- Khmernote
- បុគ្គលជោគជ័យ
សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានសារភាពថា លោកបានបំផ្លាញជីវិតអាពាហ៍ពិពាហ៍របស់លោកជាមួយអតីតភរិយា គឺលោកស្រី Melinda French Gates នេះបើយោងតាមរបាយការណ៍របស់ New York Post។ គេហទំព័រនេះបានរាយការណ៍ថា មហាសេដ្ឋីរូបនេះបានធ្វើអត្ថាធិប្បាយក្នុងអំឡុងពេល សំណួរនិងចម្លើយនៅឯសន្និសិទ Sun Valley កាលពីសប្ដាហ៍មុន។ ជាមួយគ្នានេះដែរ យោងតាមការកត់ត្រាពីកាសែត The Independent បានឱ្យដឹងថា ពិធីករ CNBC លោក Becky Quick បានស្នើសុំឱ្យលោក Gates និយាយអំពីការលែងលះរបស់គាត់និងអតីតភរិយា
July 15, 2021 - Boostrong
មិនធម្មតាមែន! កម្មវិធីទស្សន៍ទាយគ្រាប់បាល់ទ្វីបអឺរ៉ុបយ៉ូរ៉ូរបស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកប៊ូសស្រ្តងដែលបានប្រារព្ធឡើង១ខែពេញនេះ ពិតជាល្បីកក្រើកណាស់ ហើយមានអ្នកឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមានប្រាក់រង្វាន់សរុបដល់ទៅ 10,000$ និងរង្វាន់ផ្សេងៗជាច្រើនទៀត។ ក្នុងរដូវកាលយ៉ូរ៉ូនេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគុណភាពលំដាប់ថ្នាក់ពិភពលោកប៊ូសស្ត្រងបានសហការយ៉ាងពេញទំហឹងជាមួយនឹងស្ថានីយទូរទស្សន៍ CBS ដោយនាំមកនូវមហាព្រឹត្តិការណ៍ប្រកួតបាល់ទាត់លំដាប់ពិភពលោក UEFA EURO 2020 ហើយដើម្បីលើកទឹកចិត្តដល់អថិតិជនប៊ូសស្រ្តងទាំងអស់ ក្រុមហ៊ុនក៏បានបង្កើតកម្មវិធីទស្សន៍ទាយគ្រាប់បាល់ដែល មានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។ កម្មវិធីទស្សន៍ទាយនេះ បានធ្វើឲ្យកក្រើកដល់ បងប្អូនដែលស្នេហាវិស័យកីឡាខ្លាំងណាស់ ដែលមានអ្នកចូលរួមទស្សន៍ទាយគ្រាប់បាល់ ក្នុងផេកប៊ូសស្រ្តង រហូតដល់រាប់លាននាក់ ជាពិសេសមានអ្នកឈ្នះរង្វាន់ជាច្រើន សន្ធឹកសន្ធាប់ ដែលមានប្រាក់រង្វាន់សរុបដល់ទៅ 10,000$ និងមានរង្វាន់ផ្សេងៗជាច្រើនទៀតដូចជា៖ មួកសុវត្ថិភាពទំនើបប៊ូសស្រ្តង និងរង្វាន់អនុស្សាវរីយ៍ជាច្រើនរង្វាន់ទៀត។ អតិថិជនច្រើនបានថ្លែងអំណរគុណដល់ប៊ូសស្រ្តង ដែលបានរៀបចំកម្មវិធីដ៏ អស្ចារ្យនេះឡើង មិនត្រឹមតែសប្បាយទេ
July 15, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា កម្មករជិត ៥០០,០០០ នាក់ បានបាត់បង់ការងារ និងត្រូវផ្អាកការងារជាបណ្ដោះអាសន្ន ចាប់តាំងពីចុងខែមេសា នៅពេលដែលរលកទី៤ នៃវីរុសកូវីដ-១៩ វាយលុកក្នុងប្រទេសវៀតណាម។ លោក Nguyen Dinh Khang ប្រធានសហព័ន្ធការងារវៀតណាមបាននិយាយកាលពីថ្ងៃពុធថា បុគ្គលិកជិត ៩,៥០០ នាក់នៅ ៣៥ ទីក្រុងនិងខេត្ត បានឆ្លងជំងឺ កូវីដ-១៩ ដែលស្មើនឹងជាង ៣១% នៃចំនួនឆ្លងសរុប។ លោកបានបន្ថែមថា កម្មករប្រហែល ៦ ម៉ឺននាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺកូវីដ-១៩។ ដោយព្យាករណ៍ថា ចំនួនកម្មករដែលរងផលប៉ះពាល់នឹងកើនឡើង វិស័យនិងតំបន់នានាគួរតែពន្លឿនការអនុវត្តកញ្ចប់ជំនួយដែលឧបត្ថម្ភដោយរដ្ឋដែលមានទឹកប្រាក់
July 15, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សិប្បកម្មបុប្ផានៅខេត្តព្រៃវែង ទទួលបានជោគជ័យ លើការផលិតសម្ភារប្លាស្ទីក សម្រាប់ប្រើប្រាស់ក្នុងផ្ទះ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ។ លោកស្រី ជា បុប្ផា ម្ចាស់សិប្បកម្មខ្មែរមួយរូប ដែលបានផលិត សម្ភារប្លាស្ទីក សម្រាប់ប្រើប្រាស់ក្នុងផ្ទះ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានចាប់យករបរនេះ អស់រយៈពេលជាង៣ឆ្នាំមកហើយ ដោយផលិតបានជាង៨៥ មុខ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងខេត្តផង និង នាំចេញទៅតាមរាជធានី ខេត្តផ្សេងៗផងដែរ ។ លោកស្រីបានបន្តថា ផលិតផលប្លាស្ទីកទាំងនេះ គឺប្រើប្រាស់វត្ថុធាតុដើមខ្លះពីប្រទេសក្រៅ រីឯខ្លះទៀតទិញ នៅក្នុងស្រុក និងគ្រឿងចក្រនាំចូលពីប្រទេសជប៉ុន ។ លោក ស្រីបានបញ្ជាក់ថា ដោយសារមានការគាំទ្រច្រើនពីអតិថិជនទើបធ្វើឲ្យលោកស្រីសម្រេចចិត្ត
July 15, 2021 - សេដ្ឋកិច្ច
ប្រទេសថៃកំពុងពិចារណាដាក់កម្រិតលើការនាំចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ដែលផលិតនៅក្នុងស្រុក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។ សារព័ត៌មានដដែលបានឱ្យដឹងថា ការកំណត់ចំនួនក្នុងការនាំចេញវ៉ាក់សាំងនេះ គឺប្រទេសថៃធ្វើឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ-១៩ របស់ខ្លួន ដែលវិធានការណ៍នេះទំនងជាជះឥទ្ធិពលដល់ប្រទេសជិតខាង និងធ្វើឱ្យមានការព្រួយបារម្ភអំពីការចាក់វ៉ាក់សាំង។ ទន្ទឹមនឹងនោះ រាល់ការប៉ុនប៉ងដើម្បីគ្រប់គ្រងការនាំចេញ អាចធ្វើឱ្យការបញ្ចេញវ៉ាក់សាំងកាន់តែយឺតយ៉ាវបន្ថែមទៀតទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម និងឥណ្ឌូនេស៊ី ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លង និងការរំខានដល់ការផ្គត់ផ្គង់ដែលបណ្តាលមកពីការទប់ស្កាត់ការនាំចេញកាលពីមុនរបស់ប្រទេសឥណ្ឌា។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃកំពុងទទួលរងនូវការផ្ទុះឡើងនូវមេរោគឆ្លងដ៏អាក្រក់បំផុតរបស់ខ្លួននៅឡើយ ដោយមានមនុស្សរាប់រយនាក់បានស្លាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយមានអ្នកឆ្លងថ្មីជាង ៨០០០ នាក់ត្រូវបានគេរាយការណ៍អស់ជាច្រើនថ្ងៃក្នុងខែនេះ ហើយមានតែប្រមាណ ៥% នៃប្រជាជនជាង ៦៦ លាននាក់របស់ខ្លួនប៉ុណ្ណោះ បានទទួលការចាក់វ៉ាក់សាំង។ សូមរម្លឹកថា ប្រទេសថៃបានផលិតវ៉ាក់សាំង AstraZeneca
July 15, 2021 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដានេះ Koh Samui, Koh Pha-ngan និង Koh Tao បានបើកទទួលភ្ញៀវទេសចរបរទេសឡើងវិញ។ នៅថ្ងៃដំបូង នៃការបើកឡើងវិញក្រោមគម្រោង Samui Plus បានបង្ហាញថា មិនមានភ្ញៀវទេសចរបរទេសណាម្នាក់ចូលមកកម្សាន្តនៅ Koh Samui ឡើយ។ បើតាមសមាគមលើកកម្ពស់ទេសចរណ៍ Koh Samui បានឱ្យដឹងថា មានតែជនបរទេសចំនួន ១១ នាក់ ដែលសុទ្ធតែជាសមាជិកនៃសារព័ត៌មានប៉ុណ្ណោះ ដែលនឹងធ្វើការហោះហើរពីទីក្រុងបាងកក មក
July 15, 2021 - សេដ្ឋកិច្ច
ផ្លូវជាតិលេខ ៧ ពីចំណុចរង្វង់មូលស្គន់ទៅខេត្តកំពង់ចាម លែងតូចចង្អៀតទៀតហើយ ពោលគឺនឹងធំទូលាយផ្ដល់ភាពងាយស្រួលក្នុងការបើកបររបស់ប្រជាពលរដ្ឋ ខណៈផ្លូវនេះកំពុងត្រួតពិនិត្យគម្រោងពង្រីកពី ២ ទៅ ៤គន្លង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ សូមបញ្ជាក់ថា គម្រោងនេះត្រូវបានបង្ហាញក្នុងឱកាសដឹកនាំគណប្រតិភូចម្រុះដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអមដំណើរពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម កាលព្រឹកថ្ងៃចន្ទ កន្លងទៅនេះ ដើម្បីចុះពិនិត្យគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ពី២ ទៅ ៤គន្លង ពីរង្វង់មូលស្គន់ទៅខេត្តកំពង់ចាម ប្រវែងប្រមាណ ៤៥ គ.ម.៕ អត្ថបទ៖
