- Khmernote
- សេដ្ឋកិច្ច
យោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ការព្យាករណ៍អតិផរណាសម្រាប់អាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ២០២២ បានកើនឡើងយ៉ាងខ្លាំងពី ៣.៧ ទៅ ៤.៧ ភាគរយ។ ក្នុងនោះ ប្រទេសឡាវមានអត្រាអតិផរណាខ្ពស់បំផុតបើធៀបនឹងប្រទេសផ្សេងៗនៅក្នុងតំបន់។ បើតាមឯកសាររបស់ (ADB) “Asian Development Outlook (ADO) 2022 Supplement” ការកើនឡើងតម្លៃនៅក្នុងប្រទេសឡាវបានកត់ត្រាក្នុងអត្រា ២៣.៦% ក្នុងខែមិថុនា ខណៈអត្រាអតិផរណាប្រទេសអាស៊ានផ្សេងទៀតរួមមានប្រទេសថៃបានកើនឡើង (៧.៧ %) វៀតណាម (៣.៤%) ហ្វីលីពីន (៦.១%) និងឥណ្ឌូនេស៊ី (៤.៣%)។ គួរបញ្ជាក់ផងដែរថា ការព្យាករណ៍អតិផរណាដែលបានលើកឡើង បានផ្សារភ្ជាប់ទៅនឹងការកើនឡើងតម្លៃថាមពល និងការឆ្លងកាត់ការចំណាយខ្ពស់ជាងមុន
August 1, 2022 - សេដ្ឋកិច្ច
វៀតណាម កំពុងព្យាយាមដើម្បីសម្រេចបានចំណាត់ថ្នាក់កំពូលទាំង ១០លើពិភពលោកក្នុងការកែច្នៃកសិកម្ម នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Van Thanh បានចុះហត្ថលេខាលើ យុទ្ធសាស្ត្រអភិវឌ្ឍន៍គ្រឿងយន្តកសិកម្ម និងកសិ-រុក្ខាប្រមាញ់-នេសាទ ដើម្បីប្រែក្លាយវៀតណាមទៅជាមជ្ឈមណ្ឌលកែច្នៃកសិកម្មកំពូលមួយក្នុងពិភពលោកនៅឆ្នាំ២០៣០។ នុងយុទ្ធសាស្ត្រនេះ វៀតណាមមានផែនការអភិវឌ្ឍសហគ្រាសកែច្នៃកសិកម្មទំនើបដែលមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងអភិបាលកិច្ចស្របតាមក្រុមហ៊ុនសកល។ ជាមួយគ្នានេះ វៀតណាមក៏ត្រូវបានកំណត់ផងដែរ ដើម្បីអភិវឌ្ឍចង្កោមឧស្សាហកម្មសម្រាប់ការកែច្នៃកសិផលដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងតំបន់ផលិតកម្មសម្ភារៈប្រមូលផ្តុំ និងមេកានិច។ ក្នុងចំណោមគោលដៅរបស់ខ្លួន ការងារជាង ៩០% ក្នុងការដាំដុះដំណាំសំខាន់ៗ គឺត្រូវធ្វើយន្តការនៅឆ្នាំ២០២៥ ហើយជាង ៧០% នៃការងារដាំដុះជាទូទៅ នឹងត្រូវធ្វើយន្តការទាំងស្រុងនៅឆ្នាំ ២០៣០។ គោលដៅនីមួយៗ គឺច្រើនជាង ៨០%
July 30, 2022 - បុគ្គលជោគជ័យ
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសជាច្រើន បានចេញផ្សាយថា មហាសេដ្ឋី Elon Musk កំពុងត្រៀមសាងសង់ ព្រលានយន្តហោះផ្ទាល់ខ្លួនមួយកន្លែងនៅភាគខាងកើតទីក្រុង Austin។ កាលពីខែមិថុនា សារព័ត៌មាន Austin Business Journal បានរាយការណ៍ថា ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីរូបនេះ បានកាន់កាប់ដីជាច្រើនហិកតានៅជិត Bastrop County ដែលស្ថិតនៅភាគខាងកើតនៃតំបន់រោងចក្រថ្មីរបស់ Tesla គឺ Giga Texas។ ជាមួយគ្នានេះដែរ កាលពីឆ្នាំ២០២១ ក្រុមហ៊ុន The Boring Company ដែលជាអាជីវកម្មមួយផ្សេងទៀតដែលបង្កើតឡើងដោយលោក Elon Musk
July 30, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិតអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ក្នុងរយៈ ពេល៦ ខែ ឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានជិត ១៤០០ លានដុល្លារអាមេរិក និងបង្កើតឱកាសការងារជិត ៣០ ០០០កន្លែងបានកើន ឡើង៣៨,២៣%បើធៀបនឹងឆ្នាំមុន។ ឯកឧត្តម រដ្ឋមន្រ្តីបានថ្លែងដូច្នេះ ក្នុងឱកាសជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាល ដើម្បីពិភាក្សាពាក់ព័ន្ធនឹងដំណើរការវិនិយោគ និងវឌ្ឍន ភាពរបស់ក្រុមហ៊ុន នៅទីស្តីការក្រសួងការងារ ។ លោកបានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញសហគ្រាសមកពីអឺរ៉ុប
