យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK នាថ្ងៃនេះបានឲ្យដឹងថា មកទល់ពេលនេះក្របខ័ណ្ឌអន្តរជាតិសម្រាប់ការចែកចាយវ៉ាក់សាំងវីរុស Covid-19 ដោយយុត្តិធម៌នឹងទទួលបានវ៉ាក់សាំងជិត ២ ពាន់លានដូសនៅចុងឆ្នាំក្រោយ។ ទីភ្នាក់ងារ COVAX ដែលជាផ្នែកមួយត្រូវបានដឹកនាំ និងគាំទ្រដោយអង្គការសុខភាពពិភពលោក សម្ព័ន្ធភាពវ៉ាក់សាំង Gavi និងអង្គភាពដទៃទៀតបាននិយាយកាលពីថ្ងៃសុក្រ ម្សិលមិញថា ការចែកចាយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅត្រីមាសទី ១ ឆ្នាំ ២០២១ ។ ជាមួយគ្នានេះ COVAX បានបន្តថា មានប្រទេសនិងទឹកដីចំនួន ១៩០ រួមទាំងប្រទេសជប៉ុនផងដែរ។
គួរបញ្ជាក់ផងដែរថា COVAX កំពុងគាំទ្រការបង្កើតវ៉ាក់សាំងចំនួន ១០ ប្រភេទ ក្នុងនោះរួមបញ្ចូលទាំងការខិតខំរួមគ្នាដោយក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford និងមួយទៀតដោយក្រុមហ៊ុនឱសថអាមេរិក Moderna ។ លើសពីនេះ COVAX ក៏ទំនងជារួមបញ្ចូលវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Johnson & Johnson និងមួយទៀតដោយក្រុមហ៊ុនបារាំង Sanofi និង GlaxoSmithKline របស់អង់គ្លេសផងដែរ៕



អត្ថបទ៖ លីនី
ប្រភព៖ nhk


