- Khmernote
- សេដ្ឋកិច្ច
ក្រសួងកសិកម្ម ត្រៀមបង្កើតគណៈកម្មការត្រួតពិនិត្យការនាំចូលត្រីពីបរទេស ដើម្បីធ្វើយ៉ាងណាកាត់បន្ថយ ការនាំចូលត្រីពីក្រៅប្រទេសឱ្យនៅក្នុងកម្រិតទាប។ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងកសិកម្មកំពុងបង្កើតគណៈកម្មការ ត្រួតពិនិត្យការនាំចូលត្រីពីបរទេស ដែលមាន ឯកឧត្តម ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្មជាប្រធានគណៈកម្មការ ដើម្បីធ្វើការតាមរាល់សកម្មភាពទាំងឡាយណា ដែលលួចបន្លំនាំចូលត្រីពីប្រទេសជិតខាង ក្នុងគោលដៅធ្វើយ៉ាងណារក្សា តម្លៃត្រីនៅក្នុងស្រុកឱ្យបានល្អ ។ ឯកឧត្តមបានបញ្ជាក់ថា ការបង្កើតគណៈកម្មការត្រួតពិនិត្យការនាំចូលត្រីពីបរទេសនេះ ដោយសារបច្ចុប្បន្នការចិញ្ចឹមត្រីរបស់ ប្រជាពលរដ្ឋយើងមានសន្ទុះកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ដែលអាចបំពេញតម្រូវការទីផ្សារ និងការហូបចុករបស់ ប្រជាពលរដ្ឋ។ជាមួយគ្នានេះ គឺស្របទៅនឹងផែនការរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានជំរុញឱ្យប្រជាពលរដ្ឋ បង្កើនការចិញ្ចឹមនិងដាំដុះ និងបានធ្វើឱ្យវិស័យកសិកម្មមានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងបរិបទជំងឺកូវីដ-១៩ ហើយបន្លែ
December 25, 2020 - អាជីវកម្ម
ម្ចាស់ភោជនីយដ្ឋានមួយកន្លែងនៅទីក្រុងបាងកក បានប្រកាសនៅលើបណ្ដាញសង្គមថា ត្រៀមខ្លួន និងទទួលស្វាគមន៍កម្មករមីយ៉ាន់ម៉ាទាំងអស់មកទទួលទានអាហារនៅក្នុងហាងរបស់នាង បន្ទាប់ពីហាងជាច្រើនបានសម្រេចចិត្តមិនទទួលជនចំណាកស្រុកក្នុងអអំឡុងពេលផ្ទុះឡើងនៃវីរុស Covid-19 ថ្មីៗនេះ។ នៅក្នុងការបង្ហោះតាមហ្វេសប៊ុកនៅយប់ថ្ងៃពុធលោកស្រី Chatthamon Singtankong បាននិយាយថា ពលករចំណាកស្រុកដែលរស់នៅក្នុងនិងជិតតំបន់ Prachauthit ត្រូវបានស្វាគមន៍ឱ្យមកទទួលទានអាហារនៅភោជនីយដ្ឋានរបស់នាង ហើយនឹងមិនគិតថ្លៃនោះទេ សម្រាប់អ្នកមិនមានលុយ។ គួរបញ្ជាក់ផងដែរថា វីរុស covid-19 បានផ្ទុះឡើងជាថ្មីនៅក្នុងប្រទេសថៃ ហើយអ្នកដែលឆ្លងភាគច្រើនជាពលករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា ដោយប្រកាសនេះបានបង្កឲ្យមានការប្រកាន់ពូជសាសន៍ ប្រឆាំង រើសអើងនឹងជនជាតិមីយ៉ាន់ម៉ា ប៉ុន្តែក៏មានការលើកឡើងតាមអ៉ីនធឺណេតដែលអំពាវនាវឱ្យមានសមភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សរវាងប្រជាជនក្នុងស្រុក និងជនបរទេស៕ (រូបតំណាង) អត្ថបទ៖ លីនី ប្រភព៖ nationthailand
December 25, 2020 - សេដ្ឋកិច្ច
សហភាពអឺរ៉ុប អាឡឺម់ង់ និងបារាំង បានប្រកាសកិច្ចព្រមព្រៀងឥណទានដែលមានតម្លៃ ៩៥.៨ លានអឺរ៉ូ (១១៦ លានដុល្លារអាមេរិក) ដល់កម្ពុជាដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមដែលបានចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ កន្លងទៅនេះ។ ជាមួយគ្នានេះសេចក្ដីប្រកាសព័ត៌មានបានបង្ហាញថា គម្រោងនេះមានគោលដៅផ្តល់ហិរញ្ញប្បទានទាំងការកែលំអបណ្តាញផ្លូវជនបទនៅតាមបណ្តាខេត្ត នៅភាគកណ្តាលនៃប្រទេស និងការកសាងហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមនៅក្នុងវិស័យស្អាត កសិកម្ម សុខភាពនិងការអប់រំ ខណៈនៅប្រទេសកម្ពុជាមានប្រជាជនចំនួន ៧០% រស់នៅតាមតំបន់ជនបទ។ គួរឲ្យដឹងផងដែរថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ត្រូវបានសហហិរញ្ញប្បទានដោយសហភាពអឺរ៉ុប រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងរដ្ឋាភិបាលអាល្លឺម៉ង់តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាលោកស្រី Carmen
December 25, 2020 - បុគ្គលជោគជ័យ
ឆ្នាំ២០២០ គឺជាឆ្នាំដ៏លំបាកមួយនៃផ្នែកហិរញ្ញវត្ថុសម្រាប់មនុស្សជាច្រើននៅជុំវិញពិភពលោក ដោយសារជំងឺរាតត្បាតឆ្លងរាលដាលបានធ្វើឲ្យអន្តរាយដល់អាជីវកម្មរាប់មិនអស់ ហើយក្នុងនោះប្រជាជនជាច្រើននៅលើពិភពលោកត្រូវបានបាត់បងការងារ។ ប៉ុន្តែផ្ទុយទៅវិញឆ្នាំនេះ ក៏ជាឆ្នាំមាសឆ្នាំពេជ្រ ឆ្នាំជោគឆ្នាំជ័យរបស់មហាសេដ្ឋីចំនួន ៥រូប ដែលសុទ្ធសឹងតែជាម្ចាស់អាជីវកម្មធំៗ និងកំពុងត្រូវប៉ាន់ខ្លាំងក្នុងអំឡុងជំងឺពេលរាតត្បាត ដែលធ្វើឲ្យមហាសេដ្ឋីទាំងនោះរកចំណុលបានមិនចេះតិច ហើយបូកបញ្ជូលទៅក្នុងទ្រព្យសម្បត្តិដ៏មហាសាសលរបស់ពួកគេ។ ជាក់ស្ដែងមហាសេដ្ឋីលុយក្ដាំងទាំងនោះរួមមាន៖ ១.លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ៖ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថាលោក Musk បានបន្ថែមប្រាក់ចំនួន ១៤០ ពាន់លានដុល្លារដល់ទ្រព្យសម្បត្តិសុទ្ធរបស់លោកនៅឆ្នាំ២០២០ ដែលនាំមកនូវទឹកប្រាក់សរុបដល់ ១៦៧ ពាន់លានដុល្លារគិតត្រឹមថ្ងៃច័ន្ទ។ ការបន្ថែមនេះបានបង្កើនចំណាត់ថ្នាក់មហាសេដ្ឋីដល់ Musk ខណៈពេលដែលគាត់បានឡើងហួសពីលោក Bill Gates
December 24, 2020 - សេដ្ឋកិច្ច
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាដល់អ្នកទិញផ្ទះដែលមានតម្លៃទាបជាង ឬ ស្មើ ៧ម៉ឺនដុល្លារអាមេរិក រយៈពេល ១ឆ្នាំទៀត ពោលគឺគិតចាប់ពីខែ មករា ឆ្នាំ២០២១ រហូតដល់បំណាច់ខែធ្នូ ឆ្នាំ២០២១ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី២៤ ខែធ្នូនេះ។ ជាមួយគ្នានេះដែរ យោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០ នេះបានឲ្យដឹងថា ការបន្តលើកលែងពន្ធប្រថាប់ត្រាដល់អ្នកទិញផ្ទះដែលមានតម្លៃទាបជាង ឬស្មើ ៧ម៉ឺនដុល្លារនេះ គឺចំពោះផ្ទះដែលទិញពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬនៅតាមមន្ទីសេដ្ឋកិច្ច
December 24, 2020 - ទេសចរណ៍
