Khmernote
  • អាជីវកម្ម

    ក្រុមហ៊ុន Changshin នៅវៀតណាម ដែលជាក្រុមហ៊ុនផលិតស្បែករបស់កូរ៉េខាងត្បូង និងជាអ្នកផ្គត់ផ្គង់ធំលំដាប់ទី២ ឱ្យយីហោប្រេន Nike បានផ្អាកផលិតកម្មរបស់ខ្លួននៅប្រទេសវៀតណាម ដោយបិទរោងចក្រចំនួន ៣ ដោយសារតែការផ្ទុះឡើងនៃវីរុសកូវីដ-១៩។ រដ្ឋាភិបាលវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រនៅក្នុងខេត្ត Dong Nai ដែលមានកម្មករជិត ៤២,០០០ នាក់ នឹងនៅតែបន្តបិទទ្វាររហូតដល់ថ្ងៃទី ២០ ខែកក្កដា ដោយបន្ថែមករណីឆ្លងចំនួន ១៧៧ ករណីដែលត្រូវបានរកឃើញនៅក្នុងខេត្តគឺមកពីរោងចក្រ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃពុធ កន្លងទៅនេះ ក្រុមហ៊ុនតៃវ៉ាន់ Pou Chen Corp ដែលផលិតស្បែកជើងឱ្យក្រុមហ៊ុន Nike

    July 17, 2021
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រមណីយដ្ឋានភូមិផ្កាត្រកួន ស្រុកស្អាងកំពុងទាក់ទាញភ្ញៀវទេសចរ ឱ្យចូលទៅលេងកម្សាន្តនិងវិនិយោគជាហូរហែ ខណៈដែលរមណីយដ្ឋានមួយនេះ មានកន្លែងកម្សាន្តសម្រាប់បន្ធូរអារម្មណ៍ និងអ្នកដែលចង់វិនិយោគដីសម្រាប់ធ្វើផ្ទះលំហែកាយផងដែរ ។ លោក ឌិន សុមេធារិទ្ធស្ថានិករមណីយដ្ឋានភូមិផ្កាត្រកួន ស្ថិតនៅភូមិឫស្សី ជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានបើករមណីយដ្ឋាននេះ អស់រយៈពេលជាង៣ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការអតិថិជនក្នុងការទៅលេងកម្សាន្ត និងអ្នកដែលចង់មាន ផ្ទះលំហែកាយផ្ទាល់ខ្លួន។ លោកបន្តថា បច្ចុប្បន្នមានភ្ញៀវទេសចរជាច្រើន បានចូលទៅលេងកម្សាន្ត ដើម្បីទៅទស្សនា ក៏ដូចជាការស្នាក់នៅ ថតរូបជាពិសេស មានភ្ញៀវទៅវិនិយោគលើគម្រោងដីធ្វើផ្ទះលំហែកាយផងដែរ ។ លោកបានបន្ថែមថា ប្រជាពលរដ្ឋខ្មែរភាគច្រើន គឺចង់រកកន្លែងលេងកម្សាន្ត ដែលមានបរិយាកាសល្អ

    July 17, 2021
  • ទេសចរណ៍

    សហភាពអឺរ៉ុប បានដកប្រទេសថៃចេញពីបញ្ជីប្រទេសដែលធ្វើដំណើរប្រកបដោយសុវត្ថិភាពរបស់ខ្លួន ខណៈពេលដែលការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ក្នុងប្រទេសថៃនៅតែបន្តកើនឡើង។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation អ្នកធ្វើដំណើរមកពីប្រទេសថៃ ឥឡូវនេះនឹងប្រឈមមុខនឹងការរឹតត្បិតក្នុងការចូលទៅក្នុងបណ្តាប្រទេសសហភាពអឺរ៉ុបរួមទាំងការធ្វើចត្តាឡីស័កផងដែរ។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃត្រូវបានគេដកចេញពីបញ្ជីធ្វើដំណើរដោយសុវត្ថិភាពរបស់សហភាពអឺរ៉ុប រួមជាមួយប្រទេស Rwanda កាលពីថ្ងៃព្រហស្បតិ៍។ ជាមួយគ្នានេះ ប្រទេសទាំងពីរ នឹងត្រូវរឹតត្បិតក្នុងការចូលទៅក្នុងបណ្តាប្រទេសនៅសហភាពអឺរ៉ុបរួមមាន៖ ប្រទេស Austria, Belgium, Bulgaria, Croatia, Cyprus, Czech Republic, Denmark, Estonia, Finland, France, Germany, Greece, Hungary, Ireland, Italy,

