វៀតណាម កំពុងព្យាយាមដើម្បីសម្រេចបានចំណាត់ថ្នាក់កំពូលទាំង ១០លើពិភពលោកក្នុងការកែច្នៃកសិកម្ម នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Van Thanh បានចុះហត្ថលេខាលើ យុទ្ធសាស្ត្រអភិវឌ្ឍន៍គ្រឿងយន្តកសិកម្ម និងកសិ-រុក្ខាប្រមាញ់-នេសាទ ដើម្បីប្រែក្លាយវៀតណាមទៅជាមជ្ឈមណ្ឌលកែច្នៃកសិកម្មកំពូលមួយក្នុងពិភពលោកនៅឆ្នាំ២០៣០។
នុងយុទ្ធសាស្ត្រនេះ វៀតណាមមានផែនការអភិវឌ្ឍសហគ្រាសកែច្នៃកសិកម្មទំនើបដែលមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងអភិបាលកិច្ចស្របតាមក្រុមហ៊ុនសកល។ ជាមួយគ្នានេះ វៀតណាមក៏ត្រូវបានកំណត់ផងដែរ ដើម្បីអភិវឌ្ឍចង្កោមឧស្សាហកម្មសម្រាប់ការកែច្នៃកសិផលដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងតំបន់ផលិតកម្មសម្ភារៈប្រមូលផ្តុំ និងមេកានិច។
ក្នុងចំណោមគោលដៅរបស់ខ្លួន ការងារជាង ៩០% ក្នុងការដាំដុះដំណាំសំខាន់ៗ គឺត្រូវធ្វើយន្តការនៅឆ្នាំ២០២៥ ហើយជាង ៧០% នៃការងារដាំដុះជាទូទៅ នឹងត្រូវធ្វើយន្តការទាំងស្រុងនៅឆ្នាំ ២០៣០។ គោលដៅនីមួយៗ គឺច្រើនជាង ៨០% និង ៦០% សម្រាប់ការចិញ្ចឹមសត្វ, ជាង ៧០% និង ៩០% សម្រាប់វារីវប្បកម្ម , ៨៥% និងលើសពី ៩៥% សម្រាប់នេសាទ និងកន្លែងស្តុកទឹកត្រជាក់នៅលើទូកនេសាទ។
ទន្ទឹមនឹងនដែរ ឧស្សាហកម្មកែច្នៃកសិកម្មត្រូវបានគេរំពឹងថា នឹងកត់ត្រាអត្រាកំណើនប្រចាំឆ្នាំលើសពី ៨% នៅក្នុងតម្លៃបន្ថែមរបស់ខ្លួននៅឆ្នាំ២០២៥ និង១០% នៅឆ្នាំ២០៣០។ ដោយឡែកការបាត់បង់ដំណាំសំខាន់ៗក្រោយការប្រមូលផលត្រូវកាត់បន្ថយពី ០.៥% ទៅ ១% ជារៀងរាល់ឆ្នាំ ហើយផលិតផលកែច្នៃនឹងមាន ៦០% នៃតម្លៃនាំចេញនៃផលិតផលកសិកម្មសំខាន់ៗ៕



អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


