- Khmernote
- បុគ្គលជោគជ័យ
ទ្រព្យសម្បត្តិសុទ្ធរបស់អតីតប្រធានាធិបតី Donald Trump បានកើនឡើងដល់ទៅ ៦០០លានដុល្លារចាប់តាំងពីគាត់បានចាកចេញពីសេតវិមានកាលពីមួយឆ្នាំមុន នេះបើយោងតាមបញ្ជីមហាសេដ្ឋីពិភពលោករបស់ Forbes ។ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះ បានកើនឡើង ដោយមួយផ្នែកធំ គឺជំរុញដោយកម្មវិធីប្រពន្ធផ្សព្វផ្សាយសង្គមថ្មីរបស់គាត់មានឈ្មោះថា Truth Social។ បើតាមការចេញផ្សាយបានឱ្យដឹងថា បណ្ដាញសង្គម Truth Social បានបង្កើនទ្រព្យរបស់មហាសេដ្ឋី Donald Trump ប្រហែល ៤៣០លានដុល្លារ បើទោះបីជាបណ្ដាញសង្គម Truth Social មានអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃប្រមាណ ៥១៣,០០០នាក់ បើធៀបនឹង Twitter ដែលមានចំនួន ២១៧លាននាក់។ ជាមួយគ្នានេះដែរ បើទោះបីជាមានការថយចុះចំនួនទាញយកក៏ដោយ
April 6, 2022 - សេដ្ឋកិច្ច
ប្រទេសរុស្ស៊ី កំពុងងាកទៅរកការផលិតមីក្រូឈីបនៅក្នុងប្រទេសចិន ដើម្បីគេចចេញពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចដែលបានជំរុញតម្រូវការសម្រាប់កាតធនាគារដែលភ្ជាប់ទៅនឹងប្រព័ន្ធទូទាត់ប្រាក់ Mir payment system។ លោក Oleg Tishakov សមាជិកក្រុមប្រឹក្សាភិបាលជាមួយប្រព័ន្ធទូទាត់កាតជាតិ (NSPK) បាននិយាយថា ប្រទេសរុស្ស៊ីកំពុងប្រឈមមុខនឹងកង្វះខាតមីក្រូឈីប ដោយសារក្រុមហ៊ុនផលិតនៅអាស៊ីបានផ្អាកការផលិត ចំពេលមានការរាតត្បាតនៃមេរោគឆ្លង ហើយអ្នកផ្គត់ផ្គង់នៅអឺរ៉ុបបានបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយទីក្រុងម៉ូស្គូ បន្ទាប់ពីការដាក់ទណ្ឌកម្ម។ លោក Tishakov បានប្រាប់សន្និសីទមួយកាលពីថ្ងៃអង្គារថា “យើងកំពុងស្វែងរកអ្នកផ្គត់ផ្គង់មីក្រូឈីបថ្មី ហើយបានរកឃើញ ចំនួនចំនួនពីរហើយនៅក្នុងប្រទេសចិន ដែលកំពុងប្រតិបត្តិការ”។ ទន្ទឹមនឹងនេះ ធនាគាររុស្ស៊ីធំៗទាំងអស់បានរាយការណ៍ពីតម្រូវការកើនឡើងសម្រាប់កាតក្នុងស្រុក ដែលចេញដោយសហការជាមួយ UnionPay របស់ចិន ដែលជាប្រព័ន្ធទូទាត់ជំនួស Visa និង MasterCard សម្រាប់ការទូទាត់ដោយជនជាតិរុស្ស៊ីនៅបរទេស។
April 6, 2022 - អាជីវកម្ម
ខណៈពេលដែលប្រទេស និងក្រុមហ៊ុនជាច្រើនចាប់ផ្ដើមបង្វែរមករកការប្រើប្រាស់ និងផលិតរថយន្តអគ្គិសនី ក្រុមហ៊ុន Honda Motor និង General Motors ប្រកាសចាប់ដៃគ្នាបង្កើតរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda Motor បាននិយាយថា ខ្លួននឹងសហការជាមួយក្រុមហ៊ុន General Motors ដើម្បីបង្កើតស៊េរីរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ។ ក្រុមហ៊ុន Honda បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងពង្រីកទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមហ៊ុន GM ដោយមានគោលបំណងបង្ហាញវត្តមានរថយន្តអគ្គិសនីថ្មីនៅលើទីផ្សារទូទាំងពិភពលោកនៅឆ្នាំ២០២៧ ដោយចាប់ផ្តើមនៅអាមេរិកខាងជើង។ ជាមួយគ្នានេះ រថយន្តអគ្គិសនី នឹងត្រូវបានសាងសង់ឡើងនៅក្នុងក្រុមហ៊ុន Honda ឬ GM ហើយអាចចេញលក់បានរាប់លានគ្រឿង កាត់បន្ថយការចំណាយ ជាមួយនឹងតម្លៃសមរម្យ។
April 6, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ដោយមើលឃើញពីគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា មានភាពរឹងមាំ ច្បាស់លាស់ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន Medtecs បានឯកភាពចុះកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានា នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នូវទុនវិនិយោគ ៣លានដុល្លារអាម៉េរិក ជាមួយនឹងក្រុមហ៊ុន CAIC ដែលជា គម្រោងគាំទ្រដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍអាកាសយាន ដ្ឋានអន្តរជាតិទំនើប ដែលនឹងជួយជំរុញដល់វិស័យសេដ្ឋកិច្ច និងទេសចរណ៍។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានា តម្លៃ៣លានដុល្លារអាម៉េរិក រវាងក្រុមហ៊ុន Medtecs International Corporation Limited (“Medtecs”) និង
April 5, 2022 - បុគ្គលជោគជ័យ
មេធំ Tesla បានបង្ហាញពីភាគហ៊ុន ៩.២% នៅក្នុង Twitter មានតម្លៃជិត ៣ពាន់លានដុល្លារ ដែលធ្វើឱ្យគាត់ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់គេហទំព័រ មីក្រូប្លុក និងបង្កឱ្យមានការកើនឡើងច្រើនជាង ២៥% នៃភាគហ៊ុនរបស់ក្រុមហ៊ុន។ ការទិញភាគហ៊ុន បានកើនឡើងបន្ទាប់ពីមហាសេដ្ឋី Elon Musk បានបង្ហោះនៅលើគណនី Twitter របស់គាត់ថា គាត់ចង់បង្កើតបណ្ដាញសង្គមថ្មីដែលជារបស់ខ្លួនផ្ទាល់។ បើតាមឯកសារបទប្បញ្ញត្តិកាលពីថ្ងៃច័ន្ទបានបង្ហាញថា លោក Musk កាន់កាប់ភាគហ៊ុន Twitter ចំនួន ៧៣.៥ លានដែលត្រូវបានកាន់កាប់ដោយ Elon Musk Revocable Trust ដែលគាត់
April 5, 2022 - បុគ្គលជោគជ័យ
បន្ទាប់ពីបានទះកំផ្លៀងតារាកំប្លែង Chris Rock នៅមុខមហាជនរាប់លាននាក់ក្នុងកម្មវិធី Oscar កាលពីពេលថ្មីៗនេះ តារាសម្ដែងដ៏ល្បីឈ្មោះ Will Smith បានប្រកាសលាឈប់ពី Oscars Academy ហើយអាជីពរបស់គាត់អាចនឹងត្រូវផ្អាកជាបណ្ដោះអាសន្ន ខណៈពេលដែលខ្សែភាពយន្តជាច្រើនរបស់គាត់ត្រូវបានទុកចោលទាំងអស់។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន scmp ចេញផ្សាយនៅថ្ងៃទី០៥ ខែមេសានេះ បានឱ្យដឹងថា ក្នុងចំណោមខ្សែភាពយន្តដែលត្រូវទុកចោលមិនចាក់បញ្ចាំងទាំងនោះរួមមាន៖ Fast and Loose, Fall Guy, Bad Boys 4។ មិនតែប៉ុណ្ណោះ ខ្សែភាពយន្តដែល Will Smith ត្រៀមនឹងសម្ដែងក៏ត្រូវផ្អាកផងដែរ។ គួរបញ្ជាក់ថា
April 5, 2022 - ទេសចរណ៍
នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីគ្រោងនឹងបញ្ចប់ការរឹតបន្តឹងលើជើងហោះហើរទៅ និងមកពីប្រទេសជាមិត្ត ចំនួន ៥២ បន្ទាប់ពីថ្ងៃទី០៩ ខែមេសា។ ការបញ្ចប់ការរឹតបន្តឹងនេះ គឺជាផ្នែកមួយនៃផែនការរបស់ខ្លួន ដើម្បីកាត់បន្ថយវិធានការណ៍នៃការទប់ស្កាត់ជំងឺកូវីដ-១៩។ លោក Mishustin បាននិយាយថា រុស្ស៊ីគ្រោងនឹងបន្តជើងហោះហើរទៅ និងមកពីប្រទេសអាហ្សង់ទីន អាហ្វ្រិកខាងត្បូង និង “ប្រទេសជាមិត្ត” ផ្សេងទៀត នោះមានន័យថា អ្នកប្រទេសទាំងនេះ សុទ្ធតែជាប្រទេសដែលមិនបានចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូ ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។ ជាមួយគ្នានេះដែរ ក្រុមការងារបាននិយាយថា ប្រទេសផ្សេងទៀតដែលរុស្ស៊ីនឹងបន្តជើងហោះហើរឡើងវិញបន្ទាប់ពីថ្ងៃទី៩ ខែមេសា រួមមានអាល់ហ្សេរី ចិន លីបង់ ប៉េរូ
April 5, 2022 - Boostrong
នៅតែប៉ុន្មានថ្ងៃខាងមុខទៀតទេ ពិធីបុណ្យអបអរចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ នឹងខិតជិតមកដល់ហើយដែលនឹងប្រព្រឹត្តិទៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ២០២២ ហើយនេះជាឱកាសតែមួយគត់មួយឆ្នាំមានម្ដងដែលប្រជាជនខ្មែរគ្រប់រូប សប្បាយរីករាយជុំគ្រួសារបងប្អូនមិត្តភក្ដ័ ដូចនេះហើយដើម្បីបន្ថែមភាពរីករាយដល់ប្រជាពលរដ្ឋខ្មែរមួយកំរិតទៀតទើបប៊ូសស្ត្រងបានរៀបចំមហាសង្ក្រាន្តដ៏ធំជាងគេនៅបាត់ដំបង។ ឆាកតន្ត្រីប៊ូសស្ត្រងដ៏សម្បើមអស្ចារ្យលេចធ្លោជាងគេ ធំជាងគេនៅទឹកដីបាត់ដំបង ជាមួយកម្មវិធីសប្បាយៗមានទាំងលក្ខណៈប្រពៃណីជាតិ និងសម័យទំនើបជាច្រើននឹងបង្ហាញខ្លួនដើម្បីចាំទទួលអបអរបងប្អូនខ្មែរយើងទៅពីគ្រប់ទិសទីនាទឹកដីដងស្ទឹងសង្កែ ថ្ងៃមហាសង្ក្រាន្តឆ្នាំថ្មីនេះ។ បងប្អូនពិតជាទទួលបានអារម្មណ៍ប្លែកខុសពីកម្មវិធីណាៗទាំងអស់ជាមួយមហាសង្ក្រាន្តប៊ូសស្ត្រងបាត់ដំបង ដែលមានទាំងការលេងល្បែងប្រជាប្រិយ ការទស្សនាតំបន់ឆ្នៃប្រឌិតជាលក្ខណៈខ្មែរ ការរាំលេងចង្វាក់ប្រពៃណីនិង EDM ក្រោមដំណក់ទឹក ការទិញផលិតផលជាង១០០ស្តង់ និងជាពិសេសជាងគេគឺការរីករាយជាមួយការប្រគំតន្ត្រីដែលមានសុទ្ធតែកំពូលតារាចម្រៀងប្រចាំប្រទេសខ្មែរយើង រួមមាន៖ លោក ណុប បាយ៉ារិទ្ធ, កញ្ញា ឱក សុគន្ធកញ្ញា, អ្នកនាង សុគន្ធ នីសា, លោកឆន សុវណ្ណារាជ,
April 5, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ការនាំចេញទឹកឃ្មុំរបស់វៀតណាមទៅកាន់តៃវ៉ាន់បានកើនឡើង ៥៧ភាគរយ ឈានដល់ ១.៦៤ លានដុល្លារ កាលពីឆ្នាំមុន ដោយសារតម្លៃប្រកួតប្រជែង និងគុណភាពកើនឡើង។ ស្រ្តីជនជាតិវៀតណាមម្នាក់ដែលកំពុងធ្វើការនៅតៃវ៉ាន់បាននិយាយថា ប្រជាជនតៃវ៉ាន់ចូលចិត្តទឹកឃ្មុំរបស់វៀតណាមកាន់តែខ្លាំងឡើង ដោយសារតែតម្លៃ ថោកជាងផលិតផលថៃ។ ជាមួយគ្នានេះដែរ អ្នកនាំចេញបាននិយាយថា តៃវ៉ាន់ជាទីផ្សារដ៏មានតម្លៃសម្រាប់ទឹកឃ្មុំវៀតណាម ដោយសារតម្រូវការកើនឡើង។ ជាក់ស្ដែងក្នុងរយៈ ពេលពីរខែដំបូងនៃឆ្នាំ២០២២ ការនាំចេញបានកើនឡើងបួនដងធៀបនឹងឆ្នាំមុនដល់ ៤៦តោន។ ទន្ទឹមនឹងនេះដែរ ទឹកឃ្មុំវៀតណាម ក៏ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិកដែរ ដោយក្នុងមួយឆ្នាំនាំចេញក្នុងចំនួន ៥៤,០០០ តោន។ គួរបញ្ជាក់ថា កាលពីឆ្នាំមុន វៀតណាម គឺជាអ្នកនាំចេញទឹកឃ្មុំធម្មជាតិធំជាងគេទីពីរទៅកាន់តៃវ៉ាន់។ បរិមាណនាំចេញរបស់វាបានកើនឡើង
April 4, 2022 - បុគ្គលជោគជ័យ
លោក Mikhail Khodorkovsky ដែលជាមហាសេដ្ឋីរុស្ស៊ីនិរទេសខ្លួន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យថា ជំហានបន្ទាប់ក្នុងសង្រ្គាមរបស់លោក Vladimir Putin អាចជាការលុកលុយប្រទេសបាល់ទិក អេស្តូនី ឡាតវី និងលីទុយអានី។ លោក Khodorkovsky បាននិយាយម្ដងហើយម្ដងទៀតថា៖ “យើងត្រូវតែយល់ថា នៅក្នុងគំនិតរបស់គាត់ ពូទីនកំពុងធ្វើសង្រ្គាមមិនមែនជាមួយអ៊ុយក្រែនទេ។ គាត់កំពុងធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិក និងអង្គការណាតូ”។ លោក Khodorkovsky បានបន្តថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រសិនបើលោក ពូទីន សម្រេចចិត្តថាគាត់ឈ្នះនៅអ៊ុយក្រែន នេះមិនមែនជាជំហានចុងក្រោយទេ គឺជាសង្រ្គាមចុងក្រោយ ព្រោះជំហានបន្ទាប់នឹងក្លាយជាប្រទេសបាល់ទិក”។ ប្រទេសបាល់ទិក អេស្តូនី
April 4, 2022












