ពិតជាមិនធម្មតាមែន! រដូវកាលបាល់ទាត់យ៉ូរ៉ូនេះ ប៊ូសស្រ្តងចែករង្វាន់ឡើងកក្រើក
Boostrong July 15, 2021 Khmernote

មិនធម្មតាមែន! កម្មវិធីទស្សន៍ទាយគ្រាប់បាល់ទ្វីបអឺរ៉ុបយ៉ូរ៉ូរបស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកប៊ូសស្រ្តងដែលបានប្រារព្ធឡើង១ខែពេញនេះ ពិតជាល្បីកក្រើកណាស់ ហើយមានអ្នកឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមានប្រាក់រង្វាន់សរុបដល់ទៅ 10,000$ និងរង្វាន់ផ្សេងៗជាច្រើនទៀត។

ក្នុងរដូវកាលយ៉ូរ៉ូនេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគុណភាពលំដាប់ថ្នាក់ពិភពលោកប៊ូសស្ត្រងបានសហការយ៉ាងពេញទំហឹងជាមួយនឹងស្ថានីយទូរទស្សន៍ CBS ដោយនាំមកនូវមហាព្រឹត្តិការណ៍ប្រកួតបាល់ទាត់លំដាប់ពិភពលោក UEFA EURO 2020 ហើយដើម្បីលើកទឹកចិត្តដល់អថិតិជនប៊ូសស្រ្តងទាំងអស់ ក្រុមហ៊ុនក៏បានបង្កើតកម្មវិធីទស្សន៍ទាយគ្រាប់បាល់ដែល មានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។

កម្មវិធីទស្សន៍ទាយនេះ បានធ្វើឲ្យកក្រើកដល់ បងប្អូនដែលស្នេហាវិស័យកីឡាខ្លាំងណាស់ ដែលមានអ្នកចូលរួមទស្សន៍ទាយគ្រាប់បាល់ ក្នុងផេកប៊ូសស្រ្តង រហូតដល់រាប់លាននាក់ ជាពិសេសមានអ្នកឈ្នះរង្វាន់ជាច្រើន សន្ធឹកសន្ធាប់ ដែលមានប្រាក់រង្វាន់សរុបដល់ទៅ 10,000$ និងមានរង្វាន់ផ្សេងៗជាច្រើនទៀតដូចជា៖ មួកសុវត្ថិភាពទំនើបប៊ូសស្រ្តង និងរង្វាន់អនុស្សាវរីយ៍ជាច្រើនរង្វាន់ទៀត។

អតិថិជនច្រើនបានថ្លែងអំណរគុណដល់ប៊ូសស្រ្តង ដែលបានរៀបចំកម្មវិធីដ៏ អស្ចារ្យនេះឡើង មិនត្រឹមតែសប្បាយទេ ថែមទាំងមានរង្វាន់យ៉ាងច្រើនទៀតផង ហើយបានស្នើរសុំប៊ូសស្រ្តងបង្កើតកម្មវិធីសប្បាយៗបែបនេះឲ្យច្រើនថែមទៀត។