អង្គការ យូនីសេហ្វ (UNICEF) បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួននឹងជួយក្នុងការដឹកជញ្ជូនវ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 ដល់ប្រទេសកម្ពុជា នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន AKP ដែលទទួលបានកាលពីពេលថ្មីៗកន្លងទៅនេះ។ តាមប្រភពដដែលបានឲ្យដឹងថា អង្គការយូនីសេហ្វកំពុងគូសបញ្ជាក់អំពីផែនការដឹកជញ្ជូនវ៉ាក់សាំង Covid-19 ចំនួន ៨៥០ តោនក្នុងមួយខែ ជំនួសឲ្យ COVAX ដែលជាផ្នែកមួយត្រូវបានដឹកនាំ និងគាំទ្រដោយអង្គការសុខភាពពិភពលោក សម្ព័ន្ធភាពវ៉ាក់សាំង Gavi និងអង្គភាពដទៃទៀត ក្នុងប្រតិបត្តិការដឹកនាំភស្តុភារនិងជាប្រវត្តិសាស្ត្រ។
អង្គការយូនីសេហ្វ ក្នុងភាពជាដៃគូជាមួយ Gavi និងអង្គការសុខភាពិភពលោក ក៏កំពុងជួយប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម ដើម្បីត្រៀមទទួលវ៉ាក់សាំងការពារវីរុស Covid-19 ក្នុងឆ្នាំ ២០២១ ខណៈរដ្ឋាភិបាលកម្ពុជា និងក្នុងភាពជាដៃគូជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក (WHO)។ ជាមួយគ្នានេះ នៅប្រទេសកម្ពុជា យូនីសេហ្វកំពុងធ្វើការជាមួយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកដើម្បីរៀបចំប្រទេសសំរាប់ការចាក់វ៉ាក់សាំងនេះ។

ដៃគូកំពុងធ្វើការរួមគ្នាដើម្បីបង្កើតយុទ្ធសាស្រ្តសម្រាប់ការដាក់ពង្រាយ វាយតម្លៃការគ្រប់គ្រងវ៉ាក់សាំង និងសមត្ថភាពខ្សែសង្វាក់ត្រជាក់គាំទ្រដល់ការស្នើសុំជំនួយឧបករណ៍ខ្សែសង្វាក់ត្រជាក់ពី Gavi អភិវឌ្ឍផែនការសម្រាប់ការជំនួសឧបករណ៍ខ្សែសង្វាក់ត្រជាក់ចាស់ ប៉ាន់ប្រមាណចំណាយប្រតិបត្តិការ និងតំរូវការ រួមទាំងរៀបចំទំនាក់ទំនង។ ការតស៊ូមតិ និងការបង្កើតតម្រូវការ នៅថ្នាក់ក្រោមជាតិ យូនីសេហ្វនឹងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងការកៀរគរសហគមន៍ និងការចូលរួមចំណែកជួយតាមដាននិងវាយតម្លៃការចាក់វ៉ាក់សាំង។

ការវាយតម្លៃជាសកលរបស់អង្គការយូនីសេហ្វបានពិនិត្យមើលសមត្ថភាព និងការដឹកជញ្ជូនតាមផ្លូវអាកាសរបស់ពិភពលោក ដើម្បីយល់កាន់តែច្បាស់ពីបញ្ហាប្រឈមក្នុងការផ្តល់វ៉ាក់សាំងនេះ ក្នុងឆ្នាំ ២០២១ ។ យូនីសេហ្វបានរកឃើញថាក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មនឹងអាចផ្តល់វ៉ាក់សាំងដល់ស្ទើរតែគ្រប់ ៩២ ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម ដែលស្ថិតក្នុងចំណោមប្រទេសចំនួន ១៩០ ដែលបានចូលរួមនៅក្នុងទីភ្នាក់ងារ COVAX ៕

ប្រភព៖ ក្រសួងព័ត៌មាន


