- Khmernote
- សេដ្ឋកិច្ច
ផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ចាប់ផ្តើមដំណើរការស្ថាបនាយ៉ាងសកម្មហើយ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកការដ្ឋានជាផ្លូវការ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី០៨ ខែធ្នូនេះ។ គ្រឿងចក្រជាច្រើនគ្រឿង រួមជាមួយអ្នកបច្ចេកទេសជាច្រើននាក់ បានចុះទៅតាម គោលដៅតាមបណ្តាផ្លូវទាំង៣៨ខ្សែ ដើម្បីធ្វើសកម្មភាពស្ថាបនាផ្លូវទាំងនេះ បន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាលបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានថ្លែងថា ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបនេះត្រូវបានសាងសង់ឡើងដោយអង្គភាព ចំនួនប្រាំមួយបែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូសមស្របតាមទំហំចរាចរណ៍
December 8, 2020 - ទេសចរណ៍
ក្រសួងទេសចរណ៍ និងសុខាភិបាលថៃគ្រោងចាប់ផ្ដើមដំណើរការដំណើរកម្សាន្តថ្មីដែលហៅថា កញ្ឆាវេជ្ជសាស្រ្ត ( medical cannabis tour) នៅឆ្នាំក្រោយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ The Thaiger កាលពីព្រឹកមិញនេះ។ បើតាមប្រភពដដែលបានឲ្យដឹងថា គម្រោងដំណើរកម្សាន្ត កញ្ឆាវេជ្ជសាស្រ្ត គឺដើម្បីទស្សនា និងស្វែងយល់ចម្ការកញ្ឆាពាសពេញប្រទេសថៃដែលកំពុងដំណើរការ ហើយដំណើរកម្សាន្តនេះអាចនឹងមានសក្តានុពលសម្រាប់ភ្ញៀវទេសចរ និងជាដំណើរកម្សាន្ត កញ្ឆាវេជ្ជសាស្រ្តដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាលោក Phiphat Ratchakitprakarn បានមានប្រសាសន៍ថា ដំណើរកម្សាន្តថ្មីនេះមានគោលបំណងដើម្បីអប់រំប្រជាជនអំពីការប្រើប្រាស់ថ្នាំដែលផលិតចេញពីកញ្ឆាសម្រាប់គោលបំណងវេជ្ជសាស្រ្ត។ ខណៈនាយកដ្ឋានទេសចរណ៍របស់ប្រទេសថៃ កំពុងធ្វើការជាមួយនាយកដ្ឋានឱសថបុរាណថៃ ដើម្បីជំរុញសក្តានុពលផ្លូវទេសចរណ៍សម្រាប់ទេសចរណ៍វេជ្ជសាស្រ្តរបស់ខ្លួន។ ហើយនៅក្នុងដំណាក់កាលដំបូងកម្មវិធីនេះ មានគោលបំណងអប់រំប្រជាជនក្នុងស្រុកដែលចង់បង្កើតសហគ្រាស សហគមន៍ និងដេញថ្លៃក្លាយជាអ្នកដាំកញ្ឆាដែលមានការអនុញ្ញាត ហើយកម្មវិធីនេះនឹងត្រួសត្រាយផ្លូវសម្រាប់ការយល់ដឹងជាមូលដ្ឋានអំពីកញ្ឆា
December 8, 2020 - សេដ្ឋកិច្ច
