- Khmernote
- សេដ្ឋកិច្ច
ធនាគារកណ្ដាលនៃប្រទេសឡាវ គ្រោងនឹងហាមប្រាមសាធារណជនពីការកាន់កាប់រូបិយប័ណ្ណបរទេស ដើម្បីដោះស្រាយបញ្ហាដូចជាអតិផរណា និងការធ្លាក់ថ្លៃប្រាក់គីប។ កាសែត Laotian Times កាលពីថ្ងៃទី១៤ ខែមិថុនា ថ្មីៗនេះ បានរាយការណ៍ថា ទេសាភិបាលធនាគារកណ្ដាលនៃប្រទេសឡាវ លោក Sonexay Sitphaxay បានសន្យាថា នឹងដោះស្រាយបញ្ហាប្តូរប្រាក់បរទេសក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៧ ខែឧសភា។ លោកអភិបាលបានទទួលស្គាល់ ពីការព្រួយបារម្ភជាសាធារណៈទាក់ទង នឹងស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេស ដោយលើកឡើងថា ធនាគារកណ្តាលនឹងចាប់ផ្តើមគោលនយោបាយផ្សេងៗគ្នា ដើម្បីធានាថា រូបិយប័ណ្ណបរទេសចូលមកក្នុងសេដ្ឋកិច្ចឡាវក្នុងបរិមាណសមស្របមួយ។ ជាមួយគ្នានេះក្រៅពីផែនការហាមឃាត់ការកាន់កាប់រូបិយប័ណ្ណបរទេសជាសាធារណៈ ធនាគារគ្រោងនឹងចេញសញ្ញាប័ណ្ណពិសេសដែលមានអត្រាការប្រាក់ខ្ពស់ ដើម្បីកាត់បន្ថយចរាចរសាច់ប្រាក់។ ធនាគារកណ្តាលឡាវនិយាយថា ខ្លួននឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសន្តិសុខសាធារណៈ ដើម្បីបង្ក្រាបភ្នាក់ងារ ឬបុគ្គលណាមួយដែលពាក់ព័ន្ធនឹងសកម្មភាពប្តូរប្រាក់ខុសច្បាប់ ដែលអាចប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេស។ ធនាគារក៏នឹងធ្វើឱ្យប្រសើរឡើងនូវដំណើរការគ្រប់គ្រង
June 16, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មបានស្នើសុំឱ្យក្រុមហ៊ុន Agrostudies បង្កើនចំនួននិស្សិត ទៅធ្វើកម្មសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការធនធានមនុស្ស ក្នុងវិស័យកសិកម្ម ដែលមាននិន្នាការកើនឡើងជាលំដាប់។ ការស្នើសុំរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ធ្វើឡើងក្នុងឱកាស ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក Yaron Tamir នាយកប្រតិបត្តិក្រុមហ៊ុន Agrostudies Agriculture Capacity Building (Israel) និងសហការី កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តី
June 16, 2022 - បុគ្គលជោគជ័យ
Alexandr Wang ជាស្ថាបនិក Scale AI ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ១ មានតម្លៃដល់ទៅ ៧.៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ នេះបើយោងតាមទស្សនាវដ្តី Forbes ។ បច្ចុប្បន្ន Wang បានក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតលើពិភពលោកនៅអាយុ ២៥ឆ្នាំ បន្ទាប់ពីសម្រេចចិត្តបោះបង់ការសិក្សា មកបង្កើតក្រុមហ៊ុនខាងលើនេះ។ ជាកូនប្រុសដែលមានឪពុកម្ដាយជាអ្នករូបវិទ្យា និងធ្វើការលើគម្រោងអាវុធសម្រាប់យោធាអាមេរិក Wang គឺជាក្មេងដែលពូកែមុខវិទ្យាគណិត និងចូលចិត្តវិស័យបច្ចេកវិទ្យាណាស់ ហើយមុនពេលក្លាយជាមហាសេដ្ឋីក្មេងបំផុតលើលោក នៅអាយុ ១៧ឆ្នាំ Wang បានធ្វើការជាអ្នកសរសេរកូដពេញម៉ោងនៅគេហទំព័រ Quora។ ក្រោយមកបានសម្រេចចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិកគឺ Massachusetts (MIT) ជំនាញ (machine
June 15, 2022 - សេដ្ឋកិច្ច
រដ្ឋមន្រ្តីពាណិជ្ជកម្មថៃ បាននិយាយកាលពីថ្ងៃអង្គារថា ក្រសួងនឹងធានាតម្លៃទំនិញប្រើប្រាស់ ឱ្យនៅក្នុងកម្រិតធម្មតាឱ្យបានយូរតាមដែលអាចធ្វើទៅបាន ហើយក៏គិតគូរពីតម្រូវការរបស់អ្នកផលិតផងដែរ។ លោក Jurin Laksanawisit បាននិយាយថា ក្រសួងកំពុងព្យាយាមគ្រប់គ្រងតម្លៃ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ហើយអ្នកផលិត និងកសិករក៏ត្រូវតែយកចិត្តទុកដាក់ដូចគ្នាដែរ។ លោក Jurin បានបន្តថា ក្រសួងកំពុងអនុវត្ត “គំរូឈ្នះ-ឈ្នះ” ដែលកសិករ ក្រុមហ៊ុនផលិត អាជីវកម្ម និងអ្នកប្រើប្រាស់នឹងទទួលបានអត្ថប្រយោជន៍រួមគ្នា។ ជាក់ស្ដែង រហូតមកដល់ពេលនេះ ក្រសួងបានគ្រប់គ្រងតម្លៃទំនិញតាមប្រភេទជាច្រើនរួចហើយ។ តួយ៉ាង តម្លៃសម្រាប់ទំនិញមួយចំនួនបានធ្លាក់ចុះនៅក្នុងខែឧសភា ដូចជា៖ អង្ករផ្កាម្លិះធ្លាក់ចុះ ២២% ក្នុងមួយថង់ទម្ងន់ ៥គីឡូក្រាម អង្ករសធ្លាក់ចុះ ២៨%
June 15, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា គិតមកដល់ខែមិថុនានេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ក្នុងដំណាក់កាលទី១ សម្រេចការសាងសង់បាន ៣៣%ហើយ ខណៈគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះនេះ អាចនឹងយឺតជាងផែនការរហូតដល់ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលបានដឹកនាំអ្នកវិនិយោគជាច្រើនរូប ចុះទស្សនាគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១៤ ខែមិថុនានេះ បានថ្លែងថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី អាចនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៣ ឬដើមឆ្នាំ២០២៤ ហើយដាក់ឱ្យដំណើរការផ្លូវការ នៅដើមឆ្នាំដើម២០២៥ ។ ឯកឧត្តមបានបន្តថា ក្នុងរយៈពេលជាង២ឆ្នាំនេះ បើទោះជាកម្ពុជាជួបវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការការសាងសង់ព្រលានយន្តហោះអន្តរជាតិមួយនេះ នៅតែបន្តដំណើរការការសាងសង់យ៉ាងសកម្ម។ ឯកឧត្តមបន្តថា
June 15, 2022 - សេដ្ឋកិច្ច
អស់ជាច្រើនទសវត្សរ៍មកហើយ ដែលឧស្សាហកម្មអឺរ៉ុបបានពឹងផ្អែកលើរុស្ស៊ីក្នុងការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិដែលមានតម្លៃទាប ដែលធ្វើឱ្យរោងចក្រនៅទ្វីបនេះជួបប្រទះនឹងបញ្ហាក្នុងពេលបច្ចុប្បន្ន ដោយសារការចំណាយលើថាមពលកំពុងកើនឡើង បន្ទាប់ពីសង្រ្គាមរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ រោងចក្រនានា កំពុងព្យាយាមស្វែងរកជម្រើសជំនួសថាមពលរបស់រុស្ស៊ី ក្រោមការគំរាមកំហែងថា ទីក្រុងម៉ូស្គូអាចបិទបំពង់ហ្គាសភ្លាមៗ ដែលនាំឱ្យផលិតកម្មត្រូវផ្អាក។ អ្នកផលិតសារធាតុគីមី ជី ដែក និងទំនិញប្រើប្រាស់ថាមពលផ្សេងទៀតរបស់អឺរ៉ុប បានស្ថិតនៅក្រោមសម្ពាធក្នុងរយៈពេលប្រាំបីខែចុងក្រោយនេះ ខណៈដែលភាពតានតឹងជាមួយរុស្ស៊ីបានកើនឡើងមុនការឈ្លានពានខែកុម្ភៈ។ សម្ពាធនេះទៀតសោត បានធ្វើឱ្យក្រុមហ៊ុនផលិតមួយចំនួនកំពុងបិទទ្វារ ស្របពេលដែលកំពុងស្ថិតក្នុងការប្រកួតប្រជែងពីរោងចក្រនៅសហរដ្ឋអាមេរិក មជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀតដែលតម្លៃថាមពលទាបជាងនៅអឺរ៉ុបច្រើន។ គួរបញ្ជាក់ផងដែរថា ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនធ្វើឲ្យអឺរ៉ុបរៀបចំបែងចែកឧស្ម័ន ប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បិទការផ្គត់ផ្គង់ដល់តំបន់ទាំងមូល។ ក្រុមហ៊ុនឧស្ម័នធម្មជាតិរបស់រដ្ឋរុស្ស៊ី Gazprom PJSC បានកាត់ផ្តាច់ប្រទេសប៊ុលហ្គារី ហ្វាំងឡង់ និងប៉ូឡូញរួចហើយ
June 15, 2022 - សេដ្ឋកិច្ច
