- Khmernote
- សេដ្ឋកិច្ច
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ព្រឹកនេះ សម្តេចតេជា ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការផ្សាយផ្ទាល់ពិសេសជូន ចំពោះជនរួមជាតិពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ និងការទិញវ៉ាក់សាំង។ នាឱកាសនោះផងដែរ សម្ដេចតេជោ បានប្រកាសបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់អ្នកប៉ះពាល់ជីវភាពដោយសារជំងឺកូវីដ-១៩ នៅជុំទី៤បន្តទៀត គឺសម្រាប់ខែមករា កុម្ភៈ និងមីនា ឆ្នាំ២០២១។ សម្ដេចតេជោបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ « ដោយសារស្ថានភាពមិនទាន់ធូរស្បើយនៅឡើយ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបានសំរេចចិត្តប្រកាសគម្រោងឧបត្ថម្ភសាច់ប្រាក់ជាលើកទី៤ ក្នុងរយៈពេល ៣ ខែទៀត គឺចាប់ពីខែមករាដល់ខែមីនាឆ្នាំ ២០២១” ។ ជាមួយគ្នានេះដែរសម្ដេចបានបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យប្រជាជនណាម្នាក់ស្លាប់ដោយសារអត់បាយ ដោយគ្មានចំណេះដឹង និងជំនួយពីរដ្ឋាភិបាលឡើយ។
December 15, 2020 - សេដ្ឋកិច្ច
ប្រទេសសិង្ហបុរីបានក្លាយជាប្រទេសអាស៊ីដំបូងគេ ក្នុងការអនុម័តវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech ហើយបាននិយាយថា ខ្លួនរំពឹងថានឹងចាប់ផ្ដើមទទួលបានវ៉ាក់សាំងបង្ការនៅចុងឆ្នាំនេះ។ លោកនាយករដ្ឋមន្រ្តី Lee Hsien Loong បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា លោកនឹងស្ថិតក្នុងចំណោមអ្នកទទួលបានវ៉ាក់សាំងដំបូងនៅក្នុងរដ្ឋដែលមានប្រជាជនចំនួន ៥.៧ លាននាក់ ហើយដែលមានអត្រាស្លាប់ទាបបំផុតមួយនៅទូទាំងពិភពលោកដោយសារវីរុសនេះ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលសិង្ហបុរីរំពឹងថានឹងទទួលបានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជនគ្រប់គ្នានៅត្រីមាសទី ៣ ឆ្នាំក្រោយនេះ។ លោកនាយករដ្ឋមន្រ្តី Lee Hsien Loong បានឲ្យដឹងបន្ថែមថា វ៉ាក់សាំងដែលសិង្ហបុរីទទួលបាន នឹងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ស្ម័គ្រចិត្ត និងផ្តល់ដល់បុគ្គលិកសុខាភិបាល និងមនុស្សចាស់ជាមុនសិន។ ទន្ទឹមនឹងនេះក្រុមអាជ្ញាធរបាននិយាយថាប្រទេសសិង្ហបុរីក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញកម្រិតខ្ពស់ និងធ្វើការទូទាត់មុនលើបេក្ខជនដែលចាក់វ៉ាក់សាំងដែលរាប់បញ្ចូលទាំងវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍដោយ Moderna និង
December 15, 2020 - សេដ្ឋកិច្ច