រដ្ឋាភិបាលសហរដ្ឋអាមេរិក និងអ្នកផលិតសម្លៀកបំពាក់អាមេរិកបានសន្យាជួយកម្មករ កម្មការិនីដែលបម្រើការក្នុងវិស័យកាត់ដេរ និងវាយនភ័ណ្ឌនៅអាស៊ីឲ្យងើបឡើងវិញពីភាពលំបាកផ្នែកសេដ្ឋកិច្ចដែលវាយប្រហារដោយជំងឺ Covid-19។ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងតំណាងឧស្សាហកម្មបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃទី ២៨ ខែតុលាដោយបានសន្យាថា នឹងស្វែងរកវិធីដើម្បីជួយកម្មករដែលផ្គត់ផ្គង់ក្រុមហ៊ុនសម្លៀកបំពាក់ និងស្បែកជើងរបស់សហរដ្ឋអាមេរិក។ ក្នុងរយៈពេលមួយឆ្នាំទៀតភាពជាដៃគូនេះ នឹងជួយដល់វាយនភ័ណ្ឌ ភាគច្រើននៃប្រទេសបង់ក្លាដែស កម្ពុជា ស្រីលង្កា និងប្រទេសវៀតណាមដែលភាគច្រើនបានបាត់បង់ការងារដោយសារជំងឺរាតត្បាត។ ជាមួយគ្នានេះ ទីភ្នាក់ងារ (USAID) បាននិយាយថា៖ «ជាមួយនឹងល្បឿន និងទំហំមិនធ្លាប់មានពីមុនជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-19) បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់បណ្តាញផ្គត់ផ្គង់ពិភពលោក ដែលរំខានដល់ពាណិជ្ជកម្ម និងការវិនិយោគធ្វើឱ្យកម្មករជួរមុខប្រឈមនឹងហានិភ័យ និងបំបាត់ការងាររបស់កម្មកររាប់លាននាក់ផ្សេងទៀតជាពិសេសស្ត្រី។ ការប្តេជ្ញាចិត្តនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចសកលលោកក្នុងកំឡុងពេល និងបន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាត covid-19 ។
December 8, 2020 - សេដ្ឋកិច្ច
លោកនាយករដ្ឋមន្រ្តី Yoshihide Suga បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុននឹងចងក្រងកញ្ចប់សេដ្ឋកិច្ចបន្ថែមដែលមានតម្លៃ ៧៣.៦ ទ្រីលានយ៉េន (៧០៧ ពាន់លានដុល្លារ) ដើម្បីជួយបន្ធូរបន្ថយផលប៉ះពាល់ខាងសេដ្ឋកិច្ចនៃជំងឺរាតត្បាត។ លោក Suga បាននិយាយនៅក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាល និងគណបក្សកាន់អំណាចថា៖ « យើងនឹងរក្សាការងារ រក្សាអាជីវកម្ម ធ្វើឲ្យសេដ្ឋកិច្ចរីកលូតលាស់ និងបើកផ្លូវឆ្ពោះទៅរកកំណើនរួមទាំងតាមរយៈបច្ចេកវិទ្យាបៃតង និងឌីជីថល ដោយគណៈរដ្ឋមន្រ្តីរបស់លោកត្រូវបានកំណត់ ដើម្បីអនុម័តសកម្មភាពនេះនៅពេលក្រោយ »។ ទន្ទឹមនឹងនេះដែរប្រភពពីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃច័ន្ទថា កញ្ចប់ជំនួយបន្ថែមរបស់រដ្ឋាភិបាលជប៉ុននឹងមានតម្លៃ ៧៣ ទ្រីលានយ៉េន (៧០០ កោដិដុល្លារ) ខណៈដែលប្រទេសនេះនៅតែបន្តដោះស្រាយជាមួយនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចពីការរាតត្បាតវីរុស Covid-19។ ជាមួយគ្នានេះ ការចំណាយថវិកាដើម្បីអនុវត្តកញ្ចប់ ដែលគណៈរដ្ឋមន្រ្តីត្រូវបានគេរំពឹងថានឹងអនុម័តនៅថ្ងៃអង្គារនេះនឹងមានចំនួនសរុបប្រមាណ
December 8, 2020 - សេដ្ឋកិច្ច
យោងតាមការចេញផ្សាយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាកាលពីពេលថ្មីៗនេះបានឲ្យដឹងថា គិតចាប់តាំងពីជំងឺរាតត្បាតជាសាកល កូវីដ-១៩ បានចាប់ផ្តើមកើតមាន សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ១១ លានដុល្លារ ជាជំនួយទាក់ទងនឹងមេរោគកូវីដ-១៩ ដល់ប្រទេសកម្ពុជា ដែលជាចំនួនលើសពីចំនួនផ្តល់ដោយប្រទេសជាដៃគូដទៃណាទាំងអស់។ បើតាមការបញ្ជាក់របស់ស្ថានទូតនៅលើផេកផ្លូវការបានរៀបរាប់ដូច្នេះថា ទីភ្នាក់ងារការពារ និងកម្ចាត់ជំងឺរបស់សហរដ្ឋអាមេរិក និងទីភ្នាក់ងារផ្នែកសុខភាពសាធារណៈដទៃទៀតរបស់សហរដ្ឋអាមេរិក មានភាពជាដៃគូដ៏យូរ ជាមួយក្រសួងសុខាភិបាលកម្ពុជា និងអង្គការស្ថាប័នពាក់ព័ន្ធដទៃទៀត ដោយរួមមានកម្មវិធីកសាងសមត្ថភាពក្នុងការតាមរកអ្នកមានការពាក់ព័ន្ធ និងអង្កេតមើលជំងឺឆ្លង។ ស្ថានទូតសហរដ្ឋអាមេរិក និងបុគ្គលិករបស់ខ្លួនគោរពយ៉ាងខ្ជាប់ខ្ជួន តាមគោលណែនាំទាំងអស់ទាក់ទងនឹងសុខភាពសាធារណៈរបស់ប្រទេសកម្ពុជា។ ភាពជាដៃគូរបស់អាមេរិកជាមួយនឹងប្រជាជនកម្ពុជាមានច្រើនរូបភាព ហើយតាមពិតទៅ សូម្បីតែនៅក្នុងអំឡុងពេលនៃរោគរាតត្បាតជាសាកលនេះក្តី ក៏សហរដ្ឋអាមេរិកបានរួមចំណែកនូវថវិកាចំនួន ៧០០,០០០ ដុល្លា ដែរ សម្រាប់បំពេញតម្រូវការក្នុងគ្រាបន្ទាន់ នៅតាមសហគមន៍ ដែលរងការប៉ះពាល់ដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរ។ តាំងពីឆ្នាំ ១៩៩២
December 7, 2020 - សេដ្ឋកិច្ច
ក្រោយរោងចក្រផលិតស្រោមដៃលំដាប់ទី១ លើពិភពលោករបស់ប្រទេសម៉ាឡេស៊ីត្រូវបានផ្អាកជាបណ្ដោះអាសន្ន ប្រធានអាជ្ញាធរកៅស៊ូថៃ (RAT) បាននិយាយថាប្រទេសថៃបានក្លាយជាអ្នកផលិត និងនាំចេញស្រោមដៃកៅស៊ូធំជាងគេទី២ នៅលើពិភពលោក ដោយសារតែតម្រូវការកើនឡើងក្រោយការផ្ទុះឡើងជាថ្មីម្ដងទៀតនវីរុស covid-19។ លោក Nakorn Takkawipat អគ្គនាយក RAT មានប្រសាសន៍ថា៖ « ដោយមានការគាំទ្រពីរដ្ឋាភិបាល យើងអាចក្លាយជាមជ្ឈមណ្ឌលផលិតស្រោមដៃកៅស៊ូរបស់ពិភពលោក ដោយយើងមានបច្ចេកវិទ្យារួចហើយដើម្បីកាត់បន្ថយប្រូតេអ៊ីនដែលបង្កើតអាឡែរហ្សីនៅក្នុងស្រោមដៃកៅស៊ូ ដែលប្រសិនបើក្រុមហ៊ុនផលិតក្នុងស្រុកទាំងអស់អនុវត្តបច្ចេកវិទ្យានេះ នឹងអាចបង្កើនតម្លៃផលិតផលរបស់ពួកគេ និងលើកកម្ពស់ស្រោមដៃកៅស៊ូថៃនៅលើទីផ្សារពិភពលោក»។ ជាមួយគ្នានេះលោក Junlathep Khajornchaikul នាយកមជ្ឈមណ្ឌលបច្ចេកវិទ្យាជាតិលោហៈ និងវត្ថុធាតុដើម (MTEC) បានមានប្រសាសន៍ថា៖ « ក្រុមហ៊ុន MTEC ទទួលបានជោគជ័យក្នុងការអភិវឌ្ឍបច្ចេកវិទ្យាកាត់បន្ថយ ឬ
