Khmernote
  • បុគ្គលជោគជ័យ

    សហស្ថាបនិកក្រុមហ៊ុន BioNTech កាលពីថ្ងៃព្រហស្បតិ៍បានបោះជំហានយ៉ាងធំចូលទៅក្នុង​ចំណោមអ្នកមានបំផុតចំនួន ៥០០នាក់ បន្ទាប់ពីចក្រភពអង់គ្លេសក្នុងសប្តាហ៍នេះបានយល់ព្រមប្រើប្រាស់វ៉ាក់សាំង covid-19 ដែលក្រុមហ៊ុនអាឡឺម៉ង់បានបង្កើតឡើង រួមជាមួយភាគហ៊ុនរបស់ក្រុមហ៊ុន Pfizer Inc BioNTech បានកើនឡើងជិត ៨% នៅសប្តាហ៍នេះ និងកើនឡើងជាង ២៥០% ប្រចាំឆ្នាំ។ ហើយឥលូវនេះ លោក Ugur Sahin គឺជាអ្នកមានបំផុតទី ៤៩៣ នៅលើភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៥.១ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ។ សហស្ថាបនិកក្រុមហ៊ុន BioNTech លោក Ugur Sahin

    December 5, 2020
  • សេដ្ឋកិច្ច

    រដ្ឋាភិបាលជប៉ុននឹងបង្កើតមូលនិធិប្រហែល ៥០ ពាន់លានយ៉េន (៤៥៨ លានដុល្លារ) ដើម្បីផ្តល់ឱ្យក្រុមអ្នកស្រាវជ្រាវវ័យក្មេងនូវសន្តិសុខហិរញ្ញវត្ថុ និងចាប់ផ្តើមការច្នៃប្រឌិតបច្ចេកវិទ្យាថ្មី។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន nikkeiasia ផែនការនេះ គឺផ្តល់ប្រាក់ជាមធ្យម ៧ លានយ៉េនដល់អ្នកស្រាវជ្រាវម្នាក់ៗក្នុងមួយឆ្នាំដែលអាចពង្រីកដល់ប្រហែល ១០ លានយ៉េន ហើយគោលការណ៍ឧបត្ថម្ភធននឹងផ្ដល់សម្រាប់អ្នកស្រាវជ្រាវអាយុក្រោម ៤០ ឆ្នាំ។ ប្រភពដដែលបានឲ្យដឹងថា មូលនិធិនេះនឹងត្រូវបញ្ចូលទៅក្នុងកញ្ចប់គោលនយោបាយសេដ្ឋកិច្ចដែលកំពុងពិភាក្សា ដោយក្នុងរយៈពេលនៃកម្មវិធីនេះអ្នកស្រាវជ្រាវប្រមាណ ៧០០ នាក់ដែលភាគច្រើនត្រូវបានគេរំពឹងថា នឹងចូលរួមនៅក្នុងបច្ចេកវិទ្យាវិទ្យាសាស្ត្រ ហើយអ្នកទទួលនឹងត្រូវបានជ្រើសរើសក្នុងរយៈពេលបីឆ្នាំ។ គួរបញ្ជាក់ផងដែរថា អ្នកស្រាវជ្រាវវ័យក្មេងនៅប្រទេសជប៉ុនភាគច្រើនពិបាកក្នុង​ការទំនុកបំរុងខ្លួនឯងដោយសារពិបាករកការងារ និងការងារមិនស្ថិតស្ថេរ ហើយការឧបត្ថម្ភទាំងនេះមានគោលបំណងលើកទឹកចិត្តអ្នកវិទ្យាសាស្ត្រទាំងនេះឱ្យទទួលយកបញ្ហាប្រឈមថ្មីៗ និងជួយបញ្ឆេះរលកថ្មីនៃការច្នៃប្រឌិតបច្ចេកវិទ្យា។ ក្រុមមន្រ្តីគ្រោងនឹងផ្តល់ប្រាក់ប្រចាំឆ្នាំចំនួន ៦ លានយ៉េនដល់ ៨

