Khmernote
  • សេដ្ឋកិច្ច

    អង្គការ យូនីសេហ្វ (UNICEF) បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួននឹងជួយក្នុងការដឹកជញ្ជូនវ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 ដល់ប្រទេសកម្ពុជា នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន AKP ដែលទទួលបានកាលពីពេលថ្មីៗកន្លងទៅនេះ។ តាមប្រភពដដែលបានឲ្យដឹងថា អង្គការយូនីសេហ្វកំពុងគូសបញ្ជាក់អំពីផែនការដឹកជញ្ជូនវ៉ាក់សាំង Covid-19 ចំនួន ៨៥០ តោនក្នុងមួយខែ ជំនួសឲ្យ COVAX ដែលជាផ្នែកមួយត្រូវបានដឹកនាំ និងគាំទ្រដោយអង្គការសុខភាពពិភពលោក សម្ព័ន្ធភាពវ៉ាក់សាំង Gavi និងអង្គភាពដទៃទៀត ក្នុងប្រតិបត្តិការដឹកនាំភស្តុភារនិងជាប្រវត្តិសាស្ត្រ។ អង្គការយូនីសេហ្វ ក្នុងភាពជាដៃគូជាមួយ Gavi និងអង្គការសុខភាពិភពលោក ក៏កំពុងជួយប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម ដើម្បីត្រៀមទទួលវ៉ាក់សាំងការពារវីរុស Covid-19 ក្នុងឆ្នាំ ២០២១ ខណៈរដ្ឋាភិបាលកម្ពុជា

    December 30, 2020
  • សេដ្ឋកិច្ច

    យោងតាមទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយ អ្នកឧកញ៉ាពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC កាលពីថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនកំពុងសិក្សាគម្រោងផ្លូវល្បឿនលឿន ពីអាកាសយានដ្ឋានភ្នំពេញថ្មី នៅខេត្តកណ្តាល មកកាន់រាជធានីភ្នំពេញ ដោយដំណាក់កាលទី១ គឺគ្រោងនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២១ ខាងមុខនេះ។ ការសាងសង់ផ្លូវល្បឿនលឿននេះឡើង គឺក្នុងគោលដៅសម្រួល ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិ ក្រុមហ៊ុន OCIC គ្រោងនឹងវិនិយោគសាងសង់ផ្លូវអាកាស ចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មកកាន់រាជធានីភ្នំពេញ។ អ្នកឧកញ៉ាបានលើកឡើងថា៖ “គម្រោងផ្លូវល្បឿនលឿននេះ គឺមិនមែនជាហាយវេ ដូចផ្លូវទៅកំពង់សោមទេ តែសាងសង់ជាស្ពានអាកាសផុតពីដី មានប្រវែងសរុបប្រមាណ ២១,៥ គីឡូម៉ែត្រ និងមាន២ដំណាក់កាល”។ លោកបន្តថា

    December 30, 2020
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The thaiger ចុះផ្សាយនាថ្ងៃទី៣០ ខែធ្នូ នេះបានឲ្យដឹងថា គណៈរដ្ឋមន្រ្តីថៃបានសម្រេចបន្ថែមថ្ងៃឈប់សម្រាកចំនួន ៨ថ្ងៃ​បន្ថែមទៅក្នុងប្រតិទិនឆ្នាំ២០២១ រួមទាំងបន្ថែមថ្ងៃនៃពិធីបុណ្យសង្រ្កាន ដែលជាពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ ជាមួយព្រឹត្តិការណ៍លេងបាញ់ទឹកទ្រង់ទ្រាយធំ តាមដងផ្លូវច្រើន។ ប្រភពដដែលបានឲ្យដឹងថា ការបន្ថែមថ្ងៃឈប់សម្រាបន្ថែមនេះ គឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក និងជម្រុញសេដ្ឋកិច្ចដែលត្រូវបំផ្លាញដោយសារជំងឺរាតត្បាត។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ពីថ្ងៃឈប់សម្រាកបន្ថែមជាមួយសមាគមសារព័ត៌មានថា ការបន្ថែមថ្ងៃឈប់សម្រាកចំនួន ៨ថ្ងៃនេះ គណៈរដ្ឋមន្រ្តីបានកំណត់ចែកជាពីរ គឹបន្ថែមទៅលើថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យជាតិរយៈពេល ៤ថ្ងៃ និងបន្ថែមទៅលើថ្ងៃឈប់សម្រាកក្នុងតំបន់រយៈពេល ៤ ថ្ងៃដូចគ្នា៕ អត្ថបទ៖ លីនី ប្រភព៖ thethaiger

