Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK នាថ្ងៃនេះបានឲ្យដឹងថា មកទល់ពេលនេះក្របខ័ណ្ឌអន្តរជាតិសម្រាប់ការចែកចាយវ៉ាក់សាំងវីរុស Covid-19 ដោយយុត្តិធម៌នឹងទទួលបានវ៉ាក់សាំងជិត ២ ពាន់លានដូសនៅចុងឆ្នាំក្រោយ។ ទីភ្នាក់ងារ COVAX ដែលជាផ្នែកមួយត្រូវបានដឹកនាំ និងគាំទ្រដោយអង្គការសុខភាពពិភពលោក សម្ព័ន្ធភាពវ៉ាក់សាំង Gavi និងអង្គភាពដទៃទៀតបាននិយាយកាលពីថ្ងៃសុក្រ ម្សិលមិញថា ការចែកចាយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅត្រីមាសទី ១ ឆ្នាំ ២០២១ ។ ជាមួយគ្នានេះ COVAX បានបន្តថា មានប្រទេសនិងទឹកដីចំនួន ១៩០ រួមទាំងប្រទេសជប៉ុនផងដែរ។ គួរបញ្ជាក់ផងដែរថា COVAX កំពុងគាំទ្រការបង្កើតវ៉ាក់សាំងចំនួន ១០ ប្រភេទ ក្នុងនោះរួមបញ្ចូលទាំងការខិតខំរួមគ្នាដោយក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca

    December 19, 2020
  • បុគ្គលជោគជ័យ

    លិខិតដ៏កម្រមួយដែលចុះហត្ថលេខាដោយលោក Steve Jobs គឺត្រូវបានដាក់លក់ដេញថ្លៃ ហើយអាចមានតម្លៃដល់ទៅ ២៥០០០ដុល្លារ ដោយក្នុងលិខិតនោះបាននិយាយអំពីការផ្តល់ការងារដ៏អស្ចារ្យដែលស្ថាបនិកក្រុមហ៊ុន Apple បានបញ្ជូនលោក Del Yocam ក្នុងឆ្នាំ១៩៩១ ដោយផ្តល់ឱ្យគាត់នូវតំណែងជាប្រធាន និងជា COO នៃ NeXT Computer Inc។ លិខិតដែលចុះហត្ថលេខាដោយ Steve Jobs គឺកម្រមានណាស់ ដោយលោក Bobby Livingston អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនដេញថ្លៃ RR ដែលជាក្រុមហ៊ុនដេញថ្លៃមានមូលដ្ឋាននៅបូស្តុនបាននិយាយថា គាត់ធ្វើជំនួញអស់រយៈពេលជាង ៤០ ឆ្នាំ ហើយនេះគឺជាលើកទីមួយហើយដែលគាត់បានឃើញ។ លោកបានរៀបរាប់ថា

    December 18, 2020
  • សេដ្ឋកិច្ច

    ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអះអាងថា រដ្ឋាភិបាលជប៉ុននៅតែរក្សាជំហរបន្តចូលរួមដោះស្រាយបញ្ហាប្រឈមនានាដែលកម្ពុជាជួបប្រទះ ដូចជា ផ្នែកសេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍនានា។ អំណះអំណាងនេះ បានធ្វើឡើងក្នុងឱកាសចុះហត្ថលេខាផ្តល់ និងទទួលជំនួយឥតសំណងសរុបចំនួន ៣៩២,៣៧១ ដុល្លារអាមេរិក ដែលជាថវិកាស្ថិតក្រោមក្របខ័ណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន តាមរយៈគម្រោងជំនួយឥតសំណងសម្រាប់គម្រោងសន្តិសុខមនុស្សធម៌ ដែលភាសាជប៉ុនហៅថា គូសាណូណិ(KUSANONE) សម្រាប់កម្ពុជា យកទៅអភិវឌ្ឍប្រព័ន្ធសេដ្ឋកិច្ចនៅតាមជនបទ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ។ ថវិកាទាំងនេះ ត្រូវបានផ្តល់ទៅឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងចំនួនជាង១៩ម៉ឺនដុល្លារ សម្រាប់ការកែលម្អផ្លូវ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពក្នុងការឆ្លងកាត់របស់ប្រជាជននិងការដឹកជញ្ជូនផលដំណាំកសិកម្មក្នុងស្រុកបុទុមសាគរ ទន្ទឹមនឹងថវិកាជាង ៩ម៉ឺនដុល្លារ ផ្តល់ការគាំទ្រសម្រាប់គម្រោងស្តារប្រព័ន្ធធារាសាស្ត្រ នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

