- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយក្រសួងព័ត៌មានបានឱ្យដឹងថា ភ្នំពេញទទួលបានគម្រោងវិនិយោគថ្មីៗពីវិស័យឯកជនជាង ១ពាន់គម្រោងលើផ្ទៃដី សាងសង់ប្រមាណ ៤,៦៣លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគជាង ២,២៦ពាន់លានដុល្លារ គិតត្រឹមដើមឆ្នាំ២០២២នេះ។ របាយការណ៍នេះ ត្រូវបានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ លើកឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលពាណិជ្ជកម្ម Prince Time Square នាព្រឹកថ្ងៃទី០៧ ខែមិថុនានេះ ដោយឯកឧត្តមបានគូសបញ្ជាក់ថា វិស័យសំណង់បានដើរតួរនាទីយ៉ាងសំខាន់ក្នុងការចូលរួមដល់ការងើបឡើងវិញ នៃ សេដ្ឋកិច្ចកម្ពុជា ក្រោយរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ជាង២ឆ្នាំកន្លងមក។ វិស័យសំណង់ ជាវិស័យ១ក្នុងចំណោមវិស័យអាទិភាពធំៗ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីពង្រឹង និងស្តារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិស័យកសិកម្មឧស្សាហកម្ម និងទេសចរណ៍។ ឯកឧត្តមបញ្ជាក់ថា ដើម្បីជំរុញ
June 8, 2022 - បុគ្គលជោគជ័យ
បុរសដែលមានជាងគេបំផុតនៅហុងកុង លោក លី កាស៊ីង បាននិយាយជាច្រើនដងអំពីរបៀបធ្វើជំនួញរបស់គាត់ ហើយជារឿយៗគាត់ចែករំលែកទស្សនៈរបស់ខ្លួនអំពីរបៀបជ្រើសរើសមិត្ត និងទុកចិត្តមនុស្ស។ លោក លី កើតនូវ Chaozhou ទីក្រុង Guangdong ប្រទេសចិនក្នុងឆ្នាំ១៩២៨ ប៉ុន្តែនៅឆ្នាំ ១៩៤០ គាត់ និងគ្រួសារបានភៀសខ្លួនទៅហុងកុងក្នុងកំឡុងសង្គ្រាមស៊ីវិលនៅប្រទេសចិន។ នៅទីនោះគាត់បានចាប់ផ្តើមអាជីវកម្មដំបូងរបស់គាត់នៅអាយុ ២២ ឆ្នាំ ហើយសព្វថ្ងៃនេះក្រុមហ៊ុនរបស់ Li គឺ Cheung Kong Holdings គឺជាសហគ្រាសធំជាងគេនៅហុងកុង។ មហាសេដ្ឋីដែលតែងតែផ្ដោតការយកចិត្តដាក់លើសហគមន៍ជំនួញរបស់ខ្លួនរូបនេះធ្លាប់បាននិយាយថា៖ « ការឲ្យខ្ចីប្រាក់ អាចវិនិច្ឆ័យពីគុណភាពរបស់មនុស្ស »។ លោកបន្តថា៖
June 7, 2022 - បុគ្គលជោគជ័យ
ក្នុងវ័យជំទង់ Paris Hilton ដែលកាលនោះជាអ្នកស្នងមរតករបស់សណ្ឋាគារ និងជាតារាដ៏ល្បីល្បាញម្នាក់ តែងតែជាចំណីរបស់អ្នកកាសែត។ ប៉ុន្តែបន្ទាប់ពីបោះជំហានថយក្រោយពីវិស័យខាងលើមក បច្ចុប្បន្ននេះនាងបានចាប់អាជីពថ្មីជា ឌីជេ និងអ្នកជំនួញអាជីព ជាពិសេស ការវិនិយោគទាក់ទងទៅនឹង blockchain ដូចជា cryptocurrencies, non-fungible tokens (NFTs) និង metaverse។ នៅក្នុងភាពជោគជ័យ និងវ័យ ៤០ឆ្នាំនាបច្ចុប្បន្ននេះ Hilton បានលើកឡើងពីដំបូន្មានសាមញ្ញៗ ប៉ុន្តែច្បាស់លាស់មួយសម្រាប់ខ្លួននាងផ្ទាល់នោះកាលពីនៅក្មេងថា “កុំទុកចិត្តមនុស្សមួយចំនួន ហើយត្រូវជឿជាក់លើខ្លួនឯងជានិច្ច”។ អ្នកជំនួញស្រីរូបស្រស់នេះ បានប្រាប់ទៅ CNBC Make It ថា