July 30, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រាជរដ្ឋាភិបាលបន្តឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងរងគ្រោះដោយសារជំងឺកូវីដ-១៩ ខណៈដែលគ្រួសារក្រីក្រនៅតែបន្តកើន ឡើង ដើម្បីធ្វើយ៉ាងណាជួយសម្រាលជីវភាពរស់នៅប្រចាំ ថ្ងៃរបស់គាត់។ ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកអគ្គនាយក ដ្ឋានផែនការនៃក្រសួងផែន ការបានឱ្យដឹងថា មកទល់ពេលនេះមានរយៈពេល២៥ ខែមកហើយ ដែលរាជរដ្ឋាភិបាលនៅតែបន្តឧបត្ថម្ភសាច់ ប្រាក់ជូនដល់គ្រួសារក្រីក្រដែលមានចំនួនជាង ៧០ម៉ឺនគ្រួសារ ក្នុងគោលដៅលើក កម្ពស់ជីវភាពគ្រួសារឱ្យមានភាពល្អប្រសើរ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងផែនការនាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ថេង បញ្ញាធន បានបន្តថា កម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនដល់គ្រួសារក្រីក្រនេះមានគោលបំណងផ្តល់ការគាំទ្រ
July 30, 2022 - សេដ្ឋកិច្ច
ប្រទេសអេហ្ស៉ីបបានលុបចោលការដឹកទំនិញស្រូវសាលីរបស់អ៊ុយក្រែនចំនួន ៤គ្រឿង ដែលខ្លួនបានចុះកិច្ចសន្យាទិញមុនពេលរុស្ស៊ីលុកលុយទៅលើអ៊ុយក្រែន។ ការលុបចោលនេះ បានកើនឡើងនៅពេលដែលទីក្រុងគៀវ (Kyiv) ចាប់ផ្ដើមការនាំចេញគ្រាប់ធញ្ញជាតិឡើងវិញ បន្ទាប់ពីការផ្អាកអស់រយៈពេល ៥ខែដោយសារសង្រ្គាមជាមួយរុស្ស៊ី។ បើតាមអ្នកដឹងច្បាស់ពីបញ្ហានេះ បានបង្ហើបឱ្យដឹងថា អ្នកទិញរបស់រដ្ឋាភិបាលអេហ្ស៊ីប GASC បានលុបចោលការទិញស្រូវសាឡីចំនួន ២៤០,០០០តោន សម្រាប់ការចែកចាយក្នុងខែកុម្ភៈ និងខែមីនា។ គួររម្លឹកថា រុស្ស៊ី និងអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីសប្តាហ៍មុន ដើម្បីចាប់ផ្តើមការនាំចេញគ្រាប់ធញ្ញជាតិឡើងវិញពីកំពង់ផែអ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះអាចបន្ធូរបន្ថយការភ័យខ្លាចនៃវិបត្តិស្បៀងអាហារសកល ទោះបីជាភាពមិនប្រាកដប្រជាជាច្រើននៅតែមានដោយសារតែការបន្តវសយប្រហារគ្នាក៏ដោយ។ គួរបញ្ជាក់ថា ប្រទេសអេហ្ស៊ីបពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញគ្រាប់ធញ្ញជាតិពីសមុទ្រខ្មៅ ដែលជាតំបន់ផ្គត់ផ្គង់កំពូលមួយរបស់ពិភពលោក ហើយឃ្លាំងស្តុកស្រូវសាលីរបស់ខ្លួនត្រូវបានវាយប្រហារដំបូងដោយសង្រ្គាមដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ៕ អត្ថបទ៖ លីនី ប្រភព៖ yahoo រូបភាព៖ middleeastmonitor,
July 29, 2022 - អាជីវកម្ម
ក្រុមហ៊ុន Amazon របស់មហាសេដ្ឋី Jeff Bezos កំពុងផ្អាកក្នុងការជ្រើសរើសបុគ្គលិកជាសកល បន្ទាប់ពីបានរាយការណ៍ពីការខាតបង់ជាលើកទី២ ជាប់ៗគ្នា។ ប្រធានផ្នែកហិរញ្ញវត្ថុ លោក Brian Olsavsky បាននិយាយថា ក្រុមហ៊ុននឹងបន្តជួលវិស្វករផ្នែក software ជាពិសេសសម្រាប់សេវាកម្ម Amazon Web Services និងអាជីវកម្មផ្សាយពាណិជ្ជកម្ម ប៉ុន្តែផ្អាកចំពោះការជួលសម្រាប់ផ្នែកផ្សេងៗទៀត។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Amazon នៅតែខាតបង់ចំនួន ២លើកផ្ទួនៗគ្នាក្នុងត្រីមាសនេះ បើទោះបីជាក្រុមហ៊ុនបានប្រកាសពីប្រាក់ចំណូលសរុបប្រចាំត្រីមាសចំនួន ១២១.២៣ ពាន់លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ដែលលើសពីការព្យាករណ៍ចំនួន ១១៩.០៩ពាន់លានដុល្លារ របស់អ្នកវិភាគទីផ្សារ។ ការខាតបង់ភាគច្រើន
