- Khmernote
- បុគ្គលជោគជ័យ
កាសែតអ៉ីតាលី Corriere della Sera បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសអ៉ីតាលីបានរឹបអូសរថយន្ត limousine ការពារគ្រាប់កាំភ្លើងដ៏ប្រណិតតម្លៃ ៦៧០,០០០ ដុល្លារ ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីរុស្ស៊ីដែលត្រូវបានដាក់ទណ្ឌកម្ម។ ប្រភពដដែលបានឱ្យដឹងថា អាជ្ញាធរបានរឹបអូសរថយន្ត Mercedes-Maybach S650 Guard VR10 ពណ៌ខ្មៅ ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីផ្នែករុករករ៉ែ និងទូរគមនាគមន៍លោក Alisher Usmanov ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅ Sardinia ដែលជាកោះមួយនៅសមុទ្រមេឌីទែរ៉ាណេ។ ជាមួយគ្នានេះ ប៉ូលីសពន្ធដារអ៉ីតាលីបានបញ្ជាក់ប្រាប់កាសែត The Times កាលពីថ្ងៃអង្គារថា រថយន្តនេះស្ថិតក្នុងចំណោមទ្រព្យសម្បត្តិរបស់លោក Usmanov នៅលើកោះដែលត្រូវបានរឹបអូស។
March 31, 2022 - សេដ្ឋកិច្ច
កសិករដាំស្វាយក្នុងខេត្ត Udon Thani ប្រឈមនឹងការចាល់ស្វាយដោយសារសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន នេះបើយោងតាមការការចុះផ្សាយរបស់សារព័ត៌មាន nationthailand។ កសិករនៅក្នុងស្រុក Nong Wua So នៃខេត្ត Udon Thani អាចនាំចេញផ្លែស្វាយបានត្រឹមតែ ២,០០០តោនប៉ុណ្ណោះក្នុងចំណោមចំនួន ១០,០០០ តោនដែលប្រមូលផលបាន ដោយសារតែប្រទេសមួយចំនួនបានកំណត់ជើងហោះហើរដឹកទំនិញចំពេលមានសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ ប្រធានការិយាល័យពាណិជ្ជកម្មខេត្ត Udon Thani លោក Prasert Faichaona បាននិយាយកាលពីថ្ងៃពុធថា ស្រុក Nongwuasor បានឃើញទិន្នផលស្វាយខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំ ហើយត្រូវបានគេរំពឹងថានឹងប្រមូលផលបានរហូតដល់ចំនួន ១៥,០០០ តោននៅក្នុងខែឧសភា។ លោកបន្តថា៖ “ស្វាយបីប្រភេទដែលមានតម្រូវការខ្ពស់នៅទីផ្សារបរទេសគឺ
March 31, 2022 - សេដ្ឋកិច្ច
នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា នៅថ្ងៃទី៣០ ខែមីនា ជាថ្ងៃដែលសម្តេចសប្បាយចិត្តខ្លាំងជាងគេ ដោយសារពន្ធដារបានបំបែកឯកទគ្គកម្មសម្រាប់ចំណូលផ្ទៃក្នុង ដោយប្រមូលបាន ២៣៦លានដុល្លារ។ យោងតាមប្រសាសន៍របស់សម្ដេចដដែល ក្នុងរយៈពេលមួយខែមីនានេះ អាចបានចំណូលប្រមាណ ៧០០លានដុល្លារ។ ចំណូល ខែមករាប្រមាណ ២៨៨លានដុល្លារ ខែកុម្ភៈប្រមាណ ២២៣លានដុល្លារ ខែមីនាប្រមាណ ៧០០លានដុល្លារ។ សរុបមករយៈពេល ៣ខែឆ្នាំ២០២២ ចំណូលបានជាង ១២០០លានដុល្លារ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បន្ថែមថា
March 31, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងសាធារណការ កំពុងស្វែងរកប្រភពថវិកាក្នុងការសម្រួលការធ្វើចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៣ ជាបណ្ដោះអាសន្នសិន ខណៈដែលរាជរដ្ឋាភិបាលកំពុងដាក់ពាក្យស្នើសុំប្រាក់កម្ចីពីមិត្តចិន សាងសង់ផ្លូវជាតិលេខ៣ កំពត-វាលរេញ នេះ ឱ្យមានគុណភាពខ្ពស់។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួងចុះពិនិត្យមើលស្ថានភាពនៃការជួសជុលថែទាំបណ្តោះអាសន្ន កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា មកដល់ពេលនេះក្រសួងកំពុងរង់ចាំថវិកា ដែលបានស្នើសុំប្រាក់កម្ចីពីមិត្តចិន ដើម្បីយកមកសាងសង់ផ្លូវជាតិលេខ៣ កំពត-វាលរេញ ប្រវែង២០គីឡូម៉ែត្រ នៅតំបន់ដែលមានដីស្អុយ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងឱ្យបានរឹងមាំប្រើប្រាស់បានយូរ។