June 7, 2022 - បុគ្គលជោគជ័យ
មហាសេដ្ឋីទី១ លើពិភពលោក Elon Musk បាននិយាយថា គាត់អាចលុបចោលកិច្ចព្រមព្រៀងទិញ Twitter ក្នុងតម្លៃ ៤៣ពាន់លានដុល្លារ ដោយសារតែក្រុមហ៊ុនកំពុងប្រឆាំងយ៉ាងសកម្ម លើកិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងការសិក្សាគណនីក្លែងក្លាយ។ យោងតាមលិខិតដែលផ្ញើដោយមេធាវីរបស់គាត់កាលពីថ្ងៃច័ន្ទ បានឱ្យដឹងថា លោក Elon Musk ប្រហែលជាត្រៀមខ្លួនរួចជាស្រេច ដើម្បីដើរចេញពីកិច្ចព្រមព្រៀងរបស់គាត់ដើម្បីទិញ Twitter បន្ទាប់ពីបានចោទប្រកាន់បណ្តាញសង្គមនៃការចរចារដែលត្រូវបានរាំងស្ទះ។ លិខិតនោះបាននិយាយថា “លោក Musk ជឿថាក្រុមហ៊ុនកំពុងប្រឆាំងយ៉ាងសកម្ម និងរារាំងសិទ្ធិទទួលបានព័ត៌មានរបស់គាត់ (និងកាតព្វកិច្ចដែលត្រូវគ្នារបស់ក្រុមហ៊ុន) ក្រោមកិច្ចព្រមព្រៀងរួមគ្នា។ ហើយនេះ គឺជាការបំពានយ៉ាងច្បាស់លាស់នៃកាតព្វកិច្ចរបស់ Twitter ក្រោមកិច្ចព្រមព្រៀងរួមគ្នា ហើយលោក Musk រក្សាសិទ្ធិទាំងអស់ដែលកើតឡើងពីវា
June 7, 2022 - អាជីវកម្ម
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Ho Duc Phoc បានឱ្យដឹងថា វេទិកាធំៗនៅលើពិភពលោកដូចជា Facebook និង Google បានបង់ពន្ធចំនួន ៥.១ពាន់លានដុង (២២០ លានដុល្លារ) សម្រាប់រយៈពេលចន្លោះឆ្នាំ២០១៨ និង២០២១។ លោក Ho បានជូនដំណឹងដល់សមាជិកសភានៅក្នុងរបាយការណ៍មួយថា នៅខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន Facebook ត្រូវបានបង់ពន្ធចំនួន ១.៩៧ ទ្រីលានដុង (ប្រមាណ ៨៤លានដុល្លារ) ខណៈ Google ចំនួន ១.៩ ទ្រីលានដុង (ប្រមាណ ៨១លានដុល្លារ)
June 7, 2022 - សេដ្ឋកិច្ច
ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃច័ន្ទ ទី០៦ ខែមិថុនា ម្សិលមិញនេះថា ខ្លួននឹងទទួលបានប្រាក់ចំណេញកាន់តែច្រើនពីការនាំចេញថាមពលនៅឆ្នាំនេះ ចំពេលដែលតម្លៃនៅតែបន្តកើនឡើងដោយសារគោលនយោបាយពីលោកខាងលិច។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានប្រាប់ស្ថានីយទូរទស្សន៍ Bosnian Serb កាលពីថ្ងៃសៅរ៍ថា៖ “ដោយពិចារណាលើកម្រិតតម្លៃដែលបានកើនឡើង ដោយសារគោលនយោបាយរបស់បស្ចិមប្រទេស យើងមិនបានទទួលរងការខាតបង់ថវិកាទេ”។ លោកបានបន្តថា “ផ្ទុយទៅវិញនៅឆ្នាំនេះ យើងនឹងបង្កើនប្រាក់ចំណេញយ៉ាងច្រើន ពីការនាំចេញធនធានថាមពលរបស់យើង។ ជាទូទៅប្រេងមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ មានតម្រូវការសម្រាប់វា… ហើយយើងមានទីផ្សារលក់ជំនួសដែលយើងកំពុងបង្កើនការលក់”។ គួរឱ្យដឹងថា ប្រទេសរុស្ស៊ីបានរងការវាយប្រហារដោយការដាក់ទណ្ឌកម្មកាន់តែខ្លាំងចាប់តាំងពីខ្លួនបានឈ្លានពានអ៊ុយក្រែន ប៉ុន្តែទីក្រុងមូស្គូនៅតែអាចប្រមូលចំណូលបាន ៨០០លានដុល្លារក្នុងមួយថ្ងៃពីប្រេង និងឧស្ម័ននៅឆ្នាំនេះ ចំពេលតម្លៃថាមពលកើនឡើង នេះបើយោងតាមរបាយការណ៍របស់ Bloomberg Economics កាលពីសប្តាហ៍មុន។ Bloomberg
