Khmernote
  • សេដ្ឋកិច្ច

    លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បាននិយាយថា នឹងកាត់បន្ថយបុគ្គលិក ១០% នៃចំនួនបុគ្គលិកទាំងអស់នៅក្រុមហ៊ុនផលិតរថយន្តអគ្គិសនី នេះបើតាមសារព័ត៌មាន Reuters។ មហាសេដ្ឋីលំដាប់ពិភពលោករូបនេះ បានផ្ញើសារទៅកាន់បុគ្គលិកជាន់ខ្ពស់របស់ខ្លួនតាមអ៉ីមែលកាលពីថ្ងៃព្រហស្បតិ៍ ដោយបាន​លើកឡើងពីកង្វល់របស់គាត់អំពីសេដ្ឋកិច្ច ហើយបានប្រាប់ឱ្យពួកគេផ្អាកការជួលបុគ្គលិកថ្មីទាំងអស់នៅគ្រប់រោចក្រ និងក្រុមហ៊ុនរបស់ខ្លួនទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះ Musk បានផ្ញើអ៉ីមែល ១ផ្សេងទៀតទៅកាន់និយោជិតកាលពីថ្ងៃសុក្រ ដោយនិយាយថា ក្រុមហ៊ុន Tesla នឹងកាត់បន្ថយចំនួនប្រាក់ខែចំនួន ១០ភាគរយ ដោយសារបុគ្គលិកច្រើនលើសលប់នៅក្នុងតំបន់ជាច្រើន។ ប៉ុន្តែ​លោក​បាន​មាន​និយាយា​ថា ចំនួន​អ្នក​ថែមម៉ោង​នឹង​កើន​ឡើង។ គួរបញ្ជាក់ផងដែរថា ទស្សនវិស័យដ៏អាក្រក់នេះ បានកើតឡើងពីរថ្ងៃបន្ទាប់ពីមហាសេដ្ឋីបានប្រាប់បុគ្គលិកឱ្យត្រឡប់ទៅកន្លែងធ្វើការ ឬឈប់ពីក្រុមហ៊ុនបើមិនចង់មកធ្វើការនៅក្រុមហ៊ុន ហើយបន្ថែមការព្រមានកាន់តែខ្លាំងឡើងទៅអ្នកដឹកនាំអាជីវកម្មអំពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ច។ Musk

    June 4, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញការនាំចេញផលិតផលកសិកម្មបន្ថែមទៀត ទៅកាន់ប្រទេសបារាំង និងប្រទេសអឺរ៉ុបដទៃទៀត ស្របពេលដែលប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហ ប្រតិបត្តិការល្អលើគ្រប់វិស័យ ជាពិសេសលើវិស័យកសិកម្ម និងដោយឡែកលើផលិតផលកសិកម្មដែលបានកែច្នៃហើយ និងចូលរួមចំណែកពង្រឹងសមត្ថភាពលើខ្សែច្រវាក់តម្លៃបន្ថែមទៀត។ ក្នុងជំនួបជាមួយនឹង ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា កាលពីថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ថ្វីបើស្ថានភាពជំងឺកូវីដ- ១៩ មានលក្ខណៈប្រសើរឡើងវិញ តែការនាំចេញកសិផលមួយចំនួនរបស់កម្ពុជា នៅតែបន្តធ្លាក់ចុះយ៉ាងខ្លាំង ដោយសារវិបត្តិសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន។

    June 4, 2022
  • សេដ្ឋកិច្ច

    ការសម្រេចចិត្តចុងក្រោយរបស់សហភាពអឺរ៉ុបក្នុងការហាមឃាត់ការនាំចូលប្រេងភាគច្រើនពីប្រទេសរុស្ស៊ី ដោយសារតែការលុកលុយរបស់អ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យតម្លៃថាមពលនៅតែកើនឡើងរយៈពេល ១-២ឆ្នាំទៀត នេះបើយោងតាមការលើកឡើងរបស់លោក Kobsak Pootrakul អនុប្រធានប្រតិបត្តិជាន់ខ្ពស់នៃធនាគារ Bangkok Bank។ លោកបាននិយាយថា ការហាមឃាត់ចុងក្រោយរបស់សហភាពអឺរ៉ុបលើការនាំចូលប្រេងពីរុស្ស៊ីភាគច្រើន នឹងដាក់សម្ពាធកាន់តែខ្លាំងលើតម្លៃថាមពល និងស្បៀងអាហារពិភពលោក ដែលនៅទីបំផុតនឹងជំរុញឱ្យអតិផរណាទាំងមូលកើនឡើងបន្ថែមទៀត។ ជាមួយគ្នានេះលោកបានបន្តថា តម្លៃប្រេងពិភពលោកបានកើនឡើងយ៉ាងឆាប់រហ័សដល់ ១២០ដុល្លារក្នុងមួយបារ៉ែល ហើយអាចឡើងដល់ ១៥០ដុល្លារក្នុងពេលឆាប់ៗនេះ ដោយសារតែប្រទេសរុស្ស៊ីផ្គត់ផ្គង់ប្រហែល ១០% នៃការប្រើប្រាស់ប្រេងរបស់ពិភពលោក។ មិនត្រឹមតែប្រេងនោះទេ តម្លៃជីនៅលើសកលក៏កើនឡើងដែរ ដោយសាររុស្ស៊ីផ្គត់ផ្គង់ជីអ៊ុយរ៉េ ១៤% ហើយរួមគ្នាជាមួយប្រទេសបេឡារុស្ស រុស្ស៊ីផ្គត់ផ្គង់ប៉ូតាស្យូម ៤១% ដែលធ្វើឱ្យតម្លៃ​ជី​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​វែង ។

    June 4, 2022
  • បុគ្គលជោគជ័យ

    លោក Steve Jobs ស្ថាបនិកនៃក្រុមហ៊ុន Apple ត្រូវបានគេតាំងនាមឲ្យជាច្រើនរាប់មិនអស់ ដើម្បីពិពណ៌នាអំពីគាត់ ដូចជា បុរសឆ្កួត​តែឆ្លាត មេដឹកនាំដ៏ល្អបំផុត ឬ បុរសដែលមានទេពកោសល្យមិនធម្មតាជាដើម។ លើសពីនេះ លោក Steve Jobs គឺជាអ្នកធ្វើបដិវត្ត គាត់បានផ្លាស់ប្តូរទីផ្សារធំៗ ចំនួន ៦ រួមមាន កុំព្យូទ័រផ្ទាល់ខ្លួន ភាពយន្តជីវចល តន្រ្តី ទូរស័ព្ទ កុំព្យូទ័រថេប្លេត និងការបោះពុម្ពឌីជីថល។ ក្រៅពីសមិទ្ធិផលដ៏អស្ចារ្យ ដែលបន្សល់ទុកមកដល់បច្ចុប្បន្ននេះ កំពូលអ្នកបង្កើតបច្ចេកវិទ្យារូបនេះ បានផ្ដល់ និងបន្សល់ នូវមេរៀន ការណែនាំ

    June 3, 2022
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថាក្រុមហ៊ុន Apple នឹងផលិត iPad របស់ខ្លួនជាលើកដំបូងនៅក្នុងប្រទេសវៀតណាម ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។ សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា ក្រុមហ៊ុនកំពុងផ្លាស់ប្តូរការផលិត iPad មួយចំនួនចេញពីប្រទេសចិន ទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីការបិទខ្ទប់ដោយសារជំងឺ កូវីដ-១៩ យ៉ាងតឹងរ៉ឹងនៅក្នុង និងជុំវិញទីក្រុងសៀងហៃ ដែលនាំឱ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាច្រើនខែ។ យ៉ាងណាមិញ ក្រុមហ៊ុន BYD របស់ប្រទេសចិន ដែលជាក្រុមហ៊ុនដំឡើង iPad ឈានមុខគេមួយបានជួយ Apple បង្កើតខ្សែសង្វាក់ផលិតកម្មនៅក្នុងប្រទេសវៀតណាម ហើយឆាប់ៗនេះអាចចាប់ផ្តើមផលិតថេប្លេតល្បីៗមួយចំនួននៅទីនោះ។ ជាមួយគ្នានេះ iPad

    June 3, 2022
  • បុគ្គលជោគជ័យ

    មហាសេដ្ឋី Mark Zuckerberg ត្រូវបាត់បង់បុគ្គលិកដៃស្ដាំ ហើយក៏ជាបុគ្គលិកស្រីឆ្នើម និងជួយរកចំណូលឱ្យក្រុមហ៊ុនបានច្រើនបំផុត។ លោកស្រី Sheryl Sandberg កាលពីថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសលាលែងពីតំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Facebook ក្រោយធ្វើការជាមួយក្រុមហ៊ុននេះអស់ប្រមាណ ១៤ឆ្នាំ។ នាយកប្រតិបត្តិវ័យ ៥២ឆ្នាំរូបនេះ បានធ្វើការជាមួយក្រុមហ៊ុន Facebook តាំងពីឆ្នាំ២០០៨ ហើយគាត់បានមើលការខុសត្រូវលើការងាររបស់ខ្លួន និងជួយក្រុមហ៊ុនជាច្រើនរាប់ចាប់ពី ការបោះផ្សាយមូលបត្រជាសាធារណៈជាលើកដំបូង (IPO) ក្នុងឆ្នាំ២០១២ រហូតឡើងដល់តម្លៃ ១ទ្រីលានដុល្លារកាលពីឆ្នាំមុន។ ជាមួយគ្នានេះ ពេលកំពុងបម្រើការជាស្ត្រីដៃស្តាំរបស់ Mark Zuckerberg លោកស្រី

    June 3, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា វិនិយោគិនបារាំង កំពុងសម្លឹងមើលពីឱកាសវិនិយោគបន្ថែមនៅក្នុងទីផ្សារកម្ពុជា ដោយផ្តោតលើវិស័យធំៗដូចជា វិស័យទេសចរណ៍ និងសេវាកម្ម, វិស័យកសិកម្ម, និងវិស័យ ថាមពលបៃតងជាដើម ខណៈបារាំងជាប្រទេសលេខមួយក្នុងតំបន់អឺរ៉ុប ដែលបានមកវិនិយោគ និងរកស៊ីច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វេទិកាធុរកិច្ចបារាំង-កម្ពុជា» នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នេះ លោក Philippe Bandry ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច នៃស្ថានទូតបារាំងប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុនជាង ២៥០ មកពីប្រទេសអាស៊ាន និងបារាំង ត្រូវបានរំពឹងថា នឹងមកចូលរួមក្នុងព្រឹត្តិការណ៍ធុរកិច្ចបារាំង-កម្ពុជានាថ្ងៃទី០៩ និង១០ ខែមិថុនានេះ ដើម្បីឱ្យអ្នកធុរកិច្ចបារាំងមកសិក្សាឈ្វេងយល់អំពីវិស័យសក្តានុពលនៅក្នុងប្រទេសកម្ពុជា ហើយ

    June 3, 2022
  • អាជីវកម្ម

    តម្លៃហ្គាសចម្អិនអាហារនៅក្នុងប្រទេសថៃ បានកើនឡើងបន្ទាប់ពីគណៈកម្មាធិការគ្រប់គ្រងគោលនយោបាយថាមពលបានអនុម័ត ការដំឡើងថ្លៃឧស្ម័នបន្តិចម្ដងៗស្របតាមតម្លៃនៅលើពិភពលោក។ ដោយសារមូលហេតុនេះហើយ ហាងលក់ និងបញ្ចូលហ្គាសចម្អិនម្ហូបមួយកន្លែងនៅទីក្រុង​ឈៀងម៉ៃ កំពុង​អនុញ្ញាត​ឱ្យ​អតិថិជន​ខ្លះ​បង់​រំលោះហ្គាស ​បន្ទាប់​ពី​តម្លៃ​បាន​ឡើង​ថ្លៃ​មួយ​បាត​ក្នុង​មួយ​គីឡូក្រាម ​កាល​ពី​ថ្ងៃ​ពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២ នេះ។ លោកស្រី Kanya Choothong ម្ចាស់ហាងលក់ហ្គាសចម្អិនអាហារនៅស្រុក Muang បានទទួលស្គាល់ថា តម្លៃហ្គាសចម្អិនអាហារបច្ចុប្បន្ន គឺឡើងខ្ពស់មិនធ្លាប់មាន។ អ្នក​ស្រី​បាន​ពន្យល់​ថា​៖ “តម្លៃ​ធុងហ្គាស​ចម្អិន​អាហារទម្ងន់ ១៥ គីឡូក្រាម​បាន​ឡើង​ដល់ ៣៦៣បាត​ក្នុង​មួយ​ធុង​ ពី ៣៤៨ បាត​ក្នុង​ខែ​ឧសភា។ អ្នកស្រីបានបន្តថា ទោះតម្លៃឡើងថ្លៃក៏ដោយ ក៏មាន​អតិថិជន​ជា​ច្រើន​មក​កុម្ម៉ង់​ហ្គាស​ដូច​ធម្មតា។ ជាមួយគ្នានេះ អតិថិជន​ភាគ​ច្រើន​នៅ​ហាង​របស់​គាត់

    June 3, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ត្រៀមខ្លួនសហការជានិច្ចជាមួយក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិកលើការអភិវឌ្ឍន៍វិស័យមួយចំនួន ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានការីកចម្រើន។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Moses An មន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និង ពាណិជ្ជកម្មស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនអំពីគម្រោងសម្រេចបាន គម្រោងកំពុងអនុវត្តបន្ត និងគម្រោងនាពេលអនាគតដែលរួមមាន គម្រោងអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវទឹក ការដឹកជញ្ជូនផ្លូវគោក ការដឹកជញ្ជូនតាមផ្លូវដែក គម្រោងសាងសង់ផ្លូវល្បឿន លឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់ការសាង សង់ក្នុងពេលឆាប់ៗនេះ គម្រោងអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវទឹកតាមទន្លេបាសាក់ និងការអភិវឌ្ឍន៍កំពង់ផែដើម្បីចូលរួមកាត់បន្ថយការចំណាយផ្នែកភស្តុភារកម្ម។

    June 3, 2022
  • សេដ្ឋកិច្ច

    កាលពីសប្ដាហ៍មុន រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសថា ខ្លួននឹងបញ្ឈប់ការនាំចេញមាន់ទាំងស្រុងចាប់ពីខែមិថុនាតទៅ រហូតដល់ផលិតកម្ម និងតម្លៃមានស្ថិរភាពឡើងវិញ ចំពេលដែលតម្លៃចំណីមាន់ឡើងថ្លៃ។ ដោយសារតែដូច្នេះ បានធ្វើឱ្យប្រទេសសិង្ហបុរីដែលនាំចូលសាច់មាន់ និងមាន់រស់ពីម៉ាឡេស៊ីចំនួន ៣៤% ត្រូវប្រឈមមុខនឹងកង្វះខាត។ ជាមួយគ្នានេះដែរ ការបញ្ឈប់ការនាំចេញរបស់រដ្ឋាភិបាលនេះ បានធ្វើឱ្យកសិករចិញ្ចឹមមាន់ម៉ាឡេស៊ី មានការព្រួយបារម្ភយ៉ាងខ្លាំង។ ជាក់ស្ដែងកសិករដែលមានឈ្មោះថា Syaizul Abdullah Syamil Zulkaffly បានឱ្យដឹងថា គាត់ចាប់ផ្ដើមមានអារម្មណ៍ថា ការចំណាយលើកសិដ្ឋានគឺកាន់តែខ្ពស់ក្នុងអំឡុងពេលជំងឺរាតត្បាតជំងឺកូវីដ-១៩ នេះ ហើយការហាមប្រាមការនាំចេញនេះ នឹងធ្វើឱ្យអ្វីៗកាន់តែអាក្រក់សម្រាប់កសិករចិញ្ចឹមសត្វ។ លោកបន្តថា ការហាមឃាត់នឹងមានការខូចខាត ប៉ុន្តែការបន្តនាំចេញក៏មានផលវិបាកផងដែរ ដោយនៅពេលផ្អាកការនាំចេញ ប្រទេសដែលនាំចូលមាន់ពីយើង គេនឹងរកអ្នកផ្គត់ផ្គង់ថ្មីពីប្រទេសផ្សេងទៀត ដែលធ្វើឱ្យយើងពិបាកនឹងទាក់ទាញពួកគេមកវិញនៅពេលក្រោយ។ ដោយឡែកងាកទៅមើលអ្នកលក់មាន់ពីម៉ាឡេស៊ីនៅក្នុងប្រទេសសិង្ហបុរីវិញក៏ពិបាកមិនចាញ់កសិករដែរ

    June 2, 2022