Khmernote
  • អចលនទ្រព្យ

    លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល បានអះអាងថា វិនិយោគិន បរទេសកំពុងសម្លឹងឃើញពីឱកាសវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា ក្រោយបើកដំណើរការនូវសង្គមសេដ្ឋកិច្ចឡើងវិញ ដែលបានផ្តល់នូវឱកាសច្រើនសម្រាប់ការវិនិយោគក្នុងវិស័យ ដីធ្លីនៅកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ នៅក្នុងកម្មវិធីជួបជុំវិនិយោគិនបរទេស និងកម្ពុជា ប្រមាណ២០០នាក់ នៅសមាគម ពាណិជ្ជកម្មកម្ពុជា-ចិន (CCCA) ដែលមានការិយាល័យតំណាងប្រចាំនៅកម្ពុជា និងហុងកុង កាលពីថ្ងៃទី២៥ ខែឧសភា លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល បានបញ្ជាក់ថា ពេលវេលានេះ គឺជាឱកាសល្អសម្រាប់អ្នករកស៊ីក្នុងឧស្សាហ៍កម្មដីធ្លី អាចធ្វើការវិនិយោគក្នុងឧស្សាហ៍កម្មនេះកាន់តែល្អប្រសើរ ដោយសារតែការបន្តហូរចូលនៃវិនិយោគិនចិន ហុងកុង និងប្រទេសដទៃទៀតមកក្នុងទីផ្សារកម្ពុជា

    May 28, 2022
  • អាជីវកម្ម

    ហាងគុយទាវនៅឈៀងម៉ៃ ដែលល្បីល្បាញដោយសារលក់គុយទាវមួយចានតម្លៃ ៣បាត (០.០៨ដុល្លារ ឬ ជិត ៤០០រៀល) បានសន្យាថា នឹងរក្សាតម្លៃទាបបែបនេះដដែល ទោះបីជាត្រូវខាតបង់ប្រាក់ចំណេញខ្លាំង ដោយសារតម្លៃគ្រឿងទេសដែលជាវត្ថុធាតុដើមឡើងថ្លៃខ្ពស់ក៏ដោយ។ លោក Thawat Pirata ដែលជាម្ចាស់ហាងបាននិយាយថា ហាងរបស់គាត់ដែលមានទីតាំងនៅស្រុក Muang ភាគខាងជើងនៃទីក្រុងនេះ មិនដែលជួបប្រទះនឹងការចំណាយខ្ពស់បែបនេះទេ ចាប់តាំងពីបើកឡើងមកកាលពី ៣៤ឆ្នាំមុន។ លោកបានបន្តថា ហាង​របស់​ខ្លួន​បាន​លក់​គុយទាវ​ក្នុង​តម្លៃ ៣បាត ក្នុង​មួយចាន ​អស់​រយៈពេល​ជាង ៣៤ ឆ្នាំ​មក​ហើយ គាត់មិន​ដែល​ឃើញវត្ថុ​ធាតុ​ដើមឡើង​ថ្លៃ​ខ្លាំង​បែបនេះនោះ​ទេ។ ហើយការឡើងថ្លៃនេះ នឹងធ្វើឱ្យហាង​ត្រូវបាត់​បង់​ប្រាក់​ចំណេញ​ជាង ៣០% នៅពេលដែលរក្សាតម្លៃដើមនៅដដែល។ លោកបានបន្ថែមថា

    May 28, 2022
  • សេដ្ឋកិច្ច

    អគ្គនាយកដ្ឋានពន្ធដារ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ បានចេញសេចក្ដីជូនដំណឹង ស្តីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២។ ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​ ២០២២ នេះដែរ នឹងត្រូវ​ដាក់​ឱ្យ​អនុវត្ត​ចាប់ពី​ថ្ងៃទី​០១ ខែមិថុនា រហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ ហើយ​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២៣ តទៅ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ និង​ធ្វើការ​ពិន័យ​ចំពោះ​ម្ចាស់​យានយន្ត​ទាំងឡាយណា​ដែល​មិនទាន់​បានប្រកាស​បង់ពន្ធ​នេះ​។ យោងតាម អនុលោមតាមប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ និងសេចក្ដីណែនាំលេខ

