សេដ្ឋកិច្ច
  • ម៉ាឡេស៊ី សំណូមពរឱ្យកម្ពុជាផលិតអង្ករផ្ការំដួល និងសែនក្រអូប ឱ្យបានកាន់តែច្រើនថែមទៀត ដោយសន្យាថានឹងនាំក្រុមហ៊ុននាំចូលអង្កររបស់ម៉ាឡេស៊ីនានា មកកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ
    សេដ្ឋកិច្ច
    May 1, 2024 Khmernote

    ប្រទេសម៉ាឡេស៊ី សំណូមពរឱ្យប្រទេសកម្ពុជាផលិត អង្ករផ្ការំដួល និង សែនក្រអូប បានកាន់តែច្រើនថែមទៀតដោយបានសន្យាថានឹងដឹកនាំក្រុមហ៊ុននានាដែលជាក្រុមហ៊ុននាំចូលអង្ករ មកទស្សនកិច្ចសិក្សាដល់រោងម៉ាស៊ីនស្រូវនៅកម្ពុជាបន្ថែមទៀតនាពេលដ៏ខ្លីខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នេះ។ បើតាមការបង្ហោះរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ការសំណូមពររបស់ភាគីម៉ាឡេស៊ីខាងលើនេះ ត្រូវបានលើកឡើងនៅក្នុងឱកាសចុះទស្សនកិច្ចរឹតចំណងសាមគ្គីភាពបន្ថែមទៀតរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយ ក្រុមហ៊ុនរដ្ឋប្រទេសម៉ាឡេស៊ី Padiberas Nasional Bhd (BERNAS) ដែលជាក្រុមហ៊ុនផ្តាច់មុខលើការនាំចូល និងក្រុមហ៊ុនទទួលចែកចាយបន្តនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងដើម្បីពង្រីកសក្តានុពលនៃការនាំចេញបន្ថែមទៀតនូវអង្ករកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៩

  • ក្រសួងការងារ បញ្ជាក់ថា តម្រូវការកម្លាំងពលកម្មបច្ចុប្បន្នមានជិត ៥ម៉ឺនកន្លែង និងជាច្រើនមុខជំនាញ នៅតាមបណ្ដារាជធានី-ខេត្ត
    សេដ្ឋកិច្ច
    April 30, 2024 Khmernote

    ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នា២០២៤ នេះ បានឱ្យដឹងថា តម្រូវការកម្លាំងពលកម្មបច្ចុប្បន្នមានចំនួន ៤៩ ១២០កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះផ្នែកឧស្សាហកម្មមានចំនួន ៣៤៧៦១ ,សេវាកម្មចំនួន ៤៤៦៧ និងកសិកម្មចំនួន ៩៨៩២។ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់ស្វែងរកការងារ សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលេខទូរស័ព្ទ 1297 ឬ 1286 ឬលេខ 077 23 23 78 (Telegram)៕

  • ត្រៀមខ្លួនឱ្យហើយអ្នកស្វាយរៀង! ថ្ងៃនេះក្រុមហ៊ុន ផលិតសំបកកង់រថយន្តធំមួយ ចុះទៅរើសបុគ្គលិក ៨០០នាក់ ចូលបម្រើការងារ ២០ផ្នែក ដាក់ពាក្យភ្លាម សម្ភាសភ្លាម!
    សេដ្ឋកិច្ច
    April 29, 2024 Khmernote

    នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះ ក្រុមហ៊ុន ខាតថាយអឺរ ឯ.ក ផលិតសំបកកង់រថយន្ត នឹងផ្ដល់ឱកាសការងារចំនួន ៨០០កន្លែង ដាក់ពាក្យភ្លាម សម្ភាសភ្លាម។ នេះបើយោងតាមការចុះផ្សាយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នេះ។ ក្រុមហ៊ុនខាងលើ ត្រូវការជ្រើសរើសកម្លាំងពលកម្មដើម្បីចូលបំពេញការងារជាច្រើនផ្នែកដូចជា ផ្នែកធនធានមនុស្ស ,ផ្នែកបញ្ជាទិញ ផ្នែករដ្ឋបាល ,ផ្នែកហិរញ្ញវត្ថុ ,ផ្នែកសេវាកម្ម IT ,ផ្នែកដឹកជញ្ជូន Shipping ,ផ្នែកផលិត ,ផ្នែកបច្ចេកទេសពិនិត្យផលិតផល

