Khmernote
  • អាជីវកម្ម

    រដ្ឋបាលអ៊ុយក្រែនបាននិយាយថា ខ្លួននឹងផ្ដល់ “ពានរង្វាន់សន្តិភាព” “Peace Award” ដល់ក្រុមហ៊ុនអន្តរជាតិដែលបានចាកចេញពីប្រទេសរុស្ស៊ី ខណៈពេលដែលប្រទេសមហាអំណាចមួយនេះបានឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ សារព័ត៌មាន The Kyiv Independent បានរាយការណ៍ថា នៅពេលដែលការឈ្លានពានពីរុស្ស៊ីបានឈានដល់ថ្ងៃទី៣១ រដ្ឋបាលអ៊ុយក្រែនបានប្រកាសផ្តល់ “ពានរង្វាន់សន្តិភាព” ដល់ក្រុមហ៊ុនដែលបានចាកចេញពីប្រទេសរុស្ស៊ី ដើម្បីគាំទ្រអ៊ុយក្រែនដែលជាប្រទេសដែលរងគ្រោះដោយសង្រ្គាម។ ការផ្ដល់ពានរង្វាន់ខាងលើ ត្រូវបានប្រកាសដោយមជ្ឈមណ្ឌលទំនាក់ទំនងយុទ្ធសាស្ត្រ និងសន្តិសុខព័ត៌មាននៅលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃទី២៦ ខែមីនា ដោយដកស្រង់សម្តីប្រធានបុគ្គលិករបស់ប្រធានាធិបតី Zelensky គឺលោក Andriy Yermak ។ លោក Andriy Yermak ដែលជាប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន ក៏បានថ្លែងថា

    March 30, 2022
  • សេដ្ឋកិច្ច

    ប្រទេសជប៉ុន ថ្មីៗនេះប្រកាសថា នឹងហាមឃាត់ការនាំចេញទំនិញប្រណិតទៅកាន់ប្រទេសរុស្ស៊ី ដើម្បីដាក់សម្ពាធលើមហាសេដ្ឋី អ្នកជំនួញដែលមានទ្រព្យ ហើយជិតស្និទ្ធនឹងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន លោក Hagiuda Koichi បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ប្រទេសនេះនឹងតាមដានយ៉ាងដិតដល់នូវស្ថានភាពក្នុងប្រទេសអ៊ុយក្រែន និងបង្កើតការដាក់ទណ្ឌកម្មបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ។ ជាមួយគ្នានេះដែរ ការហាមឃាត់ទំនិញប្រណិតនៅពេលនេះមានចំនួន ១៩មុខ រួមទាំងរថយន្តដែលមានតម្លៃជាង ៦លានយ៉េន ឬប្រហែល ៤៨,០០០ដុល្លារ និងម៉ូតូមានតម្លៃជាង ៦០០,០០០ យ៉េន ប្រហែល ៤,៨០០ដុល្លារ។ ក្នុងនោះក៏រួមបញ្ចូលផងដែរនូវព្យាណូដែលមានតម្លៃជាង ២០០,០០០ យ៉េន ប្រហែល ១,៦០០ ដុល្លារ គុជធម្មជាតិ

    March 30, 2022
  • បុគ្គលជោគជ័យ

    មហាសេដ្ឋីលេខ ១ លើពិភពលោក Elon Musk បានកាលពីថ្ងៃសោរិ៍កន្លងទៅនេះ បានបង្ហើបនៅលើបណ្ដាញ​ tweet ថា លោកចង់បង្កើតវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីមួយ ក្រៅពីជំនួយរាប់សិបមុខដែលនៅក្នុងដៃនាពេលបច្ចុប្បន្ន។ ស្ថាបនិកក្រុមហ៊ុន Tesla រូបនេះ បង្ហាញពីគំនិតចង់បង្កើតវេទិការសង្គមថ្មី បន្ទាប់ពីបានរិះគន់យ់ាងចាស់ដៃទៅលើ Twitter។ មហាសេដ្ឋីរូបនេះបានបង្ហោះនៅលើបណ្ដាញ Twitter ថា គាត់កំពុងគិតយ៉ាងម៉ត់ចត់ ក្នុងការបង្កើតបណ្ដាញ​សង្គមថ្មី ដែលមានភាពបើកចំហ ផ្តល់អាទិភាពដល់ការនិយាយដោយសេរី និងជាកន្លែងដែលមានការឃោសនាតិចតួចបំផុត សម្រាប់អ្នកប្រើប្រាស់។ ជាមួយគ្នានេះដែរ ហេតុផលចម្បងដែលបណ្ដាលឱ្យគាត់ចង់បង្កើតបណ្ដាញសង្គម​ ដែលអាចនឹងប្រជែងជាមួយបណ្ដាញសង្គមល្បីរួមមាន៖ Twitter,Facebook,YouTube​ និង Truth Social របស់លោក

