- Khmernote
- សេដ្ឋកិច្ច
តម្លៃប្រេងសាំងនៅក្នុងប្រទេសវៀតណាមបានហក់ឡើងដល់ជាង ៣០,០០០ ដុង (ប្រមាណ ១.៣០ ដុល្លារ) ក្នុងមួយលីត្រកាលពីថ្ងៃច័ន្ទ បន្ទាប់ពីអាជ្ញាធរបានកែសម្រួលតម្លៃដែលកើនឡើងនេះជាលើកទី៥ ជាប់ៗគ្នា។ តម្លៃប្រេងសាំងដ៏ពេញនិយម RON 95 និងជីវឥន្ធនៈ E5 RON 92 ទាំងពីរបានកើនឡើង ២.៣% ដល់ ៣០.៦៥០ដុង (១.៣២ដុល្លារ) និង ២៩.៦៣០ដុង (១.២៨ ដុល្លារ)។ ប៉ុន្តែតម្លៃប្រេងម៉ាស៊ូត ប្រេងកាត mazut មានតម្លៃថោកជាង ៣.១-៤.៧ភាគរយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា នេះជាលើកទីមួយហើយដែលតម្លៃសាំងនៅប្រទេសវៀតណាមឡើងលើសតម្លៃខ្ទង់
May 26, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង ហៅកាត់ថា (AIMF) សហជីពអន្តរខេត្តសម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស¬ហៅកាត់ថា (SIAAP) ទីភ្នាក់ងារធនធានទឹក តំបន់ណកម៉ង់ឌីហៅកាត់ថា (ASEN) បានរួមគ្នាអនុវត្តន៍នូវគម្រោងផលិតជីសរីរាង្គក្រោមកិច្ចសហការដៃគូអភិវឌ្ឍន៍មកពីសាធារណរដ្ឋបារាំងនៅខេត្តសៀមរាប ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទាន សម្រាប់អនុវត្តន៍គម្រោងមានចំនួន ១,៧០០,០០០អឺរ៉ូ (ប្រមាណ ១.៨លានដុល្លារ) ដោយរដ្ឋបាលខេត្ត សៀមរាប ជាម្ចាស់គម្រោង។ លោក ប្រាក់ សោភ័ណ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងលោកស្រី Arianna ARDESI តំណាងសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង(AIMF) នៅព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញបើកការដ្ឋានដំណើរការជាផ្លូវការ គម្រោងផលិត ជីសរីរាង្គនេះ។
May 25, 2022 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី២៥ ខែឧសភា នេះ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ប្រកាសមិនតម្រូវឱ្យយកថវិកាពីពលរដ្ឋពេលវិលចូលមកលក់ដូរនៅក្នុងផ្សារកំពង់ ពពិលវិញនោះឡើយ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្សារកំពង់ពពិល ស្ថិតឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង មហាផ្ទៃមានប្រសាសន៍ថាផ្សារកំពង់ពពិលដែលសាង សង់ក្នុងតម្លៃជាង ១លានដុល្លារអាមេរិកនេះ មានការគាំទ្រពីឥស្សរជន ក្រុមការងារ និងសប្បុរសជនជាច្រើន ហើយថាការចំណាយសាងសង់នេះ គឺមិនមានការតម្រូវឱ្យយកថវិកាពីពលរដ្ឋពេលវិលចូលមកលក់ដូរវិញនោះឡើយ។ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណឥស្សរជន
