ប្រទេសអេហ្ស៉ីបបានលុបចោលការដឹកទំនិញស្រូវសាលីរបស់អ៊ុយក្រែនចំនួន ៤គ្រឿង ដែលខ្លួនបានចុះកិច្ចសន្យាទិញមុនពេលរុស្ស៊ីលុកលុយទៅលើអ៊ុយក្រែន។ ការលុបចោលនេះ បានកើនឡើងនៅពេលដែលទីក្រុងគៀវ (Kyiv) ចាប់ផ្ដើមការនាំចេញគ្រាប់ធញ្ញជាតិឡើងវិញ បន្ទាប់ពីការផ្អាកអស់រយៈពេល ៥ខែដោយសារសង្រ្គាមជាមួយរុស្ស៊ី។
បើតាមអ្នកដឹងច្បាស់ពីបញ្ហានេះ បានបង្ហើបឱ្យដឹងថា អ្នកទិញរបស់រដ្ឋាភិបាលអេហ្ស៊ីប GASC បានលុបចោលការទិញស្រូវសាឡីចំនួន ២៤០,០០០តោន សម្រាប់ការចែកចាយក្នុងខែកុម្ភៈ និងខែមីនា។ គួររម្លឹកថា រុស្ស៊ី និងអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីសប្តាហ៍មុន ដើម្បីចាប់ផ្តើមការនាំចេញគ្រាប់ធញ្ញជាតិឡើងវិញពីកំពង់ផែអ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះអាចបន្ធូរបន្ថយការភ័យខ្លាចនៃវិបត្តិស្បៀងអាហារសកល ទោះបីជាភាពមិនប្រាកដប្រជាជាច្រើននៅតែមានដោយសារតែការបន្តវសយប្រហារគ្នាក៏ដោយ។
គួរបញ្ជាក់ថា ប្រទេសអេហ្ស៊ីបពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញគ្រាប់ធញ្ញជាតិពីសមុទ្រខ្មៅ ដែលជាតំបន់ផ្គត់ផ្គង់កំពូលមួយរបស់ពិភពលោក ហើយឃ្លាំងស្តុកស្រូវសាលីរបស់ខ្លួនត្រូវបានវាយប្រហារដំបូងដោយសង្រ្គាមដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ៕


អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាព៖ middleeastmonitor, aljazeera, assets.bwbx


