កាលពីថ្ងៃទី១៦ ខែមិថុនា រោងចក្របង្គុំ និងតម្លើងរថយន្ត Ford ប្រភេ ទFord Renger និង Ford Everest របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. តម្លៃប្រមាណ ២១លានដុល្លារ ដែលសាងសង់ឡើងនៅខេត្តពោធិ៍សាត់ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ។ យ៉ាងណាមិញក្រៅពីរោងចក្រ Ford កម្ពុជាក៏ទទួលបានដំឡើងរថយន្តថ្មីមួយទៀត តម្លៃដល់ទៅជាង១៥ លានដុល្លារ។
យោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន GTV MOTOR CO., LTD. គម្រោងបង្កើតរោងចក្រដំឡើងរថយន្ត។
ជាមួយគ្នានេះដែរ គម្រោងរោងចក្រខាងលើមានទីតាំងវិនិយោគស្ថិតនៅអគារលេខ ៦A និង ៦B ផ្លូវជាតិលេ៣ ភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង៕

(រូបតំណាង)
អត្ថបទ៖ លីនី


