Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សហរដ្ឋអាមេរិក នឹងផ្តល់វ៉ាក់សាំង Johnson & Johnson ចំនួនជាងមួយលានដូស ដល់​ប្រជាជនកម្ពុជា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ បើយោង​តាម​ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជាបានបញ្ជាក់ថា “យើង កំពុងតែធ្វើការយ៉ាងជិតស្និទ្ធ ជាមួយ​រាជ​រដ្ឋាភិបាល យន្តការ COVAX អង្គការសុខភាពពិភពលោក (WHO) និងអង្គការ UNICEF ដើម្បី​បញ្ជូនវ៉ាក់សាំងទាំង​នោះមក ក្នុងពេលឆាប់ៗខាងមុខ​នេះ។ សូមរម្លឹកផងដែរថា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយ ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៧ ខែឧសភា ​ឆ្នាំ២០២១ កន្លងមកនេះ

    July 24, 2021
  • សេដ្ឋកិច្ច

    អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនតាមអនឡាញ អាចបង់ម្ដងបានចំនួន១០គ្រឿងក្នុងពេលតែមួយ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងអំឡុងពេលនៃការរីករាល ដាលនៃជំងឺកូវីដ១៩នេះ នេះដោយយោងតាមការចុះផ្សាយរបស់ក្រសួង​ព័ត៌មាន។ ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកនៃអគ្គនា យកដ្ឋានពន្ធដារបានឱ្យដឹងថា ការដាក់ដំណើរការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទតាម Online នឹងផ្ដល់ភាពងាយ ស្រួលដល់ពលរដ្ឋ ពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ។ ឯកឧត្តមបន្តថា នេះជាផលិតផលថ្មីមួយទៀត របស់អគ្គនាយកដ្ឋានពន្ធដារ ដែលអភិវឌ្ឍន៍កម្មវិធីបង់ពន្ធមធ្យោបាយយានជំនិះគ្រប់ប្រភេទតាមអនឡាញ ហើយកាន់តែងាយស្រួល សាធារណជន គ្រាន់តែវាយលេខរថយន្ដ, វាយប្រភេទយានយន្ដ នោះវានឹងលោតទិន្នន័យនៅក្នុងប្រព័ន្ធពន្ធដារ។ ឯកឧត្តមបន្តទៀតថា ក្នុង ករណីដែលពលរដ្ឋពិបាក ក្នុងការទៅបង់ពន្ធតាមបណ្ដាធនាគារ ឬតាមបណ្ដាសាខាផ្សេង ដោយសារតែជំងឺកូវីដ

    July 23, 2021
  • សេដ្ឋកិច្ច

    យោងតាមក្រសួងកសិកម្មវៀតណាមបានឱ្យដឹងថា ទីក្រុងហូជីមិញ កំពុងជួបប្រទះកង្វះខាតសត្វជ្រូកប្រហែល ១ម៉ឺនក្បាល ស៊ុត ៤០ម៉ឺនគ្រាប់ និងបន្លែ ១,៥០០ តោនក្នុងមួយថ្ងៃ។ ហេតុផលនៅពីក្រោយការខ្វះខាតរួមមានអ្នកផលិតស្បៀងអាហារមានការពិបាកក្នុងការអនុវត្តរបៀបស្នាក់នៅក្នុងកំឡុងពេលមានការផ្ទុះឡើងនៃកូវីដ-១៩ ហើយទីសត្តឃាតកំពុងប្រឈមមុខនឹងកង្វះកម្មករដែលរស់នៅក្នុងតំបន់ដែលត្រូវបិទខ្ទប់ ក្រៅពីនេះរថយន្តដឹកសាច់ត្រូវឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យជាច្រើននៅតាមបណ្តោយផ្លូវទៅកាន់ក្រុងហូជីមិញ។ ជាមួយគ្នានេះដែរ ផ្សារលក់ដុំធំៗចំនួន ៣ របស់ក្រុងហូជីមិញរួមមាន Binh Dien ,Thu Duc និង Hoc Mon រួមជាមួយផ្សារត្រីជាច្រើននៅតែបិទ ដើម្បីស្កាត់ការរីករាលដាលនៃវីរុស​ កូវីដ-១៩ ខណៈទីផ្សារទាំងនេះផ្គត់ផ្គង់តម្រូវការផលិតផលកសិកម្មរបស់ទីក្រុងជាង ៧០% ។ ទោះជាយ៉ាងណាក្ដី ក្រុមការងាររបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានលើកឡើងកាលពីថ្ងៃពុធថា កង្វះស៊ុតនិងបន្លែត្រូវបានគេរំពឹងថា នឹងត្រូវបានដោះស្រាយនៅប៉ុន្មានថ្ងៃខាងមុខទៀត។ ហើយក្រុមការងាររបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម

    July 23, 2021
  • សេដ្ឋកិច្ច

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលបានចេញផ្សាយនៅព្រឹកនេះបានឱ្យដឹងថា ប្រទេសជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន ៣៦២ លានយ៉េន (ប្រមាណ ៣,៣១លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង « អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស » ក្នុងឆ្នាំ២០២១។ (រូបតំណាង) សេចក្ដីប្រកាសព័ត៌មានដដែលបានបន្តថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុននេះ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១

    July 23, 2021
  • សេដ្ឋកិច្ច

    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលយើងគ្រប់គ្នាស្គាល់ថាជាសេដ្ឋីកសិកម្ម និងជាឱកញ៉ា ចិត្តធម៌មួយរូប កាលពីពេលថ្មីៗនេះ បានចែករំលែកសារណែនាំដ៏មានអត្ថន័យ ដល់ប្រជាជនខ្មែរទូទៅ ជាពិសេសអ្នកដែលមានទ្រព្យធន មានលុយ មានលទ្ធភាព ក្នុងការធ្វើអាជីវកម្ម។ នៅក្នុងការបង្ហោះលើផេកផ្លូវការ ឯកឧត្តមបានសរសេររៀបរាប់ដូច្នេះថា៖ « រយៈពេលជាយូរកន្លងមកនេះ ខ្ញុំបានទទួលដំណឹងក្រៅផ្លូវការខ្លះៗ និងតាមបណ្តាញសារព័ត៌មានជាច្រើន បានចុះផ្សាយអំពីការនាំជ្រូកចូលមកពីបរទេស ខ្ញុំកម្របានឃើញអ្នកមានលុយ មានលទ្ធភាព ជជែកគ្នាអំពីការចិញ្ចឹមសត្វ ដើម្បីជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ ផ្តល់ការងារអោយប្រជាជននៅតាមទីជនបទបានធ្វើ និងដើម្បីកាត់បន្ថយលំហូរសាច់ប្រាក់ទៅបរទេស ដោយសារតែការនាំចូលសត្វរស់សាច់សត្វ ក៏ដូចជាចំណីសត្វ មកសម្លាប់កសិករផ្នែកដាំដំណាំកសិកម្ម និងការចិញ្ចឹមសត្វទាំងខ្នាតតូច មធ្យម និងខ្នាតធំ ប្រសិនបើអ្នកមានទ្រព្យសម្បត្តិច្រើន មានលទ្ធភាព

    July 23, 2021
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ប្រទេសថៃ គ្រោងនឹងបើកកោះចំនួន ៦ ទៀតសម្រាប់ភ្ញៀវទេសចរបរទេសនៅថ្ងៃទី១ ខែសីហា ក្រោមគម្រោង «Phuket Sandbox » សម្រាប់ការធ្វើដំណើរដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ដោយទទួលបានភ្លើងខៀវកាលពីថ្ងៃព្រហស្បតិ៍ កោះទាំង ៦ដែលនឹងបើកដំណើរការខាងមុខនេះរួមមានគឺកោះ Phi Phi, កោះ Ngai និង កោះ Railay ក្នុងខេត្ត Krabi និង Khao Lak, កោះ Yao Noi និង កោះ

    July 23, 2021
  • អាជីវកម្ម

    កសិករស្រុកឈូក ខេត្តកំពតដាំស្លឹកគ្រៃប្រេងសម្រាប់នាំចេញទៅកាន់ប្រទេសចិននិងបារាំង ខណៈដំណាំប្រភេទនេះងាយស្រួលដាំ និងឆាប់ប្រមូលផលបានលឿន ហើយមានតម្រូវការទីផ្សារនាំចេញខ្លំាង នេះដោយយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោក អ៊ុ រត្នខេមរា សហការីកសិដ្ឋាន ខេស៊ី ស្ថិតក្នុងភូមិដុំផ្ដៅ ឃុំត្រពាំងភ្លាំងស្រុកឈូក ខេត្តកំពតបានប្រាប់វិទ្យុជាតិកម្ពុជាថា ដំណាំស្លឹកគ្រៃប្រេងនេះ ជាប្រភេទដំណាំកសិឧស្សាហកម្មបែបទំនើប នាំយកពូជមកពីប្រទេសម៉ាឡេស៊ី និងសម្រាប់ដាំនាំចេញទៅកាន់ប្រទេសចិន និងបារាំងផងដែរ ។ លោកបន្ថែមថា គល់ស្លឹកគ្រៃប្រេងនេះ មានអត្ថប្រយោជន៍ជាច្រើនដោយយើងអាច យកមកចម្រាញ់ជាប្រេងដើម្បីធ្វើជាឱសថ ទឹកអប់ សាប៊ូកក់សក់ និងគ្រឿងទេសជាច្រើនប្រភេទទៀត។ លោកបញ្ជាក់ថា ដំណាំដែលប្រជាសហគមន៍នាំចូលមកដាំ គឺមានទីផ្សារនៅក្រៅប្រទេស បើសិនជាយើងបានដាំស្រប តាមស្តង់ដារ កសិកម្ម4.0 និងកែច្នៃស្តង់ដារឧស្សាហកម្ម

