- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានបានឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនក្នុងរយៈពេល ១០ខែ ដំបូងនៃឆ្នាំ២០២០ នេះ មានតម្លៃ ១,៧៤៨ លានដុល្លារ ខណៈចំនួននេះបានបង្ហាញពីការធ្លាក់ចុះ ៨ ភាគរយ បើធ្វើការប្រៀបធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះដែរ តួលេខពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បង្ហាញថា ចាប់ពីខែមករាដល់ខែតុលាឆ្នាំ ២០២០ កម្ពុជាបាននាំចេញទំនិញដែលមានតម្លៃ ១,៣៥៨ លានដុល្លារទៅជប៉ុន ធ្លាក់ចុះ ៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈកម្ពុជាបានចំណាយប្រាក់ចំនួន ៣៩០ លានដុល្លារអាមេរិក ក្នុងការនាំចូលផលិតផលពីប្រទេសជប៉ុនដែលធ្លាក់ចុះ ១២ ភាគរយ។ ទន្ទឹមនឹងនេះ យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា ផលិតផលសក្តានុពលសម្រាប់នាំចេញទៅកាន់ប្រទេសជប៉ុន
December 12, 2020 - សេដ្ឋកិច្ច
ប្រធានតំណាងនៃមជ្ឈមណ្ឌលនាំចេញរុស្ស៊ី (REC) ប្រចាំនៅប្រទេសវៀតណាមលោក Robert Kurilo កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ទីផ្សាររបស់ប្រទេសរុស្ស៊ីបានបើកទ្វារសា្វគមន៍សម្រាប់ទំនិញវៀតណាម។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតក្នុងស្រុកមួយប្រធានតំណាងបានមានប្រសាសន៍ថា ផលិតផលវៀតណាមជាច្រើនមានឱកាស និងសក្តានុពលក្នុងការចូលប្រទេសរុស្ស៊ី ដោយក្នុងនោះរួមមាន ខ្ទឹមខ្មៅ កាហ្វេ និងតែបៃតង ដែលតែងតែត្រូវបានភ្ញៀវទេសចររុស្ស៊ីទិញជាវត្ថុអនុស្សាវរីយ៍។ ក្រៅពីនេះក៏មានទំនិញដែលមានសក្ដានុពលៀតផងដែរថា រួមមាន បំពង់បឺតក្រដាស ផលិតផលសរីរាង្គ និងទំនិញដែលផ្អែកលើការប្រើប្រាស់ប្រកបដោយនិរន្តរភាព។ ដោយមានគុណភាពពូជ និងវេចខ្ចប់កាន់តែប្រសើរ ផលិតផលវៀតណាមមានការកែលំអគួរឱ្យកត់សម្គាល់ ហើយឥឡូវនេះទាក់ទាញអតិថិជនរុស្ស៊ីកាន់តែច្រើនជាងមុន។ បច្ចុប្បន្នផលិតផលកំពុងត្រូវបានផ្សព្វផ្សាយនៅក្នុងប្រទេសរុស្ស៊ីតាមរយៈបណ្តាញផ្សេងៗដូចជា ការផ្សព្វផ្សាយពាណិជ្ជកម្មដែលរៀបចំដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ទីភ្នាក់ងារពាក់ព័ន្ធ និងអាជីវកម្មរួមជាមួយសកម្មភាពទេសចរណ៍។ ជាមួយគ្នានេះដែរ ផលិតផលវៀតណាមចំនួនមានប្រជាប្រិយភាពក្នុងចំណោមអតិថិជនរុស្ស៊ី ដូចជា បង្គា
December 12, 2020 - សេដ្ឋកិច្ច
