- Khmernote
- អាជីវកម្ម
យោងតាមការចុះផ្សាយសារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុន Meta បានរាយការណ៍ពីការធ្លាក់ចុះ ប្រាក់ចំណូល និងប្រាក់ចំណេញប្រចាំត្រីមាសដំបូងរបស់ខ្លួន ខណៈពេលដែលក្រុមហ៊ុនកំពុងរងផលប៉ះពាល់ពីសេដ្ឋកិច្ចដែលកំពុងច្របូលច្របល់ និងការប្រជែងពីបណ្ដាញសង្គម TikTok។ ការធ្លាក់ចុះនេះ គឺជាការធ្លាក់ចុះលើកដំបូងបំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុន Meta ដោយសារតែការថយចុះនៃអ្នកប្រើប្រាស់ប្រចាំថ្ងៃនៅទូទាំងសកលលោក។ នាយកប្រតិបត្តិ Mark Zuckerberg បានប្រាប់អ្នកវិភាគបន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីការធ្លាក់ចុះនៃប្រាក់ចំណេញ ៣៦% មកត្រឹម ៦.៧ពាន់លានដុល្លារថា “នេះគឺជារយៈពេលដែលទាមទារឱ្យមានការខំប្រឹងកាន់តែខ្លាំងក្លា ហើយខ្ញុំរំពឹងថា យើងនឹងសម្រេចបានកាន់តែច្រើន ជាមួយនឹងធនធានមនុស្សតិចជាងមុន”។ Meta ក៏បាននិយាយផងដែរថា ប្រាក់ចំណូលនៅក្នុងត្រីមាសដែលទើបបញ្ចប់ថ្មីៗនេះ បានថយចុះមួយភាគរយដល់ ២៨.៨ ពាន់លានដុល្លារ ដែលជាថយចុះជាលើកដំបូងរបស់ខ្លួនចាប់តាំងពីក្រុមហ៊ុនបានចេញជាសាធារណៈក្នុងឆ្នាំ២០១២។
July 28, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកប្រេងកាត ក្រសួងរ៉ែ និងថាមពល បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការចរចាយកប្រេងកាតរបស់កម្ពុជាជិត ៣០ម៉ឺនបាលរ៉ែលដែលបានបាត់ ដោយសារនាវា MT Strovolos លួចដឹកចេញពីតំបន់បូមប្រេងប្លុក A ដោយខុសច្បាប់នោះ កំពុងទទួលបានលទ្ធផលល្អ ដែលអាចនឹងបញ្ចប់ ក្នុងពេលឆាប់ៗខាងមុខនេះ។ ចំពោះពេលវេលាជាក់លាក់ថា នឹងអាចចរចាបញ្ចប់នៅពេលណានោះ មិនត្រូវបានលោក ជៀប សួរ បញ្ជាក់ច្បាស់លាស់ទេ លោកថាត្រូវការពេលវេលាបន្ថែម ដើម្បីធ្វើការងារនេះ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ឱកាសអញ្ជើញចូលរួមក្នុងសន្និសីទប្រេង និងឧស្ម័ន នៅព្រឹកថ្ងៃទី២៧
July 28, 2022 - អាជីវកម្ម
ជាធម្មតា App ABA តែងតម្រូវឱ្យអ្នកប្រើប្រាស់បើកអ៉ីនធឺណេតទើបអាចធ្វើប្រតិបត្តិការ និងដំណើរការសេវាធនាគារបាន។ យ៉ាងណាមិញ ថ្មីៗនេះ ធនាគារ ABA បានផ្ដល់នូវភាពងាយស្រួលថ្មីមួយទៀត សម្រាប់អ្នកប្រើប្រាស់ App ABA នោះគឺមិនចាំបាច់មានអ៉ីនធឺណេតក៏អាចបើក និងប្រើ App បានដែរ។ ជាក់ស្ដែងនៅពេលអ្នកបើក App ពេលគ្មានអ៉ឺនធឺណេត នោះអ្នកនឹងឃើញពាក្យ “Switch to offline mode” ដោយពាក្យនេះមានន័យថា យើងអាចប្រើ App ដោយមិនបាច់មានអ៉ីនធឺណេតឡើយ ដោយគ្រាន់តែចុចលើពាក្យ “Switch to offline mode”
July 28, 2022 - សេដ្ឋកិច្ច
យោងតាមប្រភពមួយបានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមប្រទេសទាំងប្រាំពីរ (G7) កំពុងត្រៀមកំណត់តម្លៃប្រេងរុស្ស៊ីមុនថ្ងៃទី០៥ ខែធ្នូ នៅពេលការដាក់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបនឹងចូលជាធរមាន។ ជាមួយគ្នានេះមន្រ្តីជាន់ខ្ពស់ (G7) ក៏បានប្រាប់រ៉យទ័រផងដែរថា ប្រទេសចិន និងឥណ្ឌា ចាប់អារម្មណ៍ក្នុងការកាត់បន្ថយការចំណាយលើការនាំចូលប្រេងរបស់ពួកគេ ខណៈប្រទេសទាំងពីរនេះ បាននឹងកំពុងទិញប្រេងឆៅពីរុស្ស៊ី ក្នុងតម្លៃថោកៗយ៉ាងគំហុក។ គួរឱ្យដឹងថា ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប នឹងហាមប្រាមសេវាហិរញ្ញវត្ថុ និងធានារ៉ាប់រងទាក់ទងនឹងប្រេងនៅសមុទ្ររបស់រុស្សី ដែលអាចមានសក្តានុពលក្នុងការទាញយករាប់លានបារ៉ែលចេញពីទីផ្សារ។ ក្រុមប្រទេសទាំងពីរ (G7) បានស្នើឡើងនូវតម្លៃដែលភ្ជាប់មកជាមួយ ដើម្បីជៀសវាងការធ្លាក់ថ្លៃផ្គត់ផ្គង់ ខណៈពេលដែលកំណត់ប្រាក់ចំណូលប្រេងរបស់ទីក្រុងម៉ូស្គូ។ យ៉ាងណាមិញ ក្រុមអ្នកវិភាគបានព្រមានថា ការបិទប្រេងរបស់រុស្ស៊ីអាចនាំឱ្យមានការសងសឹកពីទីក្រុងមូស្គូ ដែលអាចនឹងកាត់បន្ថយការផលិតភ្លាមៗ ដើម្បីបង្កឱ្យប្រេងកើនឡើងតម្លៃ។ ប៉ុន្តែ (G7) ដែលរួមមានសហរដ្ឋអាមេរិក កាណាដា
July 28, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន មន្រ្តីជំនាញបានឱ្យដឹងថា គោលការណ៍ឧបត្ថម្ភធនលើតម្លៃអគ្គិសនីរបស់រាជរដ្ឋាភិបាល បានជួយសម្រួល ជីវភាពប្រជាពលរដ្ឋ បានមួយផ្នែកធំពិសេសជួយឱ្យប្រជាពលរដ្ឋមានបណ្តាញអគ្គសនីប្រើប្រាស់គ្រប់ៗគ្នា។ លោក សុខ គីរីរតន៍ ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តក្រចេះ បានឱ្យដឹងថា វិស័យរ៉ែនិងថាមពលរបស់ខេត្តក្រចេះ បានគ្រប់គ្រងទៅលើវិស័យធំៗចំនួន ៣ គឺទី១រ៉ែ,ទី ២ ថាមពលនិងទី ៣ ប្រេងកាត ពិសេសថាមពលអគ្គិសនីនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅមូលដ្ឋានពិសេសសេដ្ឋកិច្ចជាតិ។ លោកបន្តថា ថាមពលអគ្គិសនីកាលពី ១០ឆ្នាំមុនមានតម្លៃខ្ពស់ ដោយក្នុងមួយគីឡូវ៉ាត់ម៉ោងតម្លៃជិត ២ពាន់រៀល ដែលធ្វើឱ្យ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតពិបាកក្នុងការប្រើប្រាស់។ដោយឡែកនាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គ
July 28, 2022 - បុគ្គលជោគជ័យ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider បានឱ្យដឹងថា លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta បានលក់ផ្ទះរបស់គាត់នៅទីក្រុង San Francisco ក្នុងតម្លៃ ៣១លានដុល្លារកាលពីដើមខែកក្កដានេះ។ ការលក់ក្រៅទីផ្សារនេះ គឺជាកិច្ចព្រមព្រៀងអចលនទ្រព្យលំនៅដ្ឋានដ៏ធំបំផុតនៅក្នុងទីក្រុងក្នុងឆ្នាំ២០២២ នេះបើយោងតាម The Real Deal ។ តាមប្រភពដដែល Mark និងប្រពន្ធរបស់គាត់ Priscilla Chan បានចំណាយប្រាក់ចំនួន ១០លានដុល្លារក្នុងការទិញផ្ទះនេះកាលពីឆ្នាំ២០១៣ ដែលនាំឱ្យមហាសេដ្ឋីរូបនេះចំណេញប្រាក់ពីការលក់ខ្ទង់ ២១លានដុល្លារ ពោលគឺចំណេញ ២ដងពីលើថ្លៃដើមក្នុងពេលមិនដល់ ១០ឆ្នាំផង។ យ៉ាងណាមិញ
July 27, 2022 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះផុតឱសានវាទហើយ! សម្រាប់ម្ចាស់លំនៅឋាននិងម្ចាស់អាជីវកម្ម ចាប់ពីផ្លូវ លេខ១ ដល់ ផ្លូវលេខ៣ ក្នុងការរុះរើសំយាប និងផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញឲ្យអស់ បើមិនដូឆ្នោះទេ អាជ្ញាធរក្រុងបាត់ដំបង នឹងចាត់វិធានការផ្លូវច្បាប់ជាធរមានហើយ។ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានចេញសេចក្តីជូនដំណឹងមួយ កាលពីថ្ងៃទី២៥ខែកក្កដា ឆ្នាំ ២០២២ បញ្ជាក់ថា ដើម្បីលើកកម្ពស់សណ្ដាប់ធ្នាប់ សោភ័ណភាពទីក្រុងឲ្យកាន់តែប្រសើរ រដ្ឋបាលក្រុង កំណត់ឲ្យម្ចាស់លំនៅឋាន អាជីកម្មដ្ឋាន ស្ថិតនៅបណ្តោយផ្លូវលេខ១កន្លះ , ផ្លូវលេខ២ , ផ្លូវលេខ២កន្លះ