June 7, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានចេញសេចក្ដីប្រកាសមួយនៅថ្ងៃច័ន្ទ នេះ ដែលនឹងអនុញ្ញាតឱ្យនាំចូលបន្ទះស្រូបពន្លឺព្រះអាទិត្យពីប្រទេសថៃ ម៉ាឡេស៊ី កម្ពុជា និងវៀតណាម ទៅកាន់សហរដ្ឋអាមេរិក ដោយមិនមានការបង់ពន្ធសម្រាប់រយៈពេល ២៤ខែ។ សេចក្ដីប្រកាសនេះបានធ្វើឡើងចំពេលមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការស៊ើបអង្កេតរយៈពេលជាច្រើនខែរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ថាតើការនាំចូលបន្ទះស្រូបពន្លឺព្រះអាទិត្យពីប្រទេសអាស៊ីអាគ្នេយ៍ទាំងបួន កំពុងគេចវេសពីពន្ធលើទំនិញដែលផលិតនៅក្នុងប្រទេសចិនឬយ៉ាងណា។ បើតាមប្រភពពីសេតវិមាន បានឱ្យដឹងថា ការប្រមូលពន្ធនៅកំពុងផែ នឹងអស់សុពលភាព ហើយនោះជាចំណុចស្នូលដែលនឹងជួយសង្គ្រោះគម្រោងថាមពលពន្លឺព្រះអាទិត្យទាំងអស់នេះ ហើយធានាថាពួកគេនឹងឆ្ពោះទៅមុខជានិច្ច។ ទោះជាយ៉ាងណាក្ដី អភិបាលរដ្ឋ សមាជិកសភា មន្ត្រីឧស្សាហ៍កម្ម និងអ្នកបរិស្ថាន បានសម្តែងការព្រួយបារម្ភចំពោះការស៊ើបអង្កេតនេះ ដែលអាចបណ្តាលឱ្យមានពន្ធឡើងវិញរហូតដល់ ២៥០% ។
June 6, 2022 - សេដ្ឋកិច្ច
រដ្ឋមន្រ្តីមួយរូបបាននិយាយថា ប្រទេសសិង្ហបុរីរំពឹងថានឹងទទួលបានការនាំចូលសាច់មាន់កាន់តែច្រើន ពីប្រទេសជាច្រើនទៀតនៅក្នុងសប្តាហ៍ខាងមុខនេះ ដើម្បីជួយរដ្ឋរក្សាការផ្គត់ផ្គង់ ខណៈម៉ាឡេស៊ីបានបញ្ឈប់ការនាំចេញនៅដើមខែនេះ។ លោក Desmond Tan រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទះ និងនិរន្តរភាព និងបរិស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងនឹងរំពឹងថានឹងមានការផ្គត់ផ្គង់បន្ថែមទៀតនៃសាច់មាន់ត្រជាក់ពីប្រទេសអូស្ត្រាលី និងប្រទេសថៃ និងសាច់មាន់កកពីប្រភពនានាដូចជាប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិកនៅក្នុងសប្តាហ៍ខាងមុខនេះ”។ ជាមួយគ្នានេះដែរ លោកបានបន្តថា ប្រទេសទាំងអស់ត្រូវប្រាកដថា ការផ្គត់ផ្គង់ត្រូវតែមានគ្រប់គ្រាន់សម្រាប់ប្រទេសសិង្ហបុរី ប្រសិនបើប្រទេសនេះនៅតែបន្តទិញជារៀងរហូត។ គួរបញ្ជាក់ថា ការហាមប្រាមការនាំចេញមាន់រស់របស់ម៉ាឡេស៊ី គឺជាការវាយលុកដល់សិង្ហបុរី ដែលនាំចូលប្រហែលមួយភាគបីនៃការផ្គត់ផ្គង់ពីប្រទេសជិតខាងរបស់ខ្លួន។ ម៉ាឡេស៊ីបានចូលរួមជាមួយរដ្ឋាភិបាលផ្សេងទៀតក្នុងការចាត់វិធានការនានាក្នុងគោលបំណងបន្ធូរបន្ថយតម្លៃក្នុងស្រុក ខណៈដែលប្រទេសជុំវិញពិភពលោកប្រយុទ្ធនឹងការកើនឡើងតម្លៃស្បៀងអាហារ ដែលមួយផ្នែកត្រូវបានជំរុញដោយសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនដែលកាត់បន្ថយការផ្គត់ផ្គង់ស្បៀងអាហារ៕ អត្ថបទ៖ លីនី ប្រភព៖ bangkokpost
June 6, 2022 - អាជីវកម្ម
ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ប្រទេសចិន បានប្រកាសកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Xiaomi បានចាប់ផ្ដើមផលិត និងចែកចាយស្មាតហ្វូនដែលផលិតនៅក្នុងប្រទេសវៀតណាមជាលើកដំបូង។ ស្មាតហ្វូនរបស់ក្រុមហ៊ុននេះ ត្រូវបានផលិតនៅក្នុងប្រទេសវៀតណាមដោយក្រុមហ៊ុន DBG Technology ដែលជាសាខារបស់ក្រុមហ៊ុន DBG Electronics Investment Limited របស់ហុងកុងនៅរោងចក្រមួយនៅភាគខាងជើងខេត្ត Thai Nguyen ។ តំណាងក្រុមហ៊ុន Xiaomi Vietnam បាននិយាយថា ក្រៅពីការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក ឧបករណ៍ទាំងនោះក៏នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍មួយចំនួន រួមទាំងប្រទេសម៉ាឡេស៊ី និងប្រទេសថៃផងដែរ។ ជាមួយគ្នានេះ លោក Nguyen Duc Trong នៃក្រុមហ៊ុន Digiworld
June 6, 2022 - សេដ្ឋកិច្ច
អាវប៉ាក់ប្រពៃណីដែលពាក់ដោយប្រធានធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy មានតម្លៃរហូតដល់ ១០ម៉ឺនដុល្លារ បន្ទាប់ពីត្រូវបានយកមកដាក់ដេញថ្លៃនៅក្នុងកម្មវិធីមួយ ដើម្បីជួយប្រទេសអ៊ុយក្រែនការពារ និងកសាងប្រទេសឡើងវិញពីសង្រ្គាម។ ការដេញថ្លៃនេះ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងសុក្រ ដែលចំថ្ងៃគម្រប់ ១០០ថ្ងៃចាប់តាំងពីរុស្ស៊ីបានចាប់ផ្ដើមការឈ្លានពានទៅលើអ៊ុយក្រែន។ លោក Volodymyr Zelenskyy នៅក្នុងសារវីដេអូមួយបានថ្លែងអំណរគុណដល់អ្នកចូលរួម ដោយបាននិយាយថា ព្រឹត្តិការណ៍នេះមិនត្រឹមតែសម្រាប់ការរៃអង្គាសថវិកាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយមួយដើម្បីបញ្ជាក់ដល់ប្រទេសរុស្ស៊ីថា អំពើអាក្រក់នឹងមិនឈ្នះនោះទេ។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលអ៊ុយក្រែនស្ថិតក្នុងចំណោមអ្នករៀបចំក្នុងកម្មវិធីដេញថ្លៃខាងលើនេះ ដោយប្រធានាធិបតីបានបើកដំណើរការគេហទំព័រប្រមូលថវិកាក្នុងខែឧសភា ដើម្បីប្រមូលអំណោយសប្បុរសធម៌សម្រាប់អ៊ុយក្រែន ហើយរហូតមកដល់ពេលនេះជាង ៥០លានដុល្លារត្រូវបានបរិច្ចាគ៕ អត្ថបទ៖ លីនី ប្រភព៖ nhk
June 6, 2022