July 15, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យអ្នកវិនិយោគវៀតណាមផ្អាកការចេញចូលរវាងប្រទេសទាំងពីរជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ-១៩។ យោងតាមសំណើផ្អាកការធ្វើដំណើរចេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា ជាបណ្ដោះអាសន្នចំពោះបុគ្គលិក កម្មករ ជនជាតិវៀតណាមទាំងអស់ ក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសុំឱ្យបណ្តាក្រុមហ៊ុនវៀតណាម ដែលកំពុងមានវត្តមានធ្វើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ផ្អាកការធ្វើដំណើរឆ្លងកាត់ពីកម្ពុជាទៅវៀតណាម និងពីវៀតណាមមកកម្ពុជាវិញជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិ វៀតណាមទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល នាពេលបច្ចុប្បន្ននេះ។ ឯកឧត្តមបានបញ្ជាក់ថា ការស្នើសុំផ្អាកការធ្វើដំណើរចេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា ជាបណ្ដោះអាសន្ននេះ ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន
July 14, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃនេះបានឱ្យដឹងថា សិប្បកម្មមួយកន្លែង នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវមានគំនិតច្នៃប្រឌិត ដោយយកផលិតផល និងកាកសំណល់ពីផ្លែដូង មកកែច្នៃជា ផលិតផលនំចំណី ស្បែកជើង និងវត្ថុអនុស្សាវរីយ៍ជាច្រើនមុខទៀតទៅតាមតម្រូវការអ្នកប្រើប្រាស់។ ក្នុងគោលបំណងចូលរួមលើកកម្ពស់ផលិតផលផ្លែដូងខ្មែរ និងដោយសារផ្លែដូង ជាអត្តសញ្ញាណរបស់ខេត្តតាកែវផងនោះ សិប្បករមួយរូបសម្រេចបង្កើតមណ្ឌលសិប្បកម្មដូងតាកែវ ដើម្បីទាញយកផលប្រយោជន៍ពីទឹកដូង សាច់ដូង និងកាកសំណល់ពីផ្លែដូង មានស្រកីដូង និងត្រឡោកដូង កែច្នៃមកជាផលិតផលចំណីអាហារ និងវត្ថុប្រើប្រាស់មួយចំនួនទៀតលក់ជូនអតិថិជន និងចូលរួមលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់។ លោក មាឃ ស៊ន ប្រធានមណ្ឌលសិប្បកម្មដូងតាកែវ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះថា សិប្បកម្មដូងតាកែវ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ មានទីតាំងស្ថិតនៅភូមិពងទឹកខាងត្បូង ឃុំគុស
July 14, 2021 - សេដ្ឋកិច្ច
ផ្សារទំនើបនៅក្នុងប្រទេសវៀតណាមចាប់ផ្ដើមកំណត់ចំនួនទំនិញដែលអតិថិជនអាចទិញបានក្នុងម្នាក់ៗ បន្ទាប់ពីរកឃើញថាមានអតិថិជនមួយចំនួនបានទិញទំនិញដែលមានតម្លៃថោកពីក្នុងផ្សារស្តុកទុក និងយកទៅលក់បន្តក្នុងតម្លៃថ្លៃដើម្បីទទួលបានផលចំណេញ។ ខ្សែសង្វាក់ផ្សារទំនើបឈានមុខគេ Saigon Co.op បានឱ្យដឹងថា ការលួចបន្លំដែលគ្មានសីលធម៌បែបនេះ បានបណ្តាលឱ្យមានការខ្វះខាតទំនិញមួយចំនួនជាពិសេស ស៊ុត។ ដើម្បីដោះស្រាយបញ្ហា ខាងផ្សារត្រូវតែកំណត់ចំនួនស៊ុត ដែលអតិថិជនម្នាក់ៗអាចទិញបានក្នុងពេលតែមួយ។ លោក Nguyen Nguyen Phuong អនុប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មក្នុងក្រុងហូជីមិញ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ តម្លៃនៅតាមផ្សារទំនើប និងហាងងាយស្រួលនៅស្ថេរដដែល ប៉ុន្តែបុគ្គលខ្លះបានទិញគ្រឿងទេសក្នុងបរិមាណច្រើនសម្រាប់ស្តុកនិងលក់បន្ត។ ទន្ទឹមនឹងនេះដែរ យោងតាមក្រុមហ៊ុន Saigon Coop តម្លៃបន្លែ ផ្លែឈើ សាច់ស៊ុតទឹកដោះគោ និងអង្ករនៅក្នុងផ្សារទំនើបរបស់ខ្លួននៅតែមិនផ្លាស់ប្តូរ ទោះបីជាអ្នកនៅផ្សារខាងក្រៅកើនឡើងយ៉ាងខ្លាំងក៏ដោយ៕ អត្ថបទ៖ លីនី
July 14, 2021