May 25, 2022 - អចលនទ្រព្យ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ប្រជាជនខ្មែរ ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេសចំនួន ១០ ដែលបានចំណាយប្រាក់ច្រើនជាងគេទិញខុនដូនៅក្នុងប្រទេសថៃក្នុងត្រីមាសទី១ នៃឆ្នាំ២០២១។ តាមប្រភពដដែលបានឱ្យដឹងថា តម្លៃដែលប្រជាជនខ្មែរបានចំណាយទិញខុនដូនៅប្រទេសថៃមានចំនួន ៤០១ លានបាត (ប្រមាណ ១១.៧លានដុល្លារ)។ ជាមួយគ្នានេះដែរ ចំណាត់ថ្នាក់លេខ១ ក្នុងនាមជាអ្នកដែលចំណាយច្រើនក្នុងការទិញខុនដូនៅថៃ គឺជនជាតិចិន ដែលចំណាយ ៤.៥៧ ពាន់លានបាត (ប្រមាណ ១៣៣.៥ លានដុល្លារ), លេខ ២ គឺជនជាតិរុស្ស៊ី ដែលចំណាយ ៤៣៥ លានបាត (១២.៧លានដុល្លារ),លេខ
May 25, 2022 - អាជីវកម្ម
ថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើកសិករជនជាតិថៃម្នាក់ដែលទើបតែលក់គោបារ ១ក្បាលសោះ ទទួលបានប្រាក់ដល់ទៅរាប់ម៉ឺនដុល្លារ។ យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេកឈ្មោះថា Camcar Collection កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ បានបង្ហាញនូវរូបភាពប៉ុន្មានសន្លឹកពីបុរសកសិករជាមួយទឹកមុខដ៏រំភើប។ ប្រភពដដែលបានបង្ហោះដោយអមជាមួយការរៀបរាប់បែបនេះថា៖ “Landcriuser អែបគៀន កសិករថៃម្នាក់ទើបតែលក់គោបារ របស់គាត់បានតម្លៃរហូតដល់ ៦,០០០,០០០បាត ដូរជាលុយដុល្លារប្រហែល ១៨៧,៥០០ដុល្លារ ។ គិតទៅសុំសរសើរ ការអោយតម្លៃកសិករ វាជាកំលាំងចិត្តដែលមិនអាចគណនា បងប្អូនមើលទឹកមុខគាត់ក៏រំភើបជំនួស”។ គួរបញ្ជាក់ថា មុនពេលទទួលបានផ្លែផ្កាដូចពេលនេះ បុរសជាម្ចាស់គោដែលមានគណនីហ្វេសប៊ុកឈ្មោះថា แชมป์เปี้ยน อีสาน (ជើងឯកភាគឦសាន) តែងតែបង្ហោះពីការចិញ្ចឹមគោរបស់ខ្លួន ជាមួយនឹងពាក្យពេចន៍លើកទឹកចិត្តយ៉ាងច្រើនដល់អ្នកលេងបណ្ដាញសង្គម កុំឱ្យខ្លាចនឿយហត់
May 25, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHk បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុននឹងវិនិយោគ ១២០ពាន់លានយ៉េន (ប្រមាណ ៩៤០លានដុល្លារអាមេរិក) នៅក្នុងប្រទេសឥណ្ឌា។ នាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio ត្រូវបានគេរំពឹងថា នឹងបង្ហាញពីការវិនិយោគនេះ ហើយបើតាមសេចក្ដីរាតការណ៍ លោកគ្រោងនឹងប្រកាសអំពីតួលេខនេះ នៅពេលដែលលោកនឹងនាយករដ្ឋមន្រ្តី Narendra Modi នៅក្រៅកិច្ចប្រជុំកំពូល Quad។ ការវិនិយោគក្នុងទំហំទឹកប្រាក់ ៩៤០លានដុល្លារនេះ នឹងចេញមកពីក្រុមហ៊ុនផលិតរបស់ជប៉ុនចំនួន ២៤ ក្នុងនោះ ជាងពាក់កណ្តាលនៃចំនួនទឹកប្រាក់នេះមកពីក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តចំនួន ១៤។ ជាមួយគ្នានេះ ១០០លានដុល្លារ មកពីក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ចំនួន ៦ និងក្រុមហ៊ុនបួនផ្សេងទៀតរួមមាន ក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្ត្រ និងផ្នែកអេឡិចត្រូនិច។
May 25, 2022 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ប្រធានសមាគមទេសចរណ៍ថា ភ្ញៀវទេសចរវៀតណាម និងថៃ នឹងក្លាយជា ភ្ញៀវទេសចរជួរមុខគេ ក្នុងក្របខ័ណ្ឌប្រទេសសមាជិកអាស៊ាន ដែលមកទស្សនាកម្ពុជាច្រើនជាងគេ បន្ទាប់ពីមន្ត្រីជំនាញក្នុងឧស្សាហ៍កម្មនេះ ព្យាករណ៍ថា ចំនួនភ្ញៀវទេសចរអន្តរជាតិ នឹងកើនដល់១លាននាក់នៅឆ្នាំ២០២២នេះ។ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន បានឱ្យដឹង នៅថ្ងៃអង្គារ ទី២៤ ខែឧសភានេះថា ក្រោយការសម្រួលនូវល័ក្ខខ័ណ្ឌធ្វើដំណើរ ក៏ដូចជា ដកចេញនូវរបាំងធ្វើតេសសុខភាពកូវីដ១៩ រួមជាមួយនឹងការបើកនូវជើងហោះហើរឡើងវិញ ជាបន្តបន្ទាប់នោះ កម្ពុជា ទទួលបាននូវកំណើនភ្ញៀវទេសចរកើនឡើងជាហូរហែ ហើយក្នុង នោះយើងសង្កេតឃើញថា ទេសចរវៀតណាម និងថៃ ឈរនៅជួរមុខគេដែលធ្វើដំណើរ មកកាន់កម្ពុជា ស្របពេលដែលប្រទេសទាំងពីរនេះ
May 25, 2022 - បុគ្គលជោគជ័យ
ត្រឹមពេលតែមួយយប់អ្នកជីករករ៉ែជនជាតិតង់ហ្សានី ម្នាក់បានក្លាយជាមហាសេដ្ឋីប្រាក់លាន ដោយសារលក់ត្បូងថ្មឈ្មោះថា Tanzanite ដែលមានទំហំធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសតង់ហ្សានី ក្នុងតម្លៃ ៣.៤ លានដុល្លារ នេះបើយោងតាមរបាយការណ៍ការប្រព័ន្ធផ្សព្វផ្សាយជាច្រើន។ បើតាម BBC បានរាយការណ៍ថា ត្បូងថ្មទាំងពីរនោះ មួយមានទម្ងន់ ៩.២គីឡូក្រាម និងមួយទៀតទម្ងន់ ៥.៨គីឡូក្រាម ដោយបានជីកយកមកកាលពីសប្តាហ៍មុន ហើយបានលក់វាកាលពីថ្ងៃពុធនៅឯព្រឹត្តិការណ៍ពាណិជ្ជកម្មមួយក្នុងតំបន់ Manyara ។ លោក Laizer ដែលត្រូវបានគេរាយការណ៍ថាជាឪពុកដែលមានកូនជាង ៣០នាក់បានប្រាប់ BBC ថា គាត់គ្រោងនឹងប្រើប្រាស់ប្រាក់នេះ ដើម្បីសាងសង់ផ្សារទំនើប និងសាលារៀននៅក្នុងសហគមន៍របស់គាត់នៅ Simanjiro ស្រុក Manyara។ អ្នកជីករ៉ែខ្នាតតូចរូបនេះបានប្រាប់អ្នកយកព័ត៌មានថា៖