ខុទ្ទកាល័យនាយករដ្ឋមន្រ្តី Yoshihide Suga កាលពីថ្ងៃសុក្របានសម្រេចចិត្តក្នុងការចំណាយថវិកាបន្ថែមបន្ទាន់ចំនួន ៣៨៥.៦២ ពាន់លានយ៉េន (៣.៧ ពាន់លានដុល្លារ) ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ខណៈមនុស្សចំនួន ១៧៣,០៤៩ នាក់បានធ្វើតេស្តវិជ្ជមាននៅម៉ោង ១១ យប់ថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០២០កន្លងទៅនេះ។ យោងតាមសារព័ត៌មានជប៉ុន kyodo បានឲ្យដឹងថា ថវិកាបន្ថែមនេះនឹត្រូវប្រើប្រាស់ជាមួយទឹកប្រាក់សរុប ដើម្បីពង្រីកកម្មវិធីឧបត្ថម្ភធនធ្វើដំណើរដ៏ចម្រូងចម្រាស ដោយរដ្ឋាភិបាលនឹងពង្រីកយុទ្ធនាការ “ធ្វើដំណើរ” រយៈពេល ៥ ខែទៀត ដែលនឹងហួសកាលបរិច្ឆេទដើមនៅចុងខែមករា ដើម្បីគាំទ្រឧស្សាហកម្មទេសចរណ៍ដែលរងគ្រោះដោយវីរុស និងគាំទ្រសេដ្ឋកិច្ចជប៉ុន។ ប៉ុន្តែអ្នកជំនាញខ្លះបានស្តីបន្ទោសកម្មវិធីនេះចំពោះការកើនឡើងយ៉ាងខ្លាំងនាពេលថ្មីៗនេះ នៃចំនួនអ្នកឆ្លងជំងឺក្នុងគ្រួសារ។ ការចំណាយបន្ទាន់រួមបញ្ចូលទាំងថវិកាចំនួន
December 12, 2020 - សេដ្ឋកិច្ច
ខេត្តព្រៃវែង បានក្លាយជាខេត្តមួយផលិតស្រូវបានច្រើនជាងគេក្នុងចំណោម ២៥ រាជធានី/ខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ នេះបើយោងតាមការឲ្យដឹងពីឯកឧត្តម វេងសាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទនៅលើគណនីហ្វេសប៊ុកផ្លូវការកាលពីពេលថ្មីៗនេះ។ ក្នុងនោះផងដែរថា ឯកឧត្តមបានបញ្ជាក់ថា ការងារដាំដុះស្រូវរដូវវស្សានៅក្នុងឆ្នាំ២០២០ នេះ ខេត្តព្រៃវែងអនុវត្តបានលើផ្ទៃដីប្រមាណ ២៨០ ៣៩៩ ហិកតា។ រីឯការងារប្រមូលផលស្រូវវិញ គិតមកទល់ថ្ងៃទី៥ ខែធ្នូ ខេត្តសម្រេចប្រមូលផលបានចំនួន ២១៥ ៣៩៩ ហិកតាស្មើនឹង ៧៧% នៃផ្ទៃដីសរុប និងទទួលបានទិន្នផលជាមធ្យមប្រមាណ ៣.២៣ តោន/ហិកតា ហើយទទួលបានបរិមាណផលសរុបចំនួន
December 12, 2020 - សេដ្ឋកិច្ច
បុគ្គលិកពេទ្យជួរមុខនៅក្នុងប្រទេសជប៉ុនមានការព្រួយបារម្ភថា ពួកគេបានបាត់បង់ឧបករណ៍ការពារចាំបាច់ ខណៈពួកគេកំពុងប្រឈមនឹងកង្វះខាតស្រោមដៃកៅស៊ូវេជ្ជសាស្ត្រ (ស្រោមដៃពេទ្យ) ក្នុងពេលដំណាលគ្នានឹងការឆ្លងរីករាលដានៃវីរុស Covid-19 កាន់តែច្រើនឡើងៗលើសឈានដល់កម្រិតគួរឲ្យកកត់ត្រា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឲ្យដឹងថាគ្លីនិកវេជ្ជសាស្រ្តមួយនៅក្នុងទីក្រុង Funabashi ទទួលបានស្រោមដៃជិត ៥០០ គូក្នុងមួយសប្តាហ៍ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមនៅដើមឆ្នាំនេះ។ នាយករងគ្លីនិកគឺលោក Doi Yoshiyasu មានប្រសាសន៍ថា៖ « វាមានការលំបាកក្នុងការរកប្រភពនៃស្រោមដៃវេជ្ជសាស្រ្ត ហើយតម្លៃបានកើនឡើងទ្វេដង ដូច្នេះហើយលោកជំរុញឱ្យអាជ្ញាធរផ្តល់អាទិភាពដល់ការបែងចែកធនធានដល់ប្រជាជនដែលត្រូវការបំផុត »។ ជាមួយគ្នានេះដែរ បើតាមការស្ទង់មតិថ្មីៗនេះរបស់បុគ្គលិកពេទ្យដែលពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 បានរកឃើញថា កង្វះខាតកំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរនៅទូទាំងប្រទេស ដោយស្ទើរតែ ៦០% នៃអ្នកដែលបានឆ្លើយតបបាននិយាយថាពួកគេកំពុងអស់ស្រោមដៃប្រើហើយ។ គួរឲ្យដឹងផងដែរថា គ្រឿងបរិក្ខារខ្លះបានប្រើស្រោមដៃដែលមិនមែនជាថ្នាក់វេជ្ជសាស្ត្រ
December 12, 2020 - អាជីវកម្ម
ក្ដីសង្ឃឺមថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ដើម្បីស្ដារក្រុមហ៊ុនឡើងវិញជាបណ្ដើរៗ ត្រូវបានបំផ្លាញជាថ្មីម្ដងទៀត ដោយសារតែការរីករាលដាលនៃវីរុស Covid-19 នៅក្នុងប្រទេស។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក The Thaiger នាព្រឹកថ្ងៃទី១១ ខែធ្នូ នេះបានឲ្យដឹងថា ជើងហោះហើរក្នុងស្រុកដំបូងទៅកាន់ ភូកេត និងឈៀងម៉ៃ ដែលនឹងត្រូវចាប់ផ្ដើមហោះហើរនៅចុងខែធ្នូនេះ ត្រូវបានផ្អាក។ ប្រភពដដែលបានឲ្យដឹងបន្ថែមថា ជើងហោះហើររបស់ក្រុមហ៊ុននេះ ត្រូវបានផ្អាក និងពន្យារពេលហោះហើររហូតដល់ដើមខែមករា ប៉ុន្តែប្រសិនបើវីរុសនៅតែបន្តរីករាលដាល ក្រុមហ៊ុនអាចនឹងត្រូវសម្រេចចិត្តពន្យារពេលការហោះហើរដោយគ្មានដែនកំណត់។ មូលហេតុដែលធ្វឲ្យក្រុមហ៊ុន Thai Airway មិនអាចដំណើរការជើងហោះហើរដំបូង ចាប់តាំងពីបញ្ឍរជើងចោលអស់ជិត ៩ខែមកនេះ គឺដោយសារជនជាតិថៃចំនួន ១៧ នាក់បានធ្វើតេស្តិ៍វិជ្ជមាន
December 11, 2020 - ទេសចរណ៍
ភ្នំ៥៣ ជាតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់មួយកន្លែង ទើបរៀបចំនាដើមឆ្នាំ២០២០នេះ កំពុងបង្ហាញសម្រស់ ធម្មជាតិបង្អួតភ្ញៀវទេសចរឱ្យមកកម្សាន្តម្ដងហើយម្ដងទៀត ។ យើងអាចធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍មួយនេះ ពីក្រុងបាត់ដំបងចេញតាមផ្លូវបវេល ត្រង់ផ្លូវបំបែកថ្មគោល ដែលមាន ចម្ងាយប្រហែល ១៣២គ.ម ឬក៏យើងអាចធ្វើដំណើរកាត់តាមខេត្តប៉ៃលិន ដែលមានចម្ងាយប្រមាណ ១៥៥គ.ម តាមផ្លូវក្រវាត់ ព្រំដែន ត្រង់ចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង យើងនឹងឃើញមានស្លាកសញ្ញាទឹកធ្លាក់៥៣ នៅខាង ឆ្វេងដៃ ហើយបត់ចូលទៅដល់ទីតាំងភ្នំ៥៣ ត្រឹមតែជាង២គីឡូម៉ែត្រទៀតតែប៉ុណ្ណោះ ។ អ្នកស្រីវ៉ាន់ សុគន្ធា ម្ចាស់រមណីយដ្ឋានទេសចរណ៍ភ្នំ៥៣ បានឱ្យដឹងថា ទីនេះមានភ្ញៀវទេសចរមកលេងកើនឡើងជារៀងរាល់ ថ្ងៃមិនដែលដាច់។ ចំណុចពិសេសនៅទីនេះដែលកំពង់ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិមកទស្សនាកម្សាន្ត
December 11, 2020 - សេដ្ឋកិច្ច
យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃនេះ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ថវិកាសរុបចំនួន ៩៦៨,៣៩០ ដុល្លារអាមេរិក ដើម្បីគាំទ្រដល់គម្រោងចំនួនពីរនៅកម្ពុជា ក្រោមក្របខ័ណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុនជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់សា្ថនទូតបានបញ្ជាក់ថា ពិធីចុះហត្ថលេខានឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ខាងមុខនេះ នៅឯស្ថានទូតជប៉ុន។ ក្នុងនោះដែរ ថវិកាចំនួន ៦៩៤,៥៣៩ ដុល្លារអាមេរិក នឹងត្រូវផ្ដល់ឲ្យមូលនិធិសម្រាប់ការអភិវឌ្ឍអន្តរជាតិ / ជំនួយសង្គ្រោះ (FIDR) សម្រាប់ «គម្រោងពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ ដើម្បីអនុវត្តការវះកាត់កុមារនៅខេត្តក្រចេះ (ឆ្នាំទី ២) » ។ ដោយឡែក ថវិកាដែលនៅសល់ចំនួន ២៧៣,៨៥១ ដុល្លារអាមេរិក នឹងត្រូវប្រើសម្រាប់ « គម្រោងលើកកម្ពស់ការអប់រំបញ្ចូលគ្នាសម្រាប់កុមារពិការ
December 11, 2020 - សេដ្ឋកិច្ច
លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានមានប្រសាសន៍ថា ប្រទេសថៃនឹងត្រៀមផលិត និងចែកចាយវ៉ាក់សាំង Covid-19 ទៅឲ្យសមាជិកនៃក្រុមយុទ្ធសាស្រ្តសហប្រតិបត្តិការសេដ្ឋកិច្ច ដែលហៅថា Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy (Acmecs) ដែលក្នុងនោះរួមមាន កម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា នៅពាក់កណ្ដាលឆ្នាំ ២០២១។ លោកនាយករដ្ឋមន្រ្តីបានប្រកាសដូច្នេះកាលពីថ្ងៃ ពុធ នៅឯវិមានរដ្ឋាភិបាលក្នុងអំឡុងកិច្ចប្រជុំកំពូល Acmecs លើកទី៩ តាមរយៈអ៉ីនធឺណេត ជាមួយមេដឹកនាំនៃប្រទេសសមាជិក ៤ ផ្សេងទៀតគឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ា
December 11, 2020 - សេដ្ឋកិច្ច
ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា គិតត្រឹមដំណាច់ខែវិច្ឆិកាកន្លងទៅនេះ ការស្ថាបនាឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ ដល់ ក្រុងកំពត ប្រវែងប្រមាណ១៣៤ គីឡូម៉ែត្រ សម្រេចបាន ៨៣ភាគរយហើយ។ យោងតាមសេចក្តីជូនដំណឹងនៅព្រឹកថ្ងៃទី១០ ខែធ្នូនេះកន្លងទៅនេះ បានបញ្ជាក់ថា ផ្លូវនេះត្រូវបានស្ថាបនាជាប្រភេទផ្លូវ បេតុងកៅស៊ូ(AC) បែងចែកជាពីរដំណាក់កាល ដែលដំណាក់កាលទីមួយ ពីចោមចៅ-បែកគូស ត្រូវបានពង្រីក ពីពីរគន្លងទៅបួនគន្លង និងមានសួនច្បារកណ្តាលទ្រូងផ្លូវ និងដំណាក់កាលទីពីរ ពីបែកគូសទៅក្រុងកំពត សាងសង់មួយគន្លងទៅមួយគន្លងមក ដោយគ្រោងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខ។ កំណាត់ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត បានបើកការដ្ឋានស្ថាបនាសាងសង់កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨
December 11, 2020