    December 18, 2020
  • អាជីវកម្ម

    ក្រុមហ៊ុនផលិតឱសថ Pfizer បាននិយាយនាថ្ងៃសុក្រ (១៨ ធ្នូ) នេះថា ខ្លួនបានដាក់ពាក្យស្នើសុំការអនុម័តវ៉ាក់សាំងការពារវីរុស Covid-19 របស់ខ្លួននៅក្នុងប្រទេសជប៉ុន ខណៈដែលវ៉ាក់សាំងកំពុងត្រូវបានប្រើប្រាស់រួចហើយនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។ ប្រភពដដែលបានឲ្យដឹងថា ក្រុមហ៊ុន Pfizer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានដាក់ពាក្យសុំទៅក្រសួងសុខាភិបាលជប៉ុន រួមជាមួយការផ្តល់ព័ត៌មានស្តីពីការធ្វើតេស្ត ដែលខ្លួនបានអនុវត្តរហូតមកដល់ពេលនេះ។ យ៉ាងណាមិញប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុនលោក Katsunobu Kato បានប្រាប់សន្និសីទសារព័ត៌មានមុនពេលការប្រកាសរបស់ Pfizer ថា ប្រសិទ្ធភាព និងសុវត្ថិភាពវ៉ាក់សាំង គឺជាអាទិភាព។ លោកបានបន្ថែមទៀតថា ប្រទេសជប៉ុនសង្ឃឹមថាប្រជាជនទាំងអស់របស់ខ្លួននឹងទទួលបានការចាក់វ៉ាក់សាំងនៅឆមាសទីមួយនៃឆ្នាំក្រោយ ហើយរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងសម្រាប់ការរៀបចំឱ្យបានត្រឹមត្រូវដើម្បីអនុវត្ត។ សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាលជប៉ុនមានកិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយ

    December 18, 2020
  • ទេសចរណ៍

    រដ្ឋាភិបាលសិង្ហបុរីបាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសសិង្ហបុរីនឹងបើកផ្លូវធ្វើដំណើរដាច់ដោយឡែកមួយសម្រាប់អ្នកជំនួញធំៗ និងអ្នកដំណើរផ្លូវការមកពីគ្រប់ប្រទេសទាំងអស់ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចសំខាន់ៗឡើងវិញ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន thejakartapos បានឲ្យដឹងថា ប្រទេសសិង្ហបុរីបានចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងគោលបំណងដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួនពីការធ្លាក់ចុះដ៏អាក្រក់បំផុត ហើយកំពុងព្យាយាមបើកការធ្វើដំណើរអន្តរជាតិឡើងវិញ ខណៈដែលខ្លួនត្រៀមធ្វើជាម្ចាស់ផ្ទះនៃវេទិកាប្រមូលផ្តុំប្រចាំឆ្នាំនៃមេដឹកនាំនយោបាយ និងធុរកិច្ចនៅឆ្នាំក្រោយ។ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកដំណើរដំបូងនឹងអាចមកដល់ចាប់ពីពាក់កណ្តាលខែមករាតាមរយៈផ្លូវថ្មី ដែលនឹងត្រូវបើកសម្រាប់អ្នកដែលធ្វើដំណើររយៈពេលខ្លីដោយតម្រូវឲ្យស្នាក់នៅរហូតដល់ ១៤ ថ្ងៃ។ ជាមួយគ្នានេះ វានឹងបំពេញបន្ថែមការរៀបចំផ្សេងទៀតដែលសិង្ហបុរីមានសម្រាប់ការធ្វើដំណើរបែបអាជីវកម្មរួមជាមួយ ប្រទេសចិន អាល្លឺម៉ង់ និងឥណ្ឌូនេស៊ី។ ទោះជាយ៉ាងណាក្ដីអ្នកដំណើរដែលស្ថិតនៅក្រោមការរៀបចំចុងក្រោយនឹងត្រូវប្រកាន់ខ្ជាប់នូវពិធីសារស្តីពីសុខភាព និងតេស្តយ៉ាងតឹងរឹងហើយនឹងត្រូវស្ថិតនៅតាមកន្លែងដាក់ឲ្យនៅដាច់ដោយឡែកតាមការរៀបចំរបស់រដ្ឋាភិបាល។ ឧទាហរណ៍នៅពេលអ្នកដំណើរនឹងត្រូវបានអនុញ្ញាតឱ្យជួបជាមួយភ្ញៀវក្នុងស្រុក ពួកគេនឹងត្រូវដាក់ឲ្យនៅក្នុងបន្ទប់ជាមួយគ្នាតែជាប្រភេទបន្ទប់ខ័ណ្ឌចែកដាច់ពីគ្នា៕ អត្ថបទ៖ លីនី ប្រភព៖ thejakartapost

    December 18, 2020
  • សេដ្ឋកិច្ច

    ខណ្ឌរដ្ឋបាលជលផល ខេត្តកោះកុង បានលើកទឹកចិត្តដល់ប្រជានេសាទចូលរួមយកក្តាមដែលមានពង មកដាក់នៅធនាគារក្តាម ដើម្បីរក្សានិរន្តរភាពក្តាមសមុទ្រ ជាពិសេសដើម្បីបង្កើនផលនេសាទ និងលើកកម្ពស់ជីវភាពគ្រួសារ ។ លោក ឈរ ប៊ុនឈ័ង នាយរងទទួលបន្ទុករួមរដ្ឋបាលខណ្ឌជលផលខេត្តកោះកុង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្ដាមសេះ ក៏ដូចជារួមចំណែកអភិរក្សធនធានជលផលសមុទ្រឱ្យមាននិរន្តរភាព មន្ទីរបានបំផុសឱ្យប្រជានេសាទបង្កើតជាសហគមន៍នេសាទ មានចំនួន១០កន្លែង ហើយសហគមន៍ទាំងអស់នោះបង្កើតជាធនាគារក្តាម ដើម្បីឱ្យប្រជានេសាទទាំងអស់ ប្រសិនបើនេសាទបានក្តាមមេមានពងសំបកក្រៅ ឱ្យពួកគាត់លែងឬយកមកដាក់ក្នុងធនាគារក្តាម ដើម្បីធានានិរន្តរភាពក្តាមសេះទៅថ្ងៃមុខទៀត ។ លោកបានបន្តថា ធនាគារក្តាមសេះសម្រាប់ខេត្តកោះកុងបានបង្កើតតាំងពីឆ្នាំ២០០៨មកម្ល៉េះ ហើយចំពោះស្រុកគីរីសាគរវិញ មានសហគមន៍ចំនួន៣គឺ សហគមន៍នេសាទសម្រស់កោះស្តេច សហគមន៍តានីភ្ញីមាស និងសហគមន៍ព្រែកខ្សាច់ ដែលបានបង្កើតជាធនាគារក្តាមសេះ ដើម្បីឱ្យប្រជាពលរដ្ឋដែលចាប់បានក្តាមមេយកមកដាក់ ។ ក្តាមដែលប្រជានេសាទ

