Khmernote
  • អាជីវកម្ម

    កោះឬស្សី ជាកោះមួយក្នុងចំណោមកោះទាំង៣២ របស់ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុន Koh Russey Resort Co. Ltd ធ្វើការវិនិយោគមួយ ផ្នែកនៅលើកោះឬស្សី ជាតំបន់រមណីយដ្ឋានទេសចរណ៍ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ មានទំហំដី ៧៨ហិកតា ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះពិនិត្យគម្រោងអភិវឌ្ឍកោះឬស្សី ឃុំរាម

    May 20, 2022
  • បុគ្គលជោគជ័យ

    ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថា មហាសេដ្ឋីពាន់លានជាច្រើននៅអាមេរិកងាកមកវិនិយោគលើដីស្រែចម្ការ ជាក់ស្ដែងដូចជា មហាសេដ្ឋី Bill Gates ត្រូវបានគេបង្ហើបឱ្យដឹងថា គាត់គឺជាម្ចាស់ដីកសិកម្មធំជាងគេបំផុតនៅអាមេរិក។ ហើយថ្មីៗនេះដែរ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ និងលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon កំពុងបោះទុនយ៉ាងច្រើនទិញដីស្រែចម្ការ។ ជាមួយគ្នានេះដែរ​សារព័ត៌មាន yahoo ក៏បានទម្លាយពីមូលហេតុដែលធ្វើឱ្យមហាសេដ្ឋីលំដាប់ពិភពលោកទាំង ២នេះ ជ្រើសរើសការវិនិយោគនៅលើដីចម្ការ ព្រោះដីស្រែចម្ការជាទ្រព្យសកម្មដែលស្ថិតស្ថេរមិនដូចភាគហ៊ុនដែលមានឡើងមានចុះជាពិសេសនៅពេលដែលមានវបិត្តសេដ្ឋកិច្ច។ មួយវិញទៀត ម្ចាស់ដីអាចរកចំណូលពីការដាក់ជួលដីឱ្យគេ ឬ ជួលគេឱ្យធ្វើកសិកម្ម។ ពិសេសទៅទៀតនោះ ខណៈពេលបច្ចុប្បន្នដែលពិភពលោក កំពុងជួបប្រទះបញ្ហាសង្វាក់ផ្គត់ផ្គង់អាហារទូទាំងពិភពលោកដោយសារសង្រ្គាម

    May 20, 2022
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថារដ្ឋាភិបាលជប៉ុនមានគម្រោងបន្ធូរបន្ថយវិធានការធ្វើចត្តាឡីស័កសម្រាប់អ្នកដែលមកដល់ប្រទេសជប៉ុន អាស្រ័យលើអត្រានៃការឆ្លងជំងឺកូវីដ-១៩ ទាប។ ការបន្ធូរបន្ធយនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមនៅខែក្រោយ ជាមួយនឹងការបង្កើនចំនួនអ្នកដំណើរចូលក្នុងប្រទេសជប៉ុនពីចំនួន ១០,០០០នាក់ ក្នុងមួយថ្ងៃដល់ចំនួន ២០,០០០ នាក់។ ជាមួយគ្នានេះ ប្រភពពីរដ្ឋាភិបាលបាននិយាយថា ប្រទេសនិងតំបន់ ដែលនឹងត្រូវបន្ធូរបន្ថយលើការធ្វើចត្តាឡីស័ក ត្រូវបែងចែកជាបីក្រុម ដោយអាស្រ័យលើអត្រានៃការឆ្លងជំងឺកូវីដ-១៩ ទាប។ ក្នុងនោះក្រុមទី១ អ្នកដំណើរមកពីក្រុមដែលមានអត្រាឆ្លងទាបបំផុត នឹងត្រូវបានលើកលែងពីការធ្វើតេស្តរកមេរោគ និងការដាក់ធ្វើចត្តាឡីស័ក ដោយមិនគិតថាតើពួកគេបានចាក់វ៉ាក់សាំង ឬអត់នោះឡើយ។ ចំពោះក្រុមទី២ អ្នកដំណើរដែលមកពីប្រទេស ឬ តំបន់ដែលមានអត្រាឆ្លងមធ្យមក៏នឹងត្រូវបានលើកលែងពីការធ្វើតេស្ត និងការចត្តាឡីស័កផងដែរ ប្រសិនបើពួកគេត្រូវបានចាក់វ៉ាក់សាំងបីដង។ ដោយឡែកសម្រាប់ក្រុមទី៣ ដែលមានអត្រាការឆ្លងខ្ពស់

