សេដ្ឋកិច្ច
  • ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា
    សេដ្ឋកិច្ច
    July 16, 2026 Khmernote

    នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Diao Yunfeng អនុប្រធានក្រុមហ៊ុន Haier Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, លោកអនុប្រធានក្រុមហ៊ុនបានគោរពជម្រាបជូន សម្តេចធិបតី អំពីដំណើរការប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុននាំមុខមួយក្នុងពិភពលោកក្នុងការផលិត និងផ្តល់ឧបករណ៍ និងសម្ភារៈសម្រាប់ការរស់នៅឆ្លាតវៃ និងបរិវត្តកម្មឌីជីថល។ បច្ចុប្បន្ននេះ, ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងជាង ៦០ ប្រទេស និងមានអ្នកប្រើប្រាស់ផលិតផល

  • ផលិតកម្មគ្រឿងបង្គុំ និងដំឡើងរថយន្តនៅកម្ពុជាបានកើនដល់ចំនួន១១ទីតាំង
    សេដ្ឋកិច្ច
    July 3, 2026 Khmernote

    ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអញ្ជើញចូលរួម សម្ពោធបើកដំណើរការផ្គុំ និងដំឡើងរថយន្តម៉ូដែលថ្មី Toyota Hilux Travo កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ដែលបានធ្វើឲ្យវិស័យយានយន្ត នៅកម្ពុជាកាន់តែរីកចម្រើន ហើយធ្វើឲ្យផលិតកម្មគ្រឿងបង្គុំ និងដំឡើងរថយន្តនៅកម្ពុជាបានកើនដល់ចំនួន១១ទីតាំង។ សូមបញ្ជាក់ថាការរីកចម្រើននៃផលិតកម្មគ្រឿងបង្គុំ និងដំឡើងរថយន្តនៅកម្ពុជា បានផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ច-សង្គម ដោយជួយបង្កើតការងារជំនាញ បង្កើនខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក បង្កើនការផ្ទេរបច្ចេកវិទ្យា និងកាត់បន្ថយការចំណាយលើការនាំចូល ដែលធ្វើឱ្យប្រជាពលរដ្ឋអាចទទួលបានរថយន្តយកទៅប្រើប្រាស់ក្នុងតម្លៃកាន់តែសមរម្យ។ យោងតាមក្រសួងឧស្សាហកម្ម បានឲ្យដឹងថានៅកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនផលិត ផ្តុំ និងដំឡើងរថយន្តចំនួន ១១ ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្តុំ និងដំឡើងរថយន្តបានប្រមាណ

  • ទូតសិង្ហបុរីប្រចាំកម្ពុជា ផ្តល់អាទិភាពលើវិស័យបន្លែសុវត្ថិភាព និងផ្លែឈើកម្ពុជា សម្រាប់នាំចូលប្រទេសរបស់ខ្លួន
    សេដ្ឋកិច្ច
    July 3, 2026 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម Steven Pang Chee Wee, ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំប្រទេសកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ស្តីពីការពិនិត្យលទ្ធភាពជំរុញឧស្សាហកម្មកែច្នៃកសិផលកម្ពុជា (Agro-Processing Industry) និងកិច្ចសហការជំរុញការនាំចេញកសិផលទៅកាន់ប្រទេសសិង្ហបុរី ជំនួបនេះ បានធ្វើឡើងនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។ ឆ្លៀតនាឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានចែករំលែកនូវបច្ចុប្បន្នភាពអំពីវិស័យឧស្សាហកម្មកែច្នៃកសិផលកម្ពុជា

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះពិនិត្យវឌ្ឍនភាពគម្រោងផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន SUNDANCE INDUSTRIES នៅខេត្តកំពង់ស្ពឺ
    សេដ្ឋកិច្ច
    June 30, 2026 Khmernote

    ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក./គ.វ.ក.) បានដឹកនាំគណៈកម្មការអន្តរក្រសួង-ស្ថាប័ន ចុះពិនិត្យស្ថានភាពជាក់ស្តែង និងវឌ្ឍនភាពនៃការអនុវត្តគម្រោងវិនិយោគរបស់ក្រុមហ៊ុន SUNDANCE INDUSTRIES CO., LTD. ដែលមានទីតាំងស្ថិតក្នុងភូមិទំពាម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដំណើរចុះពិនិត្យនេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោង រួមទាំងស្វែងយល់ពីបញ្ហាប្រឈមនានាដែលក្រុមហ៊ុនជួបប្រទះ ដើម្បីជួយសម្រួលដល់ដំណើរការវិនិយោគឱ្យកាន់តែមានប្រសិទ្ធភាព។ គួរបញ្ជាក់ថា ក្រុមហ៊ុន SUNDANCE INDUSTRIES CO.,

  • កម្ពុជា-ជប៉ុន ពង្រឹងពាណិជ្ជកម្មឌីជីថលជំរុញផលិតផលខ្មែរ​ចូលទីផ្សារជប៉ុនតាមរយៈ CambodiaTrade.com
    សេដ្ឋកិច្ច
    June 30, 2026 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មកម្ពុជា និងដៃគូជប៉ុន បានពង្រឹងកិច្ចសហប្រតិបត្តិ​ការ​លើវិស័យពាណិជ្ជកម្មឌីជីថល ដើម្បីជំរុញការនាំ​ផលិតផល​កម្ពុជា​ចូល​ទីផ្សារជប៉ុន តាមរយៈថ្នាលពាណិជ្ជកម្មជាតិ CambodiaTrade.com។ យោងតាមប្រភពក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្នុងកម្មវិធីផ្គូផ្គង​ធុរកិច្ច​កម្ពុជា-ជប៉ុន ស្តីពីការជំរុញពាណិជ្ជកម្មឌីជីថល ដែលរៀបចំ​នៅមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) ទីក្រុងតូក្យូ កាលពីចុងសប្តាហ៍​កន្លងទៅ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បានបង្ហាញពីសក្តានុពលរបស់ CambodiaTrade.com ដែលជា​ថ្នាល​ជួយផ្សព្វផ្សាយ និងលក់ផលិតផល Made in Cambodia និង Made by Her ទៅកាន់ទីផ្សារអន្តរជាតិ។ កម្មវិធីនេះក៏បានផ្តល់ឱកាសឱ្យសហគ្រាសកម្ពុជា និងអ្នកទិញជប៉ុន​ជួប​ពិភាក្សាដោយផ្ទាល់