    July 17, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងជំរុញការដាំដុះដំណាំមន និងការចិញ្ចឹមដង្កូវនាង ដើម្បីបង្កើនផលិតភាព កាត់បន្ថយការនាំចូល ផ្តល់ឱកាសការ ងារដល់កសិករ និងលើក កម្ពស់ផលិតផលសូត្រខ្មែរ។ លោកយិន ច័ន្ទសុធី អនុ ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា បច្ចុប្បន្ននេះការដាំដុះដំណាំមន និងការចិញ្ចឹមដង្កូវនាង មានតែនៅតាមបណ្តាខេត្តមួយចំនួនតែប៉ុណ្ណោះ រួមមានខេត្តបន្ទាយមានជ័យ សៀមរាប តាកែវ និងខេត្ត កណ្តាល ក្រៅពីនោះបានបាត់បង់ស្ទើរទាំងស្រុង។ លោកបន្តថា ដោយសារកំណើននៃតម្រូវការប្រើប្រាស់សរសៃសូត្រកាន់តែច្រើន អត្រាផលិតមានកាន់តែតិច តម្រូវឱ្យមានការនាំចូលសរសៃសូត្រពីក្រៅប្រទេសមកត្បាញដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ លោកបន្តថា ដើម្បីចូលរួមចំណែកអភិវឌ្ឍ និងអភិរក្សប្រពៃណីវប្បធម៌ដ៏មានតម្លៃដែលជាមរតករបស់ដូនតាបន្សល់ទុក

    July 17, 2021
  • សេដ្ឋកិច្ច

    យោងតតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន ៣០គ្រឿងបន្ថែមទៀតជូនដល់ព្រះរាជាណាចក្រកម្ពុជា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណា ប្រភេទថ្មី នៅលើសកលលោក។ កម្រ សេចក្ដីប្រកាសព័ត៌មានដដែលបានបន្តថា នេះគឺជាការប្រគល់បន្ថែមលើរថយន្តគិលានសង្គ្រោះចំនួន ៧០គ្រឿងដែលបានផ្ដល់ជូនកន្លងរួចមកហើយ។ រថយន្តគិលានសង្គ្រោះទាំង៣០គ្រឿងនេះ បានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលជាច្រើនក្នុងសប្តាហ៍នេះ។ ជំនួយនេះ គឺផ្អែកលើវិធានការណ៍កិច្ចសហប្រតិបត្តិការ ដែលបានដាក់ចេញជាមួយបណ្តាប្រទេស អាស៊ានដែលត្រូវបានប្រកាសដោយ លោកអតីតនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបិនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសកាលពីខែមេសាឆ្នាំមុន។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការងារជាច្រើនរបស់រដ្ឋាភិបាល ជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ លើកម្រិតសាកល។ សូមជំម្រាបថា រហូតមកដល់ពេលនេះ ឆ្លើយតបនឹងការស្នើរសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ជប៉ុនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្តដូចជារថយន្តគិលានសង្គ្រោះ ចំនួន១០០គ្រឿង ឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិចចំនួន១០ ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោនចំនួន

    July 17, 2021
  • សេដ្ឋកិច្ច

    យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសថៃបានឱ្យដឹងថា គណៈរដ្ឋមន្រ្តីថៃ បានអនុម័តលើសំណើ ដើម្បីអនុញ្ញាតឱ្យក្រុមពលករចំណាកស្រុក ៤ក្រុមមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ស្នាក់នៅ និងធ្វើការនៅប្រទេសថៃដោយស្របច្បាប់រហូតដល់ថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំក្រោយ។ សារព័ត៌មាន Bangkok Post បានដកស្រង់សម្ដីរបស់រដ្ឋមន្ត្រីក្រសួងការងារលោក Suchart Chomklin ថាសេចក្តីសំរេចនេះត្រូវបានសំរេចនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី ១៣ ខែកក្កដា។ លោក Suchart បានមានប្រសាសន៍ថា រដ្ឋាភិបាលបានសំរេចចិត្តអនុញ្ញាតឱ្យពលករចំណាកស្រុកមកពីប្រទេសទាំងនេះស្នាក់នៅនិងធ្វើការរហូតដល់ថ្ងៃទី ២៧ ខែកក្កដាឆ្នាំក្រោយ ដើម្បីអនុញ្ញាតឱ្យពួកគេបន្តការងាររបស់ពួកគេ និងចុះឈ្មោះសម្រាប់ប័ណ្ណការងារ។ លោកបានបន្ថែមថា រដ្ឋាភិបាលកំពុងព្យាយាមថែរក្សាកម្មករទាំងនេះឱ្យបានល្អ ដើម្បីធានាសុវត្ថិភាពនិងសុខភាពរបស់ពួកគេ ដែលជារឿងចាំបាច់បំផុត សម្រាប់ធានាដល់សុខភាពសាធារណៈរបស់ប្រទេសថៃ។ គួរបញ្ជាក់ផងដែរថា

    July 16, 2021
  • ទេសចរណ៍

    រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យក្រសួងទេសចរណ៍ប្រកាសជ្រើសរើសភូមិគំរូចំនួន ៣ ដើម្បីដាក់ជាបេក្ខភាពចូលរួមប្រកួតប្រជែង «ភូមិទេសចរណ៍ឆ្នើម (Best Tourism Village)» ជាមួយភូមិគំរូដទៃទៀតនៅជុំវិញពិភពលោក ក្រោមការរៀបចំរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO)។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។ ឯកឧត្តម​ ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងថា នៅជំហានដំបូងនេះ រាជរដ្ឋាភិបាលបានសម្រចឱ្យក្រសួងទេសចរណ៍សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជ្រើសរើសភូមិគំរូចំនួន ៣ នៅទូទាំងប្រទេស។ លោកបានបង្ហើបថា «យើងនឹងពិនិត្យលើលទ្ធភាពនៅតាមភូមិតេជោទាំង ១០០ ភូមិ»។ ឯកឧត្តម​ ទ្រី ឈីវ

    July 16, 2021
  • អាជីវកម្ម

    ផ្សារទំនើប អ៉ីអន ម៉ល ភ្នំពេញ (AEON MALL Phnom Penh) ដែលជាផ្សារទំនើបដំបូងគេបង្អស់របស់ក្រុមហ៊ុនជប៉ុនដ៏ំមួយ ដែលឈានជើងចូលមកក្នុងប្រទេសកម្ពុជា នឹងផ្លាស់ប្ដូរមុខមាត់ថ្មី ដើម្បីឆ្លើយតបអោយសមស្របនឹងតម្រូវការរបស់អតិថិជន។ យោងតាមការបង្ហោះនៅលើគេហទំព័រហ្វេសប៊ុករបស់ AEON MALL Cambodia CO.,LTD. បានឱ្យដឹងថា ដោយសារតែតម្រូវការទីផ្សារកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុនបានសម្រេចចិត្តកែលម្អអគារពាណិជ្ជកម្មនេះ (ផ្សារទំនើប អ៉ីអន ម៉ល ភ្នំពេញ) ដោយពង្រីក និងបន្ថែមគ្រឿងបរិក្ខារទំនើបៗ។ ក្រុមហ៊ុនបានឱ្យដឹងថាបន្ថែមថា ការកែលម្អអគារពាណិជ្ជកម្មនេះ គឺជាកត្តាចំបាច់ក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុន ទៅមួយកម្រិតទៀត ដើម្បីក្លាយជាផ្សារទំនើបយ៉ាងប្រណីតនៅកណ្ដាលទីក្រុងភ្នំពេញ។ គួរបញ្ជាក់ផងដែរថា ផ្សារទំនើប អ៉ីអន