    December 18, 2020
  • សេដ្ឋកិច្ច

    រដ្ឋាភិបាលថៃ និងក្រុមហ៊ុនរថយន្តគ្រោងនឹងជួបប្រជុំគ្នានៅខែក្រោយដើម្បីពិភាក្សាលើសំណើ ដាក់ពន្ធខ្ពស់លើយានយន្តដែលដំណើរការដោយប្រេង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់យានយន្តអគ្គិសនី (EVs) និងកាត់បន្ថយការបំពុលខ្យល់។ បើយោងតាមការដកស្រង់ប្រភពពីក្រសួងហិរញ្ញវត្ថុ ការតម្លើងពន្ធនេះត្រូវបានគេលើកឡើងដោយសារតែរចនាសម្ព័ន្ធពន្ធរដ្ឋសម្រាប់រថយន្តគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥ ហើយមានការចាប់អារម្មណ៍ក្នុងការពិចារណាលើកម្រិតសមរម្យជាងនេះ។ លោក Atthawit Techawiboonwong អ្នកគ្រប់គ្រងទូទៅផ្នែកកិច្ចការខាងក្រៅ និងរដ្ឋាភិបាលរបស់ក្រុមហ៊ុន Nissan Thailand បានមានប្រសាសន៍ថា រដ្ឋាភិបាលបានទូរស័ព្ទទៅក្រុមហ៊ុនរបស់លោកដើម្បីពិភាក្សាអំពីសំណើដំឡើងពន្ធដែលអាចចូលជាធរមាននៅឆ្នាំ២០២៦ ហើយក៏ជាផ្នែកមួយនៃផែនការជួយឧស្សាហកម្មយានយន្តអគ្គិសនី (EVs) ដែរ។ អ្នកគ្រប់គ្រងទូទៅរូបនេះបានមានប្រសាសន៍ថា « ក្រុមហ៊ុន Nissan នឹងប្រាប់រដ្ឋាភិបាលអំពីគំនិតរបស់ខ្លួនក្នុងការលើកកម្ពស់ឧស្សាហកម្ម EV និងជំរុញតម្រូវការ។ ខណៈក្រុមហ៊ុនផលិតរថយន្តជាច្រើនបានប្រាប់អាជ្ញាធរថា ការដំឡើងពន្ធតែមួយមុខគឺមិនគ្រប់គ្រាន់នោះទេ ដូច្នេះគួរមានវិធានការផ្សេងទៀតដូចជា ការយកពន្ធលើប្រាក់ចំណូលសាជីវកម្មសម្រាប់ក្រុមហ៊ុនដែលទិញរថយន្តអគ្គិសនីជាការចាប់ផ្តើមដ៏ល្អ »។ លោកបានបន្តថា

    December 18, 2020
  • ទេសចរណ៍

    ប្រទេសថៃនាថ្ងៃព្រហស្បតិ៍ទី ១៧ ខែធ្នូ នេះបានបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរសម្រាប់ពលរដ្ឋមកពី ៥៦ ប្រទេស ក្នុងគោលបំណងជំរុញឧស្សាហកម្មទេសចរណ៍ ដែលរងគ្រោះដោយសារជំងឺរាតត្បាត Covid-19 ប៉ុន្តែត្រូវបានតម្រូវឱ្យនៅដាច់ដោយឡែកចំនួនពីរសប្តាហ៍នៅសណ្ឋាគារ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA មុននេះបន្តិច បាន្យដឹងថា អ្នកទេសចរមកពីប្រទេសនានារួមមាន អូស្រ្តាលី បារាំង និងសហរដ្ឋអាមេរិក អាចធ្វើដំណើរដោយគ្មានទិដ្ឋាការ ប៉ុន្តែត្រូវមានលិខិតបញ្ជាក់មួយដើម្បីបង្ហាញថា ពួកគេមិនមានផ្ទុកវីរុស Covid-19 ដែលបានតេស្តក្នុងរយៈពេល ៧២ ម៉ោងមុនពេលធ្វើដំណើរ និងបានកក់នៅសណ្ឋាគារសម្រាប់ការធ្វើចត្តាឡីស័ក នេះបើតាមបញ្ជាក់របស់លោក Taweesin Wisanuyothin អ្នកនាំពាក្យពីក្រុមជំនាញក្នុងការទប់ស្កាតវីរុស Covid-19។ ប្រភពដដែលបានបញ្ជាក់ថា ភ្ញៀវទេសចរនឹងត្រូវស្ថិតក្នុងរយៈពេលកំណត់រយៈពេល ២