December 7, 2020 - សេដ្ឋកិច្ចប្រទេសឡាវបង្ខំចិត្តបិទតំបន់សេដ្ឋកិច្ចពិសេសដ៏សំខាន់របស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19
យោងតាមការចុះផ្សាយដោយសារព័ត៌មានបរទេសបានឲ្យដឹងថា គណៈកម្មាធិការជាតិពិសេសនៃប្រទេសឡាវសម្រាប់ការការពារ និងត្រួតពិនិត្យវីរុស ទប់ស្កាត់ Covid-19 បានប្រកាសពីការបិទតំបន់សេដ្ឋកិច្ចពិសេសមួយនៅភាគខាងជើងនៃខេត្ត Luang Namtha ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសរាតត្បាត Covid-19។ តាមប្រភពដដែលបានឲ្យដឹងថា បទបញ្ជាបិទតំបន់សេដ្ឋកិច្ចពិសេសនេះត្រូវបានដាក់ចេញបន្ទាប់ពីជនអន្តោប្រវេសន៍ខុសច្បាប់ជនជាតិចិនពីរនាក់ត្រូវបានធ្វើតេស្តិ៍វិជ្ជមានវីរុស Covid-19 ដោយបាន ពួកគេបានចូលទៅកាន់ប្រទេសឡាវ បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា តាមផ្លូវទឹកកាត់ស្រុក Tonpheung នៃខេត្ត Bokeo នៅចុងខែវិច្ឆិកា។ គណៈកម្មាធិការជាតិពិសេសរបស់ប្រទេសឡាវ បានបញ្ជាឲ្យបិទ Tonpheung និងតំបន់សេដ្ឋកិច្ចពិសេស Boten ទាំងមូលរយៈពេល ១៤ ថ្ងៃ រួមទាំងបានធ្វើតេស្តលើជនសង្ស័យទាំងអស់នៃវីរុស Covid-19 ចាប់ពីថ្ងៃទី ៥ ធ្នូ
December 7, 2020 - ទេសចរណ៍
អាជីវកម្ម និងបុគ្គលិកក្នុងវិស័យទេសចរណ៍នៅទីក្រុងតូក្យូបានសម្ដែងការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមានដល់អាជីវកម្មរបស់ពួកគេ ខណៈរដ្ឋាភិបាលបានស្នើសុំសម្រាប់មិនអនុញ្ញាតឲ្យមនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាពប្រើយុទ្ធនាការឧបត្ថម្ភធនក្នុងការធ្វើដំណើរក្នុងស្រុកចំពេលមានករណីផ្ទុះឡើងជាថ្មីនូវវីរុស Covid-19។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន kyodo បានឲ្យដឹងថា ម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍មួយនៅតាមបណ្តោយផ្លូវដើរទិញឥវ៉ាន់ ដែលជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងរដ្ឋធានីបាននិយាយថា៖ « ក្រោយរដ្ឋាភិបាលក្រុងតូក្យូ និងរដ្ឋាភិបាលកណ្តាលដាក់ឲ្យមានការប្រើប្រាស់កម្មវិធីលើកកម្ពស់ទេសចរណ៍ ភ្ញៀវទេសចរបានត្រលប់មកវិញខ្លះហើយ »។ ប៉ុន្តែម្ចាស់អាជីវកម្មរូបនេះបានបន្ថែមថា ទោះភ្ញៀវបានត្រលប់មកវិញខ្លះក៏ដោយ តែហាងរបស់លោកមិនអាចជៀសផុតពីផលប៉ះពាល់ទេ ព្រោះតែសំណូមពរចុងក្រោយពីរដ្ឋាភិបាលនេះ។ គួរម្លឹកផងដែរថា កាលពីខែកក្កដាកន្លងទៅនេះ រដ្ឋាភិបាលក្រុងជប៉ុនបានបញ្ចូលកម្មវិធី “Go To Travel” ដើម្បីជាវិធីសាស្រ្តលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក ដោយគ្រប់ដណ្ដប់លើការចំណាយរបស់អ្នកដំណើរចំនួនពាក់កណ្តាលរួមមាន ការស្នាក់នៅ ការដើរទិញឥវ៉ាន់ និងការបរិភោគអាហារនៅតាមគោលដៅធ្វើដំណើរ។ ទោះជាយ៉ាងណាក្ដីមកទល់ពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុនបានស្នើសុំលុបចោលការអនុវត្តគម្រោងនេះសម្រាប់មនុស្សចាស់ និងអ្នកមានបញ្ហាសុខភាព បន្ទាប់ពីការរីករាលដាលជាថ្មីម្ដងទៀតនៃវីរុស
December 7, 2020 - សេដ្ឋកិច្ច
តាមការផ្សាយរបស់សារព័ត៌មាន CNN កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះប្រទេសចិននឹងផ្តល់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ រាប់រយលានដូសទៅកាន់ប្រទេសនានា ដែលកំពុងធ្វើការសាកល្បងនូវបេក្ខភាពវ៉ាក់សំាងកូវីដ ១៩ ដំណាក់កាលចុងក្រោយរបស់ខ្លួន។ ប្រភពដដែលក៏បានឲ្យដឹងផងដែរថា មេដឹកនាំប្រទេសចិនក៏បានសន្យាថា នឹងបង្កើននូវបញ្ជីឈ្មោះប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសិទ្ធិទទួលវ៉ាក់សាំងរបស់ខ្លួនផងដែរ។ យុទ្ធនាការជាសកលនេះបង្ហាញពីប្រទេសចិននូវឱកាសដើម្បីជួសជុលរូបភាពរបស់ខ្លួនដែលត្រូវបានខូចខាតដោយសារការចាត់វិធានការដំបូងនៃការឆ្លងវីរុសនេះ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះប្រទេសចិនមានវ៉ាក់សាំងកំពុងផលិតចំនួន ៥ ប្រភេទ មកពីក្រុមហ៊ុនចំនួន ៤ ដែលបានឈានដល់ដំណាក់កាលទី ៣ នៃការសាកល្បងហើយ៕ អត្ថបទ៖ លីនី ប្រភព៖ cnn
December 5, 2020 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុក The Thaiger នាថ្ងៃនេះបានឲ្យដឹងថា ប្រភេទអង្ករផ្កាម្លិះ 105 របស់ប្រទេសថៃទទួលបានចំណាត់លេខ១ ក្នុងការប្រកួតប្រជែងអង្ករល្អបំផុតលំដាប់ពិភពលោកឆ្នាំ២០២០។ ការប្រកួតប្រជែងអង្ករដ៏ល្អបំផុតនេះ ធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃសន្និសីទអង្ករពិភពលោកលើកទី១២ ដែលរៀបចំឡើងតាមអ៉ីនធឺណេតនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូ ខណៈចៅក្រមស្វែងរកអង្ករដែលមានរសជាតិឈ្ងុយឆ្ងាញ់បំផុតរបស់ពិភពលោក ហើយបានផ្តល់រង្វាន់កំពូលដល់អង្ករផ្កាម្លិះ 105 របស់ប្រទេសថៃ។ ចាប់តាំងពីសមាគមអ្នកនាំចេញអង្ករថៃបានបន្ថែមប្រភេទអង្ករផ្កាម្លិះ 105 ចូលទៅក្នុងការប្រកួតមក អង្ករប្រភេទ ផ្កាម្លិះ 105 ត្រូវបានគេចាត់ទុកថាជាល្អបំផុតនៅលើពិភពលោក បន្ទាប់ពីទទួលបានពិន្ទុខ្ពស់ជាងគេក្នុងលក្ខណៈវិនិច្ឆ័យទាំងអស់រួមមាន រសជាតិ ក្លិន វាយនភាព និងរូបរាង។ នៅក្នុងប្រទេសថៃ អង្ករផ្កាម្លិះ 105 ត្រូវបានគេហៅថាជា hom
December 5, 2020












