សម្ដេចតេជោ ហ៊ុន សែន៖ “ពន្ធដារបានបំបែកឯកទគ្គកម្ម ដោយត្រឹមមួយខែមីនា អាចប្រមូលចំណូលពន្ធបាន ៧០០លានដុល្លារ”
សេដ្ឋកិច្ច
March 31, 2022
Khmernote
នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា នៅថ្ងៃទី៣០ ខែមីនា ជាថ្ងៃដែលសម្តេចសប្បាយចិត្តខ្លាំងជាងគេ ដោយសារពន្ធដារបានបំបែកឯកទគ្គកម្មសម្រាប់ចំណូលផ្ទៃក្នុង ដោយប្រមូលបាន ២៣៦លានដុល្លារ។
យោងតាមប្រសាសន៍របស់សម្ដេចដដែល ក្នុងរយៈពេលមួយខែមីនានេះ អាចបានចំណូលប្រមាណ ៧០០លានដុល្លារ។ ចំណូល ខែមករាប្រមាណ ២៨៨លានដុល្លារ ខែកុម្ភៈប្រមាណ ២២៣លានដុល្លារ ខែមីនាប្រមាណ ៧០០លានដុល្លារ។ សរុបមករយៈពេល ៣ខែឆ្នាំ២០២២ ចំណូលបានជាង ១២០០លានដុល្លារ។
ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បន្ថែមថា រយៈពេល៩ខែ គិតចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មកដល់ពេលនេះ កម្ពុជាជីកមាសបាន ២,២៧៥គីឡូ ចំនួននេះគិតត្រឹមមួយកន្លែងប៉ុណ្ណោះ៕



អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