    December 30, 2020
  • សេដ្ឋកិច្ច

    ប្រជាកសិករខេត្តកំពត-កែប កំពុងមមាញឹកការងារផលិតអំបិល នៅដើមរដូវប្រាំងនេះ ដើម្បីបំពេញតម្រូវទីផ្សារ ដោយលោក ប៊ុន ណារិន អតីតប្រធានផ្នែកបច្ចេកទេស នៃសមាគមអ្នកផលិតអំបិលខេត្ត កំពត-កែប មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា រដូវកាលចាប់ផ្ដើមផលិតអំបិលឆ្នាំថ្មីនេះ គឺតាំងពីចុងខែតុលា ប៉ុន្ដែដោយសារអាកាសធាតុមិនសូវអំណោយផល ទើបធ្វើឱ្យកន្លែងផលិតអំបិលមួយចំនួនមានសភាពយឺតយ៉ាវ ប៉ុន្តែកន្លែងខ្លះទៀតជិតចាប់ផ្ដើមប្រមូលផលជាបណ្ដើរៗដែរហើយ។ ជាមួយគ្នានេះលោកបញ្ជាក់ថា ការងារផលិតអំបិលនេះ គឺពឹងផ្អែកទៅលើអាកាសធាតុ ដោយត្រូវការពន្លឺថ្ងៃល្អ និងគ្មានភ្លៀងធ្លាក់ជាដើម។ លោក ប៊ុន ណារិន បានបន្តប្រាប់ថា៖​ «សម្រាប់ឆ្នាំ ២០១៩-២០២០ នេះ ផលិតផលយើងផ្គត់ផ្គង់ក្នុងស្រុកបាន ដោយសារមាននៅសល់ចុងឆ្នាំ ដោយពេលធ្វើស្ថិតិប្រហែលនៅខែកក្កដា នៅសល់ប្រហែលជាង ៣ម៉ឺនតោន ប៉ុន្ដែឥឡូវចុងឆ្នាំនេះ

    December 30, 2020
  • ទេសចរណ៍

    ចាប់តាំងពីបានដាក់ចេញគម្រោងកែលម្អបរិស្ថាននៅជុំវិញបរិវេណប្រាសាទអង្គរវត្តកាលពីដើមឆ្នាំ២០២០មក គិតមកទល់ពេលនេះអាជ្ញាធរជាតិអប្សរា បានរៀបចំចាក់កៅស៊ូអ៊ុតផ្លូវមុខប្រាសាទអង្គរវត្ត រួចរាល់ជាស្ថាពរហើយ ដែលការណ៍នេះធ្វើឱ្យសោភ័ណភាពបរិស្ថាននៅតំបន់នេះ កាន់តែមានភាពស្រស់ស្អាត និងទាក់ទាញជាខ្លាំង។ យោងតាមផេកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា មុននេះបន្តិចបានធ្វើការបង្ហោះនូវទិដ្ឋភាពផ្លូវមុខប្រាសាទអង្គរវត្តដ៏ស្រស់ត្រកាល ក្រោយត្រូវបានកែលម្អ និងបានចាក់កៅស៊ូអ៊ុតផ្លូវ រួចរាល់ជាស្ថាពរហើយ ។ សូមជម្រាបផងដែរថា កាលពីខែកុម្ភៈ ឆ្នាំ២០២០​ ដើមឆ្នាំនេះ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ សម្បទាទេសចរណ៍ ទេសភាព និងបរិស្ថាន នៅបរិវេណមុខប្រាសាទអង្គរវត្តឲ្យមានភាពល្អប្រសើរ ក្នុងទិសដៅលើកគុណតម្លៃអង្គរដែលជានិមិត្តរូប ដួងព្រលឹងជាតិខ្មែរ និងជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក។ បើទោះបីជានារយៈពេលចុងក្រោយនាឆ្នាំ២០២០នេះ មានការរំខានដោយសារជំងឺកូវីដ-១៩ ក៏ដោយក្ដី តែការអភិវឌ្ឍក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត មានការរីកចម្រើនទៅមុខជានិច្ច ដូចជាការរៀបចំចំណតរថយន្តថ្មី ទីលានបដិសណ្ឋារកិច្ច

