Khmernote
  • អាជីវកម្ម

    សៀមរាប៖ ដោយសារវិបត្តិជំងឺកូវី-១៩ កសិករនៅខេត្តសៀមរាបបានងាកមកចាប់មុខរបរចិញ្ចឹមសត្វរុយលក់ ដែលមុខរបរនេះ ទទួលបានប្រាក់ចំណូលគួរសមសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នេះ។ លោកម៉េង ទ្រី អាយុជាង ៥០ឆ្នាំ ជាអ្នកចិញ្ចឹមរុយ រស់នៅក្នុងឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មាន វិទ្យុជាតិកម្ពុជាថាៈលោកចាប់ផ្តើមមុខរបរចិញ្ចឹមសត្វរុយនេះ នៅក្នុងខែមេសា ឆ្នាំ២០២០នេះ ដោយទិញពូជពីប្រទេស វៀតណាមមក ។ ប្រភេទសត្វរុយចិញ្ចឹមនេះ មិនមែនជារុយកខ្វក់ ឬសត្វរុយដែលបងប្អូនធ្លាប់បានឃើញនោះទេ ប៉ុន្តែជាសត្វរុយមានប្រយោជន៍ ច្រើន ដើម្បីយកពងនិងដង្កូវរបស់វា សម្រាប់ជាចំណីឱ្យសត្វមាន់ ទា ត្រី បង្កង

    December 1, 2020
  • សេដ្ឋកិច្ច

    ធនាគារអភិវឌ្ឍន៍អាស៊ី ដែលហៅកាត់ថា ADB កាលពីពេលថ្មីៗនេះបានចេញសេចក្ដីប្រកាសព័ត៌មានថា ខ្លួនបានអនុម័តកម្ចី ៧០ លានដុល្លារ ដើម្បីបង្កើនសមត្ថភាព និងផលិតកម្មកសិកម្មដើម្បីបង្កើនសមត្ថភាពកសិពាណិជ្ជកម្មនៅក្នុងខេត្តចំនួន ៦ នៅប្រទេសកម្ពុជា ទាក់ទងទៅនឹងការកែច្នៃផលិតកម្មកសិកម្មសំខាន់ៗដូចជា ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ​ និងមាន់ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន។ សេចក្ដីប្រកាសព័តមានបានឲ្យដឹងថា គម្រោងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងចង្វាក់តម្លៃកសិកម្ម និងសុវត្ថិភាពមានគោលបំណងផ្ដល់ឲ្យប្រហែលជា ២៣០ សហករកសិកម្ម និងកសិពាណិជ្ជកម្ម ចំនួន ៥០ នៅខេត្តកំពង់ចាម កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប និងត្បូងឃ្មុំ។ ADB បានឲ្យដឹងថា

    December 1, 2020
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយដោយសារព័ត៌មានវៀតណាម vietnamplus បានឲ្យដឹងថា ប្រជាជនហ្វីលីពីនប្រមាណ ១.៥ លាននាក់នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ AzD1222 2019 (COVID-19) បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលហ្វីលីពីននិងក្រុមហ៊ុន AstraZeneca ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងឱសថអង់គ្លេស – ស៊ុយអែតកាលពីសប្តាហ៍មុន។ ក្រោមកិច្ចព្រមព្រៀង ៦០០ លានប៉េសូ (១២.៥ លានដុល្លារ) នឹងធានាថាវ៉ាក់សាំងចំនួន ២.៦ លានដូស នឹងត្រូវបានបញ្ជូនទៅប្រទេសនេះក្នុងខែឧសភា និងមិថុនាឆ្នាំក្រោយ។ ប្រភពដែលបានឲ្យដឹងថា ក្រុមការងារថ្នាក់ជាតិប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 និងអ្នកចាក់វ៉ាក់សាំង Czar Carlito Galvez Jr បាននិយាយថា វ៉ាក់សាំងនឹងត្រូវបានវាយតម្លៃដោយក្រុមអ្នកជំនាញវ៉ាក់សាំង

    December 1, 2020
  • ទេសចរណ៍

    ចាប់តាំងពីពេលដែលវីរុស Covid-19 ចាប់ផ្ដើមរាតត្បាតនៅលើពិភពលោក ឃើញថាមកទល់ពេលនេះ ប្រទេសថៃបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទប់ស្កាត់ ក៏ដូចជាទប់លំនឹង និងស្ដារសេដ្ឋកិច្ចឡើងវិញ។ ប្រទេសថៃ គឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចមួយភាគធំពឹងផ្អែកលើវិស័យទេសចរណ៍យ៉ាងខ្លាំង ហើយខណៈពេលដែលវីរុសរាតត្បាតបានហាមឃាត់ការធ្វើដំណើររបស់អ្នកទេសចរ ប្រទេសនេះបានបន្ធូរបន្ថយ និងបង្កើតភាពទាក់ទាញនៃគោលនយោបាយចូលមកក្នុងប្រទេសខ្លួន យ៉ាងខ្លាំង ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ ប៉ុន្តែទោះជាយ៉ាងនេះក្ដី វិស័យទេសចរណ៍ថៃនៅតែជួបការលំបាកដដែល។ យោងតាមសារព័ត៌មាន vietnamplus បានចុះផ្សាយថា​ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេស ១,២០១ នាក់នៅក្នុងខែតុលា ចាប់តាំងពីមានការហាមឃាត់កាលពីខែមេសាក្នុងគោលបំណងដើម្បីបញ្ចៀសការផ្ទុះឡើងនៃជំងឺឆ្លងដោយសារប្រទេសនេះបើកឱ្យមានចំនួនអ្នកទេសចរដែលបានជ្រើសរើសឲ្យចូលជាបណ្តើរៗ។ ទោះបីជាយ៉ាងនេះក្ដី តួលេខនេះគ្រាន់តែជាចំណែកដ៏តូចមួយនៃចំនួនភ្ញៀវ ៣.០៧ លាននាក់នៅក្នុងខែដដែលកាលពីឆ្នាំមុនប៉ុណ្ណោះ។ ជាមួយគ្នានេះការផ្ទុះឡើងថ្មីៗបានធ្វើឲ្យផែនការធ្វើដំណើរ «travel bubbles» ជាច្រើនផ្សេងទៀតរវាងបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកបានបញ្ឈប់ ឬ បរាជ័យក្នុងការចាប់ផ្តើមរួមមាននៅរវាងនូវែលសេឡង់ និងអូស្ត្រាលីនិងហុងកុង

    November 30, 2020
  • សេដ្ឋកិច្ច

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាបនៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍​ ដ៏មាន​សក្តា​​នុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូល​អភិ​វឌ្ឍ​ជាតិ ជា​គោលដៅ​ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរ​ដល់ការការពារ ​និងកែលម្អបរិស្ថាន ផាសុកភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំ​​អភិវឌ្ឍ​ទីក្រុងឆ្លាតវៃ (Smart City)​ ផងដែរ។ សូមជម្រាបថា

    November 30, 2020
  • Boostrong

    កម្មវិធីប្រកួតស្វែងរកកំពូលស្តេចប្រដាល់គុនខ្មែរទូទាំងប្រទេស King of Fighter ដែលប្រមូលផ្តុំដោយកីឡាករដ៏ក្លាហានមកពីគ្រប់ទិសទី ដើម្បីបំពេញមហ្ឆិតាវៃដណ្តើមយកជ័យលាភីដែលមានតែមួយរូបគត់ ព្រមជាមួយប្រាក់រង្វាន់រាប់ម៉ឺនដុល្លា ដែលចាប់ផ្តើមឡើងនៅថ្ងៃទី 5 ធ្នូ ឆ្នាំ 2020 រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 6 ល្ងាច ដល់ ម៉ោង 8 យប់ ក្នុងផ្សារទំនើប AEON MALL SEN SOK CITY ជាន់ទី២ និងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV។ មហាព្រឹត្តិការណ៍ប្រកួតស្វែងរកស្តេចប្រដាល់គុនខ្មែរទូទាំងប្រទេស King of Fighter ជាកំពូលព្រឹត្តិការណ៍ប្រកួតប្រដាល់ដ៏អស្ចារ្យ

