Khmernote
  • សេដ្ឋកិច្ច

    ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយកាលពីពុធថា ប្រាក់ចំណូលពីការនាំចេញប្រេងរុស្ស៊ីបានកើនឡើងពី ១១% ដល់ចំនួន ២០ពាន់លានដុល្លារក្នុងខែឧសភា ដោយសារតម្លៃថាមពលបានកើនឡើង ដែលនាំឱ្យប្រាក់ចំណូលរបស់ប្រទេសនេះត្រឡប់ទៅកម្រិតមុនពេលមានសង្រ្គាមវិញ។ របាយការណ៍ទីផ្សារប្រចាំខែចុងក្រោយរបស់ IEA បាននិយាយថា ការនាំចេញប្រេងសរុបរបស់រុស្ស៊ីបានធ្លាក់ចុះនៅក្នុងខែឧសភា ប៉ុន្តែប្រាក់ចំណូលនៅតែកើនឡើងដោយសារតែការកើនឡើងនៃតម្លៃ។ ជាក់ស្ដែង ប្រាក់ចំណូលរបស់រុស្សីបានកើនឡើងពី ១៨ពាន់លានដុល្លារក្នុងខែមេសា ដែលចំណូលត្រលប់ទៅកម្រិតដូចក្នុងខែមករា ២០ពាន់លានដុល្លារវិញ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណូលនៅតែទាបជាងតួលេខ ២២ពាន់លានដុល្លារក្នុងខែមីនា។ គួរបញ្ជាក់ផងដែរថា ជាមធ្យមរុស្ស៊ីរកចំណូលបាន ២០ពាន់លានដុល្លារក្នុងមួយខែ ពីការលក់ប្រេងរបស់ខ្លួនក្នុងអំឡុងពេល ៥ខែដំបូងនៃឆ្នាំនេះ ដោយសារតែការជំរុញឆ្ពោះទៅរកប្រទេសឥណ្ឌា បានជួយទប់ទល់នឹងការវាយប្រហារនៃការហាមឃាត់ការនាំចូលប្រេងដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស រួមទាំង “ការដាក់ទណ្ឌកម្មលើខ្លួនឯង” ពីអ្នកទិញអឺរ៉ុប។ តួលេខនេះ

    June 18, 2022
  • អាជីវកម្ម

    ហាង McDonald’s ដំបូងបំផុតដែលបើកនៅក្នុងប្រទេសថៃ បានប្រកាសបិទជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា McDonald’s សាខាទី១ ដែលមានទីតាំងនៅផ្សារទំនើប Amarin Plaza កណ្តាលទីក្រុងបាងកក នឹងត្រូវបិទទ្វាររយៈពេល ២ឆ្នាំ ដោយផ្សារទំនើបនេះត្រូវបានជួសជុលឡើងវិញ និងភ្ជាប់ជាមួយផ្សារ ១ទៀតឈ្មោះថា​ Gaysorn Village។ មុនពេលផ្អាកដំណើរការ សាខាដែលបានបើកកាលពី ៣៧ឆ្នាំមុនក្នុងឆ្នាំ១៩៨៥ កំពុងផ្ដល់នូវការកាដូពិសេសដល់អតិថិជន ជាមួយនឹងកម្មវិធីប្រកួតថតរូប និងចំណងជើង ដែលល្អបំផុត ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២២ ខែមិថុនានេះ។

