បត្តិសរុបដែលបានប្រកាសប៉ាន់ស្មានថាមានចំនួន ៣០ពាន់លានវ៉ុន ស្មើនឹង ២៣.៤លានដុល្លារ ។ សមាជិកសភាបក្សប្រឆាំងបានរិះគន់ គោលនយោបាយអចលនទ្រព្យរបស់ប្រធានាធិបតីដែលកំពុងកាន់អំណាច ដោយរដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃពុធក្នុងទិសដៅគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំក្រោយថា ខ្លួនមានគោលបំណងកាត់បន្ថយការយកពន្ធ និងបទប្បញ្ញត្តិកម្ចីសម្រាប់អ្នកកាន់កាប់អចលនទ្រព្យមានចំនួនច្រើន៕ ប្រភព៖ The Korea Times

  • មិនគួរឱ្យជឿ! ទីក្រុងជិត ៧០ របស់ប្រទេសចិន រាយការណ៍ពីការធ្លាក់ចុះនៃតម្លៃផ្ទះថ្មី ដែលជាការធ្លាក់ចុះដ៏ធំមិនធ្លាប់មាន
    អចលនទ្រព្យ
    September 1, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា ទីក្រុងជិត ៧០ នៅក្នុងប្រទេសចិនបានរាយការណ៍ពីការធ្លាក់ចុះតម្លៃនៃផ្ទះថ្មី កាលពីខែសីហា ដែលជាចំនួនច្រើនបំផុតចាប់តាំងពីការចាប់ផ្ដើមផ្ទះជំងឺរាតត្បាតកូវីដ-១៩។ ការធ្លាក់ចុះនេះ បានដាក់សម្ពាធកាន់តែខ្លាំងលើរដ្ឋាភិបាលក្នុងតំបន់ ឱ្យដាក់ចេញវិធានការគាំទ្របន្ថែមសម្រាប់អ្នកទិញ និងអ្នកអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ យោងតាម China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យធំបំផុតមួយរបស់ប្រទេសចិន បានឱ្យដឹងថា នៅក្នុងខែសីហា ទីក្រុងចំនួន ៦៩ ក្នុងចំណោមទីក្រុងចំនួន១០០ បានរាយការណ៍ពីការធ្លាក់ចុះនៃតម្លៃប្រចាំខែ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ ខណៈកាលពីខែកក្កដាមានទីក្រុងជាង ៤៧ប៉ុណ្ណោះបានរាយការណ៍ពីការធ្លាក់ចុះនៃតម្លៃនេះ។ ប្រភពដដែលបានបន្តថា តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងទាំង ១០០ បានធ្លាក់ចុះបន្តិចគឺ ០.០១

  • ក្រសួងរៀបចំដែនដី សហការជាមួយវិស័យឯកជន បន្តជំរុញការអនុវត្តន៍គម្រោងសាងសង់លំនៅឋាន តម្លៃសមរម្យ ជូនប្រជាពលរដ្ឋ
    អចលនទ្រព្យ
    August 24, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ​ បានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងសហការជាមួយវិស័យឯកជន បន្តជំរុញការអនុវត្តន៍គម្រោងសាងសង់លំនៅឋានតម្លៃសមរម្យ ដើម្បីធានាឱ្យប្រជាពលរដ្ឋដែលមាន ចំណូលមធ្យម ចំណូលទាប និងងាយរងគ្រោះមានលទ្ធភាពទិញលំនៅសម្រាប់ការរស់នៅ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់» នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា មកដល់បច្ចុប្បន្នក្រសួងកំពុងរៀបចំគោលនយោបាយបន្ថែមទៀតនៅឆ្នាំ២០១៧ ស្តីពីការលើកទឹកចិត្ត និងរៀបចំកម្មវិធីជាតិ ដើម្បីអនុវត្តលំនៅឋាន

  • អ្នកជំនាញអះអាងថា វិនិយោគិនបរទេស កំពុងសម្លឹងមើលពីឱកាសវិនិយោគលើអចលនទ្រព្យបន្ថែមនៅកម្ពុជា
    អចលនទ្រព្យ
    May 28, 2022 Khmernote

    លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល បានអះអាងថា វិនិយោគិន បរទេសកំពុងសម្លឹងឃើញពីឱកាសវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា ក្រោយបើកដំណើរការនូវសង្គមសេដ្ឋកិច្ចឡើងវិញ ដែលបានផ្តល់នូវឱកាសច្រើនសម្រាប់ការវិនិយោគក្នុងវិស័យ ដីធ្លីនៅកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ នៅក្នុងកម្មវិធីជួបជុំវិនិយោគិនបរទេស និងកម្ពុជា ប្រមាណ២០០នាក់ នៅសមាគម ពាណិជ្ជកម្មកម្ពុជា-ចិន (CCCA) ដែលមានការិយាល័យតំណាងប្រចាំនៅកម្ពុជា និងហុងកុង កាលពីថ្ងៃទី២៥ ខែឧសភា លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល បានបញ្ជាក់ថា ពេលវេលានេះ គឺជាឱកាសល្អសម្រាប់អ្នករកស៊ីក្នុងឧស្សាហ៍កម្មដីធ្លី អាចធ្វើការវិនិយោគក្នុងឧស្សាហ៍កម្មនេះកាន់តែល្អប្រសើរ ដោយសារតែការបន្តហូរចូលនៃវិនិយោគិនចិន ហុងកុង និងប្រទេសដទៃទៀតមកក្នុងទីផ្សារកម្ពុជា