    December 5, 2020
  • បុគ្គលជោគជ័យ

    អស់រយៈពេលជាច្រើនខែមនុស្សបានងឿងឆ្ងល់ថា តើពេលណាជីវិតនឹងវិលត្រឡប់ទៅរកភាពធម្មតាវិញក្នុងពេលមានជំងឺរាតត្បាត Covid-19។ ពាក់ព័ន្ធនឹងចម្ងល់ដែលពិបាកក្នុងការស្រាយនេះ ស្ថាបនិកក្រុមហ៊ុន Microsoft គឺលោក Bill Gates បានប៉ាន់ស្មានថា នៅសហរដ្ឋអាមេរិក នឹងអាចត្រឡប់ទៅរកសភាពដើមវិញក្នុង​និទាឃរដូវឆ្នាំ២០២១។ នៅក្នុងអំឡុងពេលធ្វើបទសម្ភាសន៍ជាមួយ “TODAY” របស់ NBC កាលពីថ្ងៃព្រហស្បតិ៍ មហាសេដ្ឋីរូបនេះបានលើកឡើងថា ការត្រឡប់ទៅរកសភាពដើមវិញនេះ គឺអាចទៅរួចដោយសារការចាក់វ៉ាក់សាំងដែលបានសន្យា និងការព្យាបាលបន្ថែម។ មហាសេដ្ឋីចិត្ត និងជាអ្នកដែលតែងគំរាមកំហែងអំពីរោគរាតត្បាតរូបនេះបានបន្តថា៖ « ក្នុងរយៈពេល ៤ ទៅ ៥ខែ ទម្រាំតែសភាពដូចដើមវិញវាពិតជាយូរ ហើយគួរឲ្យភ័យខ្លាចណាស់ ដរាបណាយើងមិនអាចកាត់បន្ថយអាកប្បកិរិរយារបស់យើងយើងបានទ្វេរដង»។ លោកបានបញ្ជាក់ថា អ្វីដែលមានឥទ្ធិពលបំផុត ហើយមនុស្សគ្រប់រូបអាចធ្វើបាននៅពេលនេះដើម្បីកាត់បន្ថយការរីករាលដាលបន្ថែមទៀតនិងបញ្ចប់ការរាតត្បាតជំងឺ

    December 4, 2020
  • សេដ្ឋកិច្ច

    រដ្ឋាភិបាលឥណ្ឌូនេស៊ីមានផែនការឃ្លាំមើលការនាំចេញត្រីរបស់ខ្លួនទៅកាន់ប្រទេសចិនឲ្យកាន់តែតឹងរ៉ឹងជាងមុន បន្ទាប់ពីមានការរឹតបន្តឹងការនាំចូលជាបន្តបន្ទាប់ទាក់ទងនឹងការព្រួយបារម្ភអំពីការឆ្លងរោគរាតត្បាតតាមរយៈពេលទំនិញ។ យោងតាមក្រសួងកិច្ចការសមុទ្រ និងជលផលឥណ្ឌូណេស៊ី គិតត្រឹមខែវិច្ឆិកាអ្នកនាំចេញត្រីឥណ្ឌូនេស៊ីចំនួន ៣ មកពី North Sumatra, East Java និង Banten បានប្រឈមនឹងការផ្អាកការនាំចូលពីអាជ្ញាធរគយចិន បន្ទាប់ពីគេបានរកឃើញថាមានមេរោគឆ្លងថ្មីនៅក្នុងគំរូផលិតផលរបស់ពួកគេ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក Fithra Faisal បាននិយាយថា រដ្ឋាភិបាលនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងពិនិត្យរក​វីរុស Covid-19 ក្នុងការនាំត្រីចេញទៅកាន់ប្រទេសចិន ហើយនឹងពង្រីកវិធានការបែបនេះសម្រាប់ការនាំចេញទៅប្រទេសផ្សេងទៀតផងដែរ។ គួររម្លឹកថា ប្រទេសចិនបានចាប់ផ្តើមធ្វើតេស្តសាច់ឆៅ និងក្លាសេដែលបាននាំចូល និងអាហារសមុទ្រក្លាសេក្នុងខែមិថុនា កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានពង្រឹងបន្ថែមទៀតនៅក្នុងខែវិច្ឆិកា បន្ទាប់ពីកម្មករកំពង់ផែនៅទីក្រុងនានារបស់ប្រទេសចិនបានធ្វើតេស្តរកឃើញវីរុស Covid-19។ ទន្ទឹមនឹងនេះនៅក្នុងខែវិច្ឆិកាដដែលប្រទេសចិនបាននិយាយថា ខ្លួនបានរកឃើញវីរុសនេះទៅលើការវេចខ្ចប់ផលិតផលពី ២០

