Khmernote
  • សេដ្ឋកិច្ច

    អ្នកនាំពាក្យរដ្ឋាភិបាលថៃលោកស្រី Rachada Dhnadirek បាននិយាយកាលពីថ្ងៃអង្គារ កន្លងទៅនេះថា គណៈរដ្ឋមន្រ្តីបានយល់ព្រមលើសំណើរបស់ក្រសួងការងារក្នុងការទូទាត់សំណងដល់អ្នកដែលបានចុះឈ្មោះចូលក្នុងមូលនិធិសន្ដិសុខសង្គម (SSF) ដែលគ្មានការងារធ្វើដោយសារជំងឺរាតត្បាត Covid-19 ។ យោងតាមសំណើនេះកម្មករដែលមានធានារ៉ាប់រងនឹងទទួលបាន ៥០% នៃប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ពួកគេ ដោយផ្អែកលើប្រាក់ខែអតិបរមា ១៥,០០០ បាត (ប្រមាណ ៥០០ ដុល្លារ) សម្រាប់រយៈពេលអតិបរមា ៩០ ថ្ងៃ ហើយគម្រោងនេះបានចូលជាធរមាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ថ្មីៗនេះ។ រដ្ឋមន្រ្តីក្រសួងការងារលោក Suchart Chomklin បាននិយាយកាលពីថ្ងៃអង្គារថា គម្រោងផ្តល់សំណងនេះគួរតែកាត់បន្ថយការលំបាកសម្រាប់ការធានារ៉ាប់រងរបស់កម្មករថៃ និងជនចំណាកស្រុកដែលប្រឈមនឹងភាពមិនប្រាកដប្រជាផ្នែកហិរញ្ញវត្ថុ។ លោកបានបន្តថា៖ «យើងបានវាយតម្លៃស្ថានភាព

    December 23, 2020
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី២២ ខែ​ធ្នូ ម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសកម្ពុជានឹងទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរអន្ដរជាតិបានកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីបើកឱ្យមាន ជើងហោះហើរក្នុងស្រុកក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ាន និងកិច្ចព្រមព្រៀងអាស៊ានក្នុងការផ្តល់អាជ្ញាបណ្ណក្រុម អាកាសយានិក ។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលអះអាងថា ការបង្កើតឱ្យមានច្បាប់ ការហោះហើរនៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន និង កិច្ចព្រមព្រៀងអាស៊ាននេះ ដើម្បីការប្រកួតប្រជែងកាន់តែ ប្រសើរ និងទាក់ទាញការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងតំបន់អាស៊ាន។ ពិសេស ធានាឱ្យបាននូវសុវត្ថិភាព និងសន្តិសុខ អាកាសចរក្នុងកម្រិតខ្ពស់បំផុត ដែលផ្តល់ទំនុកចិត្តដល់សាធារណជនក្នុងការធ្វើដំណើរតាមផ្លូវអាកាស នៅក្នុងតំបន់ អាស៊ាន។ ថ្លែងទៅកាន់អង្គព្រឹទ្ធសភា ក្នុងឱកាសឡើងការពារសេចក្តីព្រាងច្បាប់ ស្តីពីកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក

    December 23, 2020
  • សេដ្ឋកិច្ច

    ថៃ៖ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនៃក្រសួងពាណិជ្ជកម្ម កំពុងត្រៀមផ្តល់ជំនួយដល់កសិករចិញ្ចឹមបង្គាបន្ទាប់ពីមានការបិទទ្វាររយៈពេល ១៤ ថ្ងៃនៅខេត្ត សាមុតសាខន ដែលជាមូលដ្ឋានផលិតកម្មអាហារសមុទ្រដ៏សំខាន់សម្រាប់ផលិតផលអាហារសមុទ្រដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19។ លោក Wattanasak Sur-iam អគ្គនាយកនៃនាយកដ្ឋានបានមានប្រសាសន៍ថា ផ្អែកតាមការចរចាជាមួយភាគីពាក់ព័ន្ធរួមទាំងមន្រ្តីសុខាភិបាល និងអ្នកដែលនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់បង្គា មានបរិមាណបង្គាចំនួន ១០០ តោនជារៀងរាល់ថ្ងៃដែលត្រូវគ្រប់គ្រង ដូច្នេះហើយបន្ទាប់ពីមានការបិទទ្វារនៅក្នុងខេត្ត កសិករចិញ្ចឹមបង្គាមានការព្រួយបារម្ភអំពីកន្លែងដែលត្រូវលក់ផលិតផលរបស់ពួកគេ។ លោក Wattanasak បានបន្តថា នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង នឹងស្វែងរកទីផ្សារថ្មីសម្រាប់កសិករចិញ្ចឹមបង្គា ដើម្បីលក់ផលិតផលរបស់ពួកគេ ហើយបានស្វែងរកការសហការពីអ្នកដៃគូផ្សេងៗរួមមាន សមាគមភោជនីយដ្ឋានថៃ និងតាមហាងលក់រាយនៅតាមផ្សារទំនើប។ ទោះយ៉ាងបីជាយ៉ាងនេះក្ដី លោកក៏នឹងស្នើសុំឱ្យកសិករចិញ្ចឹមបង្គាពន្យារពេលការប្រមូលផលផងដែរ ខណៈ លោក Poj Aramwattananont

    December 23, 2020
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ BBC គិតមកទល់ថ្ងៃនេះ មានប្រទេសជាង ៤០ បានផ្អាកជើងហោះហើរជាមួយចក្រភពអង់គ្លេស ដោយសារតែការព្រួយបារម្ភពីការរីករាលដាលនៃវីរុស Covid-19 ទម្រង់ថ្មី។ ប្រភពដដែលបានឲ្យដឹងថា ជើងហោះហើរពីចក្រភពអង់គ្លេសកំពុងត្រូវបានផ្អាកទៅកាន់ទឹកដីនៅទូទាំងពិភពលោកក្នុងនោះរួមមាន អេស្ប៉ាញ ឥណ្ឌា និងហុងកុង ខណៈប្រទេសបារាំងបានបិទព្រំដែនរបស់ខ្លួនជាមួយចក្រភពអង់គ្លេសរយៈពេល ៤៨ម៉ោង ដោយមិនអនុញ្ញាតឲ្យឡានដឹកទំនិញ ឬ ទូកអាចចូលចត ឬ ចាកចេញពីកំពង់ផែបានឡើយ។ ជាមួយគ្នានេះដែរ ប្រទេសជាង ៤០ ដែលបានផ្អាកការហោះហើរជាមួយចក្រភពអង់គ្លេសរួមមាន បែលហ្ស៊ិក កាណាដា អាល្លឺម៉ង់ អៀរឡង់ អ៉ីតាលី ព័រទុយហ្គាល់ រូម៉ានី រុស្ស៊ី និងស្វីសជាដើម

    December 22, 2020
  • អាជីវកម្ម

    អង្គការសុខភាពពិភពលោកនិយាយថាខ្លួននឹងផ្តល់ការអនុញ្ញាតិឲ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង COVID-19 ដែលបង្កើតដោយ Pfizer និង BioNTech នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK នាថ្ងៃទី២២ ខែធ្នូ នេះ។ ជំនួយការអគ្គនាយករងអង្គការសុខភាពពិភពលោកលោក Mariangela Simao បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវប្រទេសស្វីសកាលពីថ្ងៃច័ន្ទថា ការសម្រេចនេះអាចនឹងកើតឡើងនៅចុងឆ្នាំនេះ។ ក្នុងនោះផងដែរ ការចែកចាយអាចនឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនោះដែរលោក Soumya Swaminathan ប្រធានអ្នកវិទ្យាសាស្ត្រនៃស្ថាប័នសុខភាពពិភពលោក បាននិយាយថា វ៉ាក់សាំងនេះអាចចាប់ផ្តើមត្រូវបានដឹកជញ្ជូនក្រោមកម្មវិធី COVAX ដែលជាក្របខ័ណ្ឌសកលសម្រាប់ការចែកចាយវ៉ាក់សាំង Covid-19 នៅដើមខែក្រោយ។ គួរបញ្ជាក់ផងដែរថា វ៉ាក់សាំងរបស់ Pfizer-BioNTech មិនទាន់ដាក់បញ្ចូលក្នុងកម្មវិធីនៅឡើយទេ ប៉ុន្តែការចរចាកំពុងដំណើរការដើម្បីធ្វើឱ្យវាកើតឡើង ដោយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍

    December 22, 2020
  • សេដ្ឋកិច្ច

    រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ការងារអ៊ុតកៅស៊ូនៅលើផ្លូវទាំង៣៤ខ្សែ សម្រេចបានជាង ១៤ភាគរយហើយៗគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ដើម្បីប្រែក្លាយខេត្តព្រះសីហនុជាប៉ូល​អភិវឌ្ឍន៍​​ជាតិប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍទីក្រុងទំនើប និងការរៀបចំជាតំបន់​​សេដ្ឋកិច្ចពិសេស​គំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ និងជាមជ្ឈ​មណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាទំនើប។ ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហុន បានមានប្រសាសន៍ឱ្យដឹងថា ការស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងខេត្តព្រះសីហនុមកដល់ពេលនេះស្ទើរតែជិតរួចរាល់ហើយ ដោយការចាក់បេតុងបានរួចរាល់ ១០០ភាគរយ នៅតែការងារអ៊ុតកៅស៊ូ ដែលចាប់ផ្តើមកាលពីថ្ងៃទី០២ ខែធ្នូ មកដល់ពេលនេះសម្រេចបានជាង១៤ ភាគរយហើយ ។ ឯកឧត្តមបានណែនាំក្រុមការងារអ៊ុតបេទីម ត្រូវយកចិត្តទុកដាក់អនុវត្តតាមស្តង់ដារ ឱ្យមានគុណភាពល្អ និងសោភ័ណភាព ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង សម្រាប់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវទេសចរជាតិ

    December 22, 2020
  • សេដ្ឋកិច្ច

    ប្រទេសបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ផ្តល់ហិរញ្ញប្បទានរហូតដល់ ៧៥លានអឺរ៉ូ (ប្រមាណជាង ៩១លានដុល្លារ) សម្រាប់ពង្រឹងវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជាកាលពីថ្ងៃទី២១ ខែធ្នូ កន្លងទៅនេះ។ ក្នុងសេចក្ដីប្រកាសព័ត៌មាននោះដែរបានឲ្យដឹងថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវអេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោកស្រី អូហ្វេលី បួរីស នាយិកាទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុសញ្ញា​ហិរញ្ញប្បទានចំនួនពីរ ដើម្បីគាំទ្រដល់ដល់ការអភិវឌ្ឍវិស័យកសិកម្ម និងជនបទប្រកបដោយចីរភាព ក៏ដូចជាការអភិវឌ្ឍដែលធន់នឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។ ជាក់ស្ដែង គម្រោង Rural

    December 22, 2020
  • សេដ្ឋកិច្ច

    ប្រធានសមាគមនាំចេញអង្ករលោក Charoen Laothamatas បាននិយាយថា វាជាលើកទីមួយហើយដែលការនាំចេញរបស់ថៃ នឹងទាបជាងប្រទេសវៀតណាម ដោយរំពឹងថានឹងនាំចេញសរុបចំនួន ៦ លានតោន។ ជាមួយគ្នានេះប្រធានសមាគមបានឲ្យដឹងបន្ថែមថា ការនាំចេញអង្កររបស់ថៃបានប្រឈមនឹងឧបសគ្គជាច្រើន ក្នុងនោះរួមទាំងតម្លៃខ្ពស់បើប្រៀបធៀបនឹងគូប្រកួតប្រជែង ហើយស្ថានការណ៍កាន់តែធ្ងន់ធ្ងរទៅៗ ដោយសារការឡើងថ្លៃប្រាក់បាត។ ទន្ទឹមនឹងនេះដែរ លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមបានបន្ថែមថា តម្លៃនៃការនាំចេញអង្ករប្រមាណ ៥.៧ លានតោននៅឆ្នាំនេះនឹងមានតម្លៃចំនួន ១១៥ ពាន់លានបាត ពោលគឺធ្លាក់ចុះ ១២ ភាគរយបើធៀបនឹងឆ្នាំកន្លងមក។ លើសពីនេះលោកក៏បាបន្ថែមថា ហេតុផលមួយទៀតសម្រាប់ការនាំចេញទាបគឺកង្វះកុងតឺន័រសម្រាប់ដឹកជញ្ជូនអង្ករ៕ អត្ថបទ៖ លីនី ប្រភព៖ nationthailand

    December 22, 2020
  • សេដ្ឋកិច្ច

    ឧស្សាហកម្មឱសថរបស់សិង្ហបុរីកំពុងតែទទួលបានអត្ថប្រយោជន៍ពីការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការឱសថនៅក្នុងទីផ្សារពិភពលោក នេះបើយោងតាមការចុះផ្សយរបស់សារព័ត៌មានវៀតណាម vietnamplus កាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានឲ្យដឹងថាសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីកំពុងឈានទៅរកការធ្លាក់ចុះសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រនៅឆ្នាំនេះ ប៉ុន្តែប្រតិបត្តិការនៃរោងចក្រឱសថបានកើតឡើងដោយសារតែផ្នែកខ្លះនៃប្រទេសដែលប្រញាប់ប្រញាល់ស្តុកថ្នាំក្នុងកំឡុងពេលមានជំងឺរាតត្បាតគ្របដណ្តប់លើទីផ្សារ។ ប្រទេសសិង្ហបុរីបានក្លាយជាមជ្ឈមណ្ឌលផលិតឱសថហើយមានរោងចក្រជាង ៥០ ដែលគ្រប់គ្រងដោយក្រុមហ៊ុនធំៗ រួមមាន Pfizer, Roche, GlaxoSmithKline និង Takeda ខណៈវិស័័យឱសថដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មឱសថសកល។ នៅក្នុងឆ្នាំ២០២០ នេះដែរ រដ្ឋាភិបាល និងក្រុមហ៊ុនក្នុងវិស័យឯកជនបាននិងកំពុងបង្កើនស្តុកឱសថសំខាន់ៗដែលជាលទ្ធផលនៃការផ្គត់ផ្គង់ខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសជាច្រើនក្នុងពេលមានជំងឺរាតត្បាត។ គួរឲ្យដឹងផងដែរថា ប្រទេសសិង្ហបុរីដែលមានប្រជាជនចំនួន ៥.៧ លាននាក់ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលនាំចេញឱសថច្រើនជាងការនាំចូល។ ជាក់ស្ដែងឧស្សាហកម្មផលិតជីវវេជ្ជសាស្ត្ររួមទាំងឱសថបានរីកចម្រើនយ៉ាងខ្លាំងដោយផលិតកម្មនៅខែកញ្ញាឆ្នាំ ២០២០ កើនឡើង ៩០% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយក្នុងឆ្នាំ ២០១៩ បាននាំចេញផលិតផលឱសថមានតម្លៃ ៨.១

    December 22, 2020
  • សេដ្ឋកិច្ច

    លោក ឯក ឃុនដឿន​ អភិបាលខណ្ឌទួលគោកបានឲ្យដឹងថា ផ្លូវលេខ២៨៥ មានប្រវែង ៤៩០ម៉ែត្រ ទទឹង៨ ម៉ែត្រកន្លះ តភ្ជាប់ពីផ្លូវលេខ៥១៦ ទៅផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោកក្នុងចំណោមផ្លូវទាំង ៧ខ្សែក្នុងខណ្ឌ ដែលឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសម្រេចឲ្យធ្វើការជួសជុលកែលម្អឡើងវិញជាបន្ទាន់ ក្រោយទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ក្នុងនាមប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក លោក ឯក ឃុនដឿន​ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់​ឯកឧត្តម​ ឃួង ស្រេង ដែលបានអនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាដែលបានណែនាំឲ្យមានការជួសជុល និងស្តារឡើងវិញ រាល់ហេដ្ឋារចនាសម្ពន្ធ័ ដែលខូចខាតក្រោយជំនន់ទឹកភ្លៀងតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ។

    December 21, 2020