- Khmernote
- បុគ្គលជោគជ័យ
សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានព្រមានពីជំងឺដ៏កាច.សាហាវមួយដែលបាត់វត្តមានអស់ជាច្រើនឆ្នាំមកហើយ នោះគឺជំងឺ “ប៉ូលីយ៉ូ” ឬជាធម្មតាគេតែងហៅថាជំងឺ “គ្រុនស្វិតដៃជើង”។ មហាសេដ្ឋីរូបនេះ បានលើកឡើងពីការព្រមាននេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានរកឃើញករណីអ្នកឆ្លងជំងឺ “គ្រុនស្វិតដៃជើង” ជាលើកដំបូងក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ មិនរង់ចាំយូរលោក Gates បានព្រមានភ្លាមៗនៅក្នុងការបង្ហោះនៅលើ Twitter នៅថ្ងៃទី២២ ខែកក្កដាថា “ការរកឃើញករណីថ្មីនៃជំងឺគ្រុនស្វិតដៃជើង គឺរំលឹកយើងថា វានៅតែជាជំងឺគំរាមកំហែងដល់យើងទាំងអស់គ្នា លុះត្រាតែយើងអាចលុបបំបាត់វាបានទើបជាការប្រសើរ”។ គួរបញ្ជាក់ផងដែរថា មហាសេដ្ឋីចិត្តធម៌ Bill Gates បានធ្វើការជាច្រើនឆ្នាំ ដើម្បីលុបបំបាត់ជំងឺមួយចំនួននៅជុំវិញពិភពលោក។
July 25, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ថា សម្រាប់រយៈពេល ៦ខែដើមឆ្នាំ ២០២២ កម្ពុជាបាននាំអង្ករចេញទៅកាន់ប្រទេសចិនមានចំនួន ១៦៨ ២៨០ តោន ដែលគិតជាទឹកប្រាក់ប្រមាណចំនួន ៨៨.១២ លានដុល្លារអាមេរិក ដែលបរិមាណនាំចេញនេះគ្របដណ្តប់ប្រមាណជាជាង ៥១% នៃការនាំចេញអង្ករសរុបរបស់កម្ពុជា ក្នុងឆមាស ទី១ ឆ្នាំ២០២២។ លោក លន់ យ៉េង បានមានប្រសាសន៍បែបនេះ ក្នុងវេទិកាអនឡាញស្តីពី «វិស័យកសិកម្មកម្ពុជា-ចិន» នាពេលថ្មីៗនេះ។ លោកបន្តថា ដោយឈរលើស្មារតីមិត្តភាព ចំណងសាមគ្គីភាព និង ឆន្ទៈដ៏មុតស្រួចរបស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ចិន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ
July 25, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ ការវិនិយោគនៅប្រទេសកម្ពុជា ពិសេសលើវិស័យអចលនទ្រព្យ មានភាពរីកចម្រើនខ្លាំងក្លា នាពេលបច្ចុប្បន្ននេះ មានកត្តា២ យ៉ាង នោះគឺកត្តាសន្តិភាព និងមានស្ថិរភាពនយោបាយ ដែលសម្តេចតេជោហ៊ុន សែន នាកយរដ្ឋមន្ត្រីនៃកម្ពុជា ប្រឹងប្រែងរកបានមកដោយលំបាក។ ការបញ្ជាក់បែបនេះរបស់លោក កើត ឆែ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ខណៈដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីបើកសម្ពោធគម្រោងអភិវឌ្ឍលំនៅឋាន ឡាម៉េហ្សុង ផ្លាហ្សា របស់ក្រុមហ៊ុនខេមបេស្តេក មេនេចម៉ិន ខូ
July 25, 2022 - បុគ្គលជោគជ័យ
លោក Elon Musk អ្នកមានបំផុតលើពិភពលោក កំពុងអំពាវនាវឱ្យមនុស្សជាច្រើន ជាពិសេសគឺសហគ្រិនឈានជើងចូលទៅក្នុងអាជីវកម្មចម្រាញ់លីចូម ដែលជាវត្ថុធាតុដើមដ៏សំខាន់មួយសម្រាប់ផលិតអាគុយរថយន្តអគ្គិសនី។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla កាលពីថ្ងៃពុធ បានជំរុញឱ្យសហគ្រិនចាប់ផ្តើមបណ្តាក់ទុនលើការចម្រាញ់ពីលីចូម ដោយអះអាងថា អាជីវកម្មនេះនឹងក្លាយជាម៉ាស៊ីនបោះពុម្ពលុយសម្រាប់អ្នក ហើយអ្នកមិនខាតបង់ឡើយ។ ជាមួយគ្នានេះដែរ មហាសេដ្ឋីរូបនេះបានកត់សម្គាល់ថា លីចូមមានច្រើនណាស់ ប៉ុន្តែបញ្ហាត្រង់ថា ការចម្រាញ់លីចូមមកជាវត្ថុធាតុដើមប្រើនៅក្នុងអាគុយរថយន្តអគ្គិសនីមានតិចតួច។ ដូច្នេះហើយ Musk បានណែនាំឱ្យអ្នកចង់ចាប់យកអាជីវកម្មនេះ ត្រូវតែចម្រាញ់លីចូមទៅជាលីចូមកាបូណាត និងលីចូមអ៉ីដ្រូអុកស៊ីត កម្រិតថ្ម ដែលត្រូវតែមានភាពបរិសុទ្ធខ្ពស់”។ គួរបញ្ជាក់ផងដែរថា ដោយសារការផ្លាស់ប្ដូរជាសកលទៅរកការប្រើប្រាស់យានយន្តអគ្គិសនីបានជំរុញឱ្យលីចូមមានតម្រូវការកាន់តែច្រើន ហើយជំរុញឱ្យតម្លៃរបស់វាកើនឡើងផងដែរនៅឆ្នាំនេះ។ ជាក់ស្ដែង តម្លៃលីចូមបានកើនឡើងច្រើនជាងទ្វេដងចាប់តាំងពីខែមករា ហើយបានកើនឡើងជិត ៤០០% នៅក្នុងឆ្នាំមុន
July 23, 2022 - សេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មថៃបាននិយាយកាលពីថ្ងៃសុក្រថា កសិករដាំមង្ឃុតនៅតំបន់ភាគខាងកើតក្នុងប្រទេស បាននាំគ្នាកាប់ដើមមង្ឃុតចោលយ៉ាងច្រើនដើម ដើម្បីយកដីដាំដំណាំទុរេនវិញ ដោយសារទុរេនលក់បានថ្លៃ។ លោក Chonlatee Numnoo ប្រធានការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មភូមិភាគទី៦ បានសរសេរក្នុងហ្វេសប៊ុកថា៖ “ថ្វីត្បិតតែផ្លែមង្ឃុតបាននាំចេញដល់ទៅ ១៤ម៉ឺនតោនក្នុងឆ្នាំនេះ ប៉ុន្តែតម្លៃមិនទាក់ទាញដូចផ្លែទុរេនទេ”។ លោកបន្តថា៖ “ដូច្នេះវាមិនចម្លែកទេដែលចម្ការមង្ឃុតជាច្រើនត្រូវបានប្រែក្លាយទៅជាចម្ការទុរេន។ ថ្ងៃមុនខ្ញុំបានប្រទះឃើញឡានដឹកអុសដែលកាប់ពីដើមមង្ឃុត វាគួរឱ្យស្ដាយព្រោះមង្ឃុតត្រូវចំណាយពេលច្រើនឆ្នាំដើម្បីដាំដុះឱ្យធំឡើង។ ជាមួយគ្នានេះដើមមង្ឃុតរស់បានយូរជាងដើមទុរេនទៅទៀត”។ គួរបញ្ជាក់ផងដែរថា តម្លៃមង្ឃុតមានការប្រែប្រួលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចន្លោះពី ២០ ទៅ ៥០ បាតក្នុងមួយគីឡូក្រាម។ បើតាមមន្ត្រីដដែល អ្នកដាំមង្ឃុតបានប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមានតម្លៃមិនស្ថិតស្ថេរ ការទប់ស្កាត់តម្លៃដោយឈ្មួញកណ្តាល ប្រាក់ឈ្នួលខ្ពស់របស់អ្នកកម្មករប្រមូលផល និងកង្វះឧស្សាហកម្មកែច្នៃសម្រាប់ផ្លែឈើដែលមិនអាចនាំចេញបាន។ ទន្ទឹមនឹងនេះ លោកបានកត់សម្គាល់ថា
July 23, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេលជាង៣ឆ្នាំកន្លងមកនេះ កម្ពុជានាំចេញផលិតផលកសិកម្មទៅចិន ក្នុងទំហំ ២.៤លានតោន និងគិតជាថវិកាមានតម្លៃជិត ២ពាន់លានដុល្លារ ខណៈប្រទេស ចិនគឺជាទីផ្សារដ៏ធំរបស់កម្ពុជា។ ថ្លែងក្នុងអំឡុងកិច្ចសន្ទនាអនឡាញស្ដីពីកសិកម្មកម្ពុជា-ចិន ក្រោមក្របខណ្ឌ «ខ្សែក្រវាត់ និងផ្លូវ» នារសៀលថ្ងៃទី២០ កក្កដា ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទនៃប្រទេសកម្ពុជាមានប្រសាសន៍ថា ការនាំចេញ ផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ក្នុងរយៈពេល៣ឆ្នាំ ៦ខែ គិតចាប់ពីឆ្នាំ២០១៩ រហូតដល់ ៦ខែ
July 23, 2022 - បុគ្គលជោគជ័យ
