Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយសារព័ត៌មាន newsweek បានឱ្យដឹងថា ប្រទេសរុស្ស៊ីបានចំណាយប្រាក់ប្រហែល ១៥.៥​ លានដុល្លារក្នុងមួយម៉ោង សម្រាប់ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ តួលេខនេះ ត្រូវបានបង្ហាញដោយក្រសួងហិរញ្ញវត្ថុរុស្ស៊ី ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ កន្លងទៅថ្មីៗនេះ។ សហព័ន្ធថវិការបស់ប្រទេសរុស្ស៊ីក្នុងខែមេសា បានបង្ហាញថា ទឹកប្រាក់ចំនួន ៦២៨ពាន់លានរូប (ប្រហែល ១១ពាន់លានដុល្លារ) ត្រូវបានចំណាយលើវិស័យការពារជាតិ ដោយចែកទៅរុស្ស៊ីត្រូវចំណាយលើវិស័យនេះចំនួន ២១ពាន់លានរូប (ប្រហែល ៣៥៥លានដុល្លារ) ក្នុងមួយថ្ងៃ ខណៈ នៅខែមេសាឆ្នាំ២០២១ តួលេខនោះមានចំនួនតែ ២៧៤ពាន់លានរូប (ប្រហែល ៤.៦ពាន់លានដុល្លារ) ប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ កាសែត Moscow Times

    May 24, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា លោក ហួត ហៃ អភិបាលរងនិងជាតំណាងឯកឧត្តមឃួងស្រេង អភិបាលនៃគណៈអភិ បាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីតាមបែបសាសនានារសៀលថ្ងៃទី២៣ឧសភា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីត្រៀមបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មកាក សំណល់ភក់បង្គន់ របស់គម្រោងគ្រប់គ្រងសំណល់ភក់បង្គន់ ក្នុងរាជធានីភ្នំពេញក្រោមជំនួយរបស់សមាគម AIMF ដែលពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែ ឧសភា ក្រោមអធិបតីភាពឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF)។ គួរបញ្ជាក់ថា៖ ទីតាំងស្ថានីយ៍ប្រព្រឹត្តកម្មនេះសាងសង់លើផ្ទៃដី៣ហិកតា ស្ថិតនៅភូមិភ្លើងឆេះរទេះលិចក្នុងសង្កាត់ភ្លើងឆេះរទេះខណ្ឌកំបូលនាប៉ែកខាងត្បូងឈៀងខាងលិច ដែលជាការរួមចំណែកកាត់ បន្ថយជាតិពុលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជុំវិញ

    May 24, 2022
  • គំនិតអប់រំ

    លោក Bill Gates ត្រូវបានគេស្គាល់ថាជាអ្នកមានបំផុតនៅក្នុងពិភពលោក ជាស្ថាបនិកក្រុមហ៊ុន Microsoft ដែលមានតម្លៃរាប់ពាន់លានដុល្លារ មិនតែប៉ុណ្ណោះគាត់ក៏ជាសប្បុរសជនដ៏ល្បីល្បាញម្នាក់ដែលតែងតែបរិច្ចាគដល់ស្ថាប័នសប្បុរសធម៌មួយចំនួន។ ក្រៅពីកេរ្តិ៍ឈ្មោះដ៏ល្បីសុះសាយទាំងនេះ លោកក៏ត្រូវបានគេចាត់ទុកថា ជាអ្នកមានឥទ្ធិពលម្នាក់ក្នុងការនិយាយពីគ្រោះមហន្តរាយនានា និងដំបូន្មានអប់រំទៅដល់មនុស្សជុំវិញពិភពលោក។ យ៉ាងណាមិញនៅក្នុងវគ្គ Reddit “Ask Me Anything” លើកទី១០ កាលពីថ្ងៃព្រហស្បតិ៍ ថ្មីៗនេះ លោក Bill Gates ត្រូវបានគេសួរថា តើគាត់នឹងផ្ដល់ដំបូន្មានអ្វីខ្លះ ដល់យុវជនជំនាន់ក្រោយ ដែលចង់ក្លាយជាអ្នកមានឥទ្ធិពលនៅលើពិភពលោក? ជាការឆ្លើយតប មហាសេដ្ឋីលំដាប់ទី៤ លើពិភពលោករូបនេះ បានប្រាប់ឱ្យយុវជនវ័យក្មេងធ្វើរឿងធំៗចំនួន ២ ក្នុងនោះទី១ គឺអានសៀវភៅអោយបានច្រើន