    May 28, 2022
  • បុគ្គលជោគជ័យ

    Utari Octavianty គឺជាកូនអ្នកនេសាទ មានស្រុកកំណើតនៅ Kampung Bahru ដែលជាភូមិនេសាទដាច់ស្រយាលនៅភាគខាងកើតកោះ Kalimantan ប្រទេសឥណ្ឌូនេស៊ី ដែលមនុស្សជាច្រើនមិនមានលទ្ធភាពទទួលបានការអប់រំ។ បច្ចុប្បន្ននាងជាម្ចាស់គេហទំព័រមួយដែលជួយបំពេញតម្រូវការអាហារសមុទ្ររបស់អ្នកប្រើប្រាស់ និងភ្ជាប់ពួកវាជាមួយអ្នកនេសាទ ដែលមានតម្លៃរាប់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ទម្រាំទទួលបានជោគជ័យមកទល់សព្វថ្ងៃ នាងបានរៀបរាប់ប្រាប់ CNBC Make It ថា៖ “ខ្ញុំត្រូវបានគេធ្វើបាបដោយសារតែខ្ញុំមកពីភូមិនេសាទ ខ្ញុំមិនដូចមនុស្សដែលមានការអប់រំល្អនោះទេ ហើយមានការលំបាកផ្នែកហិរញ្ញវត្ថុទៀត”។ បើទោះបីជានាងបានទៅសាលារៀន តែនាងត្រូវបានមិត្តរួមថ្នាក់រើសអើងណាស់។ បទពិសោធន៍ជីវិតទាំងនេះហើយបានដុតភ្លើងនៅក្នុងខ្លួននាង ហើយធ្វើឱ្យនាងតាំងចិត្តយ៉ាងមុតមាំថា នាងនឹងធ្វើឱ្យភូមិរបស់នាងត្រូវបានគេស្គាល់ថា ជាភូមិដែលមានសក្ដានុពលបំផុត មិនមែនជាភូមិក្រីក្រនោះទេ។ ជាមួយភាពឈឺចាប់ និងការតាំងចិត្តខ្ពស់ ពាក្យមើលងាយមិនអាចបំបាក់នាងបានឡើយ មានតែជម្រុញទឹកចិត្តនាងពីមួយថ្ងៃទៅមួយថ្ងៃ ជាលទ្ធផលនៅក្នុងឆ្នាំ​២០១៥

    May 27, 2022
  • អាជីវកម្ម

    មួយរយៈចុងក្រោយនេះ ឃើញថាប្រទេសកម្ពុជាទទួលបានគម្រោងវិនិយោគជាច្រើននៅតាមបណ្ដាខេត្តដែលមានសក្ដានុពល ជាពិសេសគឺខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ថ្មីៗនេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុនចិនមួយឈ្មោះថា JIANGSU GENERAL SCIENCE TECHNOLOGY CO.LTD បាននិងកំពុងសាងសង់រោងចក្រផលិតសំបកកង់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ គម្រោងនេះ គឺជាគម្រោងវិនិយោគធំបំផុតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគដល់ទៅ ៣០០លានដុល្លារ ហើយអាចបង្កើតឱកាសការងារក្នុងតំបន់បានសរុប ១៦០០កន្លែងនៅពេលសាងសង់រួច។ សូមបញ្ជាក់ផងដែរថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគម្រោងដែលមានលក្ខណៈសម្គាល់នៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលកសាងរួមគ្នាដោយចិននិងកម្ពុជា។ បច្ចុប្បន្ន សហគ្រាសចំនួន១៧០ក្រុមហ៊ុនបានតាំងទីតាំងនៅទីនោះ ដោយបានជួយដោះស្រាយបញ្ហាការងារជូនដល់ប្រជាជនក្នុងស្រុកជិត៣ម៉ឺននាក់។ ទន្ទឹមនឹងនេះនៅពេលបញ្ចប់ការសាងសង់ទាំងស្រុង រំពឹងថានឹងមានសហគ្រាសតាំងទីតាំងកើនឡើងដល់ ៣០០ក្រុមហ៊ុន នឹងបង្កើតការងារជូនដល់ប្រជាជនពី ៨ម៉ឺនដល់ ១០ម៉ឺននាក់៕ អត្ថបទ៖