July 27, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន និយ័តករធានារ៉ាប់រងកម្ពុជារំពឹងថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា នឹងផ្តល់វិភាគទានក្នុងសេដ្ឋកិច្ច ក្នុងអត្រា ៥,៥ភាគរយ និងដង់ស៊ីតេធានារ៉ាប់រងចំនួន ១៣៥ដុល្លារអាមេរិក នៅឆ្នាំ២០៣០ បើទោះបីជាបច្ចុប្បន្ន អត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចនេះ មានត្រឹមតែ ១,១ភាគរយ និងដង់ស៊ីតេធានារ៉ាប់រងជាមធ្យម សម្រាប់មនុស្សម្នាក់មានត្រឹមតែ ១៨ដុល្លារនៅឡើយក្តី។ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា មានប្រសាសន៍ថា ក្នុងរយៈពេលវែង ប្រសិនបើសេដ្ឋកិច្ចកម្ពុជា រក្សាបានកំណើនថេរ ៥,៥ភាគរយ នោះទីផ្សារធានារ៉ាប់រង នឹងត្រូវបានព្យាករមានកំណើនថេរក្នុងរង្វង់២៥ភាគរយ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៩ ដល់ឆ្នាំ២០៣០ ជាមួយបុព្វលាភដុលនឹងកើនដល់ប្រមាណ ២,៥ប៊ីលានដុល្លារ ហើយអាចបង្កើតការងារ
July 27, 2022 - ទេសចរណ៍
អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Thanakorn Wangboonkongchana បាននិយាយកាលពីថ្ងៃអង្គារថា ឆ្នេរចំនួន ២ របស់ប្រទេសថៃបានជាប់ចំណាត់ថ្នាក់នៅក្នុងបញ្ជីនៃឆ្នេរស្រស់ស្អាតបំផុតទាំង ២០លើពិភពលោក ដែលចេញផ្សាយដោយសារព័ត៌មានរបស់ចក្រភពអង់គ្លេសក្នុងខែនេះ។ សារព័ត៌មាន Daily Star របស់ចក្រភពអង់គ្លេសបានវិភាគលើការបង្ហោះនៅលើបណ្ដាញសង្គម Instagram និងអត្ថបទនៅលើ Google នៅលើឆ្នេរដែលមានពាក្យថា “ស្រស់ស្អាត” ដើម្បីចាត់ថ្នាក់ឆ្នេរស្អាតបំផុតទាំង ២០ នៅលើពិភពលោក។ ជាលទ្ធផល ឆ្នេរចំនួន ២ របស់ថៃបានស្ថិតក្នុងចំណោមចំណាត់ថ្នាក់ ដោយឆ្នេរ Sunrise នៅ Satun ជាប់ចំណាត់ទី៦ និង ឆ្នេរ Maya Bay
July 27, 2022 - សេដ្ឋកិច្ច
អង់គ្លេស៖ យោងតាមសារព័ត៌មាន The Guardian បានរាយការណ៍កាលពីថ្ងៃទី ២៦ ខែកក្កដាថា អត្រាអតិផរណារបស់ចក្រភពអង់គ្លេសបានកើនឡើងដល់ ៩.៤% នៅក្នុងខែមិថុនា ដោយសារតែការកើនឡើងតម្លៃអាហារ និងថាមពលបានប៉ះពាល់ដល់អាជីវកម្មនៅទូទាំងចក្រភពអង់គ្លេស ក៏ដូចជាការប្រឈមជាមួយនឹងការថយចុះនៃការចំណាយរបស់អតិថិជន ព្រោះតែតម្លៃនៃទំនិញគ្រប់យ៉ាងដូចជាហ្គាស អគ្គិសនី រហូតដល់អាហារ និងសម្លៀកបំពាក់បានឡើងថ្លៃខ្លាំង។ ខណៈដែលអ្នកវិភាគបានចេញមកព្រមានថាអតិផរណាអាចនឹងកើនឡើងខ្ពស់ដល់១២%នៅខែតុលានេះ ជាហេតុធ្វើឱ្យគ្រួសារស្ថិតនៅក្រោមភាពតានតឹងផ្នែកហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រងលើចំណាយបន្ថែមទៀត រួមទាំងការញ៉ាំអាហារក្រៅផ្ទះផងដែរ។ យោងតាមទិន្នន័យពីក្រុមហ៊ុនគណនេយ្យ UHY Hacker Young បង្ហាញថា ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ (ខែមិថុនា ឆ្នាំ ២០២១ ដល់ខែឧសភា ឆ្នាំ
July 27, 2022