    December 30, 2020
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាននាថ្ងៃទី៣០​ ខែធ្នូ ឆ្នាំ២០២០ នេះ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា កម្ពុជាមានសាច់ប្រាក់សុទ្ធក្នុងដៃប្រមាណ ១៣លានលានរៀល ទុនបម្រុងអន្តរជាតិជាង ២០ពាន់លានដុល្លារ និងមាសជាង ៤៤តោន សម្រាប់ទុកបំពេញតម្រូវការ សេដ្ឋកិច្ចជាតិ។ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ដើម្បីឆ្លើយតបទៅនឹងមជ្ឈដ្ឋានមួយចំនួន ជាពិសេសក្រុមប្រឆាំងនៅក្រៅច្បាប់បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន រៃអង្គាសលុយដើម្បីបើកប្រាក់ខែឱ្យមន្ត្រីរាជការ ។ ក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងសមិទ្ធផលកើតពីនយោបាយ ឈ្នះ-ឈ្នះនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ចេញពីភូមិគ្រឹះសម្តេច នាក្រុងតាខ្មៅ សម្តេចអគ្គមហាសេនាបតីតេជោ

    December 30, 2020
  • សេដ្ឋកិច្ច

    ម៉ាស៊ីនចែកចាយអង្ករ ឬ “ ម៉ាស៊ីនអេធីអឹមអង្ករ” នឹងត្រូវបានបង្កើតឡើងក្នុងតំបន់អនាធិបតេយ្យមួយក្នុងទីក្រុង Bengaluru ដែលជារដ្ឋធានីនៃរដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌា ដើម្បីជួយដល់ប្រជាជនក្រីក្រក្នុងតំបន់នោះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vietnamplus បានឲ្យដឹងថា គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃគម្រោងរបស់រដ្ឋាភិបាលឥណ្ឌាដែលមានឈ្មោះថា «Annapurti» ដែលកំពុងត្រូវបានអនុវត្តក្នុងភាពជាដៃគូជាមួយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) ។ បើតាមប្រភពដដែល ម៉ាស៊ីនចែកចាយអង្ករដោយស្វ័យប្រវត្តិនេះ គ្រោងនឹងបង្កើតឡើងនៅក្នុងរដ្ឋចំនួន ៥ របស់ឥណ្ឌា រួមមាន Maharashtra, Karnataka, Uttarakhand, Haryana, និង Uttar Pradesh។ ជាមួយគ្នានេះតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ម៉ាស៊ីនចែកចាយអាចចែកចាយទំនិញចំនួន ២

    December 30, 2020
  • អាជីវកម្ម

    ក្រុមហ៊ុនលក់រាយធំៗ រួមទាំងបណ្ដាញខ្សែសង្វាក់ហាងដែលមានវ័យចំណាស់ជាងគេរបស់អាមេរិកចំនួន ១០ បានដាក់ពាក្យក្ស័យធននៅក្នុងឆ្នាំនេះ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ១១ឆ្នាំ ចុហក្រោយនេះ។ យោងតាមសារព័ត៌មាន CNBC បានចុះផ្សាយថា មុនពេលវីរុសរាតត្បាតអ្នកលក់រាយមួយចំនួនកំពុងព្យាយាមរិះរកវិធីដើម្បីបន្តប្រតិបត្តិការរបស់ខ្លន ប៉ុន្តែដោយសារវិបត្តិសុខភាព Covid-19 បានធ្វើឲ្យអាជីវកម្មទាំងនេះស្ថិតក្នុងសា្ថនភាពកាន់តែយ៉ាប់យ៉ឺន ដោយជួបបញ្ហាហិរញ្ញវត្ថុ លើយ​ការលក់បានធ្លាក់ចុះ។ លោក David Berliner ប្រធានផ្នែករៀបចំរចនាសម្ព័ន្ធនិងការអនុវត្តការផ្លាស់ប្តូរអាជីវកម្មរបស់ BDO បានថ្លែងថា៖ «ទំហំនៃការក្ស័យធនមានទំហំធំនៅឆ្នាំនេះបើធៀបនឹងឆ្នាំមុនៗ លោកបានកំពុងកត់សម្គាល់ម៉ាកយីហោជាតិ និងយីហោលេចធ្លោផ្សេងទៀតដែលមានហាងរាប់រយកន្លែងឥឡូវកំពុងត្រូវបានកែលម្អ ឬ ឆ្លងកាត់រចនាសម្ព័ន្ធដើម្បីស្តារអ្វីដែលពួកគេអាចធ្វើបាន »។ ជាមួយគ្នានេះយីហោធំៗទាំង ១០ ដែលបានក្ស័យធននៅក្នុងឆ្នាំ២០២០ នេះ​រួមមាន៖ ១. J.C.