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជំរុញឱ្យក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន បណ្តាក់ទុនលើវិស័យអាទិភាព សំដៅលើកម្ពស់សេដ្ឋកិច្ច និងបង្កើតការងារដល់ពលរដ្ឋកម្ពុជា
    សេដ្ឋកិច្ច
    June 29, 2026 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) ក្នុងឱកាសបន្តបំពេញទស្សនកិច្ចការងារ ក្នុងរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) អមដំណើរដោយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតជូន គណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន (CCECC) ដឹកនាំដោយលោក Wang Xiangdong ប្រធានក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ថ្លែងនាឱកាសនោះ

  • ក្រសួងពាណិជ្ជកម្ម បង្កើតកម្មវិធីផ្គូផ្គងធុរកិច្ចជំរុញពាណិជ្ជកម្មឌីជីថល រវាងកម្ពុជា-ជប៉ុន
    សេដ្ឋកិច្ច
    June 29, 2026 Khmernote

    លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុង «កម្មវិធីផ្គូផ្គងធុរកិច្ចជំរុញពាណិជ្ជកម្មឌីជីថល កម្ពុជា-ជប៉ុន» ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) និងមានការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគាំទ្រពី ឯកឧត្តម KUNIHIKO Hirabayashi អគ្គលេខាធិការមជ្ឈមណ្ឌល AJC និងឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរឹងមាំ។ កម្មវិធីនេះត្រូវបានរៀបចំស្របតាមផែនការសកម្មភាពឆ្នាំ២០២៦ នៃគម្រោង «ការកសាងសមត្ថភាពឌីជីថល និងការជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ CambodiaTrade.com» ក្រោមការគាំទ្រពីមូលនិធិ CBRD Fund និងកិច្ចសហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) និងសមាគមជប៉ុន-កម្ពុជា

  • កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ២ ក្នុងទំហំទឹកប្រាក់សរុបជាង ១៧១ លានដុល្លារ
    សេដ្ឋកិច្ច
    June 26, 2026 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័តមាន បានឱ្យដឹងថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយ លោក SANUI Kazuma, ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជា (Chief Representative of JICA Cambodia Office) លើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ០២ ក្នុងទំហំទឹកប្រាក់សរុបចំនួន ២៥ ៤២៦ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ១៧១,៣ លានដុល្លារអាម៉េរិក។ កិច្ចព្រមព្រៀងហិរញ្ញប្បទានខាងលើ បានធ្វើឡើង លើ “គម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម”

  • ADB បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីគាំទ្រអន្តរកម្មថាមពលកកើតឡើងវិញរបស់កម្ពុជាជាមួយនឹងគម្រោងផ្ទុកថាមពលថ្មខ្នាតធំ
    សេដ្ឋកិច្ច
    June 24, 2026 Khmernote

    យោងតាមការចុះផ្សាយរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន (២៤ មិថុនា ២០២៦) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា ពង្រឹងស្ថិរភាពបណ្តាញអគ្គិសនី និងសន្តិសុខថាមពល និងជំរុញពាណិជ្ជកម្មថាមពលឆ្លងដែន។ គម្រោងផ្ទុកថាមពលថ្មខ្នាតធំភ្ជាប់បណ្តាញអគ្គិសនីនៅកម្ពុជា នេះ នឹងគាំទ្រដល់ការសាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម (battery energy storage system) ដែលមានកម្រិតថាមពល ២៥០ មេហ្គាវ៉ាត់ ជាមួយនឹងសមត្ថភាពផ្ទុក ៥០០ មេហ្គាវ៉ាត់ម៉ោងនៅស្ថានីយ៍រងខេត្តតាកែវ។ ប្រព័ន្ធនេះនឹងរក្សាទុកថាមពលកកើតឡើងវិញដែលសល់ ហើយបញ្ជូនវាត្រឡប់ទៅបណ្តាញវិញនៅពេលតម្រូវការថាមពលកើនឡើង និងជួយរក្សាស្ថេរភាពថាមពល។ ការណ៍នេះនឹងជួយបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងដោយសារ

  • គម្រោងវិនិយោគចំនួន៧ ក្នុងទុនវិនិយោគប្រមាណ ១១០លានដុល្លារអាម៉េរិក ត្រូវបានលើកមកពិនិត្យ និងពិភាក្សានាថ្ងៃនេះ
    សេដ្ឋកិច្ច
    June 24, 2026 Khmernote

    នាព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។ ប្រភពព័ត៌មានពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១១០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៤.៥០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៦គម្រោង រួមមាន៖ អាជីវកម្មរ៉ែមាស និងសាងសង់រោងចក្រកែច្នៃ, រោងចក្រផលិតផលិតផលធ្វើពីប្លាស្ទិក (កាបូបក្លាសេ, ធុងក្លាសេ, ធុងទឹក, ធុងដាក់សម្ភារៈ, ប្រដាប់ប្រដារក្មេងលេង និងសម្ភារៈបន្ទាប់បន្សំ), រោងចក្រផ្គុំដំឡើងម៉ូតូ និងម៉ូតូកង់បី,