    June 18, 2022
  • សេដ្ឋកិច្ច

    ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម MIKAMI Massahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ថា ប្រទេសកម្ពុជា ត្រូវការថវិកាប្រមាណ ៥០ពាន់​លានដុល្លារ ដើម្បីដំណើរការគម្រោងសំខាន់ៗប្រមាណ ៣៣០គម្រោង។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំផែនការមេលើការកែសម្រួលផ្លូវថ្នល់ ការពង្រីកនិងលើកកម្រិតគុណភាពផ្លូវពីរគន្លងទៅបួនគន្លង ការបង្កើនការតភ្ជាប់ទៅគ្រប់ច្រកល្ហកសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញបានឆាប់រហ័ស ការរៀបចំផែនការមេភស្តុភារកម្មដែលរួមមានគម្រោងប្រមាណ ៣៣០គម្រោង ត្រូវការទឹកប្រាក់ប្រមាណ៥០ពាន់លានដុល្លារ រួមទាំងការរៀបចំរហដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមច្រកទ្វាព្រំដែនអន្តរជាតិជាមួយប្រទេសជិតខាងសំដៅជំរុញការដឹកជញ្ជូន និងការធ្វើចរាចរណ៍ឆ្លងកាត់មានភាពងាយស្រួល ក្នុងគោលបំណងធ្វើយ៉ាងណាបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ជាពិសេស កាត់បន្ថយចំណាយភស្តុភារកម្ម និងដឹកជញ្ជូន និងទាក់ទាញវិនិយោគផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរ

    June 17, 2022
  • បុគ្គលជោគជ័យ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo នៅថ្ងៃទី១៧ ខែមិថុនា នេះ បានឱ្យដឹងថា មហាសេដ្ឋី Elon Musk ត្រូវបានវិនិយោគិន Dogecoin ប្ដឹងទាមទារសំណងចំនួន ២៥៨ពាន់លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ដោយចោទប្រកាន់ពីបទដំណើរការគម្រោងពីរ៉ាមីតដើម្បីគាំទ្ររូបិយប័ណ្ណគ្រីបតូ។ នៅក្នុងពាក្យបណ្ដឹងដែលដាក់នៅតុលាការសហព័ន្ធក្នុងទីក្រុង Manhattan ដើមបណ្ដឹង Keith Johnson បានចោទប្រកាន់នាយប្រតិបត្តិក្រុមហ៊ុន Tesla Inc និង SpaceX ពីបទបំផុសបំផុលថា Dogecoin នឹងមានតម្លៃថ្លៃ តែផ្ទុយទៅវិញតម្លៃបានធ្លាក់ចុះ។ ដើមបណ្ដឹងបាននិយាយទៀតថា៖ “លោក Elon Musk បានដឹងតាំងពីឆ្នាំ២០១៩

    June 17, 2022
  • សេដ្ឋកិច្ច

    កាលពីថ្ងៃទី១៦ ខែមិថុនា រោងចក្របង្គុំ និងតម្លើងរថយន្ត Ford ប្រភេ ទFord Renger និង Ford Everest របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. តម្លៃប្រមាណ ២១លានដុល្លារ ដែលសាងសង់ឡើងនៅខេត្តពោធិ៍សាត់ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ។ យ៉ាងណាមិញក្រៅពីរោងចក្រ Ford កម្ពុជាក៏ទទួលបានដំឡើងរថយន្តថ្មីមួយទៀត តម្លៃដល់ទៅជាង​១៥ លានដុល្លារ។ យោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន GTV MOTOR

    June 17, 2022
  • អាជីវកម្ម

    ក្រោយពីប្រកាសដំណឹងបើកដំណើរការឡើងវិញកាលពីថ្ងៃទី១៦ ខែមិថុនា ម្សិលមិញនេះ នៅថ្ងៃដដែលនោះផេក Angkor Green Gardens by Dara បានប្រកាសជាថ្មីម្ដងទៀតថា “សួន បៃតងអង្គរ” ឬ ត្រូវបានគ្រប់គ្នាស្គាល់ថាជា “ភូមិវប្បធម៌” នឹងបើកដំណើរទទួលភ្ញៀវឱ្យចូលទស្សនាចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ដោយឥតគិតថ្លៃ។ Angkor Green Gardens by Dara បានបញ្ជាក់នៅលើផេកផ្ទាល់ខ្លួនថា៖ “សូមស្វាគមន៍មកកាន់ សួន បៃតងអង្គរ របស់សណ្ឋាគារ តារា គ្រុប។ សួនច្បារទំហំ ២១ហិចតា ដែលមានប្រវត្តិដ៏សម្បូរបែប

