- សេដ្ឋកិច្ចApril 29, 2022 Khmernote
ខណៈពេលដែលក្រុមហ៊ុនលំដាប់ពិភពលោកធំៗជាច្រើនបោះជំហានចូលពិភព metaverse អាជ្ញាធរទេសចរណ៍នៃប្រទេសថៃ (TAT) កាលពីថ្ងៃព្រហស្បតិ៍បានបើកដំណើរការ “durian metaverse” នៅលើពិភពសិប្បនិម្មិតដែលកំពុងល្បីល្បាញរបស់ក្រុមហ៊ុន meta។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា “durian metaverse” ជាកម្មវិធីដំបូងបង្អស់របស់ថៃ ដែលផ្ដល់នូវដំណើរទេសចរណ៍និម្មិតនៃចម្ការទុរេន និងឱកាសធ្វើជាម្ចាស់ចម្ការទុរេននៅលើ metaverse ផងដែរ។ អភិបាល TAT លោក Yuthasak Supasorn បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ដោយសារឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត Covid-19 ទីភ្នាក់ងាររបស់គាត់បានឃើញឱកាសមួយក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនការប្រកួតប្រជែងលើវិស័យទេសចរណ៍របស់ប្រទេស។ លោក Yuthasak បានបន្តថា គម្រោង
- សេដ្ឋកិច្ចApril 28, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាមានមហិច្ឆតាឆ្នាំ២០៣០ នាំប្រទេសឱ្យឈានដល់ស្ថានភាពចំណូលមធ្យមកម្រិតខ្ពស់តាមផែនការ ដែលបានគ្រោងទុក។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិ បាលកម្ពុជាបានមានប្រសាសន៍ថា មូលដ្ឋានសន្តិភាពដែលធ្វើឱ្យយើកម្ពុជាមានកំណើនសេដ្ឋកិច្ច ៧,៥ភាគរយ ពីរទសវត្សរ៍ជាប់គ្នា ដែលធ្វើឱ្យកម្ពុជាបានឆ្លងផុតពីដំណាក់
- សេដ្ឋកិច្ចApril 27, 2022 Khmernote
ច្រកព្រំដែនវៀតណាមចំនួន ២ ជាមួយប្រទេសចិននៅក្នុងខេត្ត Quang Ninh ភាគខាងជើងបានបើកឡើងវិញមួយផ្នែក កាលពីថ្ងៃអង្គារ ទី២៦ ខែមេសា បន្ទាប់ពីការរឹតបន្តឹងរយៈពេល ២ខែ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ទំនិញភាគច្រើនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ព្រំដែនម្តងទៀតនៅច្រកព្រំដែន Bac Lieu 2 ក្នុងទីក្រុង Mong Cai ប៉ុន្តែផលិតផលដែលត្រូវរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ និងផលិតផលកសិកម្មនៅតែត្រូវបានហាមឃាត់ ខណៈដែលអាជ្ញាធរក្រុង Mong Cai និងទីក្រុង Dongxing ពិភាក្សាអំពីពេលវេលា។ អាជ្ញាធរ Mong Cai បានិយាយថា ក្នុងមួយថ្ងៃៗមានរថយន្តកុងតឺន័រចំនួន ២០គ្រឿងប៉ុណ្ណោះដែលឆ្លងកាត់ព្រំដែន
- សេដ្ឋកិច្ចApril 27, 2022 Khmernote
ផ្នែកនៃប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានាធិបតីស្រីលង្កាបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីអង្គារ ទី២៦ ខែមេសា ថា ធនាគារពិភពលោកបានយល់ព្រមផ្តល់ជំនួយហិរញ្ញវត្ថុដល់ស្រីលង្កាចំនួន ៦០០លានដុល្លារអាមេរិក ដើម្បីជួយបំពេញតម្រូវការទូទាត់សម្រាប់ការនាំចូលសំខាន់ៗ។ សេចក្ដីថ្លែងការណ៍បានឱ្យដឹងថា ធនាគារពិភពលោកបានយល់ព្រមផ្ដល់ជំនួយហិរញ្ញវត្ថុចំនួន ៦០០លានដុល្លារអាមេរិក ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន។ ជាមួយគ្នានេះ ធនាគារពិភពលោកនឹងបញ្ចេញទឹកប្រាក់ ៤០០លានដុល្លារក្នុងពេលឆាប់ៗនេះ ហើយអះអាងថា ខ្លួននឹងបន្តជួយប្រទេសស្រីលង្កា ដើម្បីជំនះវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន។ យ៉ាងណាមិញ មិនមែនមានតែធនាគារពិភពលោកឡើយ ដែលបានជួយស្រីលង្កា ក្នុងនោះប្រទេសឥណ្ឌាបានជួយស្រីលង្កាដោយជំនួយចំនួន ១.៩ ពាន់លានដុល្លារអាមេរិក ហើយទីក្រុង Colombo កំពុងពិភាក្សាជាមួយទីក្រុង New Delhi សម្រាប់ទឹកប្រាក់បន្ថែមចំនួន ១.៥ ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់មូលនិធិដល់ការនាំចូល រួមទាំងប្រេងឥន្ធនៈផងដែរ។ គួរបញ្ជាក់ថា
