Khmernote
  • សេដ្ឋកិច្ច

    យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បានសំរេចផ្តល់​ជំនួយ​ឥត​សំណង​មានទឹកប្រាក់សរុបចំនួន ២,៥០០,០០០​ ដុល្លារអាមេរិក​ ជូនដល់​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយ:ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដេីម្បីគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អង្គភាព​សុី​ម៉ាក់ ស្ថិតនៅកងឯកភាពកំចាត់មីនទី៦​ ខេត្តព្រះវិហារ​ ឧត្តរមានជ័យ​ ស្ទឹងត្រែង​ និងកងឯកភាពកំចាត់មីនទី៤​ ខេត្តសៀមរាប​ និងខេត្តកំពង់ធំ​ ដែលមាន​កម្លាំង​ប្រតិបត្តិការ​សរុបចំនួនជិត៣០០នាក់។​ សូមជម្រាបថា គម្រោងនេះ​មាន​រយៈពេល​១២ខែ ចាប់ពីខែមករាដល់ខែធ្នូ ឆ្នាំ២០២២ និងមានផែនការត្រូវរំដោះផ្ទៃដីចំការមីននិងចំការសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង១៧០០ហិចតា​ និងសកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនចំនួន៧ខេត្ត។ សូមរំលឹកជំរាបជូនថាលទ្ធផលរយ:ពេល៦ខែ ឆ្នាំ២០២១នេះ​ គំរោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា​ ដែលបានផ្តល់ជំនួយឥតសំណងមានទំហំថវិកាដូច២០២២ដែរ​នោះ និងបានរំដោះដីចំការមីន/គ្រាប់សំណល់ជាតិផ្ទុះចំនួ​នជិត១០៨៣ហិចតា រុករកឃេីញកំទេចគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួ​នជាង៥០០០គ្រាប់៕ អត្ថបទ៖ លីនី

    July 20, 2021
  • អាជីវកម្ម

    ផ្លែដូង និងទឹកដោះគោស្រស់កំពុងត្រូវប៉ាន់ខ្លាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈពេលដែលប្រជាជននាំគ្នាងាកទៅរកអាហារ និងភេសជ្ជៈដែលត្រូវបានផ្សព្វផ្សាយថា អាចប្រឆាំងនឹងវីរុសកូវីដ-១៩។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា ប្រជាជនឥណ្ឌូនេស៊ីបាននាំគ្នាទិញផ្លែដូង និងទឹកដោះគោស្តុកទុក បន្ទាប់ពីបែកធ្លាយថា ផលិតផលទាំងពីរនេះ អាចព្យាបាល និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅលើវេទិកាផ្ញើសារ និងបណ្ដាញសង្គម។ សារ និងការផ្សព្វផ្សាយពីប្រសិទ្ធភាពនៃផលិតផលទាំងពីរនេះ បានធ្វើឱ្យមានតម្រូវការខ្ពស់ និងតម្លៃកាន់តែថ្លៃថែមទៀត។ ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ មានវីដេអូជាច្រើនដែលបង្ហាញពីប្រជាជនឥណ្ឌូនេស៊ីដែលកំពុងប្រជ្រៀតគ្នា ដើម្បីទិញផលិតផលទឹកដោះគោដែលមានម៉ាកល្បីៗ ស្តុកទុក។ សកម្មភាពទាំងនេះកើតចេញពីព័ត៌មានដែលថា ម៉ាកទឹកដោះគោល្បីៗអាចជម្រុញអង្គបដិប្រាណដែលនឹងការពារការឆ្លងកូវីដ-១៩ ហើយជាមួយនឹងការកើនឡើងនៃតម្រូវការភ្លាមៗ អ្នកលក់បន្តត្រូវបានគេនិយាយថាបានឡើងតម្លៃរហូតដល់ទៅ ៥ដង។ ជាងនេះទៅទៀត ក្នុងពេលថ្មីៗនេះប្រជាជនក៏នាំគ្នាសម្រុកទិញផ្លែដូងស្តុកទុកផងដែរ បើតាមអ្នកលក់ដូងបានប្រាប់ CNA

    July 20, 2021
  • សេដ្ឋកិច្ច

    យោងតាមការបញ្ជាក់ពីស្ថានទូតចិនប្រចាំកម្ពុជាបានឱ្យដឹងថា ថ្មីៗនេះ វិញ្ញាបនប័ត្រតេស្តគុណភាពចុងក្រោយសម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ១១ ដែលមានប្រវែងសរុប៩៦គីឡូម៉ែត្រ តភ្ជាប់រវាងអ្នកលឿងនិងកំពង់ចាម ត្រូវបានចុះទទួលស្គាល់ និងបានប្រគល់ដោយជោគជ័យ។ ស្ថានទូតបានបន្ថែមទៀតថា ក្នុងអំឡុងពេលនៃការដ្ឋានគម្រោងខាងលើនេះ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដែលជាភាគីទទួលសាងសង់បានប្រើប្រាស់កម្មករប្រមាណ១១០០នាក់ សម្រាប់កិច្ចការនេះ។ ភោជនីយដ្ឋាន ផ្ទះសំណាក់ និងហាងអាជីវកម្មដែលនៅតាមដងផ្លូវមានចំនួនកាន់តែច្រើនឡើងៗ បានជួយជំរុញនូវវិស័យអាជីវកម្មបានយ៉ាងល្អប្រសើរ។ សូមបញ្ជាក់ថា ក្នុងរយៈពេលនៃការសាងសង់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញចុះត្រួតពិនិត្យជាច្រើនដង និងបានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃគម្រោងខាងលើ។ ឯកឧត្តមធ្លាប់មានប្រសាសន៍ថា ពេលបញ្ចប់គម្រោងនឹងជួយកែលម្អបណ្ដាញផ្លូវជាតិសំខាន់នៅក្នុងប្រទេសកម្ពុជា ជួយកែលម្អស្ថានភាពចរាចរណ៍ក្នុងតំបន់និងជួយជំរុញការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ការងារ និងសេដ្ឋកិច្ចពាណិជ្ជកម្មនៅក្នុងតំបន់ផងដែរ។ ទន្ទឹមងនេះរដ្ឋាភិបាលចិនបានផ្តល់ការជួយនិងគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនិងជំរុញគម្រោងជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេសកម្ពុជាដោយតាមរយៈការផ្តល់ជំនួយឥតសំណងនិងហិរញ្ញប្ប​ទាន​សម្បទាន៕ អត្ថបទ៖ លីនី

    July 20, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ផ្សារចំនួន ១៣ នៅក្នុងទីក្រុងបានបើកដំណើរការឡើងវិញ កាលពីថ្ងៃច័ន្ទ ទី១៩ ខែកក្កដា បន្ទាប់ពីសង្កេតឃើញថា វិធានការណ៍ការពារការឆ្លងរាលដាលវីរុសកូវីដ-១៩ ត្រូវបានដាក់ចេញ​យ៉ាងតឹងរឹង។ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មនៃទីក្រុងហូជីំមិញបាននិយាយកាលពីថ្ងៃអាទិត្យថា ទីផ្សារនឹងត្រូវរៀបចំផែនការប្រតិបត្តិការជាក់លាក់ ហើយពាណិជ្ជករទាំង​អស់ត្រូវតែធ្វើតេស្តវីរុសកូវីដ-១៩ ជាមួយលទ្ធអវិជ្ជមាន។ ​នាយកដ្ឋានក៏បានស្នើដល់សង្កាត់នានាក្នុងក្រុងណែនាំការទិញទំនិញតាមអ៉ីនធឺណេតនៅតាមទីផ្សារប្រពៃណី ហើយជាការឆ្លើយតបភ្នាក់ងារគ្រប់គ្រងទីផ្សារបានស្នើសុំឱ្យអាជីវករចាប់ផ្តើមលក់តាមអ៉ឺនធឺណេត បង្កើតប្រពន្ធ័ផ្សព្វផ្សាយសង្គម និងគេហទំព័រ ជាមួយព័ត៌មានដូចជាទីតាំង និងលេខទូរស័ព្ទ។ គួរបញ្ជាក់ផងដែរថា យោងតាមនាយកដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្ម នៅហូជីមិញទីផ្សារចំនួន ៤៦ កំពុងដំណើរការហើយ ១៩១ បានបិទទ្វារ គិតត្រឹមថ្ងៃអាទិត្យ។ ទីក្រុងដែលមានប្រជាជនចំនួន ១៣ លាននាក់កំពុងរងនូវការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ក្នុងសហគមន៍ដ៏អាក្រក់បំផុតមិនធ្លាប់មាន៕