March 31, 2022 - សេដ្ឋកិច្ច
រដ្ឋាភិបាលជប៉ុនគ្រោងនឹងដាក់ពង្រាងច្បាប់មួយ ដែលនឹងដំឡើងពន្ធលើការនាំចូលរបស់រុស្ស៊ីមួយចំនួន និងដកទីក្រុងម៉ូស្គូចេញពីឋានៈជា “ប្រទេសដែលពេញចិត្តបំផុត” ឬ “ឋានៈពាណិជ្ជកម្មអនុគ្រោះ” ដែលនេះជាផ្នែកមួយនៃការដាក់ទណ្ឌកម្មបន្ថែមលើការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ សេចក្តីព្រាងច្បាប់ វិសោធនកម្មនេះ នឹងត្រូវបង្ហាញដល់សម័យប្រជុំពិសេសនាពេលបច្ចុប្បន្ននេះ ដោយនៅពេលដែលសេចក្ដីព្រាងច្បាប់នេះក្លាយជាច្បាប់ ពន្ធលើត្រី salmon និងពងត្រី salmon របស់រុស្ស៊ីនឹងកើនឡើងពី ៣.៥ ភាគរយទៅ ៥ភាគរយ។ ចំពោះក្តាមវិញពន្ធមានចាប់ពី ៤ភាគរយទៅ ៦ភាគរយ។ ដោយឡែកពន្ធលើផលិតផលឈើភាគច្រើននឹងកើនឡើងពី ៤.៨ ភាគរយទៅ ៨ភាគរយ ហើយអត្រាខ្ពស់ជាងនេះត្រូវបានគេរំពឹងថានឹងមានរហូតដល់ចុងខែមីនាឆ្នាំក្រោយ។ ទោះជាយ៉ាងណាក្ដី វិធានការដែលបានស្នើឡើង នឹងមិនប៉ះពាល់ដល់ឧស្ម័នធម្មជាតិរាវ ធ្យូងថ្ម ប្រេងឆៅ និងលោហៈដ៏មានតម្លៃ palladium
March 31, 2022 - បុគ្គលជោគជ័យ
ដូចដែលយើងបានដឹងរួចមកហើយ ក្រោយត្រូវតារាសម្ដែងដ៏ល្បីឈ្មោះ Will Smith បានទះមួយកំផ្លៀងនៅលើឆាក តារាកំប្លែង Chris Rock ហាក់ដូចជាកាន់តែល្បីល្បាញជាងមុន។ Chris Rock កើតនៅទីក្រុង Andrews រដ្ឋ South Carolina នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ១៩៦៥ ហើយបានចាប់ផ្តើមអាជីពជាតារាកំប្លែងក្នុងឆ្នាំ១៩៨៤ នៅក្នុងកម្មវិធី Catch a Rising Star ទីក្រុងញូវយ៉ក។ បើនិយាយពីប្រាក់ចំណូលរបស់តារាកំប្លែងវ័យ ៥៧ឆ្នាំរូបនេះវិញ Chris Rock គឺជាតារាកំប្លែងដែលរកចំណូលបានខ្ពស់បំផុតមួយក្នុងពិភពលោក។ គាត់រកប្រាក់បានយ៉ាងច្រើនពីការសម្ដែង ការនិយាយបែបកំប្លែង
March 31, 2022 - បុគ្គលជោគជ័យ
បន្ទាប់ពីត្រូវ Will Smith ទះមួយកំផ្លៀងនៅមុខមហាជនរាប់លាននាក់ក្នុងកម្មវិធី Oscar កាលពីយប់ថ្ងៃអាទិត្យ តារាកំប្លែង Chris Rock ក៏ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃនៅលើអ៉ីនធឺណេត ប៉ុន្តែក្នុងនោះក៏បង្កើតជាឱកាសមាសដែលធ្វើឱ្យតារាកំប្លែងរូបនេះរកប្រាក់បានយ៉ាងច្រើនពីការលក់សំបុត្រកម្មវិធីរបស់គាត់។ រឿងហេតុដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងនេះ បានក្លាយជាព្រឹត្តិការណ៍ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រពានរង្វាន់ Academy។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ហេតុការណ៍នេះហាក់ដូចជាជំរុញឱ្យអ្នកទស្សនាមួយចំនួនឱ្យទិញសំបុត្រដើម្បីចូលរួមទស្សនាការសម្ដែងផ្ទាល់របស់ Chris Rock។ បើតាមវេទិកាលក់សំបុត្រ TickPick បានរាយការណ៍ថា ពួកគេបានលក់សំបុត្រកាន់តែច្រើនសម្រាប់កម្មវិធីកំប្លែង “comedian’s tour” របស់ Chris Rock ពោលគឺរយៈពេលពេញមួយយប់លក់បានច្រើនជាងចំនួនពេលដែលពួកគេលក់កាលពីខែមុន។ TickPick ក៏បានអះអាងផងដែរថា តម្លៃសំបុត្របានកើនឡើងចាប់តាំងពីយប់ថ្ងៃអាទិត្យដោយកើនឡើងពីតម្លៃប្រហែល ៤៦ដុល្លារក្នុងមួយសំបុត្រកាលពីថ្ងៃ១៨ ខែមីនា មកដល់ឥឡូវនេះឡើងដល់