  • ប្រជាជនខ្មែរ ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេសចំនួន ១០ ដែលចំណាយប្រាក់ច្រើនបំផុតទិញខុនដូនៅប្រទេសថៃ
    អចលនទ្រព្យ
    May 25, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ប្រជាជនខ្មែរ ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេសចំនួន ១០ ដែលបានចំណាយប្រាក់ច្រើនជាងគេទិញខុនដូនៅក្នុងប្រទេសថៃក្នុងត្រីមាសទី១ នៃឆ្នាំ២០២១។ តាមប្រភពដដែលបានឱ្យដឹងថា តម្លៃដែលប្រជាជនខ្មែរបានចំណាយទិញខុនដូនៅប្រទេសថៃមានចំនួន ៤០១ លានបាត (ប្រមាណ ១១.៧លានដុល្លារ)។ ជាមួយគ្នានេះដែរ ចំណាត់ថ្នាក់លេខ​១ ក្នុងនាមជាអ្នកដែលចំណាយច្រើនក្នុងការទិញខុនដូនៅថៃ គឺជនជាតិចិន ដែលចំណាយ ៤.៥៧ ពាន់លានបាត (ប្រមាណ ១៣៣.៥ លានដុល្លារ), លេខ ២ គឺជនជាតិរុស្ស៊ី ដែលចំណាយ ៤៣៥ លានបាត (១២.៧លានដុល្លារ),លេខ

  • អ្នកជំនាញ៖ វិស័យចលនទ្រព្យ នឹងក្លាយជាគោលដៅអាទិភាពនៃការវិនិយោគរបស់ចិនសាជាថ្មី
    អចលនទ្រព្យ
    May 17, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ អ្នកជំនាញថា វិស័យចលនទ្រព្យ នឹងក្លាយជាគោលដៅអាទិភាពនៃការវិនិយោគ របស់ចិនសាជាថ្មី បន្ទាប់ពីកម្ពុជាគ្រប់គ្រងនូវស្ថានភាពកូវីដ-១៩បានល្អប្រសើរ ហើយបាន ដំណើរការសង្គមសេដ្ឋកិច្ចប្រក្រតីឡើងវិញ។ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា(CVEA) លោក ច្រឹក សុខនីម បានឱ្យដឹងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះថា វិនិយោគិនចិន អាចនឹងសម្លឹងមើលកម្ពុជា សម្រាប់ការវិនិយោគលើវិស័យសំណង់បន្ថែមទៀត ដោយអាចនឹងមានការវិនិយោគបន្ថែមនៅ ក្នុងខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសក្តានុពលមួយចំនួនផ្សេងទៀត ហើយតាមការ ព្យាករណ៍អាចនឹងមានគម្រោងវិនិយោគច្រើននៅចុងឆ្នាំនេះ ដោយសារស្ថានភាពជំងឺ កូវីដ១៩នៅប្រទេសចិន នៅមិនទាន់មានភាពល្អប្រសើរខ្លាំង។ លោកថា បើមើលពីស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសចិនវិញ ទោះបីជាមាន

  • ស្ទើរមិនគួរឱ្យជឿ! រដ្ឋាភិបាលជប៉ុន ដាក់លក់ផ្ទះនៅតាមជនបទក្នុងតម្លៃត្រឹមតែ ៥០០ដុល្លារ ហើយថែមលុយឱ្យថ្លៃជួសជុលទៀត
    អចលនទ្រព្យ
    September 30, 2021 Khmernote

    រដ្ឋាភិបាលជប៉ុនបាននិងកំពុងលក់ផ្ទះនៅតាមជនបទក្នុងតម្លៃត្រឹមតែ ៥០០ដុល្លារ នេះបើយោងតាមការចុះផ្សាយ​របស់សារព័ត៌មានបរទេស Insider។ សារព័ត៌មានដដែលបានឱ្យដឹងថា មានផ្ទះជាង ៨លានខ្នងនៅតាមទីជនបទក្នុងប្រទេសជប៉ុន ដែលរដ្ឋាភិបាលបានដាក់លក់ក្នុងតម្លៃទាបខ្លាំងមែនទែន ក្នុងគោលបំណងទាក់ទាញប្រជាជនឱ្យមករស់នៅជនបទ​កាន់តែច្រើន។ ជាមួយគ្នានោះដែរ ក្នុងចំណោមផ្ទះទំនេររាប់លានខ្នង ផ្ទះខ្លះក៏ត្រូវបានផ្ដល់ឱ្យប្រជាជនស្ទើរតែមិនគិតថ្លៃទៀតផង។ មិនតែប៉ុណ្ណោះ ដើម្បីដើម្បីស្វែងរកអ្នករស់នៅសម្រាប់ផ្ទះដែលគ្មានមនុស្សរស់នៅ ដែលគេហៅថា “akiya” រាប់លាននាក់ រដ្ឋាភិបាលជប៉ុនបាននិងកំពុងទាក់ទាញប្រជាជន ដោយការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដូចជា ផ្ដល់ទ្រព្យសម្បត្តិដោយឥតគិតថ្លៃ និងប្រាក់ឧបត្ថម្ភសម្រាប់ការជួសជុល។ លើសពីនេះ រដ្ឋាភិបាលក្នុងតំបន់ខ្លះ បានផ្តល់ជំនួយឥតសំណងចំនួន ២ លានយ៉េន (១៨,២២៩ ដុល្លារ) ដល់អ្នកដែលកំពុងជួសជុលផ្ទះដែលមានក្នុងបញ្ជីទិន្នន័យរបស់ខ្លួន។ គួរឱ្យដឹងងផងដែរថា ការស្ទង់មតិលំនៅដ្ឋាននិងដីរបស់ប្រទេសជប៉ុន ដែលបានធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្តង

  • ប្រជាជនវៀតណាម នាំគ្នាដាក់លក់អចលនទ្រព្យក្នុងតម្លៃខាត ដោយសារតែកូវីដរាតត្បាតប៉ះពាល់ដល់ហិរញ្ញវត្ថុ
    អចលនទ្រព្យ
    August 30, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ប្រជាជនវៀតណាមដែលរស់នៅទីក្រុង ហូជីមិញ និងតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាមកំពុងលក់អចលនទ្រព្យក្នុងតម្លៃខាត ដោយសារការលំបាកផ្នែកហិរញ្ញវត្ថុ ដែលបណ្ដាលមកពីការរាតត្បាតជំងឺកូវីដ-១៩។ សារព័ត៌មានដដែលបានឱ្យដឹងទៀតថា លោក Quoc នាពេលថ្មីៗនេះបានលក់អាផាតមិនមួយនៅទីក្រុង Thu Duc ក្នុងតម្លៃខាតជាង ១៣៣ លានដុង (៥,៨៥៥ ដុល្លារ) ឬ ៥%។ គាត់និងប្រពន្ធរបស់គាត់បានចំណាយ ៣៥% នៃថ្លៃដើម ប៉ុន្តែប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះ ៥៨% ដែលបង្ខំឱ្យពួកគេលក់អចលនទ្រព្យ។ ជាមួយគ្នានេះ លោក Tri នៅស្រុក Binh Chanh ក៏ស្ថិតក្នុងស្ថានភាពស្រដៀងគ្នាដែរ

  • មកស្គាល់ដីនៅតំបន់ចំនួន ២ ដែលមានតម្លៃថ្លៃជាងគេនៅទីក្រុងបាងកក
    អចលនទ្រព្យ
    June 22, 2021 Khmernote

    ដូចដែលយើងបានដឹងរួចមកហើយថា វីរុសកូវីដ-១៩ បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យជាច្រើន ក្នុងនោះក៏មានវិស័យអចលនទ្រព្យផងដែរ។ យ៉ាងណាមិញ បើក្រឡេងទៅមើលប្រទេសថៃ ទោះស្ថិតក្នុងដំណាក់រាតត្បាតដោយវីរុសក៏ដោយ ក៏តម្លៃដីធ្លីក្នុងតំបន់មួយចំនួននៅតែបានថ្លៃ ហើយតំបន់ខ្លះឡើងថ្លៃកប់ពពកទៀតផង។ ជាក់ស្ដែងបើយោងតាមភ្នាក់ងារទទួលបន្ទុកកិច្ចការអចលនទ្រព្យ (AREA) បានឱ្យដឹងថា បើទោះបីជារងការរាតត្បាតដោយវីរុសក៏ដោយក្ដី តម្លៃដីនៅបាងកកនឹងមិនផ្លាស់ប្តូរទេរហូតដល់ដំណាច់ឆ្នាំនេះ ដោយតម្លៃដីជាមធ្យមនៅក្នុងរាជធានីមួយនេះបានកើនឡើង ៤.២%។ ទីភ្នាក់ងារដដែលបានពន្យល់ថា ដីនៅក្នុងតំបន់ Phloen Chit ដល់តំបន់ Siam គឺមានតម្លៃថ្លៃជាងគេ ដោយសារតែ តំបន់នេះមានកន្លែងសម្រាប់សាងសង់អាគារធំៗ មន្ទីរផ្សេងៗ ឬ អគារការិយាល័យ ហើយមាន Skytrain ដែលផ្ដល់ភាពងាយស្រួលសម្រាប់អ្នកធ្វើការក្នុងការធ្វើដំណើរ។ លើសពីនេះទៀត AREA បានបន្ថែមទៀតថា