    December 4, 2020
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី០៣ ខែធ្នូ ថ្មីៗនេះបានឲ្យដឹងថា ការតំឡើងសូឡា PV នៅលើកោះរ៉ុងសន្លឹមត្រូវបានគេរំពឹងថា នឹងផ្ដល់ថាមពលប្រើប្រាស់បាននៅខែមេសាខាងមុខនេះ។ សូឡា photovoltaic ដែលហៅកាត់ថា (PV) ត្រូវបានតម្លើងនៅលើកោះរ៉ុងសន្លឹម ដែលជាមជ្ឈមណ្ឌលទេសចរណ៍មួយនៅឯឆ្នេរនៃក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុដែលជាខេត្តមួយក្នុងចំណោមខេត្តជាប់ឆ្នេរសមុទ្រចំនួនបួនរបស់ប្រទេសកម្ពុជា។ បើតាមក្រសួងបានឲ្យដឹងថា កាលពីពេលដើមសប្ដាហ៍មុន ក្រុមហ៊ុនចែកចាយថាមពលពន្លឺព្រះអាទិត្យ Distributed Generation (DG) បានឲ្យដឹងថា ខ្លួនបានចាប់ដៃគូជាមួយក្រុមហ៊ុន Canopy Power Pte Ltd ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរីដើម្បីសំរេចគំរោងបង្កើតបណ្តាញអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ និងស្តុកនៅប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកម៉ៅការផ្នែកវិស្វកម្មលទ្ធកម្មនិងសាងសង់ ក្រុមហ៊ុន Canopy Power នឹងសាងសង់ឧទ្យាន solar

    December 4, 2020
  • សេដ្ឋកិច្ច

    យោងតាមការស្ទង់មតិរបស់កសិករនៅតំបន់ដាំផ្លែឈើនៅភាគខាងកើតនៃប្រទេសថៃ បានបង្ហាញថា កសិករភាគច្រើនមានផែនការផ្លាស់ប្ដូរទៅរកការដាំដំណាំទុរេននៅឆ្នាំក្រោយវិញ ជំនួសដំណាំដែលពួកគេដាំសព្វថ្ងៃ។ ប្រភពដដែលបានឲ្យដឹងតាមរយៈសារព័ត៌មាន nationthailand ថា មូលហេតុដែលធ្វើឲ្យកសិករងាកទៅរកដំណាំទុរេន គឺដោយសារតែតម្រូវការទាំងក្នុង និងក្រៅស្រុកបានធ្វើឲ្យតម្លៃទុរេនកើនឡើងខ្លាំងជាងដំណាំដទៃ។ ការិយាល័យស្ទង់មតិបានពន្យល់ថា តម្លៃទុរេនមានតម្លៃខ្ពស់ណាស់ក្នុងរយៈពេល ៦ ឬ ៧ ឆ្នាំកន្លងមកនេះ ដែលធ្វើឱ្យទុរេនក្លាយជាផ្លែឈើពេញនិយមក្នុងចំណោមផ្លែឈើក្នុងស្រុក មិនតែប៉ុណ្ណោះទុរេនថៃបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អតិថិជនចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះដែលធ្វើឱ្យតម្លៃរបស់វាកើនឡើង។ គួរបញ្ជាក់ផងដែរថា នៅឆ្នាំ ២០២១ ខេត្ត Chanthaburi, Rayong និង Trat នឹងផលិតបានផលប្រមាណ ១។៦ លានតោននៃដំណាំផ្លែឈើធំៗ ចំនួន ៤ គឺទុរេន មង្ឃុត

    December 4, 2020
  • សេដ្ឋកិច្ច

    យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ NHK បានដឹងថារដ្ឋាភិបាលទីក្រុងតូក្យូត្រូវបានគេរំពឹងថា នឹងចំណាយមួយផ្នែកធំបំផុតនៃការចំណាយបន្ថែមសម្រាប់ព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកនៅឆ្នាំក្រោយ។ ដោយការចំណាយបន្ថែមនេះ ត្រូវបានចែករំលែកឲ្យដឹងដោយរដ្ឋាភិបាលទីក្រុង រដ្ឋាភិបាលកណ្តាល និងគណៈកម្មាធិការរៀបចំការប្រកួតនេះ។ ប្រភពបានឲ្យដឹងថា ការចំណាយបន្ថែមត្រូវបានប៉ាន់ប្រមាណថាមានចំនួនសរុប ៣០០ ពាន់លានយ៉េន ឬ ប្រហែល ២.៩ ពាន់លានដុល្លារ ដោយរាប់បញ្ចូលទាំងការចំណាយទាក់ទងនឹងការពន្យារពេលនៃហ្គេមទៅរដូវក្តៅក្រោយ និងវិធានការដើម្បីការពារការឆ្លងមេរោគ។ ជាមួយគ្នានេះដែរ ចំពោះការចំណាយលើការពន្យាពេលប្រហែល ១.០៦ ពាន់លានដុល្លារ អាចត្រូវបានរៀបចំដោយគណៈកម្មាធិការរៀបចំដែលប្រហែល ៧៧០ លានដុល្លារដោយរដ្ឋាភិបាលក្រុង និងប្រហែល ១៤៤ លានដុល្លារដោយរដ្ឋាភិបាលកណ្តាល។ ដោយឡែកទាក់ទងនឹងការចំណាយសម្រាប់វិធានការណ៍ប្រឆាំងនឹងរោគឆ្លងនេះមានប្រហែលជា ៥៣០ លានដុល្លារអាចត្រូវបានផ្តល់ដោយរដ្ឋាភិបាលកណ្តាល និងប្រហែល ៣៨៥