    December 17, 2020
  • សេដ្ឋកិច្ច

    ច្រកព្រំដែនមួយចំនួនរវាងកម្ពុជា-ថៃ អាចនឹងត្រូវបើកឡើងវិញ ខណៈរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បាននិងកំពុងពិភាក្សាគ្នា ដើម្បីដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់។ យោងតាមតាមការឱ្យដឹងពីរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំកិច្ចប្រជុំពិភាក្សាការងារពិគ្រោះយោបល់ការបន្ធូរបន្ថយច្បាប់ស្តីពីការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់ ជាមួយឯកឧត្តម កៀត ពិស័ក្តិចាន់ថ្រា អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ កិច្ចប្រជុំនៅច្រកទ្វារព្រំដែន ខៅឌិន~ភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង។ នៅក្នុងកិច្ចប្រជុំនោះដែរ ភាគីទាំងសងខាងបានពិភាក្សាការងារពិគ្រោះយោបល់ ទៅលើចំណុចចំនួន ៣ រួមមាន៖

    December 17, 2020
  • សេដ្ឋកិច្ច

    ធនាគារពិភពលោកបាន​និយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានយល់ព្រមអនុម័តថវិកាចំនួន ៩០០ លានដុល្លារអាមេរិកដល់ប្រទេសហ្វីលីពីន។ ការអនុម័តថវិកានេះ គឺសម្រាប់គម្រោងចំនួន ២ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ហ្វីលីពីនក្នុងការស្តារឡើងវិញពីជំងឺរាតត្បាតជាសកល Covid-19 រួ​មទាំងធ្វើឲ្យប្រសើរឡើងនូវការប្រកួតប្រជែង និងកសាងភាពធន់នឹងគ្រោះមហន្តរាយ និងគ្រោះមហន្តរាយធម្មជាតិ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ធនាគារពិភពលោកបាននិយាយថា ថវិកាចំនួន ៦០០ នឹងត្រូវប្រើសម្រាប់គម្រោងទី១ សំដៅលើកកម្ពស់ការប្រកួតប្រជែង និងលើកកម្ពស់ភាពធន់នឹងឥណទាន គោលនយោបាយអភិវឌ្ឍន៍គ្រោះមហន្តរាយធម្មជាតិដែលនឹងគាំទ្រកំណែទម្រង់ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមទាំងគម្រោងអត្តសញ្ញាណប័ណ្ណជាតិ។ ក្នុងនោះផងដែរ គម្រោងទី២ នឹងទទួលបានថវិកាចំនួន ៣០០ លានដុល្លារអាមេរិក ប្រើសម្រាប់គម្រោងនានាដែលពាក់ព័ន្ធនឹងសេវាកម្មសង្គមដូចជា មណ្ឌលដាក់ឲ្យនៅដាច់ដោយឡែក ការកែលម្អទឹក និងអនាម័យ រួមទាំងការសាងសង់សម្រាប់វិស័យសុខាភិបាល។ គួរបញ្ជាក់ផងដែរថា ក្រុមធនាគារពិភពលោកកំពុងរកប្រាក់បានរហូតដល់ ១៦០

    December 17, 2020