Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃនេះ បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៣ ពីចោមចៅ-កំពត មានប្រវែងសរុបជាង ១៣៤គីឡូម៉ែត្រ នឹងត្រូវដាក់ឱ្យដំណើរការបណ្តោះអាសន្ននាពេលឆាប់ៗខាងមុខនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ បន្ទាប់ពីក្រុមហ៊ុនសាងសង់បញ្ចប់ការងារដែលសេសសល់រួចរាល់។ នេះបើតាមការឱ្យដឹងពីឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្ដម បានបន្តថា ក្រុមការងារបច្ចេកទេសក្រសួង បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៣ និងបានណែនាំឱ្យក្រុមហ៊ុនសាងសង់ កែសម្រួល និងបំពេញបន្ថែមចំណុចខ្វះខាតដែលនៅសេសសល់មួយចំនួនតូច ដើម្បីធានាធ្វើយ៉ាងណាឱ្យផ្លូវមានគុណភាពរឹងមាំស្របតាមបទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌកិច្ចសន្យាសាងសង់ មុននឹងធ្វើការដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់បណ្តោះអាសន្ន។ ឯកឧត្តម បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិឱ្យបានគង់វង្ស អាចប្រើប្រាស់បានយូរអង្វែង ដោយហេតុថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកាមកសាងសង់ដោយលំបាក និងបានទទូចកុំឱ្យប្រថុយប្រថាននឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច បង្កគ្រោះថ្នាក់ចរាចរណ៍ កុំបើកលើសល្បឿនកំណត់ដោយច្បាប់

    July 22, 2021
  • សេដ្ឋកិច្ច

    ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបាននាំចេញកសិផលសរុបក្នុងឆមាសទី១ ឆ្នាំ២០២១ មានកំណើនជាង ២ ៥៧១លានដុល្លារ ប្រមាណ ៨៤.៦៤ ភាគរយ ក្នុងនោះកសិផលកើនឡើងចំនួន ១០៧.១៦ ភាគរយ។ ប៉ុន្តែការនាំចេញអង្ករមានការធ្លាក់ចុះ ២៩,៤៧ភាគរយ ដោយសារកង្វះទូកុងតឺន័រសម្រាប់ផ្ទុក តម្លៃដឹកជញ្ជូនកើនឡើង និងតម្លៃអង្ករនៅទីផ្សារអន្តរជាតិមានការធ្លាក់ ចុះ ពិសេសសហភាពអឺរ៉ុប។ ឯកឧត្តម វេង សាខុន បញ្ជាក់បែបនេះក្នុងកិច្ចប្រជុំលើកទី១០ តាមប្រព័ន្ធ Video ជាមួយក្រុមការងារបច្ចេកទេសចម្រុះ នៅព្រឹកថ្ងៃទី ២១

    July 22, 2021
  • អាជីវកម្ម

    ក្រុមហ៊ុន Honda Motor នឹងផ្អាកការផលិតនៅរោងចក្រដ៏សំខាន់មួយនៅកណ្ដាលទីក្រុងប្រទេសជប៉ុននៅខែក្រោយនេះ ដោយសារតែកង្វះខាតឈីបនៅលើសកលលោក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK​។ ក្រុមហ៊ុនបាននិយាយថា រោងចក្រនៅក្នុងខេត្ត Mie Prefecture នឹងបញ្ឈប់ការផលិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែសីហា doyរោងចក្រនេះបានដំឡើងរថយន្តប្រហែល ៥០០,០០០ គ្រឿងជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុន Toyota Motor និយាយថា ខ្លួនក៏នឹងផ្អាកខ្សែបណ្តាញដំឡើងមួយចំនួននៅរោងចក្រមួយក្នុង Aichi Prefecture ផងដែរ។ ការរីករាលដាលនៃមេរោគឆ្លងនៅអាស៊ីអាគ្នេយ៍ បានជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តជាច្រើនដែលមានរោងចក្រនៅក្នុងតំបន់ បញ្ឈប់ការផលិតនៅទីនោះផងដែរ។ គួរឱ្យដឹងថា នេះមិនមែនជាលើកទី១ ទេ ដែលក្រុមហ៊ុនធំៗរបស់ជប៉ុន ផ្អាកផលិតកម្មរបស់ខ្លួន ជាក់ស្ដែងកាលពីមុនក្រុមហ៊ុន