    December 4, 2020
  • បុគ្គលជោគជ័យ

    នៅពេលដែលលោក Bob Iger បានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន The Walt Disney ក្នុងឆ្នាំ២០០៥ គាត់មានគំនិតប្រថុយប្រថានមួយគឺទិញ Pixar ។ លោក Iger បានថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទស្សនាវដ្តី The David Rubenstein Show របស់សារព័ត៌មាន Bloomberg ថា៖ « នៅពេលនោះស្ទូឌីយោជីវចល Walt Disney បានធ្លាក់ចុះខ្លាំង ក្រុមហ៊ុន Pixar និង Disney បានបណ្តាក់ទុនរួមគ្នាដើម្បីផលិតខ្សែភាពយន្តរបស់ Pixar រួមទាំងខ្សែភាពយន្តល្បីដូចជារឿង“ Toy

    December 3, 2020
  • សេដ្ឋកិច្ច

    យោងតាមការបង្ហោះនៅលើផេកផ្ទាល់ខ្លួនរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ មុននេះបន្តិចបានឲ្យដឹងថា ការចាប់ផ្តើមដឹកជញ្ជូនផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន ត្រូវបានចាប់ផ្តើមហើយ ដោយក្រុមហ៊ុន ហ៊ុនទី នៅកម្ពុជា។ តាមការបញ្ជាក់របស់ក្រុមហ៊ុននាពេលព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នេះបានឲ្យដឹងថា ក្រោយពីបញ្ចប់នៃការសាងសង់ និងដំឡើងឧបករណ៍សម្លាប់សមាសភាពចង្រៃ (ពងរុយ) នៅក្នុងផ្លែស្វាយរួចរាល់មក ក្រុមហ៊ុនបានចាប់ផ្តើមដឹកជញ្ជូនស្វាយពីចំការមកសំអាត និងវេចខ្ចប់ ដោយបានចាប់ផ្តើមបណ្តុះបណ្តាលកម្មករចំនួន ៧០ នាក់ជាបឋម ដោយត្រូវប្រើប្រាស់រយៈពេលបីថ្ងៃ ដើម្បីដាក់បញ្ចូលទៅក្នុងមួយ Container ។ ក្រុមហ៊ុនមានក្តីសង្ឃឹមថា ក្រោយពីទទួលបានបទពិសោធន៍ពីការលៀងសំអាត និងវិចខ្ចប់ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ នឹងជួយដល់ក្រុមហ៊ុនបង្កើនល្បឿននៃការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខ

    December 3, 2020
  • អាជីវកម្ម

    ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយរបស់ជប៉ុន All Nippon Airways (ANA) សម្រេចបើកការហោះហើរពីជប៉ុន ត្រង់មកភ្នំពេញវិញហើយចាប់ពីខែធ្នូ ឆ្នាំ២០២០នេះតទៅ ក្រោយផ្អាកអស់មួយរយៈពេល ដោយសារការរីករាលដាលនៃជំងឺ Covid-19។ យោងតាមការចេញផ្សាយនៅលើផេកផ្លូវការរបស់ Cambodia Airports នាថ្ងៃទី០៣ ខែធ្នូ នេះបានបង្ហាញយ៉ាងដូច្នេះថា៖ « [សូមស្វាគមន៍ការត្រឡប់មកវិញ] សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដៃគូរបស់យើងក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) ត្រលប់មកកាន់ប្រទេសកម្ពុជាវិញ! យើងនឹកអ្នក! យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថាក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) បានភ្ជាប់ជើងហោះហើររបស់ខ្លួនឡើងវិញរវាងភ្នំពេញ – ណារីតា

    December 3, 2020