    July 23, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កសិករខេត្តត្បូងឃ្មុំបានទទួលជោគជ័យលើការដាំសាកល្បងផ្លែឪឡឹក សម្បក ពណ៌មាស ខណ:ដែលផ្លែវាមានរូបរាងប្លែក រសជាតិផ្អែមឆ្ងាញ់ខុសពីឪឡឹកធម្មតា។ លោក ប៊ូ ម៉ាន ជាកសិករនៅភូមិត្រពាំងទន្សោង ឃុំទន្លេបិទ ស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំបានឲ្យដឹងថា លោកបាននាំយកគ្រាប់ពូជឪឡឹកសម្បកពណ៌មាសនេះពីប្រទេសជិតខាង ហើយបច្ចុប្បន្ននេះលោកបានដាំសាកល្បងជាលើកដំបូង លើផ្ទៃដីជាង ២ហិកតាមាន រយៈពេលជាង ២ខែមកហើយ។ ការដាំជាលើកដំបូងមែនតែទទួលជោគជ័យខ្ពស់ទាំងបរិមាណនិងគុណភាព ពិសេសមានតម្រូវការទីផ្សារច្រើនផងដែរ។ លោកបន្តថា ឪឡឹកប្រភេទនេះមានសម្បកពណ៌មាស ដែលមានភាពទាក់ទាញ រសជាតិផ្អែមស្រួយឆ្ងាញ់ពិសា មានគ្រាប់តិច មានក្លិនក្រអូបឈ្ងុយ ពិសេសលោកដាំជាលក្ខណៈសរីរាង្គដែលជួយទ្រទ្រង់ដល់សុខភាពអ្នកបរិភោគ។ លោកបន្តថា ផ្លែឪឡឹកសម្បកពណ៌មាសនេះ មានតម្លៃ ១គីឡូក្រាម៥០០០រៀល។ “ឪឡឹកពណ៌មាសនេះខុសប្លែកពីឪឡឹកទូទៅដោយពណ៌របស់វា គឺពណ៌មាសហើយ

    July 22, 2021
  • សេដ្ឋកិច្ច

    ក្នុងឆមាសទី១ នៃឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករបានចំនួន ៦ ១៣៩,៤១ ប៊ីលានរៀល (ប្រមាណជា ១ ៥១៥,៩០ លានដុល្លាអាមេរិក) ថយចុះ ១០.៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះត្រូវបានបង្ហាញដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២១ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយដ្ឋានពន្ធដារ តាមរយៈប្រព័ន្ធអនឡាញ កាលពីថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០២១។ ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ឯកឧត្តម​ បានបង្ហាញថា ក្នុងខែមិថុនា ឆ្នាំ២០២១ ចំណូលពន្ធ-អាករ

    July 22, 2021
  • សេដ្ឋកិច្ច

    វៀតណាមបានចាប់ផ្ដើមដឹកទំនិញ​ដោយផ្ទាល់ទៅអឺរ៉ុប ខណៈរថភ្លើងដឹកទំនិញមួយបានចាកចេញពីទីក្រុងហាណូយ ទៅប៊ែលហ្សិក ជាលើកដំបូងកាលពីថ្ងៃអង្គារកន្លងទៅនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា រថភ្លើងដែលបានចាប់ផ្ដើមដាក់ដំណើរការនេះ ដឹកទូរកុងតឺន័រសម្លៀកបំពាក់ វាយនភ័ណ្ឌ និងស្បែកជើងស្បែក។ ​ផ្លូវ​រថ​ថ្មី​នេះ​​នាំ​ជើង​រថភ្លើង​ពី​ស្ថា​នី​យ៍ Yen Vien ​នៅ​ក្នុង​ក្រុង​ហាណូយ​ ​ទៅ​ទីក្រុង Liege របស់​ប៊ែ​ល​ហ្សិ​ក​ ជាកន្លែងដែល​ផ្ទុកទូរកុងតឺន័រ​ទំនិញ​ទាំងនោះ​ ហើយបញ្ជូនដោយរថយន្តដឹកទំនិញទៅកាន់គោលដៅចុងក្រោយគឺទីក្រុង Rotterdam នៃប្រទេសហូឡង់ នេះ​បើ​តាមអយស្ម័យានវៀតណាម​ ​Vietnam​ ​Railway​s ​។​ ជាមួយគ្នានេះដែរ ​រថភ្លើង​ផ្ទុក​ទូ​កុងតឺន័រ​ប្រវែង​ ៤០ហ្វីត (ប្រមាណជាង ១២ម៉ែត្រ) នីមួយៗ​ ​នឹងត្រូវមកដល់ទី​ក្រុង​ ​Z​hen​g​z​h​ou

    July 22, 2021