July 29, 2022 - អាជីវកម្ម
កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យលោក Sangho JO អគ្គនាយកក្រុមហ៊ុន សាមសុង ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី ដឹកនាំប្រតិភូសាខាក្រុមហ៊ុន សាមសុងថៃឡង់ដ៍ ដែលមានការិយាល័យតំណាងប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់កាលានុវត្តភាពធ្វើធុរកិច្ច វិនិយោគ និងកិច្ចសហប្រតិបត្តិការលើកិច្ចការជំរុញពាណិជ្ជកម្មនៅកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ប្រតិភូក្រុមហ៊ុន សាមសុង ថៃឡង់ដ៍ ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជួយសម្រួលដល់បរិយាកាសធុរកិច្ចនៅកម្ពុជា រួមមាន៖ ការកសាងលិខិតបទដ្ឋានគតិយុទ្ធ និងការពង្រីកទីផ្សារបន្ថែមតាមរយៈកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងទ្វេភាគី
July 29, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ស្ថានទូតចិនប្រចាំកម្ពុជាបានបង្ហាញពីការពេញ ចិត្តចំពោះកំណើននាំចេញកសិផលរបស់កម្ពុជាទៅប្រទេសចិន ដោយផ្អែករបាយការណ៍ពីស្ថាប័នជំនាញ។ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ស្ថានទូតចិនបានរៀបរាប់ថា «ស្ថានភាពនៃការ នាំចេញកសិផលកម្ពុជាទៅ កាន់ប្រទេសចិនគួរឱ្យសប្បាយចិត្ត។ យោងតាមតួលេខរបស់អគ្គ នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបង្ហាញថា នាដើមឆមាសទី១នៃឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនឈានដល់ ៥៩៨៥ លានដុល្លារអាមេរិក កើនឡើង ១៩.៧% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំ ២០២១។ ថ្មីៗនេះ យោងតាមរបាយ ការណ៍ដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានឱ្យដឹងថា នាដើមឆមាសទី១នៃឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករចំនួន ១៦៨ ២៨០ តោនទៅកាន់ប្រទេសចិន កើនឡើង១៧.៤%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
July 29, 2022 - សេដ្ឋកិច្ច
តើកម្ពុជា នឹងទទួលបានផលចំណេញអ្វីពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុង ព្រះសីហនុ ដែលនឹងដាក់ឱ្យដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ? គិតត្រឹម ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៩៥ ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ និងប្រកាសដាក់ឱ្យ ប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ខាងមុខ ដោយឥតគិតថ្លៃ រយៈពេលមួយខែ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន និង ជាអ្នកជំនាញ សេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានបញ្ជាក់នៅថ្ងៃនេះថា ជាការពិតណាស់ កម្ពុជា នឹងទទួលបានផលចំណេញច្រើន ពីគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដូចជា កាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍ ការដឹកជញ្ជូនមានភាពល្អប្រសើរជាងមុន
July 28, 2022