    July 20, 2021
  • សេដ្ឋកិច្ច

    សមាគមអ្នកដាំទុរេនថៃ​ បានជំរុញឱ្យរដ្ឋាភិបាលកាត់បន្ថយនូវការរាំងស្ទះដល់ការនាំចេញផ្លែទុរេន ដោយការតភ្ជាប់បណ្តាញផ្លូវដែករបស់ប្រទេសថៃជាមួយផ្លូវដែកឡាវ – ចិន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៤ ផ្លូវដែកឡាវ-ចិន ផ្តល់នូវផ្លូវសក្តានុពលមួយសម្រាប់ការដឹកជញ្ជូនទុរេនទៅកាន់ប្រទេសចិន ជាកន្លែងដែលតម្រូវការផ្លែឈើថៃកំពុងតែកើនឡើង។ ទោះយ៉ាងណាប្រធានសមាគមលោក Phanusak Saiphanich បាននិយាយថា បច្ចុប្បន្នគ្មានការតភ្ជាប់រវាងបណ្តាញផ្លូវដែកថៃនិងបណ្តាញផ្លូវដែកបរវាងឡាវ-ចិនទេ។ លោកបានជំរុញឱ្យរដ្ឋាភិបាលឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសឡាវស្តីពីការតភ្ជាប់ផ្លូវដែកនេះ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រទេសថៃដឹកជញ្ជូនអ្នកទុរេនទៅកាន់ប្រទេសចិនតាមរយៈផ្លូវទឹកនិងផ្លូវគោក។ ការដឹកជញ្ជូនតាមកប៉ាល់ចំណាយពេលយូរ និងធ្វើឱ្យផលិតផលមានហានិភ័យកាន់តែច្រើន។ ទោះជាយ៉ាងណាក៏ដោយកប៉ាល់ គឺជាមធ្យោបាយដឹកជញ្ជូនថោកជាងឡានដឹកទំនិញ៕ អត្ថបទ៖ លីនី ប្រភព៖ nationthailand

    July 20, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ប្រជាពលរដ្ឋ និងអ្នកប្រករបរដុតនំក្រឡានបានឱ្យដឹងថា នំក្រឡានខេត្តបាត់ដំបងនៅតែរក្សាបានភាពល្បីល្បាញពីគុណភាពនិងរសជាតិឈ្ងុយឆ្ងាញ់ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ អ្នកស្រី រុំ ផារី រស់នៅភូមិសំរោង ឃុំសំរោងក្នុងស្រុកឯកភ្នំ ដែលប្រកបមុខរបរដុតក្រឡាន លក់ជាង ២០ឆ្នាំមកហើយរៀបរាប់ថា នំក្រឡាន មានគ្រឿងផ្សំ សំខាន់ៗមានដូចជា អង្ករដំណើប ដូង សណ្តែក ស្ករជាដើម។ នៅពេលលាយគ្រឿងផ្សំចូលគ្នារួច គឺច្រកក្នុងបំពង់ឫស្សី ហើយដុតរយៈពេល ២ម៉ោងទើបឆ្អិន ហើយយកមកសក ដើម្បីដាក់លក់ឱ្យអតិថិជន។ អ្នកស្រីថា ទម្រាំបានក្រឡានឆ្អិនដាក់លក់យើងត្រូវឆ្លង កាត់ដំណាក់កាលដូចជា រកឫស្សី មិនចាស់ពេក ហើយមិនខ្ចីពេក ទើបដុតទៅ ក្រឡានមានក្លិនឈ្ងុយ

    July 19, 2021
  • ទេសចរណ៍

    កោះ Phu Quoc នៅក្នុងខេត្ត Kien Giang ប្រទេសវៀតណាមរំពឹងថា នឹងបើកទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសឡើងវិញ​នៅតុលាខាងមុខនេះ ប៉ុន្តែសម្រាប់ភ្ញៀវដែលមានលិខិតឆ្លងដែនវ៉ាក់សាំងតែប៉ុណ្ណោះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានស្នើឱ្យបើកកោះ Phu Quoc ដល់ភ្ញៀវទេសចរអន្តរជាតិដោយមានលិខិតឆ្លងដែនវ៉ាក់សាំង បន្ទាប់ពីទទួលបានការពិគ្រោះយោបល់ពីក្រសួងសុខាភិបាលសន្តិសុខសាធារណៈ ក្រសួងកិច្ចការបរទេស ក្រសួងការពារជាតិ ក្រសួងដឹកជញ្ជូន និងក្រសួងព័ត៌មាននិងគមនាគមន៍។ ប្រភពដដែលបានឱ្យដឹងថា ក្នុងដំណាក់កាលដំបូងនៃការបើកសាកល្បងដែលនឹងមានរយៈពេល ៣ ខែ កោះ Phu Quoc នឹងទទួលភ្ញៀវទេសចរពី ២,០០០ ទៅ ៣,០០០