    June 17, 2022
  • សេដ្ឋកិច្ច

    អាហ្រ្វិកខាងត្បូងបាននិយាយថា ខ្លួនកំពុងគិតគូរពីការនាំចូលប្រេងពីប្រទេសរុស្ស៊ី ដើម្បីជួយដោះស្រាយអតិផរណាថាមពលដែលកំពុងកើនឡើង។ លោក Gwede Mantashe រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​រ៉ែ និង​ថាមពល​របស់​អាហ្វ្រិក​ខាង​ត្បូង នៅ​ក្នុង​សភា​​បាននិយាយថា៖ “យើង​គួរ​ពិចារណា​ការ​នាំ​ចូល​ប្រេង​ឆៅ​ ពី​រុស្ស៊ី​ក្នុង​តម្លៃ​ទាប​ព្រោះ​វា​មិន​ត្រូវ​បាន​ដាក់​ទណ្ឌកម្មឡើយ”។ ដូចប្រទេសជាច្រើនជុំវិញពិភពលោកដែរ អាហ្រ្វិកខាងត្បូងកំពុងប្រយុទ្ធនឹងការកើនឡើងអតិផរណា ដោយតម្លៃទំនិញប្រើប្រាស់បានកើនឡើង ៥.៩% នៅក្នុងខែមេសា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ នេះបើយោងតាមនាយកដ្ឋានស្ថិតិផ្លូវការរបស់អាហ្រ្វិកខាងត្បូង។ ជាក់ស្ដែងតម្លៃប្រេងឥន្ធនៈ “នៅតែបន្តកើនឡើង និងជះឥទ្ធិពលដល់អ្នកប្រើប្រាស់ក្នុងខែមេសា ឆ្នាំ២០២២” និងខ្ពស់ជាងឆ្នាំមុន ២៩.២%។ ជាមួយគ្នានេះដែរ មកដល់ពេលនេះ តម្លៃប្រេងបានហក់ឡើងជាង ៦០% ដែលមួយផ្នែកជំរុញដោយកង្វះខាតដែលរំពឹងទុក លើការផ្គត់ផ្គង់របស់រុស្ស៊ី និងមួយផ្នែកទៀតដោយសារឧបសគ្គនៃសមត្ថភាពផលិតនៅក្នុងក្រុមហ៊ុននាំចេញធំៗ ដោយសារតម្រូវការកើនឡើង។ គួរបញ្ជាក់ផងដែរថា អាហ្រ្វិកខាងត្បូងនាំចូលប្រហែល

    June 17, 2022
  • បុគ្គលជោគជ័យ

    មហាសេដ្ឋីបច្ចេកវិទ្យាលោក Bill Gates បានច្រានចោលទ្រព្យសម្បត្តិឌីជីថល ហើយលើកឡើងចំៗថា ការវិនិយោគលើទ្រព្យឌីជីថលរួមមាន រូបិយប័ណ្ណគ្រីបតូ និងតុក្កតា NFT គឺ ១០០% វិនិយោគដោយគ្រាន់តែផ្អែកទៅលើទ្រឹស្ដីដ៏ល្ងីល្ងើ។ លោក Gates បានលើកឡើងដូច្នេះនៅក្នុងសន្និសីទអាកាសធាតុដែលរៀបចំដោយ TechCrunch កាលពីថ្ងៃអង្គារ ថ្មីៗនេះ។ ក្នុងឱកាសនោះ ស្ថាបនិក Microsoft បានបញ្ជាក់ថា វាគឺជាការវិនិយោគដ៏ល្ងីល្ងើ ដោយសារតែទ្រព្យទាំងនោះ នឹងឡើងថ្លៃ លុះត្រាតែមានអ្នកវិនិយោគទៅលើពួកវា ពោលគឺមានអ្នកទិញបន្ទាប់មកលក់ ហើយអ្នកទិញបន្ទាប់រំពឹងថានឹងលក់បានថ្លៃទៅឱ្យអ្នកបន្ទាប់ទៀត ប៉ុន្តែតម្លៃរបស់វានឹងលែងមាននៅពេលពិតប្រាកដណាមួយ នៅពេលដែលវិនិយោគិនលែងទិញ។ ជាមួយគ្នានេះដែរ លោក Gates បាននិយាយទាំងអស់សំណើចថា