    May 27, 2022
  • បុគ្គលជោគជ័យ

    មហាសេដ្ឋីអ៊ុយក្រែន ​លោក Rinat Akhmetov គ្រោងប្ដឹងប្រទេសរុស្ស៊ីជុំវិញការខាតបង់ចំនួន ១៧ ទៅ ២០ពាន់លានដុល្លារ ដែលបណ្ដាលមកពីការទម្លាក់គ្រាប់បែកលើរោងចក្រដែកដែលមហាសេដ្ឋីរូបនេះកាន់កាប់នៅទីក្រុង Mariupol។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia។ តាមប្រភពដដែល រោងចក្រផលិតដែក Azovstal បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងរបស់រុស្ស៊ី បន្ទាប់ពីរោងចក្រដ៏ធំនេះ បានក្លាយជាបន្ទាយការពារចុងក្រោយនៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូង។ ជាមួយគ្នានេះដែរ រោងចក្រ Illich Steel និង Iron Works ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីខាងលើ ក៏ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ អំឡុងពេលការបាញ់ផ្លោងរបស់រុស្ស៊ីលើ Mariupol ។ លោក Akhmetov ដែលជាម្ចាស់ក្រុមហ៊ុនដែកដ៏ធំបំផុតរបស់អ៊ុយក្រែន

    May 27, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន លោក ហ៊ាង សុទ្ធាយុត្តិ មន្ត្រីនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២២ ល្បឿននៃការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានជិត ៧០,៦៦ភាគរយហើយ ខណៈតាមផែនការ គ្រោង បញ្ចប់រួចរាល់នៅខែកញ្ញាឆ្នាំ២០២២។ ថ្លែងប្រាប់នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់ថា វឌ្ឍនភាពនៃការសាងសង់តួផ្លូវនៅសល់តែបន្តិច បន្តួចប៉ុណ្ណោះ ខណៈស្ពានរំលងផ្លូវជាតិមានដូចជាកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ២ គឺជាចំណុចតភ្ជាប់ចុងក្រោយ នៅពេលគម្រោងសឹងតែចប់រួចរាល់ទាំងស្រុង។ គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ ប្រវែងសរុបជិត៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៣

    May 27, 2022
  • សេដ្ឋកិច្ច

    លោក David Beasley ប្រធានកម្មវិធីស្បៀងអាហារពិភពលោក បានកំពុងអំពាវនាវដល់មហាសេដ្ឋី Elon Musk, Jeff Bezos និងមហាសេដ្ឋីផ្សេងទៀតដើម្បីជួយបញ្ចប់វិបត្តិអត់ឃ្លាន។ លោក David បានប្រាប់សារព័ត៌មាន Associated Press នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស សប្តាហ៍នេះថា លោកបានអំពាវនាវម្តងទៀតដល់មហាសេដ្ឋីខាងលើដើម្បីឱ្យពួកគេផ្តល់ប្រាក់ដល់កិច្ចខិតខំប្រឹងប្រែងនេះ។ យោងតាម ប្រធានកម្មវិធីអាហារពិភពលោករូបនេះ អ្នកមានបំផុតលើពិភពលោកអាចកាត់បន្ថយភាពអត់ឃ្លានបានយ៉ាងច្រើនដោយការបរិច្ចាគចំណែកតូចមួយនៃទ្រព្យសម្បត្តិរបស់ពួកគេ ហើយដល់ពេលហើយដែលពួកគេត្រូវជួយលើរឿងមួយនេះ។ ជាមួយគ្នានេះដែរ លោក David បានលើកឡើងពីទឹកប្រាក់ចំនួន ៦ពាន់លានដុល្លារ ដែល Musk បាននិយាយថាគាត់នឹងផ្តល់ឱ្យដល់កិច្ចខិតខំប្រឹងប្រែងកាលពីឆ្នាំមុន ប៉ុន្តែមកទល់ពេលនេះខាងលោកមិនទាន់បានទទួលឡើយ។ ទន្ទឹមនឹងនេះដែរ

    May 26, 2022
  • អាជីវកម្ម

    ដូចដែលយើងបានដឹងរួចមកហើយថា ប្រទេសថៃសំបូរទៅដោយកន្លែងប្រមូលផ្ដុំទំនិញជាច្រើនប្រភេទ និងកន្លែងបោះដុំធំៗសម្រាប់អាជីវករមកពីគ្រប់ទិសទី។ ប៉ុន្តែទីផ្សារទាំងនោះ ត្រូវបានផ្អាកមួយរយៈធំដោយសារតែការរាតត្បាតដោយជំងឺកូវីដ-១៩ ហើយទើបតែបើកដំណើរការឡើងវិញខ្លះៗ នាពេលថ្មីៗនេះប៉ុណ្ណោះ។ យ៉ាងណាមិញ ដើម្បីជួយលើវិស័យនេះឱ្យវិលមករកកំណើនដូចមុន ក៏ដូចជាពង្រីកឱ្យកាន់តែធំទូលាយថែមទៀតនោះ ក្រសួងពាណិជ្ជកម្មថៃ បានបង្កើតផែនការដ៏ឈ្លាសវៃមួយ ដែលអាចឱ្យប្រជាជនថៃរកប្រាក់បានកាន់តែច្រើនតាមរយៈការលក់ផលិតផលនានា ជាពិសេសគឺសម្លៀកបំពាក់ដល់ប្រជាជនចិន តាមយៈបណ្ដាញសង្គម TikTok ។ អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្ម លោក Phusit Ratanakun Seriruengrit មានប្រសាសន៍ថា ការលក់ទំនិញម៉ូដតាម TikTok អាចបង្កើត ឱកាសកាន់តែច្រើនសម្រាប់អ្នកលក់ថៃ ក្នុងការទទួលបានប្រាក់ចំណូលពីអតិថិជនចិន ដោយសារ TikTok មានប្រជាប្រិយភាពនៅក្នុងប្រទេសចិន ដោយមានអ្នកប្រើប្រាស់ដល់ទៅ ១.១

    May 26, 2022
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន thethaiger បានឱ្យដឹងថា ក្រុមហ៊ុន Tesla បានចុះបញ្ជីនៅក្នុងប្រទេសថៃនៅថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ២០២២ ម្សិលមិញនេះជាមួយដើមទុនដំបូងចំនួន ៣លានបាត (ប្រមាណ ៨៧ម៉ឺនដុល្លារ) សិន។ តាមសារព័ត៌មានដដែល គោលបំណងចម្បងរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសថៃ គឺលក់រថយន្តអគ្គិសនី ឬ EVs រួមទាំងដំឡើង និងលក់ប្រព័ន្ធស្តុកថាមពល និងប្រព័ន្ធផលិតថាមពលផងដែរ។ ទោះជាយ៉ាងនេះក្ដី ក្រុមហ៊ុន Tesla ត្រូវបានគេមើលឃើញថា ទំនងជានឹងលក់រថយន្តនៅក្នុងប្រទេសថៃជាជាងផលិត ឬដំឡើងរថយន្ត។ ការមកដល់របស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសថៃ គឺស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញការប្រើប្រាស់រថយន្តអគ្គិសនីដើម្បីកាត់បន្ថយការបញ្ចេញកាបូន។ ជាមួយគ្នានេះកាល​ពី​ខែ​មីនា

    May 26, 2022