    May 20, 2022
  • សេដ្ឋកិច្ច

    នាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា​ ម៉ូឌី​ (Narendra Modi) នឹងផ្ដល់នូវឥណទានចំនួន ១ពាន់លានដុល្លារ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា​ និងប្រើប្រាស់ក្នុងគម្រោងផ្លូវហាយវេត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ ដែលបន្តខ្សែភ្ជាប់មកប្រទេសកម្ពុជា។ នាយករដ្ឋមន្រ្តីឥណ្ឌា បានលើកឡើងបែបនេះ នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធវីដេអូ ពីភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២២ ។ ក្នុងនោះលោក ម៉ូឌី បានគូសបញ្ជាក់ពាក់ព័ន្ធនឹងគម្រោងផ្លូវហាយវេត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ ដែលបន្តខ្សែភ្ជាប់មកប្រទេសកម្ពុជា

    May 20, 2022
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សួនរុក្ខជាតិអង្គរ ដែលជាប្រភេទរមណីយដ្ឋានកែច្នៃមួយ របស់អាជ្ញាធរជាតិអប្សរា មានទំហំផ្ទៃដីប្រមាណជាង ១៥ហិកតា ស្ថិតក្នុងក្រុងសៀមរាប បានបើកសម្ពោធជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២២នេះ ។ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានថ្លែងដោយមោទនភាពនៅក្នុងឱកាសបើកសម្ពោធ ជាផ្លូវការសួនរុក្ខជាតិអង្គរ នៅព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២២ នេះថា បន្ទាប់ពីបើកសម្ពោធជាផ្លូវការនេះអាជ្ញាធរជាតិអប្សរានឹងបើកឱ្យសាធារណជនបានចូលទៅទស្សនាចាប់ពីពេលនេះតទៅ។ លោកជំទាវបន្តថា សួនរុក្ខជាតិអង្គរ នឹងផ្តល់ជាសមិទ្ធផលទេសចរណ៍ថ្មីមួយ ដែលពោរពេញទៅដោយគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ច ក៏ដូចជាចូលរួមលើកកម្ពស់ការយល់ដឹងបន្ថែមដល់ប្រជាជនកម្ពុជា នូវប្រភេទរុក្ខជាតិដ៏សំបូរបែបនៅក្នុងស្រុក និងក្រៅស្រុក

    May 20, 2022
  • បុគ្គលជោគជ័យ

    លោក Hari Krishan Agarwal គឺជាស្ថាបនិកនៃក្រុមហ៊ុនផលិតស្បែកជើង Campus Activewear ដែលមានមូលដ្ឋាននៅទីក្រុង Delhi ហើយថ្មីៗនេះគាត់បានក្លាយជាមហាសេដ្ឋីជំនាន់ថ្មីបំផុតរបស់ឥណ្ឌា។ ការបោះជំហានចូលក្នុងក្លឹបមហាសេដ្ឋីឥណ្ឌា ដ៏លឿនបែបនេះ គឺបន្ទាប់ពី IPO នៃក្រុមហ៊ុន Campus Activewear បានក្ដោបក្ដាប់ទីផ្សារស្បែកជើងកីឡាធំជាងម៉ាក់ Nike និង Adidas នៅក្នុងប្រទេសឥណ្ឌា។ ស្ថាបនិកវ័យ ៦៦ឆ្នាំរូបនេះ បានចាប់ផ្ដើមអាជីវកម្មនៅឆ្នាំ១៩៨៣ នៅពេលនោះគាត់បានបង្កើតម៉ាកស្បែកជើងកីឡាឈ្មោះថា “Action”។ ក្រោយមកនៅឆ្នាំ២០០៥ គាត់បានដាក់លក់ស្បែកជើងកីឡា ១ប្រភេទទៀតឈ្មោះថា “Campus” ក្នុងតម្លៃក្រោម ១០ដុល្លារ។ ដោយសារតម្លៃសមរម្យនេះ

    May 18, 2022
  • សេដ្ឋកិច្ច

    នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក SANJAY C. KiRLOSKAR នាយក និងអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន A Kirloskar Group Company របស់ឥណ្ឌា និងសហការី។ ក្នុងជំនួបនោះ ខាងភាគីក្រុមហ៊ុនមកពីប្រទេសឥណ្ឌា បានសម្តែងការគួរសម និងស្នើសុំការណែនាំលើកម្មវត្ថុនៃការធ្វើទំនើបកម្មកសិកម្ម សម្រាប់ដំណាំកសិឧស្សាហកម្ម ឈើហូបផ្លែ បន្លែ និងការចិញ្ចឹមសត្វ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយរបស់ឥណ្ឌា។ បន្ទាប់ពីបានជ្រាបដោយសង្ខេបអំពីគោលបំណងរបស់ក្រុមហ៊ុនរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ និងគាំទ្រលើគោលបំណងរបស់ក្រុមហ៊ុន ដោយបានបញ្ចេញទស្សន:ចំបងពីរសំខាន់នោះគឺ ៖ ១-