ខេត្តព្រះសីហនុ ហាក់កំពុងត្រូវប៉ាន់ខ្លាំង ដោយនាពេលថ្មីៗនេះ នេះទាក់ទាញគម្រោងវិនិយោគទាំងតូច ទាំងធំ មិនចេះដាច់ឱ្យចូលវិនិយោគនៅក្នុងខេត្ត។ យ៉ាងណាមិញ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នេះ បានឱ្យដឹងថា គម្រោងវិនិយោគចំនួន ៣បន្ថែមទៀត បានបោះទុនចូលវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគសរុប ១៨.៨លានដុល្លារ និងបង្កើតការងារដល់ប្រជាពលរដ្ឋបាន ១៤៥០នាក់។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “AMTO CHEMICAL TECHNOLOGY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាវ ថ្នាំលាប ទឹកថ្នាំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស
June 15, 2022 - បុគ្គលជោគជ័យ
លោក Warren Buffett បិតាវិនិយោគ និងជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway បានផ្តល់ឱ្យអ្នកគាំទ្រ និងម្ចាស់ភាគហ៊ុនរបស់គាត់នូវដំបូន្មានវិនិយោគដែលមិនអាចកាត់ថ្លៃបានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ប៉ុន្តែនៅក្នុងដំបូន្មានជាច្រើន ដែលបានផ្ដល់នាពេលកន្លងមក ការលើកឡើងរបស់មហាសេដ្ឋី Buffett មួយពិតជាគួរឱ្យចាប់អារម្មណ៍មែនទែន នោះគឺលោកបាន និយាយថា៖ “មានជំនាញ ១ ដែលនឹងបង្កើនតម្លៃរបស់អ្នកបានដល់ទៅ ៥០%”។ កាលពីឆ្នាំ២០០៩ មហាសេដ្ឋីចាស់វស្សារូបនេះ បាននិយាយទៅកាន់និស្សិតផ្នែកធុរកិច្ចនៅសកលវិទ្យាល័យ Columbia ក្នុងព្រឹត្តិការណ៍មួយតាមទូរទស្សន៍ថា៖ “ជំនាញទំនាក់ទំនង និងការនិយាយជាសាធារណៈ នឹងបង្កើនតម្លៃរបស់អ្នកបានដល់ទៅ ៥០%”។ នាពេលនោះ លោក Buffett បានណែនាំឱ្យនិស្សិតរៀនជំនាញខាងលើនេះ ព្រោះជំនាញនេះ
June 14, 2022 - អាជីវកម្ម
មេធំ Coca-Cola និង Jack Daniels របស់ក្រុមហ៊ុន Brown-Forman បានប្រកាសពីកិច្ចព្រមព្រៀងថ្មីមួយកាលពីថ្ងៃច័ន្ទ ដើម្បីចែកចាយផលិតផលថ្មីដែលបានបង្កើតឡើងរួមគ្នាចេញជាប្រភេទ cocktail កំប៉ុង មានឈ្មោះថា Jack & Coke។ ក្រុមហ៊ុនទាំង ២ បានបញ្ជាក់ ថា Jack & Coke នឹងចាប់ផ្តើមដាក់លក់នៅចុងឆ្នាំ២០២២ ក្នុងប្រទេសម៉ិកស៊ិក ហើយបន្ទាប់មកនឹងមានលើលក់លើទីផ្សារ ដែលបាន “ជ្រើសរើស” នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៣។ លោក Lawson Whiting នាយកប្រតិបត្តិ Brown-Forman បាននិយាយថា៖
June 14, 2022 - អាជីវកម្ម
ក្រោយដំណើរការសាងសង់អស់ជាច្រើនខែរួចមក រោងចក្រដំឡើងរថយន្ត Ford នៅក្នុងខេត្តពោធិ៍សាត់ ត្រៀមបើកសម្ពោធដាក់ឱ្យដំណើរការនៅឆាប់ៗខាងមុខនេះហើយ នេះបើយោងតាមរដ្ឋបាលខេត្ដពោធិ៍សាត់បានធ្វើការបញ្ជាក់កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ថ្មីៗនេះ។ រដ្ឋបាលខេត្ដពោធិ៍សាត់បានបញ្ជាក់ឱ្យដឹងនៅលើផេកដូច្នេះថា៖ “ផ្លូវក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរ ដែលភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ៥ កំពុងតែសាងសង់យ៉ាងសស្រាក់សស្រាំ មិនថាយប់ថ្ងៃ ដើម្បីឱ្យទាន់នឹងត្រៀមទទួលការសម្ពោធដាក់ឱ្យដំណើរការ នៃរោងចក្រដំឡើងរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ!” គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញា ឆ្នាំ២០២១ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សា លើគម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់
June 14, 2022