    July 16, 2021
  • អាជីវកម្ម

    ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះបានបង្ហាញតាមរយៈហ្វេសប៊ុកផេកថា តម្បាញសូត្រមិនត្រឹមតែដើរតួជាផ្នែកមួយនៃប្រវត្តិសាស្ត្រ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃវប្បធម៌រស់នៅក្នុងជីវភាពរបស់ជនជាតិខ្មែរតាំងពីយូលង់។ ឯកសារដែលដកស្រង់ចេញពីខេត្តតាកែវ បានឲ្យដឹងថាខ្មែរបានផលិតសូត្រចាប់តាំងពីសម័យហ្វូណន ហើយបច្ចុប្បន្នតម្បាញសូត្រ និងផលិតផលសូត្រមានសារៈសំខាន់សម្រាប់ខេត្តចំនួនប្រាំ ហើយសូត្រដែលមានការច្នៃម៉ូតដ៏ល្បី និងគុណភាពខ្ពស់គឺមកពីខេត្តតាកែវ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពត។ ជាប្រពៃណីដ៏យូលង់មកហើយ នារីខ្មែរតែងតែស្លៀកពាក់សំពត់ហូល ផាមួងដែលផលិតពីសសៃ សូត្រ សម្រាប់ចូលរួមក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បុណ្យភ្ជុំបិណ្ឌ ពិធីមង្គលការ បុណ្យជាតិ និងបុណ្យបែបសាសនាផ្សេងៗទៀត។ល។ ហើយការប្រកាន់ខ្ជាប់នូវប្រពៃណីដ៏ផូរផង់នេះ ធ្វើឲ្យវប្បធម៌ជាតិខ្មែរនៅតែពណ្ណរាយជាដរាបពីមួយជំនាន់ទៅមួយជំនាន់។ យោងតាមឯកសារស្រាវជ្រាវរបស់អគ្គនាយកដ្ឋានកសិកម្ម ប្រទេសកម្ពុជាបានដាំដំណាំមន និងចិញ្ចឹមដង្កូវនាងចាប់តាំងពីសតវត្សទី១៣។ ប៉ុន្តែផលិតកម្មសូត្រខ្មែរ

    July 16, 2021
  • អាជីវកម្ម

    ផ្សារទំនើបនៅទីក្រុង ហូជីមិញ កំពុងផ្ដល់សំបុត្រដល់អតិថិជន ដើម្បីកំណត់ពេលទិញទំនិញរបស់ពួកគេ ដោយព្យាយាមកាត់បន្ថយការស្តុកទុកខណៈដែលទីក្រុងនេះទទួលរងនូវការផ្ទុះឡើងនៃកូវីដ-១៩ ដ៏អាក្រក់បំផុត។ អ្នកនាំពាក្យខ្សែសង្វាក់ផ្គត់ផ្គង់ Saigon Co.op បាននិយាយថា ចាប់តាំងពីថ្ងៃពុធ Saigon Co.op បានចាប់ផ្តើមសាកល្បងចេញសំបុត្រទិញទំនិញនៅតាមបណ្តាហាងលក់ទំនិញមួយចំនួនហើយនឹងពង្រីកយន្តការទៅទីតាំងដែលមានមនុស្សកុះករផ្សេងទៀត ដើម្បីកាត់បន្ថយការតម្រង់ជួរ និងការកកស្ទះ។ វិធានការថ្មីនេះ ជួយ​ឱ្យអតិថិជនមានភាពងាយស្រួល និងស្មើភាពជាងមុន ពោលគឺមិនមានការតម្រង់ជួរចាំចូលទិញទំនិញជាខ្សែពេញផ្លូវទៀតទេ។ អតិថិជនដែលមកទិញទំនិញត្រូវបានអង្គុយរងចាំវេនរបស់ពួកគេក្នុងបន្ទប់រង់ចាំម្ដង ៣០នាក់ ខណៈដែលនៅខាងក្នុងកន្លែងទិញឥវ៉ាន់មានអតិថិជនប្រហែល ២០ នាក់កំពុងយកឥវ៉ាន់របស់ពួកគេ ដោយអតិថិជនម្នាក់ៗត្រូវបានអនុញ្ញាតឱ្យទិញទំនិញរយៈពេលអតិបរមា ៤០ នាទី។ លើសពីនេះទៅទៀត បន្លែ ត្រីសាច់ ផ្លែឈើ មានគ្រប់គ្រាន់សម្រាប់អតិថិជនទាំងអស់ និងស្មើភាព

    July 16, 2021