កសិករដាំស្វាយនៅប្រទេសថៃ កំពុងប្រឈមនឹងបញ្ហាចាល់ផ្លែស្វាយដែលប្រមូលផលបាន ដោយសារបញ្ហា ១នេះ
សេដ្ឋកិច្ច March 31, 2022 Khmernote

កសិករដាំស្វាយក្នុងខេត្ត Udon Thani ប្រឈមនឹងការចាល់ស្វាយដោយសារសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន នេះបើយោងតាមការការចុះផ្សាយរបស់សារព័ត៌មាន nationthailand។ កសិករនៅក្នុងស្រុក Nong Wua So នៃខេត្ត Udon Thani អាចនាំចេញផ្លែស្វាយបានត្រឹមតែ ២,០០០តោនប៉ុណ្ណោះក្នុងចំណោមចំនួន ១០,០០០ តោនដែលប្រមូលផលបាន ដោយសារតែប្រទេសមួយចំនួនបានកំណត់ជើងហោះហើរដឹកទំនិញចំពេលមានសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។

ប្រធានការិយាល័យពាណិជ្ជកម្មខេត្ត Udon Thani លោក Prasert Faichaona បាននិយាយកាលពីថ្ងៃពុធថា ស្រុក Nongwuasor បានឃើញទិន្នផលស្វាយខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំ ហើយត្រូវបានគេរំពឹងថានឹងប្រមូលផលបានរហូតដល់ចំនួន ១៥,០០០ តោននៅក្នុងខែឧសភា។

លោក​បន្ត​ថា​៖ “ស្វាយ​បី​ប្រភេទ​ដែល​មាន​តម្រូវការ​ខ្ពស់​នៅ​ទីផ្សារ​បរទេស​គឺ Barracuda, Fah Lan និង Phet Ban Lad ប៉ុន្តែ​មាន​តែ​ចំនួន ២.០០០​តោន​ប៉ុណ្ណោះ​ត្រូវ​បាន​នាំ​ចេញ ដូច្នេះ​សល់​ត្រូវ​ចែកចាយ​ទៅ​ទីផ្សារ​ក្នុង​ស្រុក “។ លោកបានបន្ត​ទៀតថា អតិថិជន​ធំ​ជាង​គេ​សម្រាប់​ផ្លែ​ស្វាយ​ថៃ​ គឺ​អ្នក​លក់​ផ្លែ​ឈើ​ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង និង​អឺរ៉ុប។ ប៉ុន្តែប្រទេសចិនដែលធ្លាប់បញ្ជាទិញជាច្រើនពាន់តោនក្នុងមួយឆ្នាំៗ នៅឆ្នាំនេះពួកគេបានកាត់បន្ថយការបញ្ជាទិញរបស់ពួកគេយ៉ាងខ្លាំង ដោយសារតែចំនួនជើងហោះហើរដឹកទំនិញថយចុះ និងការរឹតបន្តឹងលើផលិតផលនាំចូល ដែលដាក់ដោយរដ្ឋាភិបាលចិនក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃ កូវីដ-១៩៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand