Khmernote
  • គំនិតអប់រំ

    នៅពេលដែលតម្លៃប្រេងសាំងបានឡើងដល់កម្រិតខ្ពស់បំផុតនៅទូទាំងសហរដ្ឋអាមេរិក ប្រជាជនជាច្រើនកំពុងត្រូវបានបង្ខំឱ្យកាត់បន្ថយផ្នែកហិរញ្ញវត្ថុ។ ក្នុងស្ថានភាពបែបនេះ អ្នកជំនួញដែលរស់នៅក្រុង Chicago កំពុងព្យាយាមសម្រាលបន្ទុកដល់អ្នកដែលកំពុងជួបប្រទះ ដោយបានផ្ដល់ប្រេងសាំងឥតគិតថ្លៃក្នុងតម្លៃ ១លានដុល្លារ ដល់អ្នកដែលខ្វះខាត។ លោក Willie Wilson បាននិយាយថា៖ “នៅរុស្ស៊ីក៏មានអ្នកមានទ្រព្យ នៅអ៊ុយក្រែនក៏មានអ្នកមានទ្រព្យដែរ តែស្អែកឡើងពួកគេ ក៏ត្រូវតម្រង់ជួររង់ចាំដើម្បីទិញទំនិញ ឬ ធ្វើរឿងផ្សេងៗដែរ ដូច្នេះទ្រព្យមិនស្ថិតស្ថេរទេ ក្នុងស្ថានភាពដ៏លំបាក។ ហើយនេះ ជាអាមេរិក នេះជាទីក្រុង Chicago និងជាទីកន្លែងកំណើតខ្ញុំ ហើយជាអ្នកជិតខាងខ្ញុំ អ៊ីចឹង​បើ​យើង​មាន​លុយ​ យើងគួរជួយ និងចែករំលែកដល់ពួកគេ”។ ជាក់ស្ដែងដំបូងឡើយ លោក Wilson បានបរិច្ចាគឥន្ទនៈឥតគិតថ្លៃចំនួន

    March 28, 2022
  • អាជីវកម្ម

    ក្រុមហ៊ុនយក្សអាមេរិក Amazon គ្រោងនឹង​សាងសង់​មជ្ឈមណ្ឌល​ទិន្នន័យ ​Amazon Web Services (AWS) តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​ប្រទេស​វៀតណាម នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnaminsider។ Amazon បានប្រកាសថា ខ្លួននឹងសាងសង់មជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់ចំនួន ១០នៅក្នុងប្រទេសចំនួន ៦រួមមាន អូស្ត្រាលី ឥណ្ឌា នូវែលសេឡង់ ហ្វីលីពីន ថៃ និងវៀតណាម។ នៅក្នុងបទសម្ភាសន៍ជាមួយ Nikkei លោក Phil Davis នាយកប្រចាំតំបន់របស់ (AWS) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជប៉ុន បាននិយាយថា ក្រុមហ៊ុនរបស់គាត់បានទទួលឱកាសថ្មីមួយនោះគឺ៖ “យើងកំពុងឃើញប្រទេសជាច្រើន និងប្រទេសតូចៗប្រហែលជាមិនត្រូវការមជ្ឈមណ្ឌលទិន្នន័យមេតាទេ

    March 28, 2022
  • សេដ្ឋកិច្ច

    ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវឱ្យប្រទេសដែលសម្បូរថាមពល បង្កើនទិន្នផលរបស់ពួកគេ ដើម្បីកុំឱ្យប្រទេសដទៃទៀត ពឹងផ្អែកលើតែប្រទេសរុស្ស៊ី សម្រាប់ការផលិតថាមពល។ ការ​លើក​ឡើង​របស់​មេដឹកនាំ​អ៊ុយក្រែន ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​វេទិកា​ក្រុង​ដូហា ​កាល​ពី​ថ្ងៃ​សៅរ៍ កន្លងទៅនេះ។ លោក Zelensky បាននិយាយថា ប្រទេសដូចជាប្រទេសកាតា អាចធ្វើឱ្យមានការផ្លាស់ប្តូរប្រសិនបើពួកគេបង្កើនការផលិតថាមពល។ លោកបានបន្តថា៖ ” ពួកគេអាចធ្វើបានច្រើនដើម្បីស្ដារយុត្តិធម៌។ អនាគតនៃទ្វីបអឺរ៉ុបអាស្រ័យលើការខិតខំប្រឹងប្រែងរបស់អ្នក។ ខ្ញុំសុំឱ្យអ្នកបង្កើនទិន្នផលថាមពល ដើម្បីធានាថាមនុស្សគ្រប់គ្នានៅក្នុងប្រទេសរុស្ស៊ីយល់ថា គ្មានប្រទេសណាអាចប្រើប្រាស់ថាមពលជាអាវុធ និងបំផ្លាញពិភពលោកបានទេ”។ គួរបញ្ជាក់ផងដែរថា រុស្ស៊ី​ជា​ប្រទេស​ផលិត​ថាមពល​កំពូល​មួយ​ដែលផ្គត់ផ្គង់​ប្រេង ៤០% ​ទៅដល់អឺរ៉ុប។ បន្ទាប់ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងប្រឆាំងនឹងរុស្ស៊ីពីសំណាក់ប្រទេសលោកខាងលិច រដ្ឋាភិបាលរុស្ស៊ីបាននិយាយថា “បណ្តាប្រទេសដែលមិនរួសរាយរាក់ទាក់” ឬ

    March 28, 2022
  • សេដ្ឋកិច្ច

    រដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថា ខ្លួនកំពុងផ្ដល់ស្បៀងមានតម្លៃ ២លានផោន (ប្រមាណ ២.៦លានដុល្លារ) ដល់តំបន់ខ្លះនៃប្រទេសអ៊ុយក្រែន ដែល​ឡោមព័ទ្ធ​ដោយ​កង​កម្លាំង​រុស្ស៊ី។ ឃ្លាំងស្តុកទំនិញក្នុងប្រទេសប៉ូឡូញ និងស្លូវ៉ាគី កំពុងត្រូវបានត្រៀមរួចរាល់ដើម្បីផ្គត់ផ្គង់ “ការបរិច្ចាគយ៉ាងឆាប់រហ័ស” នៃអាហារក្រៀម ទំនិញសំណប៉ាហាំង និងទឹកដល់រដ្ឋាភិបាលអ៊ុយក្រែន ចាប់ពីដើមសប្តាហ៍ក្រោយ នេះបើយោងតាមការិយាល័យបរទេស។ ជាមួយគ្នានេះ ឡានដឹកទំនិញប្រហែល ១៥គ្រឿងនឹងត្រូវដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវដែកទៅកាន់សហគមន៍ដែលត្រូវការបំផុត។ រដ្ឋមន្ត្រីការបរទេស Liz Truss បាននិយាយថា “ការបរិច្ចាគអាហារ និងការផ្គត់ផ្គង់ដ៏សំខាន់នេះ នឹងជួយគាំទ្រប្រជាជនអ៊ុយក្រែន ក្នុងការប្រឈមមុខនឹងការឈ្លានពានដ៏ព្រៃផ្សៃរបស់រុស្ស៊ី។ លោកបានបន្តថា “ក្រុមរបស់យើងកំពុងធ្វើការទាំងយប់ទាំងថ្ងៃជាមួយមិត្តប៉ូឡូញ និងស្លូវ៉ាគីរបស់យើង និងរដ្ឋាភិបាលនៃអ៊ុយក្រែន ដើម្បីធានាថា អ្នកដែលមានហានិភ័យបំផុតទទួលបានការផ្គត់ផ្គង់សំខាន់ៗដែលពួកគេត្រូវការយ៉ាងខ្លាំង”។

    March 26, 2022
  • សេដ្ឋកិច្ច

    រដ្ឋាភិបាលថៃ ព្រមានដល់ម្ចាស់ចំការ អ្នកលក់ និងឈ្មួញកណ្ដាល នៃដំណាំទុរេនដែលប្រមូលផលទុរេនមិនទុំ អាចប្រឈមមុខជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ។ អាជ្ញាធរថៃបានចេញសេចក្តីថ្លែងការណ៍មួយ ដោយក្រើនរំលឹកអ្នកលក់ថា វាជាបទល្មើសព្រហ្មទណ្ឌ ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់បីឆ្នាំ ក្នុងគោលបំណងបង្អាក់ការអនុវត្តការប្រមូលផល និងលក់ទុរេនមិនទាន់ទុំ។ ក្រសួងកសិកម្ម និងសហករណ៍កាលពីថ្ងៃសុក្របានប្រាប់អ្នកដាំធុរេន អ្នកបេះ និងឈ្មួញកណ្តាលថា វាផ្ទុយនឹងច្បាប់ក្នុងការលក់ទុរេនដែលមិនទាន់ទុំពេញលេញ ហើយជនល្មើសដែលនៅតែអនុវត្តដដែលៗ នឹងត្រូវប្រឈមមុខនឹងការពិន័យកាន់តែធ្ងន់ធ្ងរ។ យោងតាមក្រមព្រហ្មទណ្ឌ អ្នកលក់ណាដែលបោកបញ្ឆោតអ្នកទិញអំពីប្រភពដើម ធម្មជាតិ គុណភាព ឬបរិមាណនៃទំនិញ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ និង/ឬពិន័យជាប្រាក់អតិបរមា ៦០,០០០បាត (ប្រមាណ ១៧០០ដុល្លារ)។ ជាមួយគ្នានេះដែរ ច្បាប់ការពារអ្នកប្រើប្រាស់ក៏ហាមឃាត់អ្នកលក់មិនឱ្យផ្តល់ព័ត៌មានមិនពិតអំពីប្រភព លក្ខខណ្ឌ

    March 26, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សហប្រធានបារាំង និងជប៉ុន បានប្រកាសពីការសម្រេចចិត្តរបស់រដ្ឋាភិបាល​នៃប្រទេស​ទាំងពីរក្នុងការជួយជ្រោមជ្រែងការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកប​ដោយចីរភាពក្នុងតំបន់​រមណីយដ្ឋានអង្គររយៈ​ពេល១០ឆ្នាំបន្ថែមទៀត។ ការប្រកាសនៃសេចក្តីសម្រេចចិត្តនេះ ទទួលបានការសាទរយ៉ាងខ្លាំងក្លាពីគ្រប់ភាគីពាក់ព័ន្ធក្នុងពិធីបើកកិច្ចប្រជុំពេញអង្គលើកទី២៨ នៃកិច្ចប្រជុំរបស់គណៈកម្មាធិការ​អាយស៊ី​ស៊ី-អង្គរ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ដោយមានវត្តមានរបស់លោកជំទាវ​បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា។ សូមបញ្ជាក់ថា គណៈកម្មាធិការអាយស៊ីស៊ី-អង្គរត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ​១៩៩៣ ហើយនឹងត្រូវបញ្ចប់អាណត្តិទី៣ របស់ខ្លួននៅចុងឆ្នាំ២០២៣។ តាមរយៈនៃការ ប្រកាស នៃសេចក្តីសម្រេចចិត្តនេះ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរនឹងបន្តអាណត្តិ លើក​ទី៤ រហូតដល់ឆ្នាំ២០៣៣។ ក្នុងរយៈពេល៣០ឆ្នាំមកនេះ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរបានទទួលជោគជ័យជាប្រវត្តិសាស្ត្រនូវការធានាបានការជួសជុលប្រាង្គប្រាសាទធ្វើយ៉ាងណាធានាបាននូវភាពរឹងមាំរបស់ប្រាង្គប្រាសាទ ការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព ការគ្រប់គ្រងជួសជុល អភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ចំពោះរយៈពេល​១០ឆ្នាំខាងមុខទៀត

    March 26, 2022
  • សេដ្ឋកិច្ច

    ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​បាន​ប៉ះ​ពាល់​ដល់​ការ​នាំ​ចេញ​ប្រេង ហើយ​បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេងរបស់ប្រទេសនេះធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។ បើយោងតាម ​​S&P Global Commodity Insights ទោះបីជាអនាគតប្រេងឆៅ Brent បានកើនឡើងក៏ដោយ ក៏ប្រេង Urals ដ៏ល្បីរបស់រុស្ស៊ីកំពុងជួញដូរក្នុងអត្រាការបញ្ចុះតម្លៃដែលមិនធ្លាប់មាន។ ដោយសារតែតម្លៃធ្លាក់ចុះ អ្នកប្រើប្រាស់ធំៗនៅក្រៅទ្វីបអឺរ៉ុប ដូចជាប្រទេសចិន និងឥណ្ឌា កំពុងទិញប្រេង Urals នេះបើយោងតាម ​​S&P ដោយដកស្រង់ពីប្រភពពាណិជ្ជកម្ម ខណៈប្រទេស​ទាំង​ពីរ​មិន​បាន​ថ្កោលទោស​រុស្ស៊ី​ជា​ដាច់​ខាត​ចំពោះ​សង្រ្គាម​នៅ​អ៊ុយក្រែន។ យ៉ាងណាមិញ Bloomberg បានរាយការណ៍ថា ដោយសារសម្ពាធលើពិភពលោកទាំងមូលក្នុងការកាត់ផ្តាច់ប្រទេសរុស្ស៊ី អ្នកទិញចិនកំពុងចរចារកិច្ចព្រមព្រៀងជាលក្ខណៈឯកជនជំនួសឱ្យការដេញថ្លៃជាសាធារណៈ។ ទន្ទឹមនឹងនេះ ឥណ្ឌាបានបង្កើនការទិញប្រេងពីរុស្ស៊ីនៅឆ្នាំនេះ ដោយយោងតាម ​​Bloomberg ឥណ្ឌាបានទិញ Urals

    March 25, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ចាត់ទុកផ្លូវជាតិលេខ៥១ គឺជាផ្លូវខ្សែក្រវាត់ក្រុងដ៏សំខាន់សម្រាប់ជួយសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនទំនិញដោយមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ ព្រោះផ្លូវនេះ តភ្ជាប់រវាងផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ដែលចំណេញទាំងពេលវេលានិងថវិកា។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៥១ ឧដុង្គ -ថ្នល់ទទឹងប្រវែង ៣៧គីឡូម៉ែត្រនៅថ្ងៃទី២៥ខែមីនាឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានមាន ប្រសាសន៍ថា ផ្លូវជាតិលេខ ៥១ជាផ្លូវសេដ្ឋកិច្ចថ្មីមួយ ទៀត ដែលជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន ទំនិញនិងកសិផលផ្សេងៗរបស់ប្រជាពលរដ្ឋប្រកប ដោយភាពលឿនរហ័សចំណេញពេលវេលានិងមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញឡើយ។ សម្តេចតេជោ បានបញ្ជាក់ថា ផ្លូវជាតិលេខ ៥១ គឺជាផ្លូវឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ៤១

    March 25, 2022
  • អាជីវកម្ម

    ក្រុមហ៊ុនជប៉ុនកាន់តែច្រើនឡើងកំពុងចាកចេញពីរុស្ស៊ី ខណៈដែលការលុកលុយរបស់អ៊ុយក្រែនចូលដល់រយៈពេល ១ខែមកហើយ។ ក្រុមហ៊ុនផលិតសំបកកង់ Yokohama Rubber នឹងផ្អាកការផលិតនៅក្នុងប្រទេសរុស្ស៊ីនាពេលនេះ ខណៈ Bridgestone បានធ្វើរួចហើយ ដោយសារការលំបាកក្នុងការផ្គត់ផ្គង់កៅស៊ូធម្មជាតិ និងសម្ភារៈផ្សេងទៀតនៅក្នុងប្រទេសរុស្ស៊ី។ ជាមួយគ្នានេះ ក្រុមហ៊ុន Japan Tobacco បានបញ្ឈប់ការវិនិយោគ និងការផ្សាយពាណិជ្ជកម្មថ្មីទាំងអស់នៅក្នុងប្រទេសរុស្ស៊ី ដែលជាទីផ្សារដ៏សំខាន់មួយរបស់ខ្លួន។ ក្រុមហ៊ុនក៏​កំពុង​ពិចារណា​រើរោងចក្រ​ទាំង​បួន​របស់​ខ្លួន​ក្នុង​ប្រទេស​រុស្ស៊ីចេញ​ក្រៅផងដែរ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Mitsubishi Motors ចង់ស្តុកទុកនៅលើ palladium លោហៈដ៏កម្រពីប្រភពផ្សេងទៀតដែលមិនមែនជារុស្ស៊ី។ សម្ភារៈមានសារៈសំខាន់ណាស់សម្រាប់រថយន្ត ហើយរុស្ស៊ី គឺជាអ្នកផលិតឈានមុខគេ។ លើសពីនេះទៅទៀត ក្រុមហ៊ុន​ជប៉ុនជាច្រើន​ក៏​កំពុង​ផ្លាស់​ប្តូរ​ផលិតកម្ម​ចេញ​ពី​អ៊ុយក្រែន​ដែរ។ ក្នុងនោះក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត Sumitomo

    March 25, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ក្រុមហ៊ុន​វៀតណាម FLC នឹង​ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន Petroleum Trading Lao Public Company របស់​ឡាវ ដើម្បី​សាងសង់​ផ្លូវដែក​តម្លៃ ៥ ពាន់​លាន​ដុល្លារ​រវាង​ប្រទេស​ទាំងពីរ។ ក្រុមហ៊ុនទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​រដ្ឋធានី​វៀងចន្ទន៍​ប្រទេស​ឡាវ​កាលពី​ថ្ងៃ​ចន្ទ។ បើតាមសារព័ត៌មានដដែល ខ្សែរថភ្លើងដែលនឹងត្រូវសាងសង់ឡើងនេះមានប្រវែង ៥៥៥គីឡូម៉ែត្រ នឹងតភ្ជាប់រដ្ឋធានីវៀងច័ន្ទរបស់ឡាវជាមួយកំពង់ផែ Vung Ang ក្នុងខេត្ត Quang Binh ភាគកណ្តាលឆ្នេរសមុទ្រវៀតណាម។ ការ​សាង​សង់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់​ផ្តើម​នៅ​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ។ ក្នុងនោះក្រុមហ៊ុន FLC នឹងទទួលបន្ទុកសាងសង់មួយផ្នែកប្រវែង ១០៣គីឡូម៉ែត្រពីព្រំដែន Cha Lo

    March 25, 2022