    July 22, 2021
  • សេដ្ឋកិច្ច

    រដ្ឋមន្ត្រីក្រសួងសាធារណលើកឡើងថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងការកសាងហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ជាច្រើនខ្សែ នៅគ្រប់រាជធានីខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើរទៅមក និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នេះដោយយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ ថ្លែងក្នុងឱកាសបើកឱ្យដំណើរការជាផ្លូវជាការ មណ្ឌលផ្តល់សេវាសាធារណៈ ទី០៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើប ហេរីថេក វ៉ក ក្នុងខេត្ត សៀមរាប នាថ្ងៃទី ២១ ខែកក្ក ដា ឆ្នាំ២០២១នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកប ដោយភាពឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ជាពិសេសផ្លូវថ្នល់ដែលជាសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់

    July 22, 2021
  • អាជីវកម្ម

    ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីC.A.N ខេត្តព្រៃវែងបានប្រមូលទិញត្រីអណ្តែងពីប្រជា កសិករចន្លោះពី៥តោន ទៅ ១០តោនជារៀងរាល់ថ្ងៃ ដើម្បីយកទៅលក់បន្ត និងបំពេញតម្រូវការទីផ្សាក្នុងស្រុក នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោក ផន រ៉ានី ម្ចាស់កសិ ដ្ឋាន C.A.N ស្ថិតនៅឃុំជ្រេះ ស្រុកមេសាង ខេត្តព្រៃវែង បានប្រាប់វិទ្យុជាតិកម្ពុជាថា ក្រៅពីបានបង្កើតកសិដ្ឋានចិញ្ចឹមត្រីខ្លួនឯង អស់រយៈ ពេលជាង២ឆ្នាំមកហើយ ពេលនេះលោកក៏បានទទួលទិញត្រីអណ្ដែងវិញ ពីប្រជា កសិករទូទាំងប្រទេសផងដែរ។ លោកបញ្ជាក់ថា ការប្រមូលទិញនេះ ដោយសារតែប្រជាជនកម្ពុជាកាន់តែច្រើន ចូលចិត្តបរិភោគត្រីក្នុងស្រុកជាងត្រីនាំចូល។ម្យ៉ាងវិញទៀត ការជួយទិញត្រីនេះ ក៏ជាកាលើក ទឹកចិត្ត និងបង្កើតការងារជូនពួកគាត់ក្នុងរដូវកាលកូវីដនេះ ជាពិសេសកាត់បន្ថយការធ្វើចំណាកស្រុក។ ជាមួយគ្នានេះ

    July 21, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី សម្រេចបានជិត១៩ភាគរយហើយ បើទោះបីជាប្រទេសកម្ពុជាកំពុងរងការគំរាមកំហែងដោយសារជំងឺកូវីដ-១៩យ៉ាងធ្ងន់ធ្ងរក៏ដោយ។ ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា បើទោះបីជាកម្ពុជាកំពុងទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ហើយបានធ្វើឱ្យប៉ះពាល់ខ្លះដល់ដំណើរការសាងសង់ក៏ពិតមែន តែក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាហៅកាត់ថា (OCIC )នៅតែបន្តដំណើរការ សាងសង់ជាប្រក្រតី ដើម្បីឱ្យសម្រេចតាមគោលដៅដែលបានគ្រោងទុក ។ ឯកឧត្ដម​បញ្ជាក់​ថា​ « អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បើយើងគិតឱ្យត្រឹមត្រូវទៅ គឺសម្រេចបានជាង១៨ភាគរយហើយ ប៉ុន្តែសម្រាប់ការវាស់វែងនេះ គឺជាការវាស់វែងតាមវិជ្ជាជីវៈ ហើយនឹងតាមក្បួនដែលមានការទទួលស្គាល់ពីក្រុមហ៊ុនសាងសង់ ដូច្នេះគឺគាត់សម្រេចបានចំនួន១៨,៩ ភាគរយ »។ ឯកឧត្ដមបន្តថា នៅពេលដែលព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីសាងសង់រួច រាល់ហើយនោះ ព្រលាននេះនឹងជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងវិស័យអាកាសចរណ៍ ទាំងវិស័យពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ជាពិសេសរួមចំណែកយ៉ាងសំខាន់

    July 21, 2021
  • ទេសចរណ៍

    ការហាមឃាត់ការហោះហើររបស់អ្នកដំណើរក្នុងស្រុកទៅ ឬ មកពីតំបន់ក្រហមក្រម៉ៅចំនួន ១៣ ត្រូវបានចូលជាធរមាននៅថ្ងៃពុធ ទី២១ ខែកក្កដា នេះ បន្ទាប់ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានប្រកាសហាមប្រាមការហោះហើរដោយគ្មានកំណត់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ បាននិយាយថា បំរាមនេះអនុលោមតាមសេចក្តីសំរេចចុងក្រោយរបស់មជ្ឈមណ្ឌលរដ្ឋបាលសិក្សាស្ថានភាពកូវីដ-១៩ ដែលបានប្រកាសដាក់តំបន់ចំនួន ១៣ ដែលរងការវាយប្រហារដោយវីរុស ចូលក្នុងតំបន់ក្រហមក្រម៉ៅ ដែលជាតំបន់ មានការរឹតត្បិត និងគ្រប់គ្រងយ៉ាងតឹងរឹង។ ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលរដ្ឋបាលសិក្សាស្ថានភាពកូវីដ-១៩ បានដាក់កម្រិតលើការធ្វើដំណើរទៅនិងមកពីទីក្រុងបាងកក និងខេត្តចំនួន ១២ ដូចជា Chachoengsao, Chon Buri, Nakhon

    July 21, 2021
  • សេដ្ឋកិច្ច

    គ្រាប់ស្វាយចន្ទី​កម្ពុជា កំពុងបង្អួតសម្រស់នៅលើទឹកដីប្រទេសជប៉ុន ខណៈសកម្មភាពផ្សព្វផ្សាយផលិតផលគ្រាប់ស្វាយន្ទីកម្ពុជា កំពុងធ្វើឡើងនៅក្នុងប្រព័ន្ធទីផ្សារជប៉ុន នេះបើយោងតាមការឱ្យដឹងពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ តាមរយៈការបង្ហោះនៅលើគណីហ្វេសប៊ុកផ្ទាល់ខ្លួន​។ តាមការលើកឡើងរបស់ឯកឧត្តម គ្រាប់ស្វាយចន្ទីកម្ពុជា កំពុងផ្សព្វផ្សាយនៅក្នុងប្រព័ន្ធទីផ្សារជប៉ុន ដោយបរវរកញ្ញាជប៉ុន ឆ្នាំ២០២០ គឺកញ្ញា Ruri Saji ដែលជាបរវរកញ្ញាតំណាងឱ្យប្រទេសជប៉ុនក្នុងកម្មវិធី Miss Grand international 2020 ។ នេះសបញ្ជាក់ឱ្យឃើញថា គ្រាប់ស្វាយចន្ទីកំពុងទទួលបាន​ភាពល្បីល្បាញ និងទទួលបានឱកាសកាន់តែច្រើនថែមទៀត ដើម្បីចាប់យកទីផ្សារនៅប្រទេសជប៉ុន ក៏ដូចទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ទីផ្សារបរទេសជាច្រើនទៀត បន្ទាប់ពីបរវរកញ្ញាជប៉ុន កញ្ញា Ruri Saji

    July 21, 2021
  • សេដ្ឋកិច្ច

    យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សម្រេចបាន ៦៦.៣៤% ។ វឌ្ឍនភាពនេះត្រូវបានលើកឡើងនៅក្នុងដំណើរអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យការរៀបចំខឿនចិញ្ចើមផ្លូវសម្រាប់អ្នកធ្វើដំណើរដោយ ថ្មើរជើង និងពិនិត្យគុណភាពនៃការចាក់បេតុងស្ពាននិងផ្លូវ របស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាបកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ថ្មីៗនេះ។ គួររម្លឹកផងដែរថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង

    July 21, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ៥ខែឆ្នាំ២០២១ វិស័យអាកាសចរណ៍នៅកម្ពុជា មានការធ្លាក់ចុះជាង ៩០ភាគរយ ប៉ុន្តែការដឹក ជញ្ជូនទំនិញតាមផ្លូវអាកាសមានការងើបឡើងបន្តិច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ។ ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ថា ដោយសារការរីករាលដាលនៃជំងឺកូវីដ- ១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍ ដែលតាមប្រទេសនីមួយៗមានដាក់ចេញនូវវិធានការសុខាភិបាលផ្សេងៗគ្នា ដើម្បីទប់ស្កាត់ការចម្លងជំងឺដ៏កាចសាហាវនេះ ។ ឯកឧត្ដម បន្តថា គិតត្រឹមចុងខែឧសភាឆ្នាំ២០២១ វិស័យដឹកជញ្ជូនតាមផ្លូវ អាកាសនៅកម្ពុជាធ្លាក់ចុះចន្លោះពី៩២-៩៤ភាគរយ ប៉ុន្តែមានការងើបឡើងវិញបន្តិចសម្រាប់ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសដោយ សារមានតម្រូវការប្រើប្រាស់ទំនិញច្រើន ដូចជា ទំនិញតាមអនឡាញ ព្រមទាំងការដឹកជញ្ជូនទំនិញផ្សេងៗទៀត ជាពិសេសការដឹកជញ្ជូនវ៉ាក់ សាំង ម៉ាស បរិក្ខាពេទ្យជាដើម ។

    July 21, 2021