ប្រទេសអាឡឺម៉ង់កាលពីថ្ងៃ ច័ន្ទ កន្លងទៅនេះ បានប្រកាសថា ខ្លួននឹងបរិច្ចាគថវិកា ៥ លានអឺរ៉ូ (៦.០៧ លានដុល្លារ) ដល់មូលនិធិឆ្លើយតបនឹងវីរុស Covid-19 របស់អាស៊ាន នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូត។ សេចក្ដីប្រកាសព័ត៌មានពីស្ថានទូតអាឡឺម៉ង់ នៅទីក្រុងហាណូយបានឱ្យដឹងថាកិច្ចសហប្រតិបត្តិការរបស់ប្រទេសនេះជាមួយអាស៊ាន គឺជាសមាសធាតុសំខាន់មួយនៃគោលការណ៍ណែនាំឥណ្ឌូ-ប៉ាស៊ីហ្វិករបស់រដ្ឋាភិបាល។ មូលនិធិអាស៊ានដែលត្រូវបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ កាលពីខែមុន ទទួលបានថវិកាប្រមាណ ១០លានដុល្លារ ដោយក្នុងនោះប្រទេសវៀតណាមបានសន្យាផ្តល់ប្រាក់ចំនួន ៥ លានដុល្លាររួមទាំងឧបករណ៍វេជ្ជសាស្ត្រ។ យ៉ាងណាមិញក្រៅពីប្រទេសអាឡឺម៉ង់ និងវៀតណាម ប្រទេសផ្សេងទៀតដូចជា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ក៏បានសន្យាផ្តល់ប្រាក់រាប់រយលានដុល្លារផងដែរ។ គួរឲ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍បានកត់ត្រាករណីនៃ Covid-19
December 15, 2020 - ទេសចរណ៍
លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានប្រកាសថា រដ្ឋាភិបាលនឹងផ្អាកយុទ្ធនាការ «ទៅធ្វើដំណើរ» ជាបណ្តោះអាសន្ននៅទូទាំងប្រទេសចាប់ពីថ្ងៃទី ២៨ ខែធ្នូដល់ថ្ងៃទី ១១ ខែមករា ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងក្នុងកំឡុងពេលឈប់សម្រាកចុងឆ្នាំ និងចូលឆ្នាំថ្មី។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន NHK បានឲ្យដឹងថា នាយករដ្ឋមន្រ្តីថ្មី បានធ្វើសេចក្ដីប្រកាសព័ត៌មាននេះនៅឯកិច្ចប្រជុំក្រុមការងាររបស់រដ្ឋាភិបាលកាលពីល្ងាចថ្ងៃចន្ទ ដោយកិច្ចប្រជុំនេះ បានរៀបចំឡើងជាការឆ្លើយតបទៅនឹងការណែនាំរបស់ក្រុមប្រឹក្សាពិគ្រោះជំងឺឆ្លងវីរុសដល់អាជ្ញាធរឱ្យបន្តវិធានការដើម្បីដកតំបន់ជាក់លាក់ចេញពីយុទ្ធនាការទេសចរណ៍។ លោក Suga បានចង្អុលបង្ហាញថា ចំនួននៃការឆ្លងនៅតែបន្តកើនឡើងនៅទូទាំងប្រទេស ដោយសន្ទស្សន៍ផ្សេងៗបានបង្ហាញថាតំបន់ជាច្រើនទៀតកំពុងកើនឡើងនូវករណីឆ្លងថ្មី។ ជាមួយគ្នានេះលោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា អ្នកដែលកំពុងដោះស្រាយការផ្ទុះឡើងនៅជួរមុខដូចជា បុគ្គលិកពេទ្យកំពុងមានបន្ទុកកាន់តែច្រើន។ លើសពីនេះលោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងចាត់វិធានការជាអតិបរមាដើម្បីធានានូវការចាប់ផ្តើមល្អនៅឆ្នាំថ្មី ដោយការពារការរីករាលដាលនៃមេរោគ និងកាត់បន្ថយបន្ទុកលើស្ថាប័នវេជ្ជសាស្ត្រ។ យ៉ាងណាមិញក្រៅពីការផ្អាកយុទ្ធនាការ «ទៅធ្វើដំណើរ»
December 15, 2020 - បុគ្គលជោគជ័យ
នៅអាយុ ៣០ឆ្នាំ លោក Nick Molnar បានក្លាយជាមហាសេដ្ឋីវ័យក្មេងជាងគេបំផុតនៅអូស្រ្តាលី សហគ្រិនរូបនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយជាសហស្ថាបនិក និងជាសហប្រធាននាយកក្រុមហ៊ុន Afterpay ដែលជាវេទិកាពន្យារពេលទូទាត់ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចំណាយលើការទិញរបស់ពួកគេលើសពីការបង់រំលស់ដោយគ្មានការប្រាក់។ នៅឆ្នាំនេះផងដែរ ក្រុមហ៊ុនបានកើនឡើងយ៉ាងខ្លាំង ក្រោមការផ្លាស់ប្តូររបស់អ្នកប្រើប្រាស់ទៅរកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងតម្រូវការកើនឡើងសម្រាប់ការទូទាត់តាមឌីជីថល ដែលធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកើនឡើងដល់ ១,៣០០% និងធ្វើឱ្យស្ថាបនិករូបនេះ ក្លាយជាមហាសេដ្ឋីបង្កើតឡើងដោយខ្លួនឯងទាំងក្មេងខ្ចី។ ជុំវិញភាពជោគជ័យរបស់ខ្លួននេះ លោក Nick Molnar បានឲ្យដឹងថា លោកអាចនឹងមិនមានឱកាសស្គាល់ប្រាក់រាប់ពាន់លានដុល្លារ ឬ ជោគជ័យដូចពេលនេះទេ ប្រសិនបើគ្មានដំបូន្មានពីចៅហ្វាយចាស់របស់គាត់។ លោក Nick Molnar បានប្រាប់ទៅកាន់ CNBC Make
December 14, 2020 - ហិរញ្ញវត្ថុ
កាលពីថ្ងៃសោរិ៍៍កន្លងទៅនេះ ប្រទេសថៃបានចេញផ្សាយក្រដាសប្រាក់បាតថ្មីចំនួន ២ប្រភេទ ក្នុងនោះគឺក្រដាសប្រាក់តម្លៃ ១០០បាត និង ១០០០បាត ដែលបានរចនា និងកំណត់ចំណាំឡើងដោយធនាគារកណ្ដាលថៃ ដើម្បីរំលឹកខួបនៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ។ ខណៈការបោះផ្សាយក្រដាសប្រាក់ថ្មីនេះ មិនទាន់បានប៉ុន្មានផង ប្រជាជនថៃជាច្រើនបានសម្ដែងការមិនពេញចិត្ត និងបង្ហាញការត្អូញត្អែរយ៉ាងខ្លាំងចំពោះក្រដាសប្រាក់ថ្មីនោះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា មនុស្សជាច្រើនបានលើកឡើងថា ក្រដាសប្រាក់ថ្មីទាំងនេះងាយនឹងច្រលំក្នុងចាយវាយប្រចាំថ្ងៃ និងពិបាកក្នុងការទុកដាក់។ ទន្ទឹមនឹងនោះដែរ បើតាមសារព័ត៌មាន thaipbsworld អ្នកប្រើប្រាស់បណ្តាញសង្គមបាននិងកំពុងពិភាក្សាអំពីក្រដាសប្រាក់ថ្មី ដោយអះអាងថាក្រដាស ១០០បាតថ្មី មើលទៅស្រដៀងនឹងក្រដាស ១០០០ បាតចាស់។ ជាក់ស្ដែងអ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូបបានធ្វើការប្រៀបធៀបប្រាក់ ១០០បាតថ្មី ជាមួយក្រដាសប្រាក់
December 14, 2020 - ទេសចរណ៍
ក្រុមហ៊ុន Mondul K Resort Co., Ltd. ដែលវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានចេញសេចក្ដីជូនដំណឹងឱ្យប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរនៅទូទាំងប្រទេសកម្ពុជា ឱ្យបានជ្រាបថា រមណីយដ្ឋានទឹកជ្រោះប៊ូស្រាបានផ្អាកដំណើរការរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០៩ ខែធ្នូ រហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ក្នុងបំណងចូលរួមសហការជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ។ ក្រុមហ៊ុន Mondul K Resort Co., Ltd. កត់សម្គាល់ឃើញថា មានភ្ញៀវទេសចរជាច្រើនបានសម្រុកទៅលេងរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ចាប់តាំងពីថ្ងៃទី០៩ ខែធ្នូមក
December 14, 2020 - សេដ្ឋកិច្ច
