រមណីយដ្ឋានដ៏ល្បីល្បាញរបស់ខេត្តមណ្ឌលគិរី «ទឹកជ្រោះប៊ូស្រា » សម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ន
ទេសចរណ៍ December 14, 2020 Khmernote

ក្រុមហ៊ុន Mondul K Resort Co., Ltd. ដែលវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានចេញសេចក្ដីជូនដំណឹងឱ្យប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរនៅទូទាំងប្រទេសកម្ពុជា ឱ្យបានជ្រាបថា រមណីយដ្ឋានទឹកជ្រោះប៊ូស្រាបានផ្អាកដំណើរការរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០៩ ខែធ្នូ រហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ក្នុងបំណងចូលរួមសហការជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ។ ក្រុមហ៊ុន Mondul K Resort Co., Ltd. កត់សម្គាល់ឃើញថា មានភ្ញៀវទេសចរជាច្រើនបានសម្រុកទៅលេងរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ចាប់តាំងពីថ្ងៃទី០៩ ខែធ្នូមក ដោយពុំបានដឹងអំពីការផ្អាកជាបណ្ដោះអាសន្នរបស់រមណីយដ្ឋាន ដើម្បីការពារសុខភាពរបស់ភ្ញៀវទេសចរ។

ដូច្នេះ សូមភ្ញៀវទេសចរ ដែលមានបំណងចង់ទៅលេងកម្សាន្តនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា មានការយោគយល់អាធ្យាស្រ័យ ព្រោះរមណីយដ្ឋាននឹងផ្អាករហូតដល់ថ្ងៃទី២២ ខែធ្នូ ខាងមុខ ហើយនឹងដំណើរទទួលភ្ញៀវទេសចរជាធម្មតាវិញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ ។ គួររម្លឹកថាវិធានការនេះត្រូវបានធ្វើឡើង បន្ទាប់ពីភ្ញៀវម្នាក់បានមកលេងនៅទីនេះ ហើយបន្ទាប់មកធ្វើតេស្តវិជ្ជមានកូវីដ-១៩ កាលពីពេលថ្មីៗនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន