មិនធម្មតា! លិខិតដ៏កម្រមួយដែលចុះហត្ថលេខាដោយលោក​ Steve Jobs បានដាក់លក់ដេញថ្លៃក្នុងតម្លៃរាប់ម៉ឺនដុល្លារ
បុគ្គលជោគជ័យ December 18, 2020 Khmernote

លិខិតដ៏កម្រមួយដែលចុះហត្ថលេខាដោយលោក Steve Jobs គឺត្រូវបានដាក់លក់ដេញថ្លៃ ហើយអាចមានតម្លៃដល់ទៅ ២៥០០០ដុល្លារ ដោយក្នុងលិខិតនោះបាននិយាយអំពីការផ្តល់ការងារដ៏អស្ចារ្យដែលស្ថាបនិកក្រុមហ៊ុន Apple បានបញ្ជូនលោក Del Yocam ក្នុងឆ្នាំ១៩៩១ ដោយផ្តល់ឱ្យគាត់នូវតំណែងជាប្រធាន និងជា COO នៃ NeXT Computer Inc។ លិខិតដែលចុះហត្ថលេខាដោយ Steve Jobs គឺកម្រមានណាស់ ដោយលោក Bobby Livingston អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនដេញថ្លៃ RR ដែលជាក្រុមហ៊ុនដេញថ្លៃមានមូលដ្ឋាននៅបូស្តុនបាននិយាយថា គាត់ធ្វើជំនួញអស់រយៈពេលជាង ៤០ ឆ្នាំ ហើយនេះគឺជាលើកទីមួយហើយដែលគាត់បានឃើញ។

លោកបានរៀបរាប់ថា នៅក្នុងលិខិតនោះ Jobs ផ្តល់ជូនលោក Delbert W. Yocam នូវប្រាក់ខែចំនួន ២៥០,០០០ ដុល្លារ និងភាគហ៊ុនចំនួន ៦៦០,០០០ ដែលជាភាគហ៊ុនរួម និងការគាំទ្រដើម្បីចូលរួមក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន។ នៅលើបន្ទាត់ហត្ថលេខាត្រូវបានសរសេរ: «ខ្ញុំទទួលយកការផ្តល់ជូនដ៏អស្ចារ្យមិនគួរឱ្យជឿ!ហើយប្រយោគចុងក្រោយនេះបានក្លាយជាបាវចនាមួយប្រភេទសម្រាប់លោក Jobs ដើម្បីណែនាំកុំព្យូទ័រ Macintosh ។

យ៉ាងណាមិញនៅក្នុងខែកុម្ភៈ ការដេញថ្លៃរបស់ក្រុមហ៊ុន RR បានដេញថ្លៃវត្ថុផ្សេងទៀតដែលទាក់ទងនឹងលោក Steve Jobs រួមទាំងកិច្ចសន្យាដើមសម្រាប់ Apple II PC ដែលបានចុះហត្ថលេខាដោយគាត់ នោះគឺជាកុំព្យូទ័រ Apple Macintosh 128K ដំបូងពីឆ្នាំ១៩៨៣ អនុស្សារណៈប្រាក់រង្វាន់ប្រតិបត្តិការដែលបានចុះហត្ថលេខាដោយ Jobs និងសៀវភៅដើមអំពី Macintosh ក្នុងតម្លៃ ៨០០ ដុល្លារ។

បច្ចុប្បន្ននេះកន្លែងដាក់ដេញថ្លៃតែមួយ ក៏ត្រូវបានដាក់ដេញថ្លៃសម្រាប់កុំព្យូទ័រ Apple I ដ៏កម្រមួយដែលចុះហត្ថលេខាដោយសហស្ថាបនិកក្រុមហ៊ុនលោក Steve Wozniak ហើយតាមការប៉ាន់ស្មានវាអាចលក់បានជាង ៤០០ ម៉ឺនដុល្លារ។ ក្នុងនោះក៏មានក្តារចុច Apple ដែលចុះហត្ថលេខាដោយលោក Jobs និង Wozniak ដែលត្រូវបានគេប៉ាន់ស្មានថាមានតម្លៃជាង ៣ ម៉ឺនដុល្លារ ក៏ដូចជាវ៉ែនតាឥន្ទធនូរបស់ Wozniak ដែលអាចលក់បានក្នុងតម្លៃប្រហែល ១០០០ ដុល្លារ៕

អត្ថបទ៖ លីនី
ប្រភព៖ entrepreneur