- Khmernote
- សេដ្ឋកិច្ច
ក្រុមហ៊ុន Agrostudies Agriculture Capacity Building មកពីប្រទេសអ៉ីស្រាអែល មានបំណងសហការជាមួយក្រសួងកសិកម្មបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសកសិកម្មកម្ពុជា ដោយប្រើប្រាស់និស្សិតដែលបានបញ្ចប់កម្មសិក្សានៅអ៉ីស្រាអែលមកធ្វើជាគ្រូបង្គោល ធ្វើការផ្សព្វផ្សាយបច្ចេកទេសកសិកម្មជូនដល់ប្រជាកសិករ។ គោលបំណងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ជាមួយលោក Yaron Tamir ជានាយកប្រតិបត្តិក្រុមហ៊ុន Agrostudies Agriculture Capacity Building (Israel) និងសហការី កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ ក្នុងឱកាសនោះដែរ លោកនាយកក្រុមហ៊ុនបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណជូនចំពោះ ឯករដ្ឋមន្រ្តីដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អប្រសើរធ្វើឲ្យកម្មសិក្សាដែលមានអាយុ
June 14, 2022 - សេដ្ឋកិច្ច
អតិផរណានៅសហរដ្ឋអាមេរិកបានកើនឡើង ៨.៦% នៅក្នុងខែឧសភា ដែលជាកើនឡើងលឿនបំផុតក្នុងរយៈពេល ៤១ឆ្នាំ។ ការកើនឡើងនេះ បានធ្វើឱ្យតម្លៃទំនិញមួយចំនួន ឡើងថ្លៃជាងទំនិញផ្សេងទៀតក្នុងនោះមាន ស៊ុត សំបុត្រយន្តហោះ និងកាហ្វេ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Businessinsider។ ទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ពីការិយាល័យស្ថិតិការងារបង្ហាញថា ទំនិញមួយចំនួនបានកើនឡើងច្រើនជាង ៥០% នៅក្នុងឆ្នាំមុន។ ផលិតផលដែលប្រើប្រាស់សាំង បានឡើងថ្លៃលឿនបំផុតក្នុងឆ្នាំកន្លងទៅ ដោយសារការផ្គត់ផ្គង់ថាមពលដ៏តឹងរ៉ឹង។ ទន្ទឹមនឹងនេះ របស់ប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ជាពិសេសអាហារពេលព្រឹកខ្លះ ក៏បានកើនឡើងច្រើនជាងមធ្យម ៨.៦% ដែលបង្ហាញពីភាពតានតឹងរបស់អ្នកប្រើប្រាស់។ ជាក់ស្ដែង តម្លៃស៊ុតបានកើនឡើង ៣៦.២% នៅក្នុងឆ្នាំមុន បន្ទាប់មក កាហ្វេ
June 13, 2022 - គំនិតអប់រំ
ក្នុងពេលបច្ចុប្បន្ននេះ សង្កេតឃើញថាមនុស្សភាគច្រើនមានបញ្ហាពិបាកក្នុងការសន្សំប្រាក់ ហើយបញ្ហានេះទៀតសោតអាចបណ្ដាលមកពីកត្តាជាច្រើនដូចជា តម្រូវការចំណាយ, កំហុសក្នុងការចាយវាយ និងការរៀបចំផែនការហិរញ្ញវត្ថុមិនបានត្រឹមត្រូវជាដើម។ យ៉ាងណាមិញយោងតាមសារព័ត៌មាន cnbc បានបង្ហាញពីរបៀបក្នុងការសន្សំលុយរបស់នារីម្នាក់ ប្រើពេលតែ ៥ឆ្នាំ អាចសន្សំប្រាក់បានដល់ទៅ ១៥ម៉ឺនដុល្លារ។ Parween Mander ជាក្មេងស្រីធំធាត់ឡើងក្នុងគ្រួសារជាជនអន្តោប្រវេសន៍ ហើយខ្វះខាតខ្លាំង ដោយឳពុកម្ដាយរបស់នាងត្រូវធ្វើការជាច្រើនម៉ោងដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារ។ ប្រាក់មួយកាក់មួយសេន ដែលរកបានគឺទុកតែចំណាយលើតម្រូវការចាំបាច់ប៉ុណ្ណោះ ជីវិតគ្រួសាររបស់នាងមិនដែលស្គាល់ទេ ការធ្វើដំណើរកម្សាន្ត ឬ ក៏អារម្មណ៍ចង់ទិញអ្វីដែលខ្លួនស្រលាញ់ លើសពីនេះនៅអាយុ ១៦ឆ្នាំ នាងប៊ិះនឹងអស់ផ្ទះរស់នៅទៀត ដោយសារជីវភាពខ្វះខាតខ្លាំង។ ដោយទទួលបានបទពិសោធដ៏ឈឺចាប់ Parween បានតាំងចិត្តសន្សំលុយ និងរៀនសូត្រពីបទពិសោធន៍ដែលបានជួបដោយខ្លួនឯង ហើយប្តេជ្ញានៅពេលនោះថា ការខ្វះខាតលុយនឹងមិនកំណត់ជម្រើស
June 13, 2022 - សេដ្ឋកិច្ច
ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គ្មានរនាំងដែកណាមួយ ឬ អ្វីក៏ដោយ មកបិទសេដ្ឋកិច្ចរុស្ស៊ីបានទេ ទោះបីជាមានការដាក់ទណ្ឌកម្មដោយលោកខាងលិចក៏ដោយ ព្រោះទីក្រុងម៉ូស្គូ នឹងមិនបំបាត់ខ្លួនចេញពីពិភពលោកដូចសហភាពសូវៀតបានធ្វើនោះទេ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីរូបនេះ បានអះអាងថា សេដ្ឋកិច្ចរបស់រុស្ស៊ីនៅតែបើកចំហ សេដ្ឋកិច្ចរបស់យើងនឹងមិនបិទ ឬ ជាប់គាំងឡើយ។ លោក ពូទីន បានលើកឡើងដូច្នេះ បន្ទាប់ពីត្រូវបានសួរអំពីកិច្ចព្រមព្រៀងដែលអាចកើតមានជាមួយដៃគូដូចជាចិន និងឥណ្ឌា ចំពេលដែលសេដ្ឋកិច្ចកំពុងរុំព័ទ្ធដោយទណ្ឌកម្ម។ មិនតែប៉ុណ្ណោះ លោក ពូទីន បានបញ្ជាក់យ៉ាងមុតមាំថា រុស្ស៊ីនឹងមិនសាងកំហុសដដែលៗឡើយ ដូចនៅសម័យសូវៀតនៅពេលដែលយើងកាត់ខ្លួនយើងបង្កើតអ្វីដែលគេហៅថារនាំងដែក។ លោកពូទីន ដែលបានកើតនៅក្នុងសហភាពសូវៀត ដែលក្នុងឆ្នាំ២០០៥ បានទម្លាក់ការដួលរលំនៃសហភាពសូវៀតថា
June 13, 2022 - បុគ្គលជោគជ័យ
យោងតាមការចេញផ្សាយសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣៦៣ លានយ៉េន (ប្រមាណ ៣,៣៦ លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២២។ (រូបតំណាង) សូមបញ្ជាក់ផងដែរថា ហិរញ្ញប្បទានឥតសំណងដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា
June 13, 2022 - អាជីវកម្ម
គិតមកទល់ពេលនេះ គឺរយៈពេលជាង ១០០ថ្ងៃហើយ ដែលសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្ត ហើយការអូសបន្លាយពេលនេះបានបង្កឱ្យមានផលប៉ះពាល់ជាច្រើន និងកាន់តែធំៗទៅ។ ជាក់ស្ដែង សង្រ្គាមនេះបង្កឱ្យសេដ្ឋកិច្ចពិភពលោកច្របូលច្របល់ ប្រទេសជាច្រើនជួបបញ្ហាកង្វះស្បៀងអាហារ ប្រេង ខណៈក្រុមហ៊ុនតូច-ធំ ក៏ជួបបញ្ហាដូចគ្នា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុនជាច្រើននៅលើសកលលោក បានបង្ហាញពីការខាតបង់ជាង ៥៩ពាន់លានដុល្លារពីអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ជាមួយនឹងបញ្ហាផ្នែកហិរញ្ញវត្ថុដែលកាន់តែធំៗទៅ នៅពេលដែលទណ្ឌកម្មប៉ះពាល់ដល់សេដ្ឋកិច្ច និងការបិទការលក់ដែលនៅតែបន្ត។ អាជីវកម្មលោកខាងលិចជិត ១០០០អាជីវកម្ម បានសន្យាថានឹងចាកចេញ ឬ កាត់បន្ថយប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការលុកលុយរបស់ប្រទេសរុស្ស៊ីទៅលើអ៊ុយក្រែន នេះបើយោងតាមអ្នកស្រាវជ្រាវ Yale ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាហាររហ័ស McDonald’s
June 13, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ទុរេនថៃត្រូវតាមលក្ខណៈវិនិច្ឆ័យទាំងអស់សម្រាប់ការនាំចេញទៅប្រទេសចិន។ កសិករដាំទុរេននៅប្រទេសថៃ ត្រូវបានសាទរចំពោះការយកចិត្តលើការអនុវត្តកសិកម្មល្អ (GAP) ដែលស្របតាមគោលនយោបាយ “Zero-Covid” របស់ប្រទេសចិន។ កាលពីថ្ងៃសុក្រ កន្លងទៅថ្មីៗនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ លោក Han Zhiqiang បានទៅទស្សនាចម្ការទុរេន ដែលជាកម្មសិទ្ធិរបស់ប្រធានសមាគមធុរេនថៃ Phanusak Saiphanich ដើម្បីមើលថាតើមានវិធានការអ្វីខ្លះ ដើម្បីការពារផ្លែឈើពីការបំពុល។ ក្នុងនោះ Han លោករំពឹងថា ការនាំចេញទុរេនរបស់ថៃនឹងកើនឡើង ខណៈដែលអ្នកលក់អាចប្រើប្រាស់ផ្លូវដែកឡាវ-ចិន។ លោកក៏បានមានប្រសាសន៍ថា ទាំងប្រទេសចិន និងថៃគួរតែពន្លឿនការសាងសង់ផ្លូវរថភ្លើងផ្ទាល់ដើម្បីឲ្យវាកាន់តែងាយស្រួល និងថោកក្នុងការដឹកជញ្ជូនទំនិញ។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃបាននាំចេញទំនិញកសិកម្មដែលមានតម្លៃ
June 11, 2022 - អាជីវកម្ម
កាលពីថ្ងៃទី៣០ ខែមេសា កន្លងទៅនេះ Thai President Foods ក្រុមហ៊ុនផលិតមីម៉ាម៉ាបានជូនដំណឹងដល់ដៃគូពាណិជ្ជកម្ម និងអ្នកលក់រាយរបស់ខ្លួនពីការឡើងថ្លៃលើតម្លៃមីម៉ាម៉ាប្រភេទកញ្ចប់ដ៏ពេញនិយម ចាប់ពីខែឧសភាតទៅ។ យ៉ាងណាមិញមកទល់ពេលនេះ ក្រសួងពាណិជ្ជកម្ម បានប្រាប់ក្រុមហ៊ុនផលិតមី ដែលជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនថៃជាច្រើន ឱ្យរក្សាតម្លៃលក់រាយត្រឹម ៦បាត ក្នុងមួយកញ្ចប់ ឱ្យបានយូរតាមដែលអាចធ្វើទៅបាន។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Jurin Laksanawisit បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងមិនអនុញ្ញាតឱ្យមានការឡើងថ្លៃណាមួយក្នុងពេលឆាប់ៗនេះទេ ទោះបីជាមានការស្នើសុំម្តងហើយម្តងទៀតរបស់អ្នកផលិតក្នុងរយៈពេលជាច្រើនខែកន្លងមកក៏ដោយ។ តម្លៃលក់រាយនឹងរក្សានៅតម្លៃ ៦បាតក្នុងមួយកញ្ចប់ដដែល ដោយនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងមិនទាន់អនុញ្ញាតឲ្យដំឡើងថ្លៃនៅឡើយទេ។ ទោះជាយ៉ាងណាក្ដី លោក Jurin ដែលជាឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការអាណិតអាសូរចំពោះអ្នកផលិតមីកញ្ចប់ ដែលបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនដែលកំពុងបន្ត។ លោកក៏បានកត់សម្គាល់ផងដែរថា
June 11, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់មន្ទីរកសិកម្ម រាជធានី- ខេត្ត ជំរុញការងារផលិតកម្មដំណាំស្រូវរដូវវស្សាឆ្នាំ ២០២២ ឱ្យបានល្អប្រសើរ ដើម្បីបង្កើនទិន្នផលស្រូវឱ្យទទួលបានជោគជ័យ និងសម្រេចតាមផែនការ ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០២២ ល្បឿនការងារបង្កបង្កើនផលដំណាំ ស្រូវរដូវវស្សាអនុវត្តបានប្រមាណ៧៦២ ៥៤២ហិកតា ស្មើនឹង២៩,១១% នៃផែនការ ២ ៦១៩ ៥០០ហិកតា គឺតិចជាងឆ្នាំ២០២១ ចំនួនប្រមាណ ៦៥០
June 11, 2022 - អាជីវកម្ម
ក្រុមហ៊ុន Apple Inc បាននិយាយកាលពីថ្ងៃពុធ ថ្មីៗនេះថា ក្រុមហ៊ុន Apple Inc នឹងផ្ដល់ប្រាក់កម្ចីសម្រាប់សេវាកម្ម Apple Pay Later ដែលអនុញ្ញាតឱ្យអតិថិជន ទិញផលិតផល Apple មុនដោយមិនចាំបាច់បង់ប្រាក់ភ្លាមៗនោះទេ ស្រដៀងទៅនឹងការបង់រំលោះដែរ។ ក្រុមហ៊ុនបានប្រកាសពីមុខងារដ៏ថ្មីស្រឡាង Apple Pay Later នៅក្នុងសប្ដាហ៍នេះ ដោយមុខងារនេះ មានតែនៅលើប្រព័ន្ធប្រតិបត្តិការចុងក្រោយបង្អស់របស់ Apple (iOS 16) សម្រាប់ iPhones និង iPads ។ ក្រៅពីទិញដោយមិនចាំបាច់បង់ប្រាក់មុន ដូចទៅនឹងការបង់រំលោះ
June 10, 2022