ព្រឹត្តិការណ៍រាប់ថយក្រោយឆ្នាំថ្មីនៅខេត្តឈៀងម៉ៃ នៅតែបន្តដំណើរការប្រារព្ធ បើទោះបីជាខេត្តមួយចំនួនត្រូវបានបិទ និងលុបចោលពិធីបុណ្យនេះ ហើយខណៈពេលដែលប្រទេសថៃមានការកើនឡើងគួរឱ្យកត់សំគាល់នៃករណី Covid-19 ក៏ដោយ។ ប្រធានមន្ទីរលើកកម្ពស់សុខភាពសាធារណៈក្រុងឈៀងម៉ៃលោក Danai Sarapruek បានឲ្យដឹងថា ការលុបចោលការប្រារព្ធពិធីនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចដែលកំពុងរងការខូចខាត ដែលនេះជាមូលហេតុមន្ត្រីក្នុងតំបន់បានសម្រេច មិនផ្អាកព្រឹត្តិការណ៍នេះដោយសារ តែផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចអាចនឹងកាន់តែធ្ងន់ធ្ងរ។ ប្រភពដដែលបាននិយាយថា ពិធីនៅតែប្រារព្ធតាមការកំណត់ដដែល ជាមួយវិធានការណ៍នៅក្នុងការគ្រប់គ្រងការរីករាលដាលនៃវីរុស Covid-19 ដែលកំពុងរាតត្បាតនេះ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ប្រធានមន្ទីររូបនេះមិនបានផ្តល់ព័ត៌មានលម្អិតអំពីវិធានការទាំងនោះទេ ដោយអ្នករៀបចំត្រូវតែជូនដំណឹងដល់រដ្ឋបាលខេត្តអំពីផែនការសម្រាប់ព្រឹត្តិការណ៍ឆ្លងឆ្នាំនេះ។ ទន្ទឹមនឹងនេះដែរប្រជាជនដែលទៅដល់ឈៀងម៉ៃដែលថ្មីៗនេះបានទៅទស្សនានៅខេត្តសាមុតសាខន ដែលជាចំណុចផ្ទុះវីរុស Covid-19 ត្រូវបានតម្រូវឲ្យដាក់នៅដោយឡែករយៈពេល ១៤ថ្ងៃ ខណៈអ្នកទេសចរដែលធ្វើដំណើរចូលមកខេត្តពីតំបន់ផ្សេងៗមិនតម្រូវឱ្យមានការដាច់ពីគ្នាទេ៕ អត្ថបទ៖ លីនី ប្រភព៖ thethaiger
December 24, 2020 - អាជីវកម្ម
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ព្រមានថា ក្រសួងនឹងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រមូលទិញ និងប្រកបអាជីវកម្មទិញលក់កេសរកូលព្រៃ ឬ ផ្កាអ័រគីដេ ព្រៃទ្រង់ទ្រាយធំដែលបង្កឱ្យវិនាសបាត់ពូជនៅកម្ពុជា។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញមានសកម្មភាពប្រមូលទិញលក់កេសរកូលព្រៃរបស់កម្ពុជាទៅកាន់ប្រទេសជិតខាង ខណៈក្រុមអ្នកស្រាវជ្រាវបានរកឃើញផ្កាព្រៃប្រភេទនេះប្រមាណជា៣០០ប្រភេទ កំពុងមានវត្តមានដុះនៅតាមតំបន់ព្រៃភ្នំនៃប្រទេសកម្ពុជា ក្នុងចំណោមការសន្និដ្ឋានថា មានចន្លោះពី៥០០ ទៅ៧០០ប្រភេទ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ឯកឧត្តម បានឱ្យដឹងថា ប្រភេទកេសរកូលព្រៃប្រមាណ៤០ភាគរយ ត្រូវបានគេរកឃើញនៅតាមតំបន់ជួរភ្នំក្រវាញ និងតំបន់ភ្នំបូកគោ ខណៈ៣៥ភាគរយ ត្រូវបានគេរកឃើញនៅតំបន់ឆ្នេរ និងចំនួន២៣ភាគរយទៀត ត្រូវបានរកឃើញនៅតាមព្រៃរបោះស្ងួត និងនៅតាមតំបន់ប្រសព្វគ្នានៃទន្លេមេគង្គ។ ក្រៅពីនេះ កេសរកូលព្រៃកម្ពុជា អាចមាននៅតំបន់ជួរភ្នំដងរែក និងតំបន់ខាងកើតបឹងទន្លេសាប។ យោងតាមច្បាប់ស្តីពីការហាមឃាត់ការទិញ-លក់
December 24, 2020 - សេដ្ឋកិច្ច
អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង បានអះអាងថា ប្រទេសថៃនឹងមានម៉ាសសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ ដើម្បីបំពេញតាមតំរូវការដែលកើនឡើងដោយសារការផ្ទុះឡើងនៃវីរុស Covid-19 នៅខេត្ត សាមុតសាខន។ លោក Wattanasak Sur-iam បាននិយាយថា លោកបានស្នើសុំឱ្យក្រុមហ៊ុនផលិត បង្កើនផលិតកម្មបន្ថែមពីលើសមត្ថភាពបច្ចុប្បន្នឲ្យបានចំនួន ៥ លានម៉ាសក្នុងមួយថ្ងៃ ដោយរក្សាតម្លៃលក់រាយម៉ាសនៅតែក្នុងតម្លៃ ២.៥០ បាតក្នុងមួយម៉ាសដដែល។ ខណៈនៅដើមឆ្នាំនៃការផ្ទុះឡើងនៃវីរុស Covid-19 នៅប្រទេសថៃដំបូង Lazadaត្រូវបានបង្ខំឱ្យបើកការស៊ើបអង្កេតមួយ បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ្នកលក់រាយតាមអ៉ីនធឺណេតដែលអនុញ្ញាតឱ្យលក់ម៉ាសក្នុងតម្លៃខ្ពស់។ ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលថៃនៅថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ បានរាយការណ៍ថា ខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ថ្មីសរុបចំនួន ៤៦ករណី ដោយក្នុងនោះមាន
December 24, 2020 - សេដ្ឋកិច្ច
យោងតាមសារព័ត៌មាន laotiantimes កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ប្រទេសឡាវបានហាមឃាត់ជាបណ្ដោះអាសន្ននូវការនាំចូលគ្រឿងសមុទ្រពីប្រទេសថៃ ដោយសារការផ្ទុះឡើងជាថ្មី និងក្នុងទំហំធំនៃវីរុស Covid-19។ ក្នុងនោះក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវបានចេញសេចក្តីជូនដំណឹងហាមប្រាមការនាំចូលគ្រឿងសមុទ្រស្រស់ និងក្លាសេពីប្រទេសថៃឲ្យបានតឹងរឹងបំផុត ដើម្បីជាវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃ Covid-19 ដោយអាជ្ញាធរឡាវបារម្ភថាអាហារសមុទ្រដែលមានផ្ទុកមេរោគអាចឆ្លងចូលប្រទេសឡាវបាន ប្រសិនបើមិនហាមឃាត់ការនាំចូលភ្លាមៗ។ យ៉ាងណាមិញនៅក្នុងសសេចក្ដីជូនដំណឹងខាងលើបានរៀបរាប់ចំណុចចំនួន ៣ ថា៖ ១. ការនាំចូលគ្រៀងសមុទ្រស្រស់ និងក្លាសេពីប្រទេសថៃត្រូវបានហាមឃាត់ជាបណ្ដោះអាសន្ន។ ២. នេះជាវិធានការណ៍បណ្តោះអាសន្នហើយនឹងនៅតែមានជាផ្លូវការរហូតដល់មន្រ្តីពាក់ព័ន្ធពីប្រទេសឡាវ និងថៃអាចពិគ្រោះ និងរួមគ្នាបង្កើតវិធានការណ៍ដើម្បីធានាសុវត្ថិភាពអាហារសមុទ្រដែលនាំចូលពីប្រទេសថៃ ហើយអះអាងថាវាគ្មានការចម្លងរោគពីសំណាក់វីរុស Covid-19 ។ ៣. នាយកដ្ឋានស្បៀងអាហារ និងឱសថទទួលខុសត្រូវក្នុងការសម្របសម្រួលរវាងអាជ្ញាធរឡាវ និងថៃដើម្បីរកដំណោះស្រាយឱ្យបានឆាប់រហ័ស។ គួរបញ្ជាក់ផងដែរថា វិធានការនេះបានកើតឡើងបន្ទាប់ពីខេត្ត
December 24, 2020 - ទេសចរណ៍
ក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា សម្រស់បាតសមុទ្រកម្ពុជា ជាគោលដៅទេសចរណ៍ដ៏ល្អប្រណិត ដែលមានធនធានធម្មជាតិ ជីវចម្រុះ គ្រប់ប្រភេទសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនា ។ លោក កាន់ ភារៈ ប្រធានក្រុមជ្រមុជទឹក នៃទីបញ្ជាការជួរមុខសម្រាប់ការងារស្រាវជ្រាវ និងអភិរក្សនៃបញ្ជាការដ្ឋានកងទ័ព ជើងទឹក បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា បាតសមុទ្រកម្ពុជាពោរពេញទៅដោយសម្រស់ដ៏ស្រស់បំព្រង សម្បូរទៅដោយធនធានធម្មជាតិជីវចម្រុះ ជាជម្រកសម្រាប់មច្ឆា ជាច្រើនប្រភេទ អាចនិយាយបានថា ជាពិភពមួយផ្សេងទៀតដែលមាន សម្រស់ស្រស់ស្អាតមិនអាចកាត់ថ្លៃបាន ។ លោកបន្តថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានជំរុញដល់ក្រុមការងារឱ្យខិតខំសិក្សា
December 23, 2020