March 30, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៩៣.៤១% ហើយគិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ បច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់កំពង់ផែទេសចរណ៍ អន្តរជាតិប្រចាំខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីក្រុមការងារបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនសាងសង់ ទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិប្រចាំខេត្តកំពតដែលមានទីតាំងស្ថិតនៅស្រុកទឹកឈូ កំពុងសាងសង់នៅលើផ្ទៃដីទំហំ៤ហិកតាមានជម្រៅ៤,៥ម៉ែត្រ ជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី
March 30, 2022 - សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International (THAI) បាននិយាយថា ខ្លួននឹងបង្កើនចំនួនជើងហោះហើរដឹកទំនិញទ្វេដងទៅកាន់ប្រទេសចិន និងឥណ្ឌានៅខែក្រោយ ដោយសារតម្រូវការសម្រាប់ការនាំចេញផ្លែឈើរបស់ប្រទេសថៃមានការកើនឡើង។ ក្រុមហ៊ុនអាកាសចរណ៍ជាតិបាននិយាយថា តួលេខនឹងកើនឡើងដល់ ៨៧ ជើងហោះហើរនៅខែក្រោយ ដើម្បីបំពេញតម្រូវការកើនឡើងពីប្រទេសចិន និងឥណ្ឌា។ ជាក់ស្ដែងក្នុងខែមីនា ក្រុមហ៊ុន THAI Cargo បានដំណើរការជើងហោះហើរសរុបចំនួន ៣៩ដឹកជញ្ជូនផ្លែឈើទៅកាន់ប្រទេសនាំចេញធំៗទាំងពីរ។ ក្នុងនោះគោលដៅសំខាន់ៗ គឺមាន Guangzhou ដែលឃើញជើងហោះហើរដឹកទំនិញថៃ ២៧ជើង ខណៈ ៤ ជើងទៅ Kunming និង ៨ ពី Kunming
March 30, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ទឹកឃ្មុំព្រៃមណ្ឌលគិរីត្រូវបានចុះបញ្ជីផ្លូវការជាផលិតផលសម្គាល់ភូមិសាស្ត្រ ដែលនេះចូលរួមចំណែកបង្កើនប្រាក់ចំណូលដល់សមាជិកនៃសមាគមអភិរក្សឃ្មុំព្រៃមណ្ឌលគិរី ក្នុងការលើកស្ទួយជីវភាពរបស់ពួកគាត់បន្ថែមទៀត។ ថ្លែងក្នុងពិធីសម្ពោធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋ ខេត្តមណ្ឌលគិរីនិយាយជារួម និងសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ព្រៃឈើនិយាយដោយឡែក ដែលទឹកឃ្មុំព្រៃ ផលិតផលមូលដ្ឋានរបស់ខ្លួនត្រូវបានក្រសួងពាណិជ្ជកម្ម ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» និងរៀបចំពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) «ទឹកឃ្មុំព្រៃមណ្ឌលគិរី» នៅពេលនេះ។ ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា នេះគឺជាមោទកភាពសម្រាប់បងប្អូនសហគមន៍មូលដ្ឋាន និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទទួលស្គាល់គុណភាពនៃទឹកឃ្មុំព្រៃមណ្ឌលគិរី និងចូលរួមបង្កើនប្រាក់ចំណូលដល់សមាជិកនៃសមាគមអភិរក្សឃ្មុំព្រៃមណ្ឌលគិរី ក៏ដូចជាជួយលើកស្ទួយជីវភាពរបស់ពួកគាត់បន្ថែមទៀត។ ឯកឧត្តម
March 30, 2022