    November 28, 2020
  • សេដ្ឋកិច្ច

    យោងតាមការស្ទង់មតិរបស់រដ្ឋាភិបាលបានបង្ហាញថា ក្រុមហ៊ុនជប៉ុនបានផ្លាស់ប្តូរគោលការណ៍ទៅរកការកាត់បន្ថយប្រាក់ឈ្នួល ខណៈដែលជំងឺរាតត្បាតនៅតែបន្តឆ្លងរាលដាល នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន NHK ។ ជាមួយគ្នានេះការស្ទង់មតិរបស់ក្រសួងការងារដែលគ្របដណ្តប់លើក្រុមហ៊ុនជាង ១,៦០០ នៅចន្លោះខែកក្កដា និងសីហា ក៏បានបង្ហាញផងដែរថា ជារួមប្រមាណ ១១% នៃក្រុមហ៊ុនដែលបានស្ទង់មតិបានកាត់បន្ថយប្រាក់ឈ្នួល ឬ គ្រោងនឹងធ្វើដូច្នោះដែរ។ ការកាត់បន្ថយលើប្រាក់ឈ្នួលនេះ បានបង្ហាញនូវស្ថានភាពមិនល្អនោះឡើយ ជាពិសេសសម្រាប់ឧស្សាហកម្មភោជនីយដ្ឋាននិងសណ្ឋាគារ។ ក្នុងនោះជាង ២៣ ភាគរយនៃសណ្ឋាគារ និងភោជនីយដ្ឋានបានបន្ទាប ឬ គ្រោងនឹងកាត់បន្ថយប្រាក់ឈ្នួលជាបណ្ដោះអាសន្ន ដោយការកាត់បន្ថយនេះរួមបញ្ចូលទាំងប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភមូលដ្ឋាន។​ ទន្ទឹមនឹងនេះ មន្ត្រីក្រសួងព្រមានថា ផលប៉ះពាល់ខាងសេដ្ឋកិច្ចនៃជំងឺរាតត្បាតអាចនឹងកាន់តែអាក្រក់ទៅៗ៕ អត្ថបទ៖ លីនី ប្រភព៖ nhk

    November 28, 2020
  • សេដ្ឋកិច្ច

    ខណៈជំងឺរាតត្បាតកំពុងបង្ខំឲ្យប្រទេសនានាលើពិភពលោក ដាក់ចេញវិធានការដើម្បីទប់ស្កាត់ការរីករាលដាល និងស្ដារសេដ្ឋកិច្ចឡើងវិញ សហគ្រាសអាឡឺម៉ង់ ស្វ៊ីស និងអ៊ីស្រាអែលបានឲ្យដឹងថា នឹងចាក់បញ្ចូលទឹកប្រាក់វិនិយោគ ៣៥០ លានដុល្លារក្នុងប្រទេសវៀតណាម។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress សហគ្រាសអាឡឺម៉ង់ស្វ៊ីស និងអ៊ីស្រាអែលវិនិយោគទឹកប្រាក់ ៣៥០ លានដុល្លារលើវិស័យដូចជា ទេសចរណ៍ឌីជីថល ការចាប់ផ្តើមអាជីវកម្មឌីជីថល ការថែទាំសុខភាព និងការផលិតឧបករណ៍វេជ្ជសាស្ត្រផ្ទាល់ខ្លួននៅវៀតណាម។ អតីតអធិការបតីអាល្លឺម៉ង់លោក Philipp Rosler បានធ្វើការលើកឡើងនៅពេលជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc កាលពីពេលថ្មីៗនេះ ដោយលោកបានដឹកនាំប្រតិភូធុរកិច្ចបរទេសដែលកំពុងស្វែងរកឱកាសនៅប្រទេសវៀតណាម។ លោក Rosler បាននិយាយថា វិនិយោគិនមួយចំនួនគ្រោងនឹងផ្លាស់ប្តូររោងចក្រផលិតរបស់ពួកគេពីទីផ្សារផ្សេងទៀតទៅកាន់ប្រទេសវៀតណាម។ នៅពេលដែលពួកគេរក្សាបរិយាកាសធុរកិច្ចរបស់វៀតណាមដោយយកចិត្តទុកដាក់ខ្ពស់វិនិយោគិនរំពឹងថា រដ្ឋាភិបាលវៀតណាមនឹងដកការរឹតត្បិតទាក់ទងនឹងនីតិវិធីរដ្ឋបាល។