    May 18, 2022
  • សេដ្ឋកិច្ច

    រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសបានដាក់ដំណើរការជាផ្លូវការ «គម្រោងសហហិរញ្ញបប្បទាន ស្ដារវិស័យទេសចរណ៍» ក្នុងកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារអាមេរិក ដែលជាបដិភាគរវាងរាជរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs)។ ការដាក់ដំណើរការផ្លូវការ «គម្រោងសហហិរញ្ញបប្បទានស្ដារវិស័យទេសចរណ៍» ចំនួន១៥០លានដុល្លារនេះ ធ្វើឡើងក្រោមការចូលរួមពី ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងឲ្យដឹងថា គម្រោងសហហិរញ្ញប្បទាននេះ ជាផ្នែកមួយនៃការគាំទ្រដល់ការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

    May 18, 2022
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កសិករខេត្តមណ្ឌលគិរីនាំគ្នាដាំដំណាំខ្ទឹមសសុវត្ថិភាព តាមបច្ចេកទេសត្រឹមត្រូវ មិនប្រើប្រាស់ជីគីមី គឺមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ខណៈដំណាំខ្ទឹមសនេះកំពុងមានតម្រូវការទីផ្សារ និងលក់បានតម្លៃថ្លៃ។ លោក មុយរ៉ាដូ កសិករដាំ ដំណាំខ្ទឹមសសុវត្ថិភាព បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានចាប់យកការដាំដំណាំខ្ទឹមសនេះ អស់រយៈពេលជាង១ឆ្នាំ សម្រាប់ទទួលខ្លួនឯងផ្ទាល់ និងសម្រាប់ផ្គត់ផ្គង់ទីផ្សារ ព្រោះខ្ទឹមសសុវត្ថិភាពនេះមានតម្លៃថ្លៃជាង ប្រភេទខ្ទឹមសធម្មតាដែលដាំមិនមានបច្ចេកទេសសុវត្ថិភាពត្រឹមត្រូវ ។ លោកបានបន្ត សម្រាប់ខ្ទឹមសដែលលោកកំពុងដាំជាប្រភេទខ្លឹមសសុវត្ថិភាព ដែលនាំយកពូជមកពីប្រទេសថៃ ដោយដាំដុះតាមស្តង់ដារសុវត្ថិភាព ដោយមិនមានប្រើប្រាស់ជីគីមី ដែលបណ្តាលឱ្យប៉ះពាល់ទៅ ដល់សុខភាពអ្នកបរិភោគឡើយ ។ អ្នកជំនាញសុខភាពបានឱ្យដឹងថា ខ្ទឹមសនេះមាន គុណប្រយោជន៍ជាច្រើន ទី១ ខ្ទឹមសប្រយុទ្ធប្រឆាំង នឹងជំងឺជាច្រើនប្រភេទ ខ្ទឹមសត្រូវបានគេទទួលស្គាល់ថា

    May 17, 2022
  • គំនិតអប់រំ

    ប្រសិនបើអ្នកចង់បានដំបូន្មានហិរញ្ញវត្ថុផ្ទាល់ខ្លួនពីអ្នកណាម្នាក់ មហាសេដ្ឋី Mark Cuban អាចជាគំរូមួយដ៏ល្អ។ លោក Mark Cuban គឺ ជាអ្នកផលិតកម្មវិធីទូរទស្សន៍ដ៏ល្បី Shark Tank និងម្ចាស់ក្រុមហ៊ុន Dallas Mavericks បានលក់ក្រុមហ៊ុន startup របស់ខ្លួនទៅឲ្យក្រុមហ៊ុន CompuServe ក្នុងឆ្នាំ១៩៩០ ក្នុងតម្លៃ ៦លានដុល្លារ បន្ទាប់មកគាត់បានលក់​អាជីវកម្មទី២ របស់គាត់ទៅឲ្យក្រុមហ៊ុន Yahoo ក្នុងតំលៃ ៥.៩ លានដុល្លារក្នុងឆ្នាំ ១៩៩៩។ ចាប់តាំងពីពេលនោះមក គាត់បានបង្កើត និងទិញអាជីវកម្មជាច្រើន ហើយបានវិនិយោគនៅក្នុងក្រុមហ៊ុនជាច្រើនទៀតផងដែរ។ យ៉ាងណាមិញខាងក្រោមនេះជាដំបូន្មានចំនួន

    May 17, 2022