  • រថភ្លើងល្បឿនលឿនជប៉ុន Kiha 183 ដែលទើបមកដល់ខ្មែរក្ដៅៗ កំពុងជួសជុល និងកែលម្អបន្ថែមត្រៀមដាក់បម្រើជូនបងប្អូនអ្នកដំណើរក្នុងពេលឆាប់ៗនេះ
    សេដ្ឋកិច្ច
    April 29, 2024 Khmernote

    ក្រុមហ៊ុន Royal Railway Cambodia កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នេះ បានបញ្ជាក់ថា រថភ្លើងល្បឿនលឿនជប៉ុន Kiha 183 Snow Heavy ដែលជាសមាជិកថ្មីរបស់ក្រុមហ៊ុន កំពុងស្ថិតក្នុងការជួសជុល និងកែលម្អបន្ថែម ត្រៀមដាក់បម្រើជូនបងប្អូនអ្នកដំណើរក្នុងពេលឆាប់ៗនេះ។ សូមរម្លឹកផងដែរថា Kiha 183 Snow Heavy ត្រូវបានដឹកជញ្ជូនមកដល់កំពង់ផែក្រុងព្រះសីហនុហើយ នៅវេលាម៉ោង ១០ព្រឹក កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នេះ បន្ទាប់ពីក្រុមហ៊ុន Royal Railway Cambodia

  • ត្រៀមខ្លួន! នៅដើមខែក្រោយនេះ ក្រុមហ៊ុន និងធនាគារធំៗចំនួន ២០ នឹងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង នៅក្នុង “ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព”
    សេដ្ឋកិច្ច
    April 29, 2024 Khmernote

    ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំង អាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់។ ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព ឆ្នាំ២០២៤ នេះ រំពឹងថានឹងទាក់ទាញយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ រាប់ពាន់នាក់មកចូលរួមទស្សនា ស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០ ដែលនឹងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង ។

  • សម្តេចតេជោ ហ៊ុន សែន៖ «បើវៀតណាមមិនសប្បាយចិត្ត ទំនិញកម្ពុជាទាំងអស់ដឹកចេញតាមទន្លេមេគង្គអត់រួចទេ ដូច្នេះបើមិនធ្វើព្រែកជីកទេ កម្ពុជានៅតែពឹងដង្ហើមគេដក គេចង់ផ្តាច់ក៏ផ្តាច់ គេចង់ឱ្យក៏ឱ្យ»
    សេដ្ឋកិច្ច
    April 27, 2024 Khmernote

    ឱកាសអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារ ឧកញ៉ាកម្ពុជានៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ​បានថ្លែងថា បច្ចុប្បន្ននេះបើវៀតណាមមិនសប្បាយចិត្ត ទំនិញកម្ពុជាទាំងអស់ដឹកចេញតាមទន្លេមេគង្គអត់រួចទេ បើមិនធ្វើព្រែកជីកទេ កម្ពុជានៅតែពឹងដង្ហើមគេដក ដូចអុកស៊ីហ្សែន ដែលត្រូវគេផ្តាច់ក៏ផ្តាច់ គេចង់ឱ្យក៏ឱ្យ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « ខ្ញុំសូមទូន្មានទៅប្រទេសមួយចំនួន ដែលចាប់យកបញ្ហាព្រែកជីកហ្វូណន-តេជោ ដើម្បីប្រឆាំងនឹងកម្ពុជាសូមបញ្ឈប់ទៅ។ ខ្ញុំគោរពទៅដល់ព្រះរាជតម្រិះរបស់ព្រះបាទអង្គឌួង គឺផ្លូវជាតិលេខ៤១ របស់កម្ពុជា គឺជាផ្លូវអង្គឌួង ដែលធ្វើទៅកាន់មាត់សមុទ្រ ហើយព្រះអង្គក៏មានព្រះរាជតម្រិះជីកព្រែកជីកនេះដែរ ប៉ុន្តែធ្វើមិនបាន ឥឡូវដល់ជំនាន់យើងត្រូវតែធ្វើហើយ។ ខ្ញុំនិយាយដោយត្រង់បើវៀតណាមមិនសប្បាយចិត្ត ទំនិញកម្ពុជាទាំងអស់ដឹកចេញតាមទន្លេមេគង្គអត់រួចទេ

  • គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ដ៏ធំធេងសម្រាប់ប្រទេស និងប្រជាជនខ្មែរ ជាពិសេសកាត់បន្ថយការចំណាយពេលវេលា និងរបាំងពន្ធគយពេលដឹកទំនិញឆ្លងកាត់ប្រទេសជិតខាង
    សេដ្ឋកិច្ច
    April 27, 2024 Khmernote

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសុំការគាំទ្រប្រជាជនកម្ពុជាគ្រប់រូប ឱ្យក្លាយជាចលនាជាតិមួយដ៏រឹងមាំ សំដៅសម្រេចឲ្យបាននូវព្រែកជីកហ្វូណន-តេជោ ឱ្យលេចចេញជារូបរាងឡើង ខណៈគម្រោងព្រែកជីកហ្វូណន-តេជោ នេះ នឹងផ្ដល់អត្ថប្រយោជន៍ដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនខ្មែរ។ បើយោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់លម្អិតផងដែរថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បី តភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ លក្ខណៈបច្ចេកទេសទូទៅរបស់ផ្លូវទឹក មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូត ដល់ សមុទ្រ ខេត្តកែប

  • រថភ្លើងល្បឿនលឿនជប៉ុន ដែលបញ្ជាទិញដោយក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានដឹកជញ្ជូនមកដល់កំពង់ផែក្រុងព្រះសីហនុហើយ
    សេដ្ឋកិច្ច
    April 27, 2024 Khmernote

    យោងតាមចុះផ្សាយរបស់ក្រុមហ៊ុន Royal Railway Cambodia បានឱ្យដងថា រថភ្លើងល្បឿនលឿនជប៉ុន ត្រូវបានដឹកជញ្ជូនមកដល់កំពង់ផែក្រុងព្រះសីហនុហើយ នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នេះ។ ក្រុមហ៊ុន Royal Railway Cambodia បានធ្វើការផុសនៅលើផេកផ្លូវការរបស់ខ្លួន នាប៉ុន្មានម៉ោងមុន ដោយរូបភាពរថភ្លើងល្បឿនលឿនជប៉ុន អមជាមួយនឹងខ្លឹមសារថា «ស្វាគមន៍សមាជិកថ្មី😍 Kiha 183 Snow Heavy បានមកដល់កំពង់ផែក្រុងព្រះសីហនុ ដោយសុវត្ថិភាពហើយ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី 27 ខែមេសា ឆ្នាំ2024នេះ »។

  • ក្រុមហ៊ុនធំៗចំនួន ៣ ចុះមកឈ្វេងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា ហើយចាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗមួយចំនួន
    សេដ្ឋកិច្ច
    April 27, 2024 Khmernote

    ក្រុមហ៊ុនធំៗចំនួន ៣ ចាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា រួមមាន វិស័យសេដ្ឋកិច្ចឌីជីថល និងវិស័យថាមពល ពិសេសថាមពលកកើតឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤​ នេះ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូនៃក្រុមហ៊ុនចំនួន៣ រួមមានក្រុមហ៊ុន Management Venture Asia (Cambodia) ក្រុមហ៊ុន Toyo Ventures

  • ឯកឧត្ដម ឃួង ស្រេង៖ ផ្លូវថ្មើរជើងរាជធានីភ្នំពេញ ទំហំ ៥៧ហិកតា នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលមានហាងជាច្រើន និងរៀបចំជា Pub Street គ្រោងនឹងរៀបចំឡើងដ៏ឆាប់ៗនេះ
    សេដ្ឋកិច្ច
    April 27, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ផ្លូវថ្មើរជើងរាជធានីភ្នំពេញ មានទំហំ ៥៧ហិកតា ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលមានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងរៀបចំជាកន្លែង Pub Street ផងដែរនោះ គ្រោងនឹងរៀបចំឡើងនៅដើមខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីបម្រើ ឱ្យភ្ញៀវជាតិ អន្តរជាតិបានមកទិញទំនិញ និងដើរលេងកម្សាន្តពេលយប់ ហើយគម្រោងនេះ នឹងរៀបចំឱ្យ បានរួចរាល់នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំផ្លូវថ្មើរជើងមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ដែលស្ថិតក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នារសៀលថ្ងៃទី២៦