សហគ្រាសគ្រប់គ្រងដោយរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី (BUMN) កំពុងកំណត់គោលដៅក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រជាជនចំនួន ៧៥ លាននាក់ ក្នុងរយៈពេល ៨ ទៅ ៩ខែបន្ទាប់ ប៉ុន្តែមិនមែនជាការផ្ដល់វ៉ាក់សាំងដោយឥតគិតថ្លៃនោះទេ នេះបើយោងតាមការឲ្យដឹងពីលោក Erick Thohir រដ្ឋមន្ត្រីនៃ (BUMN) និងជានាយកប្រតិបត្តិនៃគណៈកម្មាធិការការដោះស្រាយវីរុស Covid-19 និងការស្តារសេដ្ឋកិច្ចឡើងវិញ (KPCPEN)។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលបាននិយាយថា បុគ្គលិកពេទ្យនឹងក្លាយជាក្រុមទីមួយដែលត្រូវបានទទួលការចាក់វ៉ាក់សាំង ខណៈប្រជាជនប្រហែល ៣២ លាននាក់នឹងទទួលបានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ។ បន្ថែមពីនេះ ក្រសួងក៏នឹងបង្កើតកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យឯកជន និងគ្លីនិក ដើម្បីអនុវត្តកម្មវិធីចាក់វ៉ាក់សាំងសម្រាប់អ្នកដែលមានបំណងចំណាយលើការចាក់វ៉ាក់សាំងផងដែរ។ រដ្ឋមន្រ្តី BUMN បានបង្ហើបថា ឥណ្ឌូណេស៊ីនឹងរង់ចាំវ៉ាក់សាំងចំនួន ១.៨
December 14, 2020 - ទេសចរណ៍
សេដ្ឋវិទូម្នាក់បាននិយាយថារលកទី២ នៃការផ្ទុះឡើងវីរុស Covid-19 នឹងធ្វើឱ្យទេសចរណ៍ក្នុងស្រុកខាតបង់ប្រហែល ១៦ ពាន់លានបាត ( ប្រមាណ ៥៣១ លានដុល្លារអាមេរិក) ក្នុងឱកាសវិស្សមកាលឆ្នាំថ្មី។ លោក Anusorn Tamajai អតីតព្រឹទ្ធបុរសនៃមហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Rangsit បានប៉ាន់ប្រមាណថា រលកទី២ នៃការឆ្លងជំងឺ Covid-19 នឹងធ្វើឱ្យឧស្សាហកម្មទេសចរណ៍ក្នុងស្រុកខាតបង់ពី ១៤.១ ដល់ ១៦.៩ ពាន់លានបាត ដែលជាការខាតបង់ប្រាក់ចំណូលក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកលខាងមុខនេះ។ សេដ្ឋវិទូរូបនេះបានធ្វើការវិភាគចំពេលមានការកើនឡើងនៃករណីឆ្លងក្នុងតំបន់ បន្ទាប់ពីអ្នកជម្ងឺឆ្លងខ្លះចូលក្នុងប្រទេសថៃដោយខុសច្បាប់ពីប្រទេសមីយ៉ាន់ម៉ា។ ស្របពេលដែលសហរដ្ឋអាមេរិកមានករណីច្រើនជាងគេដែលមានចំនួនជាង ១៦.៥ លាននាក់បន្ទាប់មក គឺប្រទេសឥណ្ឌាដែលមានចំនួនជិត ១០ លាននាក់
December 14, 2020 - អាជីវកម្ម
ផ្តើមចេញពីមេមាន់ ១០ក្បាល ប៉ុន្តែដោយសារមានគោលដៅពិតប្រាកដ បូកឆន្ទ: ការតស៊ូអំណត់ ព្យាយាម និងមានការជួយជ្រោមជ្រែងពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ធ្វើឲ្យបងស្រី កន ភារម្យ អាយុ ៤៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរផុត ឃុំអង្គរតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានក្លាយខ្លួនជាប្រធានបណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់លក់ ដែលមានសមាជិកសរុបចំនួន ៧០គ្រួសារ អាចរកប្រាក់ចំណូលបានពី ៨,០០០,០០០ – ១០,០០០,០០០រៀល/ខែ នេះបើយោងតាមការឲ្យដឹងពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ តាមរយៈគណនីផ្លូវការកាលពីពេលថ្មីៗនេះ។
December 14, 2020