    May 23, 2022
  • បុគ្គលជោគជ័យ

    ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Tesla​ លោក Elon Musk បានបាត់បង់ទ្រព្យសម្បត្តិសុទ្ធចំនួន ១០ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការប្ដឹងតវ៉ាលើរូបគាត់ទាក់ទងនឹងបទល្មើសផ្លូវភេទ។ យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg លោក Elon Musk មានទ្រព្យសម្បត្តិប្រមាណ ២១២ពាន់លានដុល្លារកាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែចំនួននេះ ត្រូវធ្លាក់ចុះមកត្រឹម ២០១ពាន់លានដុល្លារ បន្ទាប់ពីព័ត៌មាននៃការចោទប្រកាន់នេះ បានបែកធ្លាយកាលពីយប់ថ្ងៃព្រហស្បតិ៍ដដែលនោះ។ យោងតាមរបាយការណ៍របស់ Insider បានឱ្យដឹងថា SpaceX ដែលជាក្រុមហ៊ុនអាកាសចរណ៍បង្កើតឡើងដោយ Musk បានចំណាយប្រាក់ ២៥០,០០០ ដុល្លារទៅអ្នកបម្រើលើយន្តហោះ ដើម្បីដោះស្រាយការប្ដឹងទាក់ទងនឹងរឿងផ្លូវភេទរបស់ Musk ក្នុងឆ្នាំ

    May 23, 2022
  • អាជីវកម្ម

    ម្ចាស់កសិដ្ឋាន ៤០០ បានឱ្យដឹងថា ការចិញ្ចឹមពូជខ្យងមាស គឺមិនមានផលលំបាកអ្វីទេ ពិសេសមានតម្លៃថ្លៃនៅក្នុងទីផ្សារ ហើយវាបានផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ។ លោក ហាច ឆន ស្ថាបនិកចិញ្ចឹមខ្យងមាស និងជាម្ចាស់កសិដ្ឋាន៤០០ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានចាប់យកការចិញ្ចឹមខ្យងមាសនេះអស់រយៈពេលជាង ១ឆ្នាំមកហើយដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យកាន់តែទូលំទូលាយ។ លោកបានបន្តថា សម្រាប់ពូជខ្យងមាសនេះ គឺនាំយកពូជមកពីប្រទេសថៃ ដើម្បីយកមកបង្កាត់ពូជចិញ្ចឹម តាមបែបធម្មជាតិ ហើយខ្យងមាសនេះដែរ គឺវាស៊ីអាសូឡា និងបន្លែជាចំណីអាហារ។ លោកបានបន្ថែមថា ខ្យងនេះ ងាយស្រួលចិញ្ចឹម មិនមានផលលំបាកអ្វីច្រើនទេ ដោយវាធន់និងអាកាសធាតុ មិនត្រូវការដូរទឹកច្រើនដង ហើយយើងអាចចិញ្ចឹមវាក្នុងអាងទឹក លូថ្ម

    May 23, 2022
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា​ ប្រទេសថៃនឹងលុបចោលការធ្វើចត្តាឡីស័ក សម្រាប់ភ្ញៀវទសចរបរទេសដែលមិនបានចាក់វ៉ាក់សាំង ឬ ចាក់វ៉ាក់សាំងរួច ចាប់ពីថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ ប៉ុន្តែពួកគេតម្រូវឱ្យធ្វើតេស្តរហ័ស antigen kit (ATK) នៅអាកាសយានដ្ឋាននៅពេលមកដល់។ ការផ្លាស់ប្ដូរនេះ ត្រូវបានប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ហើយក្រៅពីការលុបចោលការធ្វើចត្តាឡីស័ក វិធានការផ្សេងទៀតក៏បានផ្លាស់ប្ដូរដែរក្នុងនោះរួមមាន៖ ការបញ្ចប់តម្រូវការ Thailand Pass សម្រាប់ប្រជាជនថៃដែលត្រឡប់មកប្រទេសថៃ ប៉ុន្តែមិនមែនសម្រាប់ជនបរទេសនោះឡើយ។ លោក Taweesilp Visanuyothin អ្នកនាំពាក្យ (CCSA) បាននិយាយបន្ទាប់ពីកិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) ថា

    May 23, 2022
  • អាជីវកម្ម

    លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានបង្ហាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកក្នុងការពង្រីកខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួននៅក្នុងប្រទេសវៀតណាម។ លោក Cook បាននិយាយក្នុងអំឡុងពេលជួបជាមួយនាយករដ្ឋមន្រ្តី Pham Minh Chinh នៅ San Francisco កាលពីថ្ងៃទី១៧ ខែឧសភា ថា Apple នឹងពិចារណាប្រើប្រាស់របស់អ្នកផ្គត់ផ្គង់វៀតណាមបន្ថែមទៀត ក៏ដូចជាគ្រឿងបន្លាស់ និងសេវាកម្មរបស់ពួកគេនៅក្នុងផលិតផលរបស់ Apple។ ជាមួយគ្នានេះ លោកក៏បានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលវៀតណាមនឹងផ្តល់គោលនយោបាយអំណោយផលបន្ថែមទៀត ដើម្បីលើកទឹកចិត្តសហគ្រាសបច្ចេកវិទ្យាខ្ពស់របស់អាមេរិកមកបណ្តាក់ទុននៅក្នុងប្រទេស។ ជាការឆ្លើយតប លោក Pham Minh Chinh បានអះអាងពីការប្តេជ្ញាចិត្តរបស់វៀតណាមផងដែរក្នុងការបង្កើតទីផ្សារប្រកបដោយតម្លាភាព និងយុត្តិធម៌