    November 28, 2020
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានកាលពី​ពេលថ្មីៗនេះ បានឲ្យដឹងថា គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងថ្មី ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារមន្ទីរខេត្តពោធិ៍សាត់ នឹងត្រូវស្ថាបនាខែធ្នូខាងមុខនេះ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរក្រុងពោធិ៍សាត់ ដឹកនាំដោយ លោក ក្រូច សុខុន អភិបាលរងក្រុង តំណាង លោក ចាប នាង អភិបាលនៃគណ:អភិបាលក្រុង បានដឹកនាំជំនាញពាក់ព័ន្ធ រួមជាមួយក្រុមហ៊ុនមកពីភ្នំពេញ ចុះពិនិត្យ និងខួងយកសំណាក់ដី ដើម្បីធ្វើតេស្តជំរៅ និងគុណភាពដីនៃគម្រោងសាងសង់ស្ពានថ្មើរជើង នៅចំណុចផ្លូវជាតិលខ៥ ចន្លោះសារមន្ទីរខេត្ត និងស្ថានីយប្រេងឥន្ធនៈតេលា។ គួរបញ្ជាក់ផងដែរថា ស្ពានអាកាសថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារៈមន្ទីរខេត្តពោធិ៍សាត់

    November 28, 2020
  • ទេសចរណ៍

    ក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ប្រទេសកម្ពុជានៅតែជាគោលដៅទេសចរណ៍ល្អបំផុតរបស់ពិភពលោកនៅឆ្នាំ២០២០ ដោយសង្កត់ធ្ងន់ថា ស្ថាប័នអន្តរជាតិ និងគេហទំព័រជាច្រើនដែលមានជំនាញវាយតម្លៃចំណាត់ថ្នាក់កន្លែងទេសចរណ៍ល្អបំផុតនៅជុំវិញពិភពលោកបានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាក្នុងចំណោមកន្លែងល្អបំផុតសម្រាប់ទស្សនា និងរស់នៅ។ ជាក់ស្ដែងក្រុមហ៊ុន My International Movers ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសអង់គ្លេស អាមេរិក និង អូស្ត្រាលី បានចុះផ្សាយពីប្រទេសរួសរាយបំផុតទំាង ១០ សម្រាប់មកទស្សនា និងរស់នៅទូទាំងពិភពលោក។ ជាមួយគ្នានេះដែរថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ គេហទំព័រ OUTRAGE Travel បានចុះផ្សាយអំពីប្រទេសដ៏មានសុវត្ថិភាពបំផុតទាំង៥ សម្រាប់មកទស្សនានៅក្នុងតំបន់អាស៊ី ដោយកម្ពុជាត្រូវបាន​ជាប់ជាប្រទេសដែលមានសុវត្ថិភាពបំផុត និងបង្ហាញថា ជាប្រទេសដែលមានវប្បធម៌ ព្រមទាំងបុរាណស្ថានបែបសាសនាដ៏សម្បូរបែប។ លើសពីនេះទៅទៀត កាលពីខែមីនា ឆ្នាំ២០២០ កម្ពុជាក៏ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់ទេសចរណ៍អន្តរជាតិប្រចាំឆ្នាំ២០២០

    November 28, 2020