May 24, 2022 - អាជីវកម្ម
ក្រុមហ៊ុន Starbucks Corp បាននិយាយកាលពីថ្ងៃច័ន្ទ ទី២៣ ខែឧសភា ថា ខ្លួននឹងចាកចេញពីទីផ្សាររុស្ស៊ី បន្ទាប់ពីបើកដំណើរនៅទីនោះអស់រយៈពេលជិត ១៥ឆ្នាំ។ យីហោកាហ្វេដ៏ល្បីល្បាញមួយនេះ បានសម្រេចចិត្តដើរចេញពីរុស្ស៊ីបន្ទាប់ពីក្រុមហ៊ុន McDonald’s Corp ដែលបានប្រកាសចាកចេញពីរុស្ស៊ីកាលពីសប្ដាហ៍មុន។ Starbucks ដែលមានមូលដ្ឋាននៅទីក្រុង Seattle មានហាងចំនួន ១៣០ នៅក្នុងប្រទេសរុស្ស៊ី ដែលដំណើរការដោយក្រុមហ៊ុន Alshaya Group ក្រោមអាជ្ញាប័ណ្ណរបស់ខ្លួន ជាមួយនឹងបុគ្គលិកជិត ២,០០០ នាក់នៅក្នុងប្រទេស។ ការសម្រេចចិត្តរបស់យីហោនេះក្នុងការបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី គឺខុសពីវិធីសាស្រ្តដែលក្រុមហ៊ុនបរទេសមួយចំនួនបានអនុវត្ត។ គួរបញ្ជាក់ថា កាលពីខែមីនា កន្លងទៅ ក្រុមហ៊ុន
May 24, 2022 - អាជីវកម្ម
មិនមានមនុស្សច្រើនទេដែលដឹងថា ក្រុមហ៊ុនផលិតរថយន្តទំនើប Lamborghini តម្លៃរាប់ពាន់លានដុល្លារនាពេលបច្ចុប្បន្នផ្ដើមចេញពីក្រុមហ៊ុនផលិតត្រាក់ទ័រ។ មូលហេតុនៃការផ្លាស់ប្ដូរពីយានយន្តកសិកម្មទៅជារថយន្តទំនើបបណ្ដាលមកពីជម្លោះជាមួយនឹងលោក Enzo Ferrari ដែលជាម្ចាស់ក្រុមហ៊ុនផលិតរថយន្តស្ព័រអ៉ីតាលីលំដាប់ខ្ពស់។ Ferrucio Lamborghini គឺជាបុរសសាមញ្ញម្នាក់ដែលកើតក្នុងគ្រួសារដែលប្រកបរបរដាំផ្លែទំពាំងបាយជូរដើម្បីចិញ្ចឹមជីវិត តែដោយសារចំណេះដឹង និងចំណាប់អារម្មណ៍ខាងមេកានិចរបស់គាត់ នៅទីបំផុតបាននាំឲ្យគាត់ឈានជើងរកស៊ីធ្វើត្រាក់ទ័រ។ ក្នុងអំឡុងសង្រ្គាមលោកលើកទី២ ទិន្នផលឧស្សាហកម្មរបស់ប្រទេសអ៉ីតាលីភាគច្រើនទាក់ទងនឹងតម្រូវការសង្រ្គាម ដោយមិនយកចិត្តទុកដាក់លើតម្រូវការផ្សេងទៀតដូចជា ឧបករណ៍កសិកម្មឡើយ។ នេះជាមូលហេតុដែលបន្ទាប់ពីសង្គ្រាម និងដោយសារតែគំនិតផ្តួចផ្តើមកំណែទម្រង់ក្រោយសង្គ្រាម ការផលិតត្រាក់ទ័ររបស់ Ferrucio បានក្លាយជាការពេញនិយម និងរកចំណូលបានច្រើន។ ខណៈដែលអាជីវកម្មកំពុងដំណើរការល្អ ប៉ុន្មានឆ្នាំក្រោយមកគាត់បានចាប់ផ្ដើមបង្កើតក្រុមហ៊ុនផ្សេងៗថែមទៀតដែលជា ក្រុមហ៊ុនផលិតម៉ាស៊ីនកម្តៅដោយប្រេង និងម៉ាស៊ីនត្រជាក់។ ជាមួយគ្នានេះបន្ទាប់ពីរកស៊ីកាក់កបទៅៗ Ferrucio Lamborghini បានទិញឡានម៉ាក Ferrari ដោយសារគាត់ចូលចិត្តឡានប្រភេទនេះ
May 24, 2022