    May 23, 2022
  • បុគ្គលជោគជ័យ

    មហាសេដ្ឋីកំពូលៗរបស់ពិភពលោក បានខាតបង់ប្រាក់ច្រើនជាង ៤០ពាន់លានដុល្លារ ខណៈតម្លៃទីផ្សាររបស់ក្រុមហ៊ុនធ្លាក់ចុះកាលពីថ្ងៃពុធ កន្លងទៅនេះ​ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ដែលជាចំណាត់ថ្នាក់ប្រចាំថ្ងៃនៃអ្នកមានបំផុតរបស់ពិភពលោក។ តាមប្រភពដដែល មហាសេដ្ឋីដែលខាតបង់ក្នុងឆ្នាំនេះរួមមាន៖ លោក Elon Musk, Jeff Bezos, Bernard Arnault, Bill Gates និងលោក Warren Buffett។ ជាមួយគ្នានេះដែរក្នុងចំណោមមហាសេដ្ឋីខាងលើ លោក Elon Musk ដែលនាយកប្រតិបត្តិក្រុមហ៊ុន Tesla បានខាតបង់ច្រើនជាងគេ ប៉ុន្តែទ្រព្យសម្បត្តិរបស់គាត់នៅមានចំនួន ២១០ពាន់លានដុល្លារ បើទោះបីជាគាត់បានខាតបង់ ៦០.៤ ពាន់លានដុល្លារមកទល់ពេលនេះក៏ដោយ។

    May 21, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា វិបត្តិអាកាសធាតុនៅឆ្នាំនេះ បានធ្វើឱ្យទិន្នផលគ្រាប់ស្វាយចន្ទីធ្លាក់ចុះជិតពាក់កណ្តាល ដែលបណ្តាលការនាំចេញគ្រាប់ស្វាយចន្ទី ទៅប្រទេសវៀតណាម ធ្លាក់ជាង៤០% នៅក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២នេះ។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី១៩ ខែឧសភានេះថា ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅវៀតណាម ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២នេះ មានចំនួនជាង៥០ម៉ឺនតោន ទទួលបានទឹកប្រាក់ជាង ៧៦៧លានដុល្លារអាមេរិក ថយចុះ៤៣.៤៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ លោកបានពន្យល់ថា ឆ្នាំនេះសមាគមស្វាយចន្ទីកម្ពុជាបានប៉ាន់ប្រមាណថា ទិន្នផលស្វាយចន្ទីធ្លាក់ចុះរហូតដល់ ៥០% ដោយសារតែបញ្ហាអាកាសធាតុ ពោល គឺកសិករ សមាជិករបស់សមាគម អាចផលិតបានត្រឹមតែក្នុងរង្វង់ពី ៥៧ម៉ឺនតោនទៅ ៦០ម៉ឺនប៉ុណ្ណោះ

    May 21, 2022
  • សេដ្ឋកិច្ច

    រដ្ឋមន្រ្តីក្រសួងកសិកម្ម និងសហករណ៍ថៃ លោក Chalermchai Sri-on បានលើកទឹកចិត្តកសិករឱ្យបង្កើនការដាំដុះទុរេន ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងនៅលើទីផ្សារពិភពលោក។ លោក Chalermchai បាននិយាយក្នុងអំឡុងកិច្ចពិភាក្សាលើប្រធានបទ “ផ្លែឈើថៃសម្រាប់ពិភពលោក” ថា៖ ក្រសួងកសិកម្មកំពុងផ្សព្វផ្សាយទុរេនយ៉ាងពេញទំហឹង ចាប់ពីតាំងការដាំដុះរហូតដល់នៅលើទីផ្សារ។ ជាមួយគ្នានេះដែរ លោកបាន​ណែនាំឱ្យអ្នកដាំទុរេន ត្រូវធ្វើយ៉ាងណា គឺធានានូវគុណភាពនៃផលិតផលរបស់ពួកគេ និងធ្វើឱ្យទុរេនថៃមានរសជាតិឆ្ងាញ់បំផុតនៅក្នុងពិភពលោក ដូច្នេះដាំច្រើនប៉ុណ្ណាក៏មិនលើសការផ្គត់ផ្គង់ដែរ ជាពិសេសនៅក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត។ គួរបញ្ជាក់ផងដែរថា ទីផ្សារ​នាំ​ចេញ​ផ្លែ​ឈើ​របស់​ថៃ​មាន​តម្លៃ​ប្រហែល ២០០ ពាន់​លាន​បាត ទៅ ៤០០ ពាន់​លាន​បាត ដោយ​ទុរេន​ជាផ្លែឈើដែលរក​ចំណូល​បាន​ច្រើន​។ ជាមួយគ្នានេះការនាំចេញទុរេនមានតម្លៃ ១០៩ពាន់លានបាត (ប្រមាណ ៣.១៦ពាន់លានដុល្លារ)

    May 21, 2022