- សេដ្ឋកិច្ចApril 27, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោក Takahashi Fumiaki ប្រធាន សមាគមជប៉ុន-កម្ពុជា (JCA) បានដឹកនាំអ្នកវិនិយោគជប៉ុនមួយក្រុមមានចំនួន ២៤ ក្រុមហ៊ុន ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា មានដូចជា ការអភិវឌ្ឍលំនៅឋានសុខាភិបាល កាត់ដេរសម្លៀកបំពាក់ បច្ចេកវិទ្យា និងកសិកម្មជាដើម បានជួបប្រជុំជាមួយ ក្រុមហ៊ុនចម្រុះវិស័យ របស់កម្ពុជាចំនួន ២៩ក្រុមហ៊ុន ដើម្បីភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅ មកឈានដល់ការធ្វើពាណិជ្ជកម្មរួមគ្នា។ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដាភីអិលស៊ី បានថ្លែងថា ព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុន ត្រូវបានរៀបចំឡើងលើកទី១ នៅឆ្នាំ២០១៩
- សេដ្ឋកិច្ចApril 26, 2022 Khmernote
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចវឌ្ឍនភាពការងារបាន ៩០.៩៥% ហើយគិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នេះ។ ផ្លូវនេះ ត្រៀមនឹងបញ្ចប់ដាក់ឳ្យប្រើប្រាស់សាកល្បង នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលវេលាសមស្របក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នេះបើយោងតាមយោងតាមចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនមុននេះបន្តិច។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងនូវជំនឿយ៉ាងមុតមាំថា ផ្លូវនេះនឹងចូលរួមចំណែកក្នុងការជំរុញឱ្យប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុមានការរីកចម្រើនលឿនជាងធម្មតាដោយសារការធ្វើដំណើរឆាប់រហ័ស កាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ និងបានបន្ថែមថា រាជរដ្ឋាភិបាលកំពុងសិក្សាធ្វើផែនការមេដើម្បីឱ្យខេត្តព្រះសីហនុក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ហើយផ្លូវល្បឿនលឿននេះនឹងចូលរួមបម្រើផែនការមេនេះក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀត។ សូមជម្រាបជូនថា
- សេដ្ឋកិច្ចApril 26, 2022 Khmernote
ក្រុមហ៊ុន Twitter បានយល់ព្រមលើការស្នើទិញផ្ដាច់របស់លោក Elon Musk ដែលធ្វើឱ្យកំពូលមហាសេដ្ឋីរូបនេះ អាចគ្រប់គ្រងលើវេទិកាបណ្ដាញសង្គមដ៏មានប្រជាប្រិយភាព ជាមួយនឹងចំនួនអ្នកប្រើប្រាស់រាប់លាននាក់ រួមទាំងមេដឹកនាំពិភពលោកជាច្រើនទៀត។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះ បានឈានដល់កិច្ចព្រមព្រៀងទិញយក Twitter ក្នុងតម្លៃប្រហែល ៤៤ ពាន់លានដុល្លារ ហើយគ្រោងនឹងធ្វើឱ្យបណ្ដាញមួយនេះមានលក្ខណៈជាឯកជន បន្ទាប់ពីការលក់ផ្ដាច់ត្រូវបានបញ្ចប់។ ដំបូងឡើយ Twitter បានប្រើយុទ្ធសាស្ត្រ «ថ្នាំពុល» ដើម្បីបង្អាក់ការទិញផ្ដាច់ ដោយផ្តល់សិទ្ធិពិសេសដល់ម្ចាស់ភាគហ៊ុនផ្សេងទៀត ប៉ុន្តែក្រោយមកបានផ្លាស់ប្តូរទិសដៅ ហើយទទួលយកកិច្ចព្រមព្រៀងនេះទៅវិញ។ លោក Elon Musk បានពណ៌នាបណ្ដាញសង្គម Twitter ថាជា «ទីលានទីក្រុងឌីជីថល ដែលបញ្ហាសំខាន់សម្រាប់អនាគតរបស់មនុស្សជាតិ
- សេដ្ឋកិច្ចApril 25, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថា បច្ចុប្បន្នការចិញ្ចឹមសត្វ ជាលក្ខណ:គ្រួសារ បាននិងកំពុងធ្វើការផ្លាស់ប្តូរទៅជាការចិញ្ចឹមដើម្បីពាណិជ្ជកម្មវិញ ដូចជាការចិញ្ចឹមជ្រូក មាន់ ទា ជាលក្ខណ:គ្រួសារ បានប្តូរ ទៅជាការចិញ្ចឹមក្នុងកសិដ្ឋាន ជាបណ្តុំដោយបានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីធានាបានបរិមាណផ្គត់ផ្គង់ និង គុណភាព។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងបែបនេះ ក្នុងឱកាសប្រារព្វពិធីសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិ របស់ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច កាលពីពេលថ្មីៗនេះ ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា
- សេដ្ឋកិច្ចApril 25, 2022 Khmernote
ការនាំចេញផ្លែស្វាយស្រស់របស់ប្រទេសថៃបានកើនឡើងចំនួន ១១លានដុល្លារ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២២នេះ ពោលគឺកើនឡើង ១៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tha Nation។ ជាមួយគ្នានេះដែរ ម៉ាឡេស៊ីបាននាំចូលផ្លែស្វាយរបស់ប្រទេសថៃរហូតដល់ទៅ ៤៦% តាមពីក្រោយដោយកូរ៉េខាងត្បូង ៣៤% ជប៉ុន ៨% មីយ៉ាន់ម៉ា ៤% និងវៀតណាម ២%។ បើតាមអគ្គនាយកដ្ឋានចរចាពាណិជ្ជកម្មលោកស្រី Auramon Supthaweethum ផ្លែស្វាយថៃកំពុងពេញនិយមលើទីផ្សារទាំងនោះ គឺដោយសារគុណភាពល្អ រសជាតិផ្អែម និងរូបរាងស្អាត។ លើសពីនេះស្វាយស្រស់របស់ថៃមានពេញមួយឆ្នាំ ហើយមានច្រើនប្រភេទ។ លោកស្រីបានបន្ថែមទៀតថា ទីផ្សារផ្លែឈើកែច្នៃក៏កំពុងបន្ថែមទៅលើការច្នៃផ្លែស្វាយទៅជាផលិតផលផងដែរថាដូចជា ស្វាយក្រៀម និងកក ក៏ដូចជា
- សេដ្ឋកិច្ចApril 23, 2022 Khmernote
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែនត្រូវការប្រាក់ចំនួន ៧ពាន់លានដុល្លារក្នុងមួយខែ ដើម្បីស្ដារ និងរក្សាសេដ្ឋកិច្ចរបស់ខ្លួនឱ្យនៅស្ថិតស្ថេរ ចំពេលមាន “ការខាតបង់សេដ្ឋកិច្ច” ដែលបង្កឡើងដោយប្រទេសរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន kyivpost។ លោក Volodymyr Zelensky បានប្រាប់មេដឹកនាំធនាគារពិភពលោក និង IMF តាមរយៈខ្សែវីដេអូនៅក្នុងកិច្ចប្រជុំមួយថា៖ “យោធារុស្ស៊ីមានគោលបំណងបំផ្លាញអ្វីៗគ្រប់យ៉ាងនៅអ៊ុយក្រែន ដែលអាចបម្រើជាមូលដ្ឋានសេដ្ឋកិច្ចសម្រាប់ជីវិតរស់នៅ នោះរាប់បញ្ចូលទាំងស្ថានីយផ្លូវដែក ឃ្លាំងអាហារ ប្រេង និងរោងចក្រចម្រាញ់ប្រេង”។ ជាមួយគ្នានេះដែរ លោក Zelensky បានអំពាវនាវសុំជំនួយសព្វាវុធបន្ថែមទៀតដោយនិយាយថា អ៊ុយក្រែននៅតែមិនមានគ្រប់គ្រាន់ទោះបីជាមានជំនួយយោធារាប់ពាន់លានពីលោកខាងលិច ដែលបានបង្ខំឱ្យរុស្ស៊ីផ្តោតលើការវាយលុករបស់ខ្លួនឡើងវិញនៅឆ្ងាយពីទីក្រុង Kyiv និងឆ្ពោះទៅភាគខាងកើតក៏ដោយ៕