    July 19, 2021
  • ទេសចរណ៍

    រដ្ឋាភិបាលថៃ រំពឹងថា នឹងអាចទទួលបានចំណូលចំនួន ១៨០លានបាត (ប្រមាណ ៥.៤លានដុល្លារអាមេរិក) ពីគម្រោង «Samui Plus» ក្នុងអំឡុងពេលបើកដំបូង។ «Samui Plus» គឺជាគម្រោងបើកកោះចំនួន ៣ ស្វាគមន៍ភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីគម្រោង «Phuket Sand Box» ដែលក្នុងនោះមានកោះ Samui, កោះ Pha-ngan និងកោះ Tao កាលពីពាក់កណ្ដាល ខែកក្កដា ថ្មីៗនេះ។ លោក Thanakorn Wangboonkongchana អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ច (CESA) បាននិយាយថា

    July 19, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ទីក្រុងហូជីមិញ កំពុងជួបបញ្ហាកង្វះបន្លែ ផ្លែឈើ និងស៊ុត​ ខណៈពេលដែលជំងឺកូវីដ-១៩ បានរាលដាលដល់តំបន់ភាគខាងត្បូង ដែលប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ។ លោក Nguyen Nguyen Phuong អនុប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងបានប្រាប់អ្នកយកព័ត៌មានថា ដោយក្នុងទីក្រុងមានតំបន់ដែលកំពុងស្ថិតក្នុងការបិទខ្ទប់ ដូច្នេះប្រជាជនជាច្រើនបាននឹងកំពុងស្បៀងស្តុកទុក ដែលនេះបណ្តាលឱ្យមានការខ្វះខាតនៅទីក្រុងហូជីមិញ។ លោកបាន​បន្ថែមថា ទីក្រុងនេះខ្វះបន្លែ ផ្លែឈើ និងអាហារស្រស់ប្រហែល ១,០០០ តោនក្នុងមួយថ្ងៃ។ ជាមួយគ្នានេះដែរ ដោយសារតម្លៃស៊ុតមានស្ថេរភាពនៅតាមផ្សារទំនើប និងទាបជាងផ្សារខាងក្រៅ ដូច្នេះក្នុងប៉ុន្មានថ្ងៃថ្មីៗនេះប្រជាជនបានទិញស៊ុតក្នុងបរិមាណច្រើនដើម្បីលក់ដើម្បីចំណេញ។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ដើម្បីទប់ស្កាត់ការទិញស្តុកទុកអាហារ និងលក់បន្តក្នុងតម្លៃថ្លៃយកចំណេញ ផ្សារទំនើបជាច្រើនបានកំណត់ការទិញទំនិញរបស់អ្នកទិញ។ ទន្ទឹមនឹងនេះ

    July 19, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សំណង់ធារាសាស្រ្តស្ទាក់ទឹកលំហាច ជាគម្រោងមួយ ក្នុងចំណោមអនុគម្រោងទាំង៦ នៃគម្រោងកែលំអរ និងស្ដារឡើងវិញ ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគខាងលិច បឹងទន្លេសាប ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន មានទីតាំងស្ថិតក្នុង ឃុំអញ្ជាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ គម្រោងមួយនេះបានសាងសង់រួចរាល់ជាស្ថាពររួចហើយ ដែលអាចយកទឹកស្រោចស្រពលើផ្ទៃដីចំនួន៣ ២៨៩ ហិកតា ក្នុងស្រុកចំនួន ៣គឺ ស្រុកបរិបូរណ៌, ស្រុកទឹកផុស និងស្រុករលាប្អៀរ។ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា៖ សមិទ្ធផលថ្មីនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត

    July 19, 2021