    June 16, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា នៅដើមឆ្នាំ២០២២នេះ ការនាំចេញផលិតផល ជាពិសេសកសិផលទៅកាន់ប្រទេសចិន ដែលជាទីផ្សារធំរបស់កម្ពុជា បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។​ របាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ការនាំចេញកសិផលសរុបទៅកាន់ទីផ្សារ អន្តរជាតិមានចំនួនជាង ៤.៦លានតោន ទៅកាន់ទិសដៅ ៦០ប្រទេស ដែលមានការកើនឡើងជាង ៤២ម៉ឺនតោន ឬស្មើនឹង១០.២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែជាង ៤.១លានតោនប៉ុណ្ណោះ។ បើទោះបីជាការនាំចេញកើនឡើងក៏ដោយ ក្រសួងសង្កេតឃើញថា ការនាំចេញកសិផលស្រស់មួយចំនួន នាពេលថ្មីៗនេះមានការថយចុះគួរឱ្យគត់សម្គាល់ ពិសេសការនាំចេញទៅកាន់ប្រទេសចិន។ បើតាមក្រសួងកសិកម្ម ការនាំចេញកសិផលទៅកាន់ទីផ្សារប្រទេសចិនធ្លាក់ចុះនេះ បណ្តាលមកកពីកត្តាមួយចំនួនដូចជា កង្វះទូត្រជាក់សម្រាប់ផ្ទុកកសិផល បណ្ដាលឱ្យទូត្រជាក់ឡើងថ្លៃជាខ្លាំង បើធៀបទៅនឹងមុនមានវិបត្តិជំងឺកូវីដ-១៩ ដែលបច្ចុប្បន្ននេះ តម្លៃមានការកើនឡើងរហូតដល់ជាង ៣ដង។ ទន្ទឹមគ្នានេះ

    June 16, 2022
  • អាជីវកម្ម

    ជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកនៅខេត្តសៀមរាប និងអ្នកដែលតែងតែនិយមទៅកម្សាន្តនៅភូមិវប្បធម៌ ក្នុងខេត្តសៀមរាប ដោយតំបន់កម្សាន្តដ៏ល្បីល្បាញមួយនេះ​ នឹងបើកដំណើរការឡើងទទួលភ្ញៀងទេសចរឱ្យចូលកម្សាន្ត ក្នុងពេលឆាប់ៗនេះ តែនៅក្រោមឈ្មោះថ្មី។ យោងតាមការបង្ហោះរបស់ផេក Angkor Green Gardens by Dara អមជាមួយនឹងរូបភាពដ៏ស្រស់ស្អាតនៃភូមិវប្បធម៌បានបញ្ជាក់ថា៖ “ឆាប់ៗនេះ! សណ្ឋាគារ តារា គ្រុប នឹងនាំសួនកម្សាន្តដ៏ល្បីក្នុងខេត្តសៀមរាបត្រលប់មកវិញឆាប់ៗនេះ ។ មកទទួលយកបទពិសោធន៍ដ៏អស្ចារ្យពី សួន បៃតងអង្គរ។” បើតាមការបង្ហោះនោះ ភូមិវប្បធម៌ នឹងត្រលប់មកវិញជាថ្មីជាមួយនឹងឈ្មោះ “សួន បៃតងអង្គរ” និងការកែច្នៃបង្កើនភាពទាក់ទាកាន់តែច្រើនជាងមុនទៀត។ ការបើកឡើងវិញនេះ ធ្វើឱ្យប្រជាជននៅខេត្តសៀមរាប ក៏ដូចជាតាមបណ្ដាខេត្តផ្សេងៗ សប្បាយរីករាយយ៉ាងខ្លាំង និងរង់ចាំថ្ងៃបើកដំណើរការជាផ្លូវការ

    June 16, 2022