    December 29, 2020
  • ទេសចរណ៍

    ប្រទេសថៃ គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនលាននាក់ក្នុងមួយឆ្នាំៗឲ្យទៅកម្សាន្ត ប៉ុន្តែដោយសារវីរុសរាតត្បាតកូវីដ-១៩ បានធ្វើឲ្យប្រទេសមានសេដ្ឋកិច្ចមួយភាគធំពឹងផ្អែកលើវិស័យទេសចរណ៍មួយនេះត្រូវខាតបង់ធ្ងន់ធ្ងរ។ ជាក់ស្ដែងបើយោងតាមទិន្នន័យផ្លូវការដែលបានបង្ហាញនៅថ្ងៃទី២៨ ខែធ្នូ ថ្មីៗនេះបាន​ឲ្យដឹងថា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន ៣,០៦៥ នាក់ក្នុងខែវិច្ឆិកា ដែលជាខែទី២ នៃការបើកទទួលភ្ញៀវទេសចររយៈពេលយូរចាប់តាំងពីការហាមឃាត់ត្រូវបានដាក់កាលពីខែមេសា ដើម្បីការពារការឆ្លងរីករាលដាលនៃវីរុស Covid-19។ ទិន្នន័យដែលបានរាយការណ៍ដោយរ៉យទ័រនេះបង្ហាញថា តួលេខនៃខែវិច្ឆិកានេះ គ្រាន់តែជាចំណែកតូចមួយនៃចំនួនភ្ញៀវទេសចរចំនួន ៣.៣៩ លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនប៉ុណ្ណោះ ខណៈក្នុងខែតុលាកន្លងមកនេះមានភ្ញៀវទេសចរបរទេសចំនួន ១,២០១ នាក់មកកម្សាន្ត។ គួរឲ្យដឹងផងដែរថា ទោះបីជាប្រទេសនេះកំពុងបើកទ្វារទទួលភ្ញៀវទេសចរជាបណ្តើរៗ និងផ្តល់នូវការលើកទឹកចិត្តក្នុងការជំរុញការធ្វើដំណើរក្នុងស្រុកក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចដែលជំរុញដោយវិស័យទេសចរណ៍របស់ខ្លួនកំពុងត្រូវបានរារាំងដោយការផ្ទុះឡើងនៃវីរុស Covid-19 ជាថ្មីម្ដងទៀត​កាលពី ១០ថ្ងៃមុន ដែលបានឆ្លងដល់មនុស្សជាង ១,៦០០ នាក់នៅទូទាំងខេត្តចំនួន ៤៣ ។

    December 29, 2020
  • សេដ្ឋកិច្ច

    នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសមួយចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ ផ្ញើជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប២២ឆ្នាំ នៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា។ នៅក្នុងឱកាសនោះសម្ដេចតេជោ បានលើកឡើងពីការទិញវ៉ាក់សាំងកាពារជំងឺកូវីដ-១៩ មកកម្ពុជា ដោយសម្ដេចបានមានប្រសាសន៍ថា ច្រកទ្វារសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ យកមកកម្ពុជា មាន ៣ច្រក ក្នុងនោះមានតាមរយៈខូវ៉ាក់ (COVAX) ច្រកទី២ តាមរយៈទំនាក់ទំនងរវាងប្រទេសនិងប្រទេស និងច្រកទី៣ តាមរយៈការចរចាជាមួយក្រុមហ៊ុនផ្ទាល់តែម្តង។ សូមបញ្ជាក់ផងដែរថា យោងទៅតាមប្រសាសន៍របស់សម្ដេចតេជោដែលបានប្រកាស គិតត្រឹមម៉ោង ២រសៀល

    December 29, 2020