មហាសេដ្ឋី លី កាស៊ីង សព្វថ្ងៃមានអាយុ ៩៤ឆ្នាំ ហើយគាត់នៅតែជាអ្នកមានបំផុតក្នុងទីក្រុងហុងកុង ជាមួយនឹងទ្រព្យសម្បត្តិ ៣៥.៨ ពាន់លានដុល្លារ។ លោក លី គឺជាវិនិយោគិនដ៏អស្ចារ្យ និងជាសប្បុរសជនមួយរូប ហើយធ្លាប់ជាប់ជាបុរសខ្លាំងបំផុតរបស់អាស៊ី ដោយទស្សនាវដ្តីអាស៊ីក្នុងឆ្នាំ២០០១ ដោយបានកាន់កាប់បល្ល័ង្កនៃបុរសមានបំផុតរបស់អាស៊ីអស់រយៈពេលជាច្រើនឆ្នាំ។ នៅទីក្រុងហុងកុង មនុស្សម្នាកោតសរសើរមហាសេដ្ឋីវ័យរូបនេះ រហូតដល់ហៅគាត់ថា “Superman” ដោយសារតែភាពជោគជ័យរបស់គាត់ក្នុងអាជីវកម្ម ក៏ដូចជាទស្សនវិជ្ជាដ៏ជ្រាលជ្រៅនៃជីវិតរបស់គាត់។ មានពេលមួយកំឡុងពេលសំណេះសំណាលជាមួយនិស្សិតនៅសាកលវិទ្យាល័យហុងកុង មហាសេដ្ឋីរូបនេះបានណែនាំយុវជនឱ្យចេះជ្រើសរើសមិត្ត។ ក្នុងនោះ គាត់បាននិយាយថា៖ «កុំចេញទៅក្រៅជាមួយមនុស្សទំនេរ ពួកគេមិនមែនជាមនុស្សអាក្រក់ទេ ប៉ុន្តែមនុស្សទំនេរទាំងនោះមិនទៅធ្វើការឡើយ ព្រោះពួកគេគ្រាន់តែជ្រើសរើសអ្វីដើម្បីស្កប់ចិត្តនឹងជីវិតប៉ុណ្ណោះ។ កាលណាយើងនិយាយជាមួយពួកគេកាន់តែច្រើន យើងកាន់តែរងផលប៉ះពាល់ដោយចិត្តគំនិត “មិនព្យាយាមធ្វើការ” ឬ
July 22, 2022 - សេដ្ឋកិច្ច
ប្រទេសចិន កំពុងប្រឈមមុខនឹងការប្រកួតប្រជែងជាមួយឥណ្ឌា ក្នុងការទិញប្រេងរបស់ប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo។ ជាមួយគ្នានេះដែរ បើតាមឈ្មួញ និងទិន្នន័យចងក្រងដោយ Bloomberg នាវាដឹកប្រេង ESPO របស់រុស្ស៊ីចំនួនបួន កំពុងធ្វើដំណើរទៅប្រទេសឥណ្ឌា ក្នុងនោះនាវាចំនួន ២ កំពុងធ្វើដំណើរទៅកាន់កំពង់ផែ Paradip នៅឆ្នេរសមុទ្រភាគខាងកើត ជាកន្លែងចម្រាញ់ប្រេងដែលដំណើរការដោយក្រុមហ៊ុន Indian Oil Corp។ គួរឱ្យដឹងថា ជាធម្មតាការធ្វើជំនួញប្រេងរវាងឥណ្ឌា និងរុស្ស៊ីបែបនេះ គឺឥណ្ឌាមិនសូវចាប់អារម្មណ៍នោះទេ ដោយសារតែចម្ងាយឆ្ងាយពីកំពង់ផែផ្ទុកទំនិញរបស់រុស្ស៊ី Kozmino ហើយដោយសារតែទំនិញឆៅរបស់ ESPO ជាធម្មតាត្រូវបានដឹកជញ្ជូនតាមកប៉ាល់ aframax ដែលផ្ទុកបរិមាណតូចជាងកប៉ាល់ផ្សេងៗ។ ទោះជាយ៉ាងនេះក្ដី
July 22, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម HATAEDA Mikio អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនសន្យាបង្កើនឥណទានសម្បទានទ្វេដង សម្រាប់មួយឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និង ហិរញ្ញប្បទានសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីជួយគាំទ្រ ដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅកម្ពុជា។ ការសន្យានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ទៅវិញទៅមក លើគម្រោ ងមួយចំនួនដែលកំពុងដំណើរការ និងបេក្ខភាពគម្រោងថ្មីៗតទៅមុខទៀត
July 22, 2022 - អាជីវកម្ម
អ្នកនាំពាក្យក្រុមហ៊ុនលក់រាយដ៏ល្បីមួយរបស់ជប៉ុន 7-Eleven បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ហាងទំនិញ 7-Eleven បានបញ្ឈប់បុគ្គលិកចំនួន ៨៨០នាក់នៅសហរដ្ឋអាមេរិក។ ខ្សែសង្វាក់លក់រាយដែលគ្រប់គ្រងដោយក្រុមហ៊ុនលក់រាយរបស់ជប៉ុន Seven & i Holdings បានកាត់បន្ថយការងារនៅមជ្ឈមណ្ឌលគាំទ្ររបស់ខ្លួន និងប្រតិបត្តិការផ្នែកជំនួយនៅ Irving រដ្ឋ Texas និង Enon រដ្ឋ Ohio។ គួររម្លឹកថា ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន Seven & i Holdings បានយល់ព្រមទិញស្ថានីយ៍ប្រេងឥន្ធនៈ Speedway របស់ Marathon Petroleum ក្នុងតម្លៃ
July 22, 2022