    March 29, 2022
  • សេដ្ឋកិច្ច

    មន្ត្រីពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃចន្ទបាននិយាយថា ពួកគេនឹងចាប់ផ្តើមការស៊ើបអង្កេត ដែលអាចបណ្តាលឱ្យមានការយកពន្ធលើបន្ទះស្រូបពន្លឺព្រះអាទិត្យ (solar panels) ដែលនាំចូលពីប្រទេសអាស៊ីអាគ្នេយ៍ចំនួនបួន។ ការស៊ើបនេះ នឹងប៉ះទង្គិចដល់អ្នកអភិវឌ្ឍន៍គម្រោងថាមពលស្អាត ដែលពឹងផ្អែកលើការនាំចូលក្នុងតម្លៃថោកដើម្បីរក្សាការចំណាយ។ ការសម្រេចរបស់របស់ក្រសួងពាណិជ្ជកម្មទាក់ទងនឹងការនាំចូលពីប្រទេសម៉ាឡេស៊ី ថៃ វៀតណាម និងកម្ពុជា គឺកើតឡើងនៅពេលដែលក្រុមហ៊ុន Auxin Solar បានធ្វើការស្នើសុំ។ ក្រុមហ៊ុនផលិតថាមពលពន្លឺព្រះអាទិត្យដែលមានមូលដ្ឋាននៅទីក្រុង San Jose រដ្ឋកាលីហ្វ័រញ៉ានៅឆ្នាំនេះ បានស្នើសុំការស៊ើបអង្កេតដោយលើកហេតុផលថា ក្រុមហ៊ុនផលិតរបស់ចិនបានផ្លាស់ប្តូរផលិតកម្មទៅកាន់ប្រទេសទាំងនោះដើម្បីចៀសវាងការបង់ពន្ធរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលជិតមួយទសវត្សរ៍លើទំនិញថាមពលពន្លឺព្រះអាទិត្យដែលផលិតនៅប្រទេសចិន។ ទោះបីជាយ៉ាងនេះក្ដី ក្រុមពាណិជ្ជកម្មឧស្សាហកម្មថាមពលព្រះអាទិត្យបាននិយាយថា ការស៊ើបដោយសារតែការស្នើរបស់ក្រុមហ៊ុនតែមួយនោះ នឹងរារាំងការអភិវឌ្ឍន៍គម្រោងភ្លាមៗ ហើយក៏ប៉ះពាល់ដល់វឌ្ឍនភាពរបស់សហរដ្ឋអាមេរិកក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ខណៈប្រធានាធិបតី Joe Biden បានកំណត់គោលដៅកាត់បន្ថយវិស័យអគ្គិសនីរបស់សហរដ្ឋអាមេរិកចេញពីឥន្ធនៈហ្វូស៊ីលនៅឆ្នាំ ២០៣៥ ដែលជាគោលដៅដែលអាចជំរុញថាមពលពន្លឺព្រះអាទិត្យដើម្បីផ្គត់ផ្គង់ដល់ទៅ

    March 29, 2022
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ហាងមួយកន្លែង ក្នុងក្រុងសៀមរាប ឈ្មោះសមធម៌ ក្រៅពីលក់ផលិតផលដែលត្បាញចេញពីសរសៃសូត្រ និងសរសៃឈូក បានខិតខំអភិវឌ្ឍន៍ស្នាដៃថ្មីៗ ដោយបានយកផ្លែឈើដូចជា ផ្លែស្វាយ ចេក និងម្នាស់ រួមជាមួយវត្ថុធាតុដើម មួយចំនួនទៀត មកផលិតជាកាបូប និងស្បែកជើង សម្រាប់លក់ជូនអតិថិជន។ អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍! អ្នកស្រី ជីម សាវិន អ្នកចាត់ការទូទៅក្នុងហាងសមធម៌ បានឱ្យដឹងថា ហាងសមធម៌ បានបង្កើតឡើងតាំងពីអំឡុងឆ្នាំ២០០៩មក បច្ចុប្បន្នហាងមួយកន្លែងនេះមានកែច្នៃផលិតផល ចេញពីសរសៃសូត្រ សរសៃឈូក មកជាក្រណាត់សូត្រធម្មជាតិយ៉ាងស្រស់ស្អាត និងថ្មីៗនេះ បានកែច្នៃប្រភេទផ្លែឈើរួមជាមួយវត្ថុធាតុដើមមួយចំនួនទៀតដូចជា ផ្លែស្វាយ ម្នាស់ ដើមនិងផ្លែចេក មកជាផលិតផល

    March 29, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន រកចំណូលបាន ៧០លានដុល្លារអាមេរិក ពីការលក់ស្លាកលេខពិសេស ចាប់ពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០២២។ តួលេខនេះត្រូវបានបង្ហាញដោយឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) សាខាពោធិ៍សែនជ័យ-អូរដឹម និងប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ជំនាន់ទី២ ( techinspection.mpwt.gov.kh ) នៅរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។ នៅក្នុងពិធីឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ “ប្រាក់ចំណូលពីការលក់ស្លាកលេខពិសេសក្នុងឆ្នាំ២០២១ មានចំនួន ១៦.៨ លានដុល្លារអាមេរិក កើនឡើងប្រហែល

    March 29, 2022
  • សេដ្ឋកិច្ច

    សហរដ្ឋអាមេរិក នឹងយកពន្ធពីអ្នកមានទ្រព្យច្រើន ដើម្បីបង្កើនជំនួយដល់អ៊ុយក្រែន អនុវត្តគោលនយោបាយ និងស្ដារសេដ្ឋកិច្ចពីជំងឺរាតត្បាតរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia។ លោក Joe Biden កាលពីថ្ងៃច័ន្ទ ទី២៨ ម្សិលមិញនេះ បានបង្ហាញសំណើថវិកាចំនួន ៥.៨ពាន់ទ្រីលានដុល្លារ ដើម្បីចំណាយសម្រាប់គោលនយោបាយជាច្រើនរបស់គាត់។ ប្រធានាធិបតីរូបនេះ បានមានប្រសាសន៍ថា “ផែនការរបស់រដ្ឋបាលរបស់លោក បង្ហាញយ៉ាងច្បាស់ថា យើងឱ្យតម្លៃលើការទទួលខុសត្រូវសារពើពន្ធ សុវត្ថិភាព និងសន្តិសុខនៅក្នុងផ្ទះ និងជុំវិញពិភពលោក ហើយការវិនិយោគដែលត្រូវការដើម្បីបន្តកំណើនប្រកបដោយសមធម៌របស់យើង និងកសាងអាមេរិកឱ្យកាន់តែប្រសើរឡើង”។ លោក Biden ក៏បានបញ្ជាក់ផងដែរថា ក្នុង​ចំណោម​ការ​ផ្តល់​របស់​ខ្លួន ​គឺ​​ថវិកា​ចំនួន ៦.៩ ពាន់​លាន​ដុល្លារនឹងផ្ដល់ឱ្យ​អ៊ុយក្រែន​សម្រាប់​ជួយ​ក្នុង​ការ​ការពារ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី ព្រម​ទាំង​ជួយ​ដល់​អង្គការ​ណាតូ។

    March 29, 2022
  • សេដ្ឋកិច្ច

    កាសែត NZZ am Sonntag របស់ប្រទេសស្វីសបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ភ្នាក់ងារសម្ងាត់រុស្ស៊ីបានរឹបអូសនាឡិកាប្រណិតតម្លៃរាប់លានដុល្លារពីក្រុមហ៊ុនផលិតនាឡិកាស្វីស ដែលជាការសងសឹកភ្លាមៗប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់ប្រទេសស្វីសចំពោះរុស្ស៊ីលើសង្គ្រាមអ៊ុយក្រែន។ តាមប្រភពដដែល នាឡិកាទាំងនេះត្រូវបានរឹបអូសពីក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុករបស់ Audemars Piguet ក្នុងទីក្រុងមូស្គូកាលពីដើមខែនេះ។ ទោះបីជាអាជ្ញាធររុស្ស៊ីបានលើកឡើងពីបទល្មើសគយសម្រាប់ការរឹបអូសនាឡិកាក៏ដោយ ប៉ុន្តែក្រសួងការបរទេសរបស់ប្រទេសស្វីសបាននិយាយនៅក្នុងលិខិតសម្ងាត់មួយថា វាទំនងជា “វិធានការបង្ក្រាបតាមអំពើចិត្តក្នុងប្រតិកម្មទៅនឹងទណ្ឌកម្ម” នេះបើតាម NZZ am Sonntag ។ គួររម្លឹកផងដែរថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ប្រទេសស្វីសបានចាកចេញពីស្ថានភាពអព្យាក្រឹតជាប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីដាក់ទណ្ឌកម្មរុស្ស៊ីជុំវិញការឈ្លានពានអ៊ុយក្រែន។ ការរឹតបន្តឹងរួមមានការហាមឃាត់ការនាំចេញទំនិញប្រណិតទៅកាន់ប្រទេសរុស្ស៊ី។ ជាមួយគ្នានេះ ដែរ Audemars Piguet គឺជាអ្នកផលិតនាឡិកាដែលមានអាយុកាលជិត១៥០ឆ្នាំ ដោយនាឡិកា​ប្រណិត​របស់​ម៉ាក​នេះ​ជា​ធម្មតា​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ហើយប្ប្រទេសរុស្ស៊ី

    March 28, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nationthailand បានឱ្យដឹងថា តម្រូវការបន្លែ ផ្លែឈើវៀតណាមកើនខ្លាំងនៅបរទេស។ ការកើនឡើងនេះ គឺដោយសារការនាំចេញផ្លែឈើ និងបន្លែទៅកាន់ប្រទេសចិនប្រឈមមុខនឹងការលំបាក ធ្វើឱ្យសហគ្រាសវៀតណាមជាច្រើនបានចំណាយប្រាក់រាប់រយលានដុល្លារដើម្បីវិនិយោគលើប្រព័ន្ធ និងរោងចក្រកែច្នៃដើម្បីលក់ផលិតផលរបស់ពួកគេនៅអឺរ៉ុប និងអាមេរិកវិញ។ លោក Nguyen Lam Vien អគ្គនាយកក្រុមហ៊ុន Vinamit Joint Stock Company បាននិយាយថា ប្រទេសចិនកាន់តែមានភាពតឹងរ៉ឹងក្នុងការត្រួតពិនិត្យគុណភាព តាមដាន ការវេចខ្ចប់។ គោលនយោបាយ “សូន្យកូវីដ” របស់ពួកគេធ្វើឱ្យមានការលំបាកសម្រាប់អ្នកនាំចេញផ្លែឈើ និងបន្លែជាច្រើន។ ជាមួយគ្នានេះ លោក Nguyen Van Thu អគ្គនាយកក្រុមហ៊ុន

    March 28, 2022
  • សេដ្ឋកិច្ច

    យោងតាមការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឱ្យដឹងថា អត្រាពន្ធនាំចូលរថយន្តធម្មតាជាមធ្យមប្រហែល ១២២% ខណៈរថយន្តអគ្គិសនី ពន្ធ ៦៣% កាត់បន្ថយ ៥០%។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងដូច្នេះ នៅក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុតាមរយៈពន្ធដារនិងគយ បានកាត់បន្ថយ អត្រាពន្ធនាំចូលរថយន្តប្រើដោយអគ្គិសនី ៥០% ដូច្នេះពន្ធនាំចូលគឺត្រឹមតែ ៦៣% ប៉ុណ្ណោះ ខណៈជាមធ្យមរថយន្តធម្មតាពន្ធប្រហែលជា ១២២%។ ឯកឧត្តមបានបន្តថា ឯកឧត្តមផ្ទាល់ក៏មិនដែលបានដឹងដែរ អំពីអត្រាពន្